បម្រាមពីរបី

យើងធ្លាប់បានជួបមនុស្សពីរបីនាក់ដែលបានមករៀនថ្នាក់បង្វឹកបង្វឺនបេសកជន ហើយក្រោយមកក៏បានរកឃើញដៃគូជីវិតរបស់ខ្លួន ហើយរៀបការជាមួយគ្នាតែម្តង។ ប៉ុន្តែខ្ញុំមិនចង់បានន័យថា ចង់ឲ្យអ្នកមករៀនដើម្បីតែស្វែងរកដៃគូអនាគតនោះឡើយ។ ប៉ុន្តែវាអាចទៅរួចដែលថាព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់អ្នកឲ្យបម្រើព្រះជាម្ចាស់ ហើយអ្នកប្រហែលជាអាចនឹងរកឃើញមនុស្សណាម្នាក់នៅក្នុងកំឡុងពេលដែលអ្នកដើរតាមវិថីជីវិតនេះផងដែរ។

តាមបទពិសោធន៍របស់ខ្ញុំគឺ បុរសភាគច្រើនមានគំនិតយឺតយ៉ាវក្នុងការទទួលដឹងថាស្ត្រីម្នាក់នេះ មានអ្វីដែលជាភាពទាក់ទាញចិត្ត។ ស្ត្រីមួយចំនួនបានលឺសម្លេងរបស់ព្រះជាម្ចាស់ (មានន័យថា ព្រះអង្គប៉ះពាល់ចិត្តឲ្យដឹង) ថាបុរសម្នាក់នេះពិតជាសក្តិសមនឹងគាត់ ប៉ុន្តែដោយក្តីអៀនខ្មាស់ យុវតីតែងតែរង់ចាំដោយភាពអត់ធ្មត់ ឲ្យបុរសនោះបញ្ចេញសកម្មភាពជាមុនទៅវិញ។ ខ្ញុំចង់លើកទឹកចិត្តនារីៗ ឲ្យចេះបង្ហាញពីដល់បុរសម្នាក់នោះ ដោយសុភាព និង សមគួរតាមលក្ខណៈស្ត្រីថា ខ្លួនពិតជាចាប់អារម្មណ៍នឹងបុរសម្នាក់នោះ។ ខ្ញុំមិនមែនជម្រុញឲ្យនារីៗក្លាហានក្នុងការឈានជំហានខ្លាំងហួសហេតុនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែឲ្យនារីៗចេះបន្ទាបខ្លួន ដើរតាមលំនាំនៃការញ៉ែតែប៉ុណ្ណោះ។ និយាយដល់ពាក្យ “ញ៉ែ” នេះ ប្រហែលមានមនុស្សខ្លះមិនពេញចិត្តទេមើលទៅ! ប្រសិនបើអ្នកមិនពេញចិត្តនឹងពាក្យនេះទេ យើងខ្ញុំសូមលើកពាក្យផ្សេងមកនិយាយឲ្យពិរោះស្តាប់ជាងនេះសម្រាប់នារីៗវិញគឺ “ចេះរួសរាយរាក់ទាក់” ទៅកាន់បុរសនោះ ដើម្បីឲ្យអាចដំណើរការទៅមុខទៀតបាន។

ប្រសិនបើយើងពេញចិត្តនឹងបុរសម្នាក់ ដែលមានទំនាក់ទំនងជាមួយនារីជាច្រើន ហើយអ្នកមានទំនាក់ទំនងជាមួយបុរសនោះល្អគួរសម នោះអ្នកអាចជជែកលក្ខណៈលេងសើច ដោយប្រាប់គេថា អ្នកពិតជាចូលចិត្តគេណាស់ ហើយអ្នកក៏មានអារម្មណ៍សប្បាយពេលនៅជិតគេ ប៉ុន្តែអ្នកអាចសួរគេបញ្ចាក់ថា តើគេមានទំនាក់ទំនងជាមួយអ្នកក្នុងលក្ខណៈជានារីដែលគេស្រឡាញ់ ឬ ក៏ជាលក្ខណៈមិត្តភក្តិធម្មតា។ បុរសអាចនឹងគិតថាអ្នកចង់ឲ្យគេរៀបការជាមួយអ្នក ហើយគេអាចនឹងនិយាយបានថា គេរាប់អានអ្នកត្រឹមមិត្តប៉ុណ្ណោះ។ មែន! អ្នកប្រហែលជាមិនសប្បាយចិត្ត ឬ ខូចចិត្ត ប៉ុន្តែវាប្រសើរជាងមិនដឹងមិនលឺអ្វីទាំងអស់ ហើយបន្តរង់ចាំគេ ដោយចំណាយពេលវេលា និង អាយុរបស់អ្នក ឲ្យកន្លងហួសទៅឥតន័យ។ ការសន្ទនាជាមួយបុរសបែបនេះពិតជាល្អប្រសើរ ព្រោះជាជាងរង់ចាំគេ អ្នកនឹងគេអាចយល់ពីគ្នា ហើយបន្តទាក់ទងគ្នាជាមិត្តភក្តិល្អវិញ។

ការបង្ហាញចរិតតឹងតែងហួសហេតុ ឬ អៀនប្រៀនខុសធម្មតានោះ សុទ្ធតែជាវិធីដែលមិនអាចជួយអ្វីដល់អ្នកបានឡើយ។ ព្រះជាម្ចាស់បានបង្កើតមនុស្សមក ឲ្យមានសមត្ថភាពដោះស្រាយបញ្ហាផ្សេងៗ។ ដូច្នេះអ្នកត្រូវចេះទប់ចិត្តរបស់អ្នក ដោយចេះអនុញ្ញាតឲ្យព្រះជាម្ចាស់ និង គំនិតគិតពិចារណារបស់អ្នកធ្វើការជាមួយគ្នា ជាជាងការធ្លាក់ទៅក្នុងអន្លង់ស្នេហ៍ភ្លាមៗដោយឥតមានការគិតពិចារណា។ ប្រសិនបើអ្នកគិតមិនបានលឿនជាមុន ហើយបង្ហាញលក្ខណៈទន់ជ្រាយចំពោះស្នេហា នោះអ្នកអាចនឹងទទួលការឈឺចាប់បាន ដូច្នេះសូមប្រយ័ត្ន!

ខ្ញុំបានជួបនឹងជីវិតអាពាហ៍ពិពាហ៍មួយគូ ដែលពួកគាត់បានរៀបការជាមួយគ្នា ដោយគាត់គិតថាពួកគាត់មានចរិតលក្ខណៈដូចគ្នាច្រើន។ ពួកគាត់គិតថា លក្ខណៈសក្តិសមរបស់ពួកគាត់ទាំងពីរនេះ ជាអ្វីដែលព្រះជាម្ចាស់ចង់បង្ហាញថាពួកគាត់សមគ្នា ហើយពួកគាត់បានសម្រេចចិត្តរៀបការដោយមិនបានពិភាក្សាជាមួយអ្នកដែលមានបទពិសោធន៍ផ្សេងទៀត ប៉ុន្តែអាពាហ៍ពិពាហ៍របស់ពួកគេក៏ត្រូវបានបញ្ចប់ដោយការលែងលះ ដោយពួកគេគិតថាគេមិនសមជាប្តីប្រពន្ធនឹងគ្នានោះឡើយ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s