អនាម័យ​ផ្ទាល់​ខ្លួន

អនាម័យ​ផ្ទាល់​ខ្លួន

ការមុជទឹក

តើ​ត្រូវ​មុ​ជទឹកយ៉ាង​ដូចម្តេច?

 

១. ដោះ​សម្លៀក​បំពាក់​ចេញ៖ ទុក​សម្លៀក​បំពាក់​ស្អាត​នៅ​ទីតាំង​មួយ​ដែល​មិន​អាច​ទទឹកបាន។ (បង្គន់​មិន​មែន​ជា​កន្លែង​ល្អ​ប្រសើរ​សម្រាប់​ទុក​សម្លៀក​បំពាក់​ទេ វា​អាច​ជា​ជម្រក​របស់​មេរោគ)។

២. បើក​ទឹកទៅ​​តាម​សីតុណ្ហ​ភាព​ដែល​អ្នក​ចង់​បាន។

៣. បន្សើម​ខ្លួន​ទាំង​មូល​របស់​អ្នក៖ សូម​ប្រាកដ​ថា ក្បាល​ទាំងមូលទទឹក​ជោគ​ផង​ដែរ។

៤. កក់​សក់​របស់​អ្នក​ជាមួយ​សាប៊ូ

                                                                      

៥. សម្អាត​ក្បាល​របស់​អ្នក​ឲ្យ​ជ្រះ​សាប៊ូ

 

៦. ដុស​ខ្លួន​របស់​អ្នក​ជាមួយ​សាប៊ូ ជាពិសេស​ដុសសម្អាតដៃ​ និងជើង។ សូម​កុំភ្លេច​ដុស​សម្អាត​ក្រោយ​ត្រចៀក​របស់​អ្នក​ ផ្នែក​ខាង​ក្រោយ​នៃ​ក និង​នៅ​ចន្លោះ​ម្រាម​ជើង។ សូម​ប្រាកដ​ថា អ្នក​បាន​សម្អាត​ក្លៀក​នីមួយ​ៗ​របស់​អ្នក និង កន្លែង​សម្ងាត់​ (ចំណាំ៖ កុំ​ប្រើ​ប្រាស់​សាប៊ូ ឬ វត្ថុផ្សេងៗ ជាមួយ​ប្រដាប់​ភេទនារីឲ្យសោះ ក្រៅពីទឹក)។ និយាយ​បែប​នេះ​អាច​ធ្វើឲ្យ​អ្នក​មាន​ការ​ខ្មាស​អៀន ប៉ុន្តែ​សូម​ចង​ចាំថា គ្មាន​អ្នក​ណា​ម្នាក់​អាច​ឃើញអ្នក​ដុសសម្អាត​ខ្លួន​របស់​អ្នកនៅ​ក្នុងបន្ទប់​ទឹក​នោះឡើយ។ តំបន់​សំខាន់ៗទាំងនេះ​ អាច​ធ្វើឲ្យ​អ្នក​មាន​ក្លិន​មិន​ល្អ​ ប្រសិន​បើ​អ្នក​មិន​បាន​សម្អាតជា​រៀង​រាល់​ថ្ងៃនោះ។

៧. ដុស​សម្អាត​ខ្លួន​​របស់​អ្នក​ជា​លើក​ចុង​ក្រោយ

 

៨. ចេញ​ពី​បន្ទប់​ទឹក៖ ឈរ​នៅ​លើ​កម្រាល​ ឬ ក្រណាត់​ជូតជើង សម្ងួត​ក្បាល​ មុខ ខ្លួន​ប្រាណ តំបន់​ជុំ​វិញ​ក្បាល​ពោះ តំបន់​ត្រគាក ជើង កន្លែង​សម្ងាត់របស់អ្នក និង ជើង។

Advertisements

4 Replies to “អនាម័យ​ផ្ទាល់​ខ្លួន”

    1. ហិហិ ឯកសារ​នេះ​ខ្ញុំ​បកប្រែឲ្យគេ ទើប​ខ្ញុំ​មាន​សម្រាប់​ផ្សាយទៅ

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s