អនាម័យនៃ​ការ​កាត់​ក្រចក

ទុក​ក្រចក​របស់​អ្នក​ឲ្យ​នៅ​ខ្លី!

ក្រចក​ដៃ​របស់​អ្នក​តែង​តែ​ដុះវែង​ជា​និច្ច។ វា​អាច​ដុះរហូត​ទាល់​តែ​ក្រចក​របស់​អ្នក​វែង ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើការងារ​ជាមួយ​ដៃ​របស់​អ្នក​បាន។ ប្រសិន​បើ​អ្នក​មាន​ក្រចក​ដៃ​វែង អ្នក​ក៏​អាច​ធ្វើ​ឲ្យ​មិត្ត​ភក្តិ​របស់​អ្នក​របួស​ដោយ​អចេតនា​បាន​ផង​ដែរ នៅ​ពេល​ដែល​អ្នក​ខ្វាច​ពួកគេ​ក្នុង​ពេល​កំពុង​លេងជាមួយ​គ្នា។

វា​ជា​ការ​សំខាន់​ណាស់ ក្នុង​ការ​ទុក​ក្រចក​ដៃ​ឲ្យ​បាន​ខ្លី​។ ការ​ធ្វើ​របៀប​នេះ អ្នក​អាច​កាត់​បន្ថយ​នូវ​ការ​ធ្វើ​ឲ្យ​មាន​របួស ឬ ការ​ខូច​ក្រចក​ ដែល​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​បាន!

តើ​អ្នក​ត្រូវ​កាត់​ក្រចក​របស់​អ្នក​ដោយ​របៀប​ណា?

ការ​ខាំ​ក្រចក​ដៃ​របស់​ខ្លួន​ឯង​គឺ​ជា​ទម្លាប់​គគ្រិច​បំផុត។ សូម​រំលឹក​ពី​វដ្ត​នៃ​មេរោគ​ ដែល​អ្នក​បាន​រៀន​ហើយនោះ។ មាន​មេរោគ​នៅ​គ្រប់​ទី​កន្លែង! នៅ​ពេ​លអ្នក​ប៉ះ​ពាល់​អ្វី​មួយ មេរោគ​អាច​ចូល​ទៅ​ក្នុង​ក្រចក​របស់​អ្នក។ ដី ធូលី អាច​ចូល​ទៅក្នុង​ចន្លោះ​ក្រចក និង ម្រាម​ដៃ​បាន​ ហើយ​វា​ផ្ទុក​នូវ​មេរោគ​ជា​ច្រើន​! តើ​អ្នក​ប្រាកដ​ទេ​ថាអ្នក​នៅ​តែ​ចង់​ខាំក្រចក​ដៃ​របស់​អ្នក ហើយ​បរិភោគ​មេរោគ​ទាំង​នោះ​ទៅ​ក្នុង​ខ្លួន​របស់​អ្នក? ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ជម្ងឺ​ធ្ងន់​ធ្ងរ​បាន!

អ្នក​អាច​នឹង​មាន​ជម្ងឺ៖

១. គ្រុន​ក្តៅ

២. រាគ​រូស

៣. ក្អួត​ចង្អោរ

៤. ឈឺ​ក្រពះ

ក្រចក​ដៃ​ត្រូវ​ការ​ការ​កាត់​ដោយ​ប្រើ​ប្រដាប់​កាត់​ក្រចក ឬ កន្ត្រៃ ហើយ​អ្នក​គួរ​តែ​សុំ​ឲ្យ​មនុស្ស​ធំ​ម្នាក់​ជួយ​កាត់​ក្រចក​ឲ្យ​អ្នក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ប្រយ័ត្ន​នៅ​ពេល​កាត់​ក្រចក​ដៃ​របស់​អ្នក បើ​មិន​ដូច្នោះ​ទេ អ្នក​អាច​នឹង​ធ្វើ​ឲ្យ​ម្រាម​ដៃ​របស់​អ្នក​មាន​របួស​ដោយ​ចៃ​ដន្យ​បាន​។ នៅ​ពេល​ដែល​មាន​មនុស្ស​ធំ​ម្នាក់​កាត់​ក្រចក​ឲ្យ​អ្នក​ សូម​អ្នក​នៅ​ឲ្យ​ស្ងៀម ហើយ​ត្រូវ​តែ​កាត់​ក្រចក​ដៃ​នៅ​ពេល​មាន​ពន្លឺ​ថ្ងៃ​ច្បាស់​ជានិច្ច។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s