ការ​ថែរក្សា​ធ្មេញ

ការ​ថែរក្សា​ធ្មេញ

នៅ​ក្នុង​មាត់

តើ​អនាម័យ​មាត់​ល្អ​គឺ​ជា​អ្វី?

អនាម័យ​មាត់​ល្អ អាច​ធ្វើឲ្យ​មាត់​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត និង ក្លិន​មាត់​ល្អ។ ដូច្នេះ​បានន័យ​ថា៖

  • ធ្មេញ​របស់​អ្នក​ស្អាត និង មិន​មានកំទេច​កំទី​សំណល់​
  • អញ្ចាញ​ធ្មេញ មាន​ពណ៌​ផ្កា​ឈូក និង មិន​មាន​ការ​ឈឺចាប់ ឬ ចេញ​ឈាម​នៅពេល​ដែល​អ្នក​ដុស​ធ្មេញ ឬ ប្រើខ្សែ​សំអាត​ធ្មេញ
  • ខ្យល់ដង្ហើម​មិន​ល្អ គឺ​មិន​មែន​ជា​បញ្ហា​ឋិត​ថេរ​នោះឡើយ​

 

តើ​អ្នក​ត្រូវ​អនុវត្ត​អនាម័យ​មាត់​ធ្មេញ​ដោយ​របៀប​ណា?

ការ​រក្សា​អនាម័យ​មាត់​ធ្មេញ គឺ​ជា​រឿង​ដ៏​សំខាន់​ជាង​គេ​បំផុត ដែល​អ្នក​អាច​ធ្វើ​សម្រាប់​ធ្មេញ​ និង អញ្ចាញ​ធ្មេញ​។ សុខភាព​មាត់​ល្អ មិនត្រឹម​តែ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ស្រស់​ស្អាត និង មាន​អារម្មណ៍​ល្អ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​អាច​បរិភោគ​ និង និយាយ​បាន​ប្រកប​ដោយ​ភាព​ប្រក្រតី​។ សុខភាព​មាត់​ ពិត​ជាមាន​សារៈ​សំខាន់​សម្រាប់​ភាព​សុខុមាល​ភាព​ទាំង​អស់​របស់​អ្នក​។

របៀប​ដុស​ធ្មេញ

ការ​ដុស​ធ្មេញ​តាម​ប្រក្រតី​ យ៉ាង​តិច​ត្រូវ​ចំណាយ​ពេល ២នាទី។ មែនហើយ! ត្រឹម​តែ ១២០វិនាទីប៉ុណ្ណោះ! សូម​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​ការ​ដុស​សម្អាត​ផ្នែក​នីមួយៗដូច​តទៅ៖

  • សម្អាត​ផ្ទៃ​ខាង​ក្រៅ​នៃ​ធ្មេញ​ជួរ​ខាង​លើ បន្ទាប់​មក​ដុស​ផ្ទៃ​ខាង​ក្រៅ​នៃ​ធ្មេញ​ជួរ​ខាង​ក្រោម​
  • សម្អាត​ផ្ទៃ​ខាង​ក្នុង​នៃ​ធ្មេញ​ជួរ​ខាង​លើ បន្ទាប់​មក​ដុស​ផ្នែក​ក្នុង​នៃ​ធ្មេញ​ជួរ​ខាង​ក្រោម​
  • ដុស​សម្អាត​ផ្ទៃ​ទំពារ​របស់​ធ្មេញ​
  • ដើម្បី​ឲ្យ​ធ្មេញ​មាន​ខ្យល់​ដង្ហើម​ល្អ សូម​ប្រាកដ​ថា អ្នក​បាន​ដុស​អណ្តាត​របស់​អ្នក​ផង​ដែរ។

ដុស​ធ្មេញ​ជា​ទៀង​ទាត់​ដើម្បី​បញ្ចៀស​ដង្កូវ​ស៊ី​ធ្មេញ

 

តើ​រោគ​ដង្កូវ​ស៊ីធ្មេញ​គឺ​ជា​អ្វី?

រោគ​ដង្កូវ​ស៊ី​ធ្មេញ​ គឺ​ជា​ប្រហោង​ដែល​ចាប់​ផ្តើម​លេច​រូប​រាង​ឡើង​នៅ​លើ​ធ្មេញ។ ប្រហោង​ទាំង​នេះ​ កើត​ឡើង​ព្រោះ​តែ​មេរោគ​ដែល​រួម​ផ្សំ​ជាមួយ​បាក់តេរី​ ហើយ​បាន​វាយ​ប្រហារ​មក​លើ​ផ្ទៃ​ធ្មេញ។ ជា​ធម្មតា ការ​ប៉ះ​ធ្មេញ​អាច​ជួយ​បាន​ចំពោះ​បញ្ហា​នេះ។ ប្រសិន​បើ​នៅ​តែ​បន្ត​ទុក​ធ្មេញ​ដែល​ប្រហោង​ខូច​នេះ​ទៀត នោះ​ការ​ខូច​ខាត​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត។

តើ​ខ្ញុំ​អាច​ការ​ពារ​ធ្មេញ​ពី​ជម្ងឺ​ដង្កូវ​ស៊ី​ធ្មេញ​បាន​ដោយ​របៀប​ណា?

មាន​វិធី​មួយ​ចំនួន​ក្នុង​ការ​បង្ការ​ជម្ងឺ​ដង្កូវ​ស៊ី​ធ្មេញ​កុំ​ឲ្យ​កើត​ឡើង​បាន។

វិធី​មួយ​ក្នុង​ចំនោម​វិធី​ដ៏​ត្រឹម​ត្រូវ​បំផុត​នោះ គឺ​ត្រូវ​ដុស​ធ្មេញ​របស់​អ្នក​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ សកម្ម​ភាព​នៃ​ការ​ដុស​សម្អាត​ធ្មេញ​ ជួយ​ដក​ចេញ​នូវ​កំណក​កំបោរ​ក៏​ដូច​ជា​កាត់​បន្ថយ​នូវ​ចំនួន​បាក់​តេរី​នៅ​ក្នុង​មាត់​របស់​អ្នក​ផង​ដែរ។

មាន​វិធី​តាម​ធម្ម​ជាតិ​មួយ​ចំនួន​ដែល​អាច​កាត់​បន្ថយ​នូវ​ឳកាស​នៃ​ការ​កើត​ជម្ងឺ​ដង្កូវ​ស៊ី​ធ្មេញ​បាន។ ភាគ​ច្រើន​នៃ​វិធីទាំង​នេះ មាន​លក្ខណៈ​សម​ស្រប​ទៅ នឹង​ជីវភាព​ទាន់​សម័យដែល​ពោរពេញ​ដោយ​សុខុមាល​ភាព។ ទីមួយ​គឺ​ការ​ហាត់​ប្រាណ។ ការ​ហាត់​ប្រាណ​ កាត់​បន្ថយ​នូវ​បរិមាណ​នៃ​ស្ត្រេស និង ភាព​តប់​ប្រមល់​នៅ​ក្នុង​ខ្លួន​។ នៅ​ពេល​ដែល​យើង​ស្ថិត​ក្នុង​សភាព​ស្ត្រេស ចំនួន​បាក់​តេរី​នៅ​ក្នុងមាត់​ ក៏​ដូច​ជា​នៅ​ក្នុង​ខ្លួន​ទាំងមូល​នឹង​កើន​ឡើង​។ ការ​ហាត់​ប្រាណ​ និង​/ឬ ការ​កាត់​បន្ថយភាព​ស្ត្រេស ឬ លំហាត់​ប្រាណ​បែប​សម្រាក ជួយ​ឲ្យ​យើង​អាច​កាត់​បន្ថយ​នូវ​បរិមាណ​បាក់តេរីដែល​មាន ព្រម​ទាំង​កាត់​បន្ថយនូវឳកាស​នៃ​ការ​កើត​នូវ​ជម្ងឺ​ដង្កូវ​ស៊ី​ធ្មេញ​ទៀតផង។

អ្នក​ជិះ​ទូក​នៅ​ទី​សមុទ្ទ ធ្លាប់​បរិភោគ​ក្រូច​ឆ្មាជា​ច្រើន​។

នេះ​មិន​មែន​បានន័យ​ថា ពួកគេ​បាន​ចូល​ចិត្ត​នូវ​រសជាតិ​របស់​ផ្លែ​នេះទេ ប៉ុន្តែ​មក​ពី​វា​ជួយ​ឲ្យ​ពួកគេ​ប្រឆាំង​ជាមួយ​នឹង​ជម្ងឺ​កង្វះ​ជាតិវីតាមីន​សេ​ ព្រម​ទាំង​ជួយ​ឲ្យ​អញ្ចាញ​របស់​គេ​មិនចេញ​ឈាម​បាន​។ តាម​ពិត​នៅ​ក្នុង​អាហារ​ទាំង​ឡាយ​ណា​ដែល​មាន​ផ្ទុក​នូវ​សារធាតុ​វីតាមីន​សេខ្ពស់​ នឹង​អាច​ធ្វើ​ដូច្នេះ​បាន​ដូច​គ្នា។ ក្រូច ស្វាយ ផ្លៃគីវី និង ផ្លៃ​ល្ហុងសុទ្ធ​សឹង​ជា​ជម្រើស​ដ៏​ប្រសើរ​។ ផ្លៃ​ឈើ​ទាំង​នេះ​មាន​រសជាតិ​ឆ្ងាញ់​ និង ផ្តល់​ឲ្យ​ធ្មេញ​នូវ​ការ​សម្អាត​បែប​ធម្មជាតិ​។ ពួកវា​ក៏​មាន​នូវ​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​បាក់តេរី​នៅ​ក្នុង​មាត់​បាន​ទៀត​ផង។ ការ​បរិភោគ​អាហារ​ទាំង​នេះ អាច​ជួយ​បំបាត់​ជម្ងឺ​ផ្តាសាយ ក៏​ដូច​ជា​ជម្ងឺ​ដង្កូវ​ស៊ី​ធ្មេញ​ផង​ដែរ។

 

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ការ​ថែរក្សា​មាត់​របស់​ខ្ញុំ?

សុខភាព​មាត់​របស់​អ្នក​ផ្សាភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​សុខភាព​ជា​ច្រើន​ទៀត​លើស​ពី​មាត់​របស់​អ្នក។ ពេល​ខ្លះ​សញ្ញា​ដំបូង​នៃ​ជម្ងឺ​បង្ហាញ​ឡើង​នៅ​ក្នុង​មាត់​របស់​អ្នក។ ករណី​ផ្សេង​ទៀត នៃ​ជម្ងឺ​ឆ្លង​នៅ​ក្នុង​មាត់​របស់​អ្នក ដូច​ជា​ជម្ងឺ​អញ្ចាញ​ធ្មេញ​ជាដើម​នោះ អាច​បង្ករ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​សពាង្គកាយ​របស់​អ្នក​បាន។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s