ប្រវត្តិ​នៃ​វិស្វ​កម្ម​សំណង់​ស៊ីវិល

វិស្វ​កម្ម​សំណង់​ស៊ីវិល​គឺ​ជា​ផ្នែក​នៃ​មុខ​វិជ្ជា​រូបសាស្ត្រ​ និង​ វិទ្យាសាស្ត្រ​ ហើយ​ប្រវត្តិ​របស់​វា​គឺ​ត្រូ​វបាន​មាន​ទំនាក់​ទំនង​យ៉ាង​ទូលាយ​ទៅ​នឹង​ការ​ស្វែង​យល់​ពី​រូប​វិទ្យា និង គណិត​វិទ្យា នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​។ ព្រោះ​តែ​វិស្វ​កម្ម​សំណង់​ស៊ីវិល​គឺ​ជា​ជំនាញ​វិជ្ជា​ជីវៈ​ដែល​មាន​លក្ខណៈ​ធំ​ទូលាយ​ រួម​បញ្ចូល​ទាំង​មុខ​វិជ្ជា​បច្ចេក​ទេស​តូច​ៗ​មួយ​ចំនួន​ដោយ​ឡែក​ទៀត​នោះ ប្រវត្តិ​របស់​វា​ក៏​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ចំណេះ​ដឹង​ស្តី​ពី​រចនា​សម្ព័ន្ធ, សម្ភារៈវិទ្យាសាស្ត្រ​, ភូគព្ភ​សាស្ត្រ​, ធរណី​វិទ្យា, ធារា​សាស្ត្រ​, បរិស្ថាន, មេកានិច និង ផ្នែក​ផ្សេងៗទៀត។

ឆ្លង​កាត់​តាម​ប្រវត្តិ​សាស្ត្រ​បុរាណ និង យុគសម័យ​កណ្តាលមកហើយនោះ ការរចនា​បែប​ស្ថាបត្យកម្ម​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ពេញ​លេញ​ដោយសិប្ប​ករ ដូច​ជា អ្នក​ចំលាក់​ថ្ម និង​ជាង​ឈើ ដែល​អ្នក​អ្នក​ធ្វើ​ឲ្យ​លេច​ឡើង​នូវតួនាទី​នៃ​អ្នក​សាង​សង់​កំពូល​។ ចំណេះ​ដឹងនៃ​សិល្បៈ​ទាំង​នេះ​ត្រូវ​បាន​រក្សាទុក​បន្ត​បន្ទាប់​ទៅ​កាន់​អ្នក​ស្នង​ការងារ​ និង​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​​ការ​ឲ្យ​តម្លៃ​ខ្ពស់់​ទៅ​លើ​ស្នាដៃ​សិល្បៈ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់។ រចនា​សម្ព័ន្ធអគារ, ផ្លូវ​ថ្នល់ និង ហេដ្ឋារចនា​សម្ព័ន្ធ ដែល​នៅ​បន្ត​គង់​វង្ស​ ហើយ​មាន​សន្ទុះ​រីក​ចំរើន​ឡើងជា​បន្ត​បន្ទាប់។​

ឧទាហរណ៍ដំបូង​បង្អស់​នៃ​ការ​ឈាន​ទៅ​ដល់​ការ​ប្រើ​ប្រាស់​រូប​វិទ្យា​ និង​គណិត​វិទ្យា​ នៅ​ក្នុង​វិស័យ​វិស្វ​កម្ម​សំណង់​ស៊ីវិល​ គឺ​សមិទ្ធិផល​ការងារ​របស់​ អាគីមេដស៍ នៅ​ស.វទី ៣ មុន​គ.ស រួម​មាន ច្បាប់​របស់​អាគីមេដស៍ ដែល​ទាញ​យក​ហេតុ​ផល​សម្រាប់​ការ​យល់​ដឹង​របស់​យើង​បន្ថែម​ទៅ​លើ​ភាព​អណ្តែង​នៃ​អង្គ​ធាតុ​ និង ការ​អនុវត្ត​ដូច​ជា ប្រដាប់បញ្ចូលទឹក ឬរហាត់ទឹកដែលមានទំរង់ជាខ្ចៅរបស់​អាគីមេដស៍។ លោក អាគីមេដស៍។ ​គណិត​វិទូ​ជន​ជាតិ​ឥណ្ឌា​ម្នាក់ឈ្មោះ  ប្រាម៉ាគុបតា (Brahmagupta)​ បាន​ប្រើ​ប្រាស់​លេខ​គណិត​នៅ​គ.សទី ៧ ដោយ​ផ្អែក​ទៅ​លើ​លេខ​របស់​ជន​ជាតិ​ហិណ្ឌូ​អារ៉ាប់ សម្រាប់​ការ​គណនា​រក​មាឌ។

Related articles

Advertisements

5 Replies to “ប្រវត្តិ​នៃ​វិស្វ​កម្ម​សំណង់​ស៊ីវិល”

  1. សួស្តីឌីយ៉ា។ អរគុណសំរាប់ការបកប្រែ…ប៉ុន្តែសូមពិនិត្យឡើងវិញបន្តិច៖
    BC ប្រែថា “មុនគ.ស” មិនមែន “នៃព.ស” ទេ
    Archimedes បើសិនជាក្នុងសៀវភៅសិក្សាភាសាខ្មែរទូទៅគេសរសេរឈ្មោះគាត់ថា “អាកស៊ីម៉ែត”
    ត្រង់គណិតវិទ្យាជនជាតិឥណ្ឌា ភ្លេចសរសេរឈ្មោះគាត់ហើយ!
    Archimedes’ screw បកថា “ខ្ចៅ​របស់​អាគីមេដស៍” ចឹងដូចរាងពិបាកយល់បន្តិច ព្រោះវាតាមពិតមិនមែនជាខ្ចៅទេ វាជាប្រដាប់បញ្ចូលទឹកដែលមានទំរង់ជាខ្ចៅ។ បើបកថា ប្រដាប់បញ្ចូលទឹក ឬរហាត់ទឹកដែលមានទំរង់ជាខ្ចៅ ប្រហែលស្រួលយល់។ (គ្រាន់តែជាគំនិតរបស់ខ្ញុំទេ) 😀

    Like

    1. បាទ! អរគុណច្រើនបងវិសាលដែលបានចូលមកលេង។ តាមការបកប្រែរបស់បងខ្ញុំសូមបកស្រាយដូចខាងក្រោម៖

      BC = តាមការបកប្រែរបស់បងខ្ញុំយល់ស្រប តែដែលសរសេរថានៃព.ស ក៏មិនខុសដែរ ព្រោះព.ស មានមុន គ.ស ស្រាប់ហើយ។ ខ្ញុំនឹងកែតាមការបកប្រែររបស់បង។

      អាគីមេដស៍ = ជាការអានតាមភាសាអង់គ្លេស ព្រោះខ្ញុំបកពីភាសាអង់គ្លេស ហើយខ្ញុំក៏មិនមានចំណេះដឹងផ្នែកភាសាបារាំងដែរ។ ខ្ញុំ​សូមរក្សាឈ្មោះនេះទុកដដែល តែខ្ញុំ​ក៏​យល់​ស្រប​តាម​សៀវភៅ​ភាសា​ខ្មែរដែរ។ អរគុណច្រើនបងសម្រាប់ចំនុចនេះ ព្រោះខ្ញុំមិនដែលបានអានសៀវភៅខ្មែរត្រង់ចំនុចនេះទេ។

      សម្រាប់ពាក្យ Archimedes’ screw វិញ ខ្ញុំពិតជាមានការពិបាកក្នុងការបកប្រែមែន ទោះបីខ្ញុំបានអានការពន្យល់ក្តី ព្រោះវាមានការពន្យល់ច្រើនពេក ហើយការពន្យល់ភាគច្រើននិយាយពីខ្ចៅ។ ហិហិ ខ្ញុំនឹងកែប្រែចំនុចនេះភ្លាម។ 🙂 អរគុណបងខ្លាំងណាស់ សម្រាប់ជំនួយដល់ខ្ញុំក្នុងការបកប្រែ។

      Like

    2. ព.ស មាន មុនគ.ស មែន​ តែបើរាប់ឆ្នាំគឺមិនដូចគ្នាទេ ស.វទី៣នៃព.ស និងស.វទី៣មុនគ.សគឺ ស្ថិតក្នុងឆ្នាំខុសគ្នា។
      ចំនែកត្រង់ឈ្មោះគណិតវិទូឥណ្ឌា គឺបកប្រែបាត់ឈ្មោះ Brahmagupta។ អត្ថបទដើម៖
      “…and practical solutions such as Archimedes’ screw. Brahmagupta, an Indian mathematician…”

      Like

      1. អរគុណ​បងវិសាល​ច្រើន​ណាស់​ ដែល​បាន​ធ្វើ​ជា Editor របស់​ខ្ញុំ​ចំពោះ​អត្ថ​បទនេះ បើ​មិន​អ៊ីចឹង​ទេ ប្រាកដ​ជា​អ្នក​អាន​មាន​ការ​យល់​ច្រឡំ​មិន​ខាន​ទេ!

        Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s