អនាម័យ​នៃ​ការ​លាង​ដៃ

ការ​លាង​ដៃ

តើ​វា​ជា​អ្វី?

ការ​លាង​សម្អាត​ដស ដើម្បី​អនាម័យ​ដៃ គឺ​ជា​សកម្ម​ភាព​នៃ​ការ​លាង​សម្អាតដៃ ដោយមានឬគ្មាន​ការ​ប្រើ​ប្រាស់​ទឹកសារធាតុ​រាវផ្សេង​ទៀត ឬដោយប្រើ​ប្រាស់​សាប៊ូ ក្នុង​គោល​បំណង​ជម្រះ​ដី ធូលី និង/ឬមេរោគ!

តើ​ត្រូវ​លាង​សម្អាត​ដៃ​នៅពេល​ណា?

ពេល​វេលា​សំខាន់ៗ​ក្នុង​ការ​លាង​ដៃមាន៖

មុន និងក្រោយ

  • កាន់ ឬ រៀបចំ​អាហារ
  • បរិភោគអាហារ
  • ថែរក្សា​អ្នក​ជម្ងឺ
  • បរិភោគ ឬ បញ្ចុកអាហារ​ឲ្យក្មេង
  • មានការ​មុត
  • ការ​ផ្តល់​ថ្នាំ

ក្រោយពេល៖

  • ប្រើ​ប្រាស់​បន្ទប់​ទឹក
  • ជូត ឬ ញីសច្រមុះ
  • ក្អក ឬកណ្តាស់
  • ការផ្លាស់​ប្តូរ​កន្ទបកូន​ក្មេង
  • ប៉ះពាល់​ផ្ទៃ​ទាំងឡាយ​ដូចជា ប៊ូតុងជណ្តើរ​យន្ត បង្កាន់​ដៃ​ទ្វារ បង្កាន់ដៃ ផ្ទៃ​តុ
  • ប៉ះពាល់​សម្រាម ឬ អ្វី​ដែល​កខ្វក់
  • លេង​ជាមួយ ឬ ប៉ះពាល់​ជាមួយ​សត្វ​ចិញ្ចឹម

នេះ​ជា​របៀប​ធ្វើ៖

១. បើកទឹក

២. ប្រើ​សាប៊ូ

៣. ដុស​សាប៊ូ ហើយ ត្រដុស​លាង​ដៃ​ឲ្យ​បាន​យ៉ាង​តិច ២០វិនាទី (ច្រៀង​ចំរៀង​លេង​ក៏បាន)

៤. សូម​ប្រាកដ​ថាអ្នក​បាន​ដុស​ដៃ​សព្វ​កន្លែង​រវាង​ម្រាមដៃ និងផ្នែក​ក្រោម​ក្រចក

៥. លាង​ជម្រះ​សាប៊ូ​ចេញ​ពី​ដៃ

៦. ប្រើ​ប្រាស់​ក្រដាស​បង្គន់​ពីរ​ ដើម្បី​សម្ងួត​ដៃ​ឲ្យ​ស្ងួត

៧. បិទ​ក្បាល​រ៉ូប៊ីណេជាមួយ​ក្រដាស​អនាម័យ រួច​បោះ​ក្រដាស​អនាម័យ​នោះ​ចោល​ក្នុង​ធុង​សម្រាម​។

 

ហេតុ​អ្វី​បាន​ជា​ការ​លាង​សម្អាត​ដៃ​មាន​សារៈ​សំខាន់​?

អត្ថ​ប្រយោជន៍​សំខាន់​ជាង​គេ​គឺ ការ​លាង​ដៃ​ គឺ​ជា​ការ​ទប់​ស្កាត់​ខ្លួន​របស់​អ្នក​ពី​ការ​ឆ្លង​នៃ​មេរោគគ្រោះ​ថ្នាក់​ជា​ច្រើន។ មនុស្ស​ដែល​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ ក្នុង​ការ​លាង​សម្អាត​ដៃ​របស់​គេ គឺមាន​ការ​ប្រថុយ​គ្រោះ​ថ្នាក់​ខ្ពស់​ក្នុង​ការ​ទទួល​ជម្ងឺ​ផ្តាសាយ ឬគ្រុន​ផ្តាសាយ​ធំ។ ការ​មិន​លាង​សម្អាត​ដៃ​ក៏​អាច​បង្ករ​ឲ្យ​កើត​មាន​នូវ​ជម្ងឺ​ក្រពះ​ពោះ​រៀន និង ឆ្លង​ជម្ងឺ​រាគ​រូសដែល​អាច​សាយ​ភាយ​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​អ្នក​បាន​។ អ្នក​អាច​នឹង​ធ្លាប់​បាន​ឃើញ​អ្នក​ដែល​លាង​សម្អាត​ដៃ​មិន​បាន​ស្អាត​អាច​បង្ករ​នូវ​បញ្ហារោគ​រលាក​សួត​ ចំពោះ មនុស្ស​ចាស់ រីឯ​ចំពោះ​ប្រជាជន​ដែល​បាន​ត្រួត​ពិនិត្យ​ហើយ​ ត្រូវ​បាន​គេ​ពិនិត្រ​រក​មើល​ឃើញ​​ជម្ងឺរុំាំ​រ៉ៃ។ ចំពោះ​​ការ​មិន​សម្អាត​ដៃ​ក៏​អាច​មានផល់​ប៉ះ​ពាល់​ចំពោះ​សុខ​ភាព​នៃ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​អ្នកនោះ មានតែ​ការ​សិក្សា​អំពី​ វិធី​លាង​ដៃ​តាមរបៀប​ត្រឹម​ត្រូវ​ គឺ​ជា​រឿង​ចាំ​បាច់​មួយ​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​ជា​យូរ​អង្វែង។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s