ចុះ​បើ​ខ្ញុំ​ជ្រើស​នាង?

តើ​ខ្ញុំ​សម្រេច​ចិត្ត​រើសនារីនេះ ឬ បុរសម្នាក់នេះ​ត្រូវទេ?

ការ​ជ្រើស​រើស​គូរ​ស្រករ​ គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ ដែល​អ្នក​ត្រូវ​តែ​ធ្វើ​នៅ​ក្នុង​ជីវិត។ វា​ជា​ការ​សម្រេច​ចិត្ត​សំខាន់​ទី ២ បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​ជឿ​លើ​ព្រះ​គ្រិស្ត។ ការសម្រេច​ចិត្ត​រើស​ត្រឹម​ត្រូវ​នោះ នឹង​ធ្វើ​ឲ្យ​ពិភព​លោក​របស់​អ្នក​មាន​ការ​ផ្លាស់​ប្តូរ។ នៅ​ពេល​ដែ​លមនុស្ស​ម្នាក់​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​នោះ ព្រះពរ​ជា​ច្រើន​នឹង​ហូរ​មក​ជា​រៀង​រហូត។ នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មិន​ត្រឹម​ត្រូវ​ទេនោះ គាត់ ឬ នាង​ ហាក់កំពុង​រត់​ទៅ​រក​គ្រោះ​មហន្តរាយនៃ​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត​ពេញ​មួយ​ជីវិត​របស់​គេ។

មាន​វប្ប​ធម៌​ជា​ច្រើន ដែល​ឪពុក​ម្តាយ​ជា​អ្នក​រៀប​ចំ​អាពាហ៍ពិពាហ៍​ឲ្យ​កូន​ប្រុស​ស្រី​របស់​ពួកគេ ដោយ​ការ​ជ្រើស​រើស​គូស្រករ​ឲ្យ។ សម្រាប់​វប្បធម៌​ជន​ជាតិ​អាមេរិកាំង​វិញ មនុស្ស​វ័យ​ក្មេង​ជា​អ្នក​ធ្វើ​ការ​សម្រេចចិត្ត​ដោយ​ខ្លួន​របស់​គេ​ផ្ទាល់ ដោយ​ពុំ​ចាំ​បាច់​មាន​ការ​ចូល​រួម​គំនិត​យោបល់​ច្រើន​ពី​ឪពុក​ម្តាយ​របស់​គេ​ឡើយ។ យើង​ជឿ​ថា​ ការ​ប្រឹក្សា​ជាមួយ​ឪពុក​ម្តាយ​ និង មនុស្ស​ពេញ​វ័យ​ដែល​មាន​គំនិត​ល្អៗ ពិត​ជា
​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​សម្រេច​ចិត្ត​ចំពោះ​រឿង​នេះ។

មិន​មែន​គ្រប់​គ្នា​ សុទ្ធ​តែ​រៀប​ការ​នៅ​អាយុ​ស្រករ​គ្នានោះ​ទេ។ មាន​អ្នក​ខ្លះ​រៀប​ការ​លឿន តែ​អ្នក​ខ្លះ​ទៀត​ត្រូវ​ការ​ពេល​វេលា​ច្រើន​ជាង​នេះ​ មុន​ពេល​ពួកគេ​សម្រេច​ចិត្ត។ ភាព​ពេញ​វ័យ គឺ​ជា​កត្តា​គន្លឺះ។ ប្រសិន​បើ​អ្នក​គិត​ថា អ្នក​ពេញ​វ័យ​គ្រប់​គ្រាន់​នោះដើម្បី​រៀបការនោះ បានន័យ​ថា វា​ជា​ពេល​ដែល​អ្នក​អាច​ដាក់​ខ្លួន​ឯង​នៅ​លើ​ចំនុច​នោះ​បានហើយ។ សូម​ធ្វើ​ឲ្យ​ខ្លួន​អ្នក​មាន​ពេល​ទំនេរ​គ្រប់​គ្រាន់​ក្នុង​ការ​ណាត់​ជួប​ និង ស្វែង​រក​ឳកាស​ជួប​ជាមួយ​មនុស្ស​ផ្សេងទៀត ដែល​អ្នក​គិត​ថា គេ​មាន​អ្វី​ជា​ច្រើន​ដែល​ត្រូវ​គ្នា​ជាមួយ​អ្នក។

នេះ​ក៏​ជា​ឳ​កាស​មួយ​ដែរ ក្នុង​ការ​បង្កើត​នូវ​គុណ​សម្បត្តិ​ទាំង​ឡាយរបស់​អ្នក ដែល​អ្នក​ក៏​ចង់​ឃើញ​គុណ​សម្បត្តិ​ទាំង​នេះ​នៅ​ក្នុង​ដៃ​គូ​របស់​អ្នក​ផង​ដែរ។ ប្រសិន​បើ​អ្នក​កំពុង​ស្វែង​រក​មនុស្ស​ម្នាក់​ដែល​ប្រកប​ដោយ​ក្រម​សីលធម៌ ស្មោះ​ត្រង់ រួស​រាយ និង អាច​ពឹង​ពាក់​បាន នោះ​អ្នក​ក៏​ត្រូវ​ឲ្យ​គុណ​សម្បត្តិ​ទាំង​នេះ​មាន​នៅ​ក្នុង​អ្នក​ផង​ដែរ។ មនុស្ស​ច្រើន​តែ​មើល​តែ​សម្បក​ក្រៅ​តែ​ប៉ុណ្ណោះ ប៉ុន្តែខ្ញុំ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​មើល​រំលង​នូវ​សម្បក​ក្រៅ​ទាំង​នេះ ហើយ​មើល​ទៅ​ក្នុង​សម្រស់​ខាង​ក្នុង​របស់​គេ​វិញ។

មាន​វិធី​ជា​ច្រើន​ទៀត​ក្នុង​ការ​ជ្រើស​រើស​គូ​ប្រចាំ​ជីវិត​ សូម​រង់​ចាំ​អាន​អត្ថបទ​ក្រោយៗទៀត ពី​ការ​ជ្រើស​រើស​គូស្រករ​តាម​របៀប​គ្រិស្ត​បរិស័ទ ហើយ​លោក​អ្នក​ក៏​អាច​យក​ទៅ​ពិចារណា​បាន​ផង​ដែរ។

Advertisements

4 Replies to “ចុះ​បើ​ខ្ញុំ​ជ្រើស​នាង?”

  1. Hi Vandy,
    I like this sentences very much. You are a good man that you can say that sentence. Some men they just said like this, but the reality they don’t acting like that. They prefer more beauty, but not the quality of the girl. If you can found the quality inside of that girl, you will found happiness and more in your journey.
    ប៉ុន្តែខ្ញុំ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​មើល​រំលង​នូវ​សម្បក​ក្រៅ​ទាំង​នេះ ហើយ​មើល​ទៅ​ក្នុង​សម្រស់​ខាង​ក្នុង​របស់​គេ​វិញ។

    May the Lord bless you richly,
    see you this evening.

    Like

  2. This is a very good article which on how to choose the right partner. I agree with you that character is more important than appearance. By the way, which church do you go to?

    Blessings,

    Piseth

    Like

    1. បាទ អរគុណច្រើន​សម្រាប់មតិ​របស់​អ្នក ខ្ញុំ​មកពីព្រះវិហារជីវិត​ថ្មី នៅអូឡាំពិក!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s