ការ​គ្រប់​គ្រងអាហារ​

ការ​ទុក​ដាក់​អាហារ​

រៀប​ចំ​កន្លែង​ស្អាត​បាត​មួយ​សម្រាប់ទុក​ដាក់​អាហារ​។ សូម​ប្រាកដ​ថា អាហារ​របស់​អ្នក​បាន​គ្រប​គម្រប​ត្រឹម​​ត្រូវ​។​

កុំ​ទុក​អាហារ​នៅ​កណ្តាល​វាល​ដោយ​មិន​គ្រប ព្រោះ​វា​អាច​ទាក់​ទាញ​សត្វ​ចង្រៃ​ទាំង​ឡាយ​ដូច​ជា​កណ្តុរ​។ កណ្តុរ​ជា​ប្រភព​នៃ​សត្វ​ចៃ​ឆ្កែ ហើយ​សត្វ​ចៃ​ឆ្កែ​អាច​ចម្លង​មេរោគ​នៅ​ពេល​ដែល​វា​ខាំ។

 

ការ​រៀប​ចំអាហារ​

លាង​សម្អាត​អាហារ​មុន​ពេល​ចម្អិន។ សូម​ប្រាកដ​ថា ប្រភព​ទឹក​ដែល​ប្រើ​ប្រាស់​សម្រាប់​លាង​គឺ​ជា​ទឹក​ស្អាត តាម​ដែល​អាច​រក​បាន រីឯដៃ​ដែល​ចាប់​កាន់​អាហារ​គួរ​តែ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ក្នុង​កំឡុង​ពេល​ចំអិន​អាហារ​។ ទាំង​នេះ​មាន​ជារួម​ដូច​ជា៖

–          ក្រោយ​ចេញ​ពី​បង្គន់

–          ក្រោយ​ចាប់​កាន់​អាហារ​ឆៅ

–          ក្រោយ​ការ​លាង​សំអាតគូថ​របស់​កូន​ក្មេង​

–          មុន​ពេល​ចាប់​កាន់​អាហារ

សូម​ប្រាកដ​ថា សម្ភារៈ​ចម្អិន​អាហារ​បាន​សម្អាត​រួច​រាល់​មុន​ពេល​ប្រើ​ប្រាស់​ក្នុង​ការ​ចម្អិន​។

ត្រូវ​លាង​សម្អាត​ផ្ទៃ​សម្ភារៈ​ទាំង​ឡាយ​ដែល​បាន​ប្រឡាក់​ភ្លាម​ៗ ដោយ​មិន​ត្រូវ​រង់​ធ្វើ​ការ​សម្អាត​ពេល​ក្រោយ ក្រែង​លោ​ភ្លេច។ សូម​ប្រាកដ​ថាអ្នក​បាន​សម្អាត​ផ្លែ​ឈើ​ឲ្យ​ស្អាត​មុន​ពេល​បរិភោគ ដែលពិសេស​នោះ ព្រោះ​ថា​គេ​មិន​ដែល​ចម្អិនផ្លែ​ឈើ​នោះឡើយ​ ដូច្នេះ​វា​អាច​ផ្ទុក​នូវ​មេរោគ​ជា​ច្រើន។

 

អាហារ​ឆៅ មាន​ផ្ទុក​នូវ​មេរោគ​ជា​ច្រើន ហើយ​មេរោគ​ទាំង​នេះ​អាច​រីក​រាល​ដាល​យ៉ាង​ងាយ​ស្រួល​ដើម្បី​ទៅ​ចម្លង​ទៅ​កាន់​អាហារ​ដែល​បាន​ចម្អិន​ល្អ​ហើយនោះ។ សូម​កុំ​ទុក​ដាក់​ចំនី​អាហារ​ដែល​ចម្អិន​រួច ជាមួយ​នឹង​អាហារ​ឆៅនៅ​ក្នុង​ចាន​តែ​មួយ ហើយ​សូម​ប្រាកដ​ថា សម្ភារៈចាប់​កាន់​ដាក់​អាហារ​ឆៅ​ដូច​ជា ចង្កឹះ ជាដើម​នោះ មិន​ត្រូវ​បាន​ប្រើ​ប្រាស់​លាយ​ឡំ​ជាមួយ​អាហារ​ដែល​ចម្អិន​រួច​ឡើយ​។ សម្ភារៈ​ផ្សេងៗ​ទៀត​ដែល​គេ​និយម​ប្រើ​លាយ​ឡំ​ជាមួ​យ​អាហារ​ឆៅ និង អាហារ​ឆ្អិន​មានដូច​ជា​ជ្រុញ កាំបិត​ ។ល។

អាហារ​ទាំង​អស់​ត្រូវ​តែ​ចម្អិន​នៅ​សី​តុណ្ហ​ភាព​គ្រប់​គ្រាន់​ និងរយៈ​ពេល​ចម្អិនយូរ​ល្ម​ម​គ្រប់​គ្រាន់​មុន​ពេល​បរិភោគ ដើម្បី​សម្លាប់​មេរោគ។ ប្រសិន​បើ​អាហារ​ដែល​មើល​ទៅ​ដូច​ជា​មិន​សូវ​ឆ្អិន​ល្អ សូម​ចម្អិន​អាហារ​នោះម្តង​ទៀត ឬ កុំ​បរិភោគ​ឲ្យ​សោះ។ សាច់​ដែល​ឆ្អិន​ហើយ មិន​គួរ​មាន​ពណ៌​ផ្កាឈូក​នៅ​កណ្តាល​នោះឡើយ។

កុំ​ប្រើ​ដៃ​ដើម្បី​កាន់​អាហារ​ សូម​ប្រើ​ប្រាស់​សម្ភារៈ​ស្អាត​ដូច​ជា​ចង្កឹះ​ ឬ សម និងស្លាប​ព្រា​ជំនួស​វិញ។

រាល់​ដប​ទឹក​ដោះ​គោ គួរ​តែ​ស្រុះ​ជាមួយ​ទឹក​ពុះ​បន្ទាប់​ពី​ឲ្យ​កូន​បៅ​ហើយ។ ទារក​ងាយ​នឹង​ទទួល​ជម្ងឺ​ខ្លាំង​ណាស់ពី​មេរោគ ដូច្នេះ​ត្រូវ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ប្រុង​ប្រយ័ត្ន។ ការ​បំបៅ​ដោយ​ទឹក​ដោះ​ម្តាយ គឺ​មាន​សុវត្ថិ​ភាព​បំផុត​សម្រាប់​ទារក និង ក្មេងតូចៗ។

ប្រសិន​បើម្តាយ​ប្រើ​ម្សៅ​ទឹក​ដោះ​គោ សូម​ប្រាកដ​ថា​វា​ត្រូវ​បាន​រក្សា​ទុក​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​កន្លែង​ស្ងួត ត្រជាក់ ដោយ​បិទ​គម្រប​ជិត​ល្អ។ វា​មិន​មាន​មេរោគ​នោះឡើយ ដូច្នេះ​សូម​ការ​ពារវា​ពី​ការ​រីក​ធំធាត់​របស់​មេរោគ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s