វដ្ត​នៃ​មេរោគ

វដ្ត​នៃ​មេរោគ

មេរោគ​គឺ​ជា​ចំនែក​តូច​មួយ​ដែល​អាច​ឆ្លង​រាល​ដាល​បាន ហើយ​យើង​មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​បាន​ឡើយ។ ពួក​វា​អាច​ឆ្លង​រាត​ត្បាត​ពីកន្លែង​មួយ​ទៅ កន្លែង​មួយ​ទៀត​ ហើយ​នៅ​ពេល​ដែល​ពួក​វា​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​របស់​អ្នក​ហើយនោះ អ្នក​អាច​នឹង​មាន​ជម្ងឺ​ជា​ទម្ងន់!

ការអនុវត្ត​ក្បួន​អនាម័យ​តាម​ផ្ទះ គឺ​ជា​គន្លឺះ​​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ និង ជម្ងឺ​ឆ្លង​ផ្សេងៗ​ផង​ដែរ។ ការ​ធ្វើ​ដូចនេះនឹង​កាត់​បន្ថយ​នូវ​ការ​កើត​មាន​ជម្ងឺ​ផ្សេង​ៗ កាត់​បន្ថយ​ការ​ចំណាយ​ប្រាក់​របស់​គ្រួ​សារ​ទៅ​លើ​ថ្នាំ និង ការ​ទៅ​មន្ទីរ​សុខភាព និង កាត់​បន្ថយនូវ​ពេល​វេលា​ដែល​ក្រុម​គ្រួសារ​មិន​អាច​ធ្វើ​ការ​បាន​នៅ​ពេល​មាន​ជម្ងឺ​។ សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ ពួកគេ​អាច​រស់​នៅ​យ៉ាង​សប្បាយ​រីក​រាយ និង មាន​អាយុកាន់​តែ​វែង​ទៀត​ផង។

វដ្ត​នៃ​មេរោគ

ក. ប្រភព​នៃ​មេរោគ

– មេរោគ​បណ្តាល​ឲ្យ​ជម្ងឺ​អាចមាន​ប្រភព​មក​ពី​ ទឹក និងអាហារ​មិនស្អាត, សត្វ ឬមនុស្ស​ដែល​ឈឺ

ខ. វិធី​ជៀស​វាង​ពី​មេរោគ

– មេរោគ​អាច​គេច​ចេញ​ពី​មនុស្ស​ ឬ សត្វ​ទៅ​ក្នុង​បរិស្ថាន​ដើម្បី​ទៅ​ចម្លង​អ្នក​ដទៃ​ទៀត តាម​រយៈ​ការ​ក្អួត ការ​ក្អក ការ​កណ្តាស់ ឬ លាមក។ វា​អាច​ចម្លង​ទៅ​ម្ហូប​ នៅ​ពេល​វា​ប៉ះ​ពាល់​ប្រភព​មេរោគ​ខាង​លើ ឬ ការ​ទុក​ដាក់​អាហារ​មិន​មាន​អនាម័យ។

គ. វិធី​ឆ្លង​ចូល​របស់​មេរោគ

– មេរោគ​ត្រូវ​ការ​ផ្លូវ​ដើម្បី​ចូល​ទៅ​កាន់​ខ្លួន​មនុស្ស។ វា​អាច​ធ្វើ​ដូច្នេះ​បាន​ នៅ​ពេល​ដែល​មនុស្ស​ម្នាក់ឲ្យ​នូវ​អ្វី​ទាំង​ឡាយ​ដូច​ជា អាហារ និង ទឹក សម្លៀក​បំពាក់ និង ក្រណាត់​ជាមួយ​អ្នក​ជម្ងឺ។ វា​អាច​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​បាន​នៅពេល​មនុស្ស​បរិភោគ​អាហារ​មិន​ស្អាត​ដែល​មានមេរោគ។

ឃ. ជន​ដែល​អាច​មាន​គ្រោះ​ថ្នាក់

– យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​អាច​ប្រថុយ​នឹង​ការ​ឆ្លង​ពី​មេរោគ។ ជាពិសេស​សម្រាប់​ក្រុម​ដែល​ងាយ​ទទួល​ជម្ងឺ​ដោយ​សារ​មិន​មានអនាម័យ​ត្រឹម​ត្រូវ​នោះ គឺ​កូន​ក្មេង​ដែល​មាន​អាយុរហូត​ដល់ ១ឆ្នាំ មនុស្សចាស់ និង អ្នក​ដែល​មាន​ជម្ងឺ​រុំាំ​រ៉ៃ​ដូច​ជា​ជម្ងឺ​អេដស៍​ជាដើម។ ស្ត្រី​មាន​ផ្ទៃ​ពោះ​ក៏​ងាយ​នឹង​រង​គ្រោះ​ថ្នាក់​ផង​ដែរ ជាពិសេស​ការ​មាន​ទំនាក់​ទំនង​ជាមួយ​សត្វ​ឆ្មា និង លាមក​របស់​វា។ មនុស្ស​ទាំង​នេះ នឹង​ក៏​អាច​នឹង​ទទួល​រងនូវ​ការ​ឈឺចាប់​ច្រើន​ជាង​នេះទៀត ពី​ជម្ងឺ​ទាំងនេះ ដូច្នេះវា​ជាការ​សំខាន់​ខ្លាំង​ណាស់ក្នុង​ការ​អនុវត្ត​ក្បួនអនាម័យ​នៅ​ផ្ទះ ដើម្បីកាត់បន្ថយ​ពីការ​រីក​រា​លដាល​នៃ​មេរោគ​ និង ជម្ងឺផ្សេងៗ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s