ផលប្រយោជន៍របស់អ្នករាជការនៃក្រុមនីតិប្បញ្ញត្តិ

ប្រការ៣២៖

អ្នករាជការដែលស្ថិតនៅក្នុងក្របខ័ណ្ឌអ្នករាជការនៃក្រុមនីតិប្បញ្ញត្តិ ត្រូវបានទទួលបៀវត្ស-មូលដ្ឋាន និងប្រាក់បំណាច់ផ្សេងៗទៅតាមក្របខ័ណ្ឌ និងឋានៈតួនាទីដឹកនាំពិតប្រាកដ​ នៃអ្នករាជ-ការនោះ។

ប្រាក់បំណាច់ផ្សេងៗរួមមាន៖

-ប្រាក់បំណាច់មុខងារ

-ប្រាក់បំណាច់ជីវភាព

-ប្រាក់បំណាច់ទទួលខុសត្រូវ

-ប្រាក់សង្គមកិច្ច

-ប្រាក់ហានិភ័យ និងប្រាក់វិភាជន៍គ្រួសារ និងការឧបត្ថម្ភផ្សេងៗតាមគោលការណ៍​

កំណត់  របស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា

ប្រការ៣៣៖

បៀវត្សរបស់កម្មសិក្សាការី ត្រូវបានកាត់ទុកសម្រាប់ប្រាក់សោធននិវត្តន៍។ បើសិនជាកម្ម-សិក្សាការីមិនត្រូវបានតាំងស៊ប់ទេ ប្រាក់ដែលបានកាត់ទុកសម្រាប់សោធននិវត្តន៍ ត្រូវបានបង្វិលសង សាមីជនវិញទាំងអស់។

ក្នុងរយៈពេលកម្មសិក្សានេះ កម្មសិក្សាការីដែលជ្រើសរើសចេញពីសិស្ស និស្សិត មិនត្រូវបាន ផ្តល់ប្រាក់បំណាច់មុខងារ និងប្រាក់វិភាជន៍គ្រួសារទេ។

មន្រ្តីដែលបំរើការងារផ្ទាល់នឹងប្រធានស្ថាប័ន ទទួលបាននូវបៀវត្សជាធម្មតា តែគ្មានសិទ្ធិទទួល ប្រាក់សោធននិវត្តន៍ទេ ហើយបញ្ចប់មុខតំណែងរបស់ខ្លួនតាមអាណត្តិរបស់ប្រធានស្ថាប័ន។

មន្រ្តីជាប់កិច្ចសន្យា ទទួលប្រាក់ឧបត្ថម្ភតាមការកំណត់នៃកិច្ចសន្យា ដែលមានរយៈពេលយូរ បំផុតមួយឆ្នាំ។

ប្រការ៣៤៖

អ្នករាជការអាចសុំប្រឡងដើម្បីប្តូរក្របខ័ណ្ឌពីទាបទៅខ្ពស់បាន កាលណាសាមីជនមានសញ្ញា-ប័ត្រខ្ពស់ជាងមុន។ ក្នុងករណីដែលប្រឡងជាប់ អ្នករាជការចាស់នោះ ត្រូវទទួលបៀវត្សយ៉ាងតិចស្មើ ឬខ្ពស់បន្ទាប់ពីសន្ទស្សន៍បៀវត្សមុន។

អ្នករាជការកម្មសិក្សាដែលទើបប្រឡងជ្រើសរើសថ្មី ត្រូវបានផ្តល់សន្ទស្សន៍បៀវត្សក្នុងថ្នាក់ទី ១៤ នៃឋានន្តរសក្តិទី៣ របស់ក្របខ័ណ្ឌនីមួយៗ។

ប្រការ៣៥៖

អ្នករាជការដែលឈប់សម្រាកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិ-ប្បញ្ញត្តិ​ និងបទប្បញ្ញត្តិផ្សេងៗ ដែលនៅជាធរមាន និងអ្នករាជការដែលចាត់អោយទៅរៀនវគ្គ បណ្តុះបណ្តាល បំពាក់បំប៉នវិជ្ជាជីវៈ ត្រូវរក្សាបាននូវបៀវត្សមូលដ្ឋាន និងប្រាក់បំណាច់ផ្សេងៗ។

ប្រការ៣៦៖

អ្នករាជការដែលចាត់អោយទៅរៀន ឬទៅបំពេញបេសកកម្មនៅក្នុង ឬនៅក្រៅប្រទេស ត្រូវ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ តាមគោលការណ៍កំណត់របស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធ-សភា និងទទួលបានការគាំពារតាមគ្រប់រូបភាព ដើម្បីអោយសាមីជនអាចសម្រេចភារកិច្ចរបស់ខ្លួន បាន។

ប្រការ៣៧៖

អ្នករាជការដែលកំពុងបំរើការងារក្នុងម៉ោងរដ្ឋបាល ឬកំពុងបំពេញបេសកកម្ម ហើយត្រូវទទួល រងនូវគ្រោះថ្នាក់បណ្តាលអោយពិការ ឬទទួលមរណភាពដោយចៃដន្យ ត្រូវទទួលប្រាក់ឧបត្ថម្ភតាម គោលការណ៍កំណត់របស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា។

ក្នុងករណីទទួលមរណភាព ប្រាក់ឧបត្ថម្ភនេះត្រូវបើកជូនទៅអ្នកដែលសាមីជនបានធ្វើបណ្តាំ នៅក្នុងសៀវភៅការងាររបស់អ្នករាជការ។

ប្រការ៣៨៖

អ្នករាជការដែលមានលិខិតបង្គាប់ការអោយបំពេញការងារចាំបាច់ក្រៅម៉ោងរដ្ឋបាល និងថ្ងៃ ឈប់សម្រាក ឬថ្ងៃបុណ្យផ្សេងៗ ត្រូវទទួលបានប្រាក់ឧបត្ថម្ភតាមគោលការណ៍កំណត់របស់គណៈ-កម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា។

ប្រការ៣៩៖

អ្នករាជការដែលបានដាក់អោយស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស គ្មានសិទិ្ធទទួលប្រាក់បៀវត្ស មូលដ្ឋាន និងប្រាក់បំណាច់ផ្សេងៗទេ ចាប់ពីថ្ងៃកំណត់ដែលមានចែងក្នុងសេចក្តីសមេ្រច។

ប្រការ៤០៖

អ្នករាជការដែលត្រូវបានដាក់អោយចូលនិវត្តន៍ គ្មានសិទិ្ធទទួលប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់ បំណាច់ផ្សេងៗទេ។

ប្រការ៤១៖

អ្នករាជការដែលស្ថិតនៅក្នុងមុខតំណែងណាមួយ ត្រូវទទួលបានប្រាក់បំណាច់មុខងារក្នុងមុខ-តំណែងនោះ។

អ្នករាជការដែលកាន់មុខតំណែងច្រើន ត្រូវអនុញ្ញាតអោយជ្រើសរើសយកប្រាក់បំណាច់មុខងារ តែមួយទេ។

ប្រការ៤២៖

អ្នករាជការដែលត្រូវបានតែងតាំងអោយមានឋានៈស្មើ គ្មានសិទិ្ធទទួលប្រាក់បំណាច់ទទួល-ខុសត្រូវឡើយ។

ប្រការ៤៣៖

អ្នករាជការត្រូវបានទទួលរបបសោធននិវត្តន៍ប្រចាំខែ លុះត្រាតែបានបំពេញតាមលក្ខខណ្ឌ ដូចមានចែងក្នុងមាត្រា៦៥ នៃច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ។

ប្រការ៤៤៖

អ្នករាជការដែលត្រូវបានប្រកាសអោយចូលនិវត្តន៍ ត្រូវបានទទួលប្រាក់ឧបត្ថម្ភម្តងគត់ ស្មើនឹង បៀវត្សសរុបប្រចាំខែចំនួន៨ខែ លើកលែងតែមានបទប្បញ្ញត្តិថ្មីដែលចែងផ្សេងពីនេះ។

ប្រការ៤៥៖

នៅពេលនិវត្តន៍ជនទទួលមរណភាព គ្រួសារនៃសពទទួលបានប្រាក់ឧបត្ថម្ភដូចមានចែងក្នុង មាត្រា២៥ នៃសេចក្តីសម្រេចរួមស្តីពីការបង្កើតបេឡាសោធននិវត្តន៍ និងសោធនបាត់បង់សម្បទាវិជ្ជា-ជីវៈ សម្រាប់មន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

ប្រការ៤៦៖

អ្នករាជការដែលបាត់បង់សម្បទាវិជ្ជាជីវៈ ហើយមានអតីតភាពការងារចាប់ពី ២០ឆ្នាំឡើងទៅ ដល់ក្រោម ៣០ឆ្នាំ ហើយពុំគ្រប់អាយុចូលនិវត្តន៍ មានសិទិ្ធទទួលប្រាក់សោធនបាត់បង់សម្បទា-វិជ្ជាជីវៈដូចមានចែងក្នុងមាត្រា២៧ នៃច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ។

ក្នុងករណីមិនគ្រប់លក្ខខណ្ខ អ្នករាជការនេះ ត្រូវបានបញ្ឈប់ពីការងារនៅពេលណាក៏បាន ហើយត្រូវបានទទួលប្រាក់ឧបត្ថម្ភ និងប្រាក់កាត់ទុកតែម្តងគត់ ដូចអ្នករាជការពុំគ្រប់លក្ខខណ្ឌចូល និវត្តន៍ដែរ។

ប្រការ៤៧៖

អ្នករាជការដែលមានអតីតភាពក្រោម ២០ឆ្នាំ ហើយដែលស្ថាប័នតំរូវអោយចូលបាត់បង់សម្ប-ទាវិជ្ជាជីវៈ ដោយមូលហេតុពុំអាចធ្វើការបាន ត្រូវទទួលប្រាក់ឧបត្ថម្ភម្តងគត់ ស្មើនឹងបៀវត្សសរុបប្រចាំ ខែគុណនឹង១០ ព្រមទាំងប្រាក់ដែលបានកាត់ទុកសម្រាប់សោធននិវត្តន៍។

ប្រការ៤៨៖

អ្នករាជការដែលបាត់បង់សម្បទាវិជ្ជាជីវៈ នៅពេលទទួលមរណភាព គ្រួសារនៃសពត្រូវបាន ទទួលប្រាក់ឧបត្ថម្ភដូចនិវត្តន៍ជនដែរ។

ប្រការ៤៩៖

អ្នករាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាចទទួលបាននូវប្រាក់ឧបត្ថម្ភពេលសម្រាលកូន ឬភរិយាសម្រាលកូន បុណ្យចូលឆ្នាំប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍កំណត់របស់ គណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា។

អ្នករាជការដែលមានស្នាដៃល្អក្នុងការបំពេញការងារ អាចទទួលគ្រឿងឥស្សរិយយស ឬត្រូវ​បានតម្លើងថ្នាក់ជាស្វ័យប្រវត្តិ ដោយមិនគិតពីលក្ខខណ្ឌអតីតភាពការងារឡើយ។

លក្ខខណ្ឌ និងបែបបទនៃការផ្តល់គ្រឿងឥស្សរិយយស ឬការតម្លើងថ្នាក់ ត្រូវកំណត់ដោយ សេចក្តីសម្រេចរបស់ប្រធានស្ថាប័ន។

ឋានន្តរសក្តិកិតិ្តយស អាចផ្តល់ដោយប្រធានស្ថាប័នជូនអ្នករាជការចូលនិវត្តន៍ ឬលាលែង ឬដាក់អោយឈប់ធ្វើការដោយបាត់បង់សមត្ថភាពការងារ ឬទទួលមរណភាព បន្ទាប់ពីបានបំពេញ ការងារអស់រយៈពេលយូរ និងមានស្នាដៃល្អ។

ប្រភពអត្ថបទ៖ ចុចទីនេះ

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s