ការ​គ្រប់​គ្រង​ទឹក​ប្រើ​ប្រាស់​

ការ​ស្តុក​ទឹក

ជា​ការ​សំខាន់​ណាស់ ក្នុង​ការ​រក្សា​ប្រភព​ទឹក​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ ត្រូវ​បានរក្សា​ទុក​ឲ្យ​ស្អាត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ទឹក​ពី​ប្រភព​ខាង​ក្រៅ ជា​ជាង​ទឹក​ដែល​អ្នក​បាន​រក្សា​ទុក​ នោះ​ទឹក​អាច​មាន​មេរោគ​ឆ្លង ហើយ​មនុស្ស​នៅ​ក្នុងផ្ទះ​នឹង​ឈឺ​ដោយ​សារ​បាន​ប្រើ​ប្រាស់​ទឹក​មិន​ស្អាត​នោះ​សម្រាប់​មុជ ចម្អិន​ម្ហូប បរិភោគ ឬ សម្អាត។ សូម​ត្រួត​ពិនិត្រ​មើល ថា​តើ​ប្រភព​ទឹក​ដែល​អ្នក​បាន​ស្តុក​ទុក​នោះ មិន​មែន​ជា​ជម្រក​សត្វ​ដូច​ជា​សត្វ​មូស ដែល​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​ធ្លាប់​ខ្លួន​ឈឺ​បាន។ សូម​ដួស​ទឹក​មួយ​កែវ​មក ហើយ​ពិនិត្រ​រក​មើល​ដង្កូវ​ទឹក​។ ទប់ស្កាត់​ការ​បង្ក​កំណើត​របស់​សត្វ​មូស​អាច​ធ្វើ​បាន​ដោយ​ការ​គ្រប​ពាង​ទឹក (រួម​បញ្ចូល​ទាំង​ចុង​នៃ​បំពង់​បង្ហូរ​ទឹក​) ដាក់​សំណាញ់​ការ​ពារមូស​នៅ​ផ្ទះ​ និង អគារ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​មូស​ចូល​ទៅ​ក្នុង​ពាង​ទឹក ហើយ​បង្ក​កំណើត​បាន​ និង កុំ​ទុក​ទឹក​ដែល​ចាក់​ចោល​ហើយ​ឲ្យ​នៅ​ដក់​ជុំ​វិញ​ផ្ទះ។

វិធី​សាស្ត្រ

ស្តី​ពី​របៀប

១. សំអាត​កន្លែង​ដែល​អ្ន​ក​នឹង​ស្តុក​ទឹក​ទុក។ ប្រើ​ប្រាស់​សាប៊ូ និង ទឹក ហើយ​សម្អាត​ឲ្យ​សព្វ​កន្លែង។

២. ដាំ​ទឹក​ឲ្យ​ពុះ អាច​សម្លាប់​ស្ទើ​រ​តែ​គ្រប់​ប្រភេទ​សរីរៈនៃ​មេរោគដែល​បង្ក​បញ្ហា និង តាម​វិធី​ចម្រោះ​ជា​វិធី​ល្អ​បំផុត​ដែល​គេ​ណែ​នាំ​ឲ្យ​ប្រើ។

៣. នៅ​ពេល​ដែល​ទឹក​នៅ​ក្នុង​ពាង​ត្រូវ​បាន​បន្សុត​រួច​ហើយនោះ សូម​បិទ និង បើក​គម្រប​ពាង ឬអាង​ដោយ​ប្រុង​ប្រយ័ត្ន។ កុំ​ប៉ះ​ផ្នែក​ខាង​ក្នុង ឬ កូរ​ទឹក​លេង​ជាមួយ​ម្រាម​ដៃ​របស់​អ្នក បើ​មិន​ដូច្នោះ​ទេទឹក​នឹង​កខ្វក់។ ប្រសិន​បើ​អ្នក​នឹង​ផឹក​ទឹក​មួយ​ចំនួន ដែល​មិន​មែន​ទឹក​ទាំង​អស់​នៅ​ក្នុង​អាង​ស្តុក​ទឹក​ទេនោះ សូម​កុំ​ផឹកទឹក​ដែល​នៅ​ក្នុង​អាង​ស្តុក​នោះ​ដោយ​ផ្ទាល់។ សូម​បង្ហូរទឹក​ទៅក្នុង​ពាង​ឬកន្លែង​ស្តុក​ទុក​ផ្សេងមួយ​ទៀត សម្រាប់​ផឹក​វិញ។ ការ​ប៉ះ​ដោយ​ផ្ទាល់​ជាមួ​យបបូរមាត់ ឬ មាត់ អាច​ធ្វើ​ឲ្យ​ទឹក​ដែលយើង​នឹង​រក្សា​ទុក​នោះ​មាន​ភាព​កខ្វក់​។ ប្រសិន​បើ​អ្នក​ផឹក​ទឹក​នោះ​ភ្លាម​ៗ សូម​សរសេរ​កាល​បរិច្ឆេត​នៅ​លើ​ដប​ រួច​ទុក​នៅ​កន្លែង​ត្រជាក់ ងងឹត ដែល​ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​យើង​រក្សា​ទឹក​បាន​រហូតដល់​៦ខែ។

ទឹក​ដែល​គ្មាន​សុវត្ថិ​ភាព

  • អណ្តូង​ដែល​មិន​មាន​ការ​ការពារ​
  • ទឹក​អូរ​ដែល​មិន​មាន​ការ​ការ​ពារ
  • ទឹក​ទន្លេ ឬ ស្រះ
  • ទឹក​ភ្លៀង

ហេតុ​អ្វី?

ទឹក​ដែល​មាន​សុខភាព​ល្អ​អាច​ជួយ​យើង​បាន​ច្រើន​យ៉ាង។

  • ជួយ​អ្នក​ឲ្យ​មាន​ការ​គិត​ល្អ​ប្រសើរ​ជាងមុន។ ខួរ​ក្បាល​ដែល​មាន​សារ​ជាតិ​ទឹក​បរិបូរណ៍​​អាច​ដំណើរ​ការ​បាន​ល្អ​ប្រសើ​រ​ជាង។
  • បង្កើន​កម្លាំង។ អ្នក​អ្នក​ដឹង​ឬទេ​ ថាសាច់​ដុំ​របស់​អ្នក​ធ្វើ​ការ​ងារ​បាន​ល្អ​ជាង នៅ​ពេល​ដែល​រាង​កាយ​របស់​អ្នក​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់?
  • ភាព​ប្រឆាំង​តទល់​នឹង​មេរោគ – សូម្បី​តែ​ប្រព័ន្ធ​ភាព​សុំា​របស់​អ្នក​ក៏​អាច​ដំណើរ​ការ​បាន​ល្អ​ជា​ងមុន​។
  • រុញ​ច្រាន​សារ​ធាតុ​មិន​ល្អ​ចេញ​ពី​ប្រព័ន្ធ​រាងកាយ​របស់​អ្នក។ រាងកាយ​ដែលមាន​ជាតិ​ទឹក​គ្រប់​គ្រាន់ មាន​សមត្ថ​ភាព​អាច​បណ្តេញ​ចេញ​នូវ​អ្វី​ដែល​រាង​កាយ​មិន​ត្រូវ​ការ​ចេញ​បាន។
  • អ្នក​មិន​ចាំ​បាច់​ឆ្ងល់​ឡើយថា ហេតុ​អ្វី​បាន​ជា​អ្នក​មាន​ថាមពល​ច្រើន​ជាងមុននោះទេ នៅ​ពេល​ដែល​អ្នក​ទទួល​ទានបរិមាណ​ទឹក​គ្រប់​គ្រាន់​។

–          ការ​បំពេញ​ជាតិ​ទឹក​ អាច​នឹង​មាន​ប្រយោជន៍​សម្រាប់​ជម្ងឺ​កង្វះ​ជាតិ​ទឹក​ធម្មតា

–          ការ​បញ្ចូល​ជាតិ​ទឹក​ទៅ​ក្នុង​សរសៃឈាម​ និង ការ​ថែរក្សា​នៅ​ក្នុង​មន្ទី​រពេទ្យគឺ​អាច​មាន​ភាព​ចាំបាច់​សម្រាប់​ទប់​ស្កាត់​ជម្ងឺ​កង្វះ​ជាតិ​ទឹក​ធ្ងន់​ធ្ងរ។

–          ជាការ​ចាំ​បាច់​ណាស់ ក្នុង​ការ​ពិនិត្រ​ និងព្យាបាល​ទៅលើ​មូលហេតុ​នៃ​ការ​បាត់​បង់​ជាតិ​ទឹក​

–          ក្មេង​នៅក្រោម​អាយុ ១០ឆ្នាំ​ ដែល​មានជម្ងឺ​កង្វះ​ជាតិ​ទឹក​គួរ​តែ​ទៅ​ជួប​ជាមួ​យ​វេជ្ជ​បណ្ឌិត​ជាមុន ទោះ​បី​ជា​ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក៏​ដោយ។

–          សម្រាប់​ដើមហេតុ​នៃ​ជម្ងឺ​កង្វះ​ជាតិ​ទឹកមួយ​ចំនួន​ដូច​ជា ជម្ងឺ​រាគ​រូស ឬ ការ​ក្អួត​ចង្អោរ​ គួរ​តែ​ទទួល​បាន​ការ​ព្យាបាល​ដូច​គ្នា។

 

ដំណោះ​ស្រាយ​បញ្ហា​ចំពោះ​ជម្ងឺ​កង្វះ​ជាតិ​ទឹក​នៅ​តាម​ផ្ទះ

ក្នុង​ទឹក​ស្អាត​មួយ​លីត្រ សូម​ដាក់​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ និង ស្ករស​ ៨ស្លាប​ព្រា​កាហ្វេ។

បម្រាម៖ មុន​ពេល​ថែម​ស្ករស សូម​ភ្លក់​មើល​ទឹកសិន ដើម្បី​ឲ្យ​ប្រាកដ​ថា​ទឹក​ដែល​ទើប​តែ​បង់​អំបិល​ហើយ​នោះ មាន​រសជាតិ​ប្រៃ​តិច​ជាង​រស​ជាតិ​ប្រៃ​របស់​ទឹក​ភ្នែក។

–      អ្នក​អាច​បន្ថែម​ទឹក​ផ្លែ​ឈើ​ ឬ ទឹកដូង ឬ ចេក​ទុំមដ្ឋ ចំនួន​កន្លះ​ពែង​ទៀត ប្រសិន​បើ​មាន

ការ​ធ្វើ​បែប​នេះ​អាច​ផ្តល់​នូវ​ជាតិ​ប៉ូតាស្យូម ដែល​អាច​ជួយ​ឲ្យ​អ្នក​ជម្ងឺ​ទទួល​បាន​នូវ​សារជាតិ​ទឹក​បន្ថែម​ទៀត។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s