អនាម័យ​ពេល​កក់​សក់

ការកក់សក់

English: ?????????????
Image via Wikipedia

តើ​ការ​កក់​សក់​គឺ​ជា​អ្វី?

ការ​កក់​សក់​ គឺ​ជា​សកម្ម​ភាព​ថែរក្សា​សក់​ឲ្យ​បាន​ស្គាត ដោយការ​លាង​សម្អាត​ជាមួយ​សាប៊ូផលិត​ផលថែរក្សា​សក់​ផ្សេងៗ​ ជាមួយ​នឹង​ទឹក។

តើ​ត្រូវ​កក់​សក់​របស់​អ្នក​យ៉ាង​ដូចម្តេច?

  • ចាក់​ទឹក​ឲ្យ​ពេញ​ធុង (គួរ​ជា​ទឹក​អ៊ុនៗ)
  • បន្សើម​សក់​របស់​អ្នករហូត​ទាល់​តែ​សើមជោគ
  • ដាក់​សាប៊ូ​ទៅ​លើ​​សក់​របស់​អ្នក
  • ម៉ាស្សា​ដោយ​ប្រើ​ម្រាម​របស់​អ្នក និង សម្អាត ជាពិសេស​ស្បែក​ក្បាល​របស់​អ្នក
  • សម្អាត​សក់​ក្បាល​របស់​អ្នក​រហូត​ទាល់​តែ​លែង​មាន​សាប៊ូ​នៅ​ក្នុង​សក់​
  • ធ្វើ​តាម​ចំនុចទីបី​រហូត​ទាល់​តែ​សក់​ក្បាល​លែង​មាន​សាប៊ូ
  • សម្ងួត​សក់​ឲ្យ​ស្ងួត។

សម្អាតសក់​របស់​អ្នក​ឲ្យ​បាន​ត្រឹម​ត្រូវដើម្បី​បង្ការ​ពីសត្វ​​ចៃក្បាល។

 

តើ​សត្វ​ចៃ​គឺ​ជា​អ្វី?

សត្វ​ចៃ​ គឺ​ជា​សត្វ​ល្អិតប្រភេទប៉ារ៉ាសិត ដែល​រស់​នៅ​លើ​ក្បាល និង ស្បែកក្បាល​របស់​មនុស្ស​។

 

តើ​សត្វ​ចៃ​ឆ្លង​ដោយ​របៀប​ណា?

សត្វ​ចៃ​ឆ្លង​បាន​យ៉ាង​ងាយ​ស្រួល ពី​មនុស្ស​ម្នាក់​ទៅ មនុស្ស​ម្នាក់​ទៀតដោយ​ការ​ទំនាក់​ទំនងដោយ​ផ្ទាល់។ មនុស្ស​អាច​ឆ្លង​ចៃ​បាន​តាម​រយៈ៖

ការ​មាន​ទំនាក់​ទំនង​​ជាមួយ​មនុស្ស​ម្នាក់​ទៀត ដែល​វា​កំពុង​រស់​នៅ​នោះ។ ចំពោះ​កូន​ក្មេង ទំនាក់​ទំនង​មាន​តាម​រយៈ​ការ​លេង​កម្សាន្ត​ ក្នុង​កំឡុង​ពេល​ជិះ​ឡាន​ក្រុង​ទៅសាលា និង ក្នុង​កំឡុង​ពេល​ធ្វើ​សកម្ម​ភាព​ក្នុង​ថ្នាក់ ក្នុង​ពេល​ក្មេងៗ​អង្គុយ​ក្នុង​ក្រុម​ដោយ​អង្គុយ​ជិត​គ្នា។

ស្លៀក​សម្លៀក​បំពាក់​ដែល​អាច​ចម្លង​បាន ដូចជា មួក កន្សែង​បង់​ក អាវធំ ឯកសណ្ធាន​កីឡា ឬ បូចង​សក់

ប្រើ​ប្រាស់​ក្រាស់ ច្រាស់ ឬ ក្រមាពោះ​គោ ដែល​អាច​ចម្លង​បាន

ការ​ដេក​នៅ​លើ​គ្រែ សាឡុង ខ្នើយ កម្រាលព្រំ ឬ តុក្កតា​សត្វ​ដែល​ប្រឡាក់ប្រឡូស

សត្វ​ចៃ​មិន​ចេះ​លោត ឬ ហើរ​នោះឡើយ។ សត្វចៃ​ក៏​មិន​រាល​ដាល​ឆ្លង​ទៅ​មនុស្ស​តាម​រយៈ​សត្វចិញ្ចឹម ឬ សត្វ​ផ្សេងៗទៀតដែរ។

 

តើ​ហេតុភេទ និង រោគសញ្ញាយ៉ាង​ដូចម្តេច​ដែល​បញ្ចាក់​ថា​មាន​សត្វ​ចៃ?

រមាស់ — ការ​ខាំ​របស់​សត្វ​ចៃ​ធ្វើ​ឲ្យ​រាង​កាយ​របស់​មនុស្ស​មាន​ប្រតិកម្ម​ទាស់

ការ​រលាក​ក្រហាយ

តើ​ភាព​រញេរញ៉ៃ​អាច​បណ្តាល​មក​ពី​សត្វ​ចៃ​បាន​ទេ?

ការ​អេះ​ អាច​ដឹក​នាំ​ទៅ​រក​ការ​រលាក​ស្បែក និង រោគ​ឆ្លង​របស់​ស្បែក។

កុំ​ចែករំលែក​​ក្រាស់សិត​សក់​ឲ្យសោះ

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s