ជំនាញ​សំណង់​ស៊ីវិល

មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​

ជំនាញ​សំណង់​ស៊ីវិល

 

គោល​បំណង​នៃ​ការសិក្សា

វិស័យ​សំណង់​ជា​ផ្នែក​មួយ​ដែល​ខ្វះ​មិន​បាន​នៅ​ក្នុង​សង្គម ពី​ព្រោះ​ប្រទេស​នីមួយៗ​តែង​តែ​មាន​សំណង់ គេហដ្ឋាន​ រោកចក្រ សាលារៀន មន្ទីរពេទ្យ ផ្លូវ​ថ្នល់ ស្ពាន លូ និង សំណង់​ធារាសាស្ត្រ​ ព្រម​ទាំង​សំណង់​អគារ​ផ្សេងៗទៀត​ជា​ច្រើន។ ប្រទេស​កម្ពុជា​យើងស្ថិត​ក្នុង​លក្ខណៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ដូច្នេះយើង​ត្រូវ​ការ​ធន​ធាន​មនុស្សក្នុង​ស្រុក​ផ្នែក​បច្ចេក​ទេស​ជា​ចាំ​បាច់​ជៀស​វាង​ការ​ជួល​អ្នក​បច្ចេក​ទេស​មក​ពី​ខាង​ក្រៅ ដែល​បណ្តាល​ឲ្យ​ខាត​បង់​ថវិកាជាតិច្រើន។ ដូចនេះ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ពិសេស​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​ គឺ​ជា​កត្តា​ចាំ​បាច់​មួយ​ដែល​ចូល​រួម​ចំណែក​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចំរើន។

អត្ថ​ប្រយោជន៍​នៃ​ការ​សិក្សា​ក្នុង​ មហា​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​ ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល

និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល​ទាំង​អស់​និង​អាច​ទទួល​បាន​នូវ​

  • ចេះ​ធ្វើ​ពិសោធន៍​ដី
  • គណនា​លទ្ធ​ភាព​ទ្រទ្រង់​​របស់​គ្រឹះ និង ចំនួន​សសរ​គ្រឹះ​ដែល​ត្រូវ​ប្រើ​ប្រាស់ ដើម្បី​អាច​ប្រឈម​ទៅនឹងទម្ងន់​សង្កត់​របស់​សំណង់​ខាង​លើ។
  • សមត្ថ​ភាព​ក្នុង​ការ​គិត​ទុក​ជា​មុន​នូវ​សម្រុត​របស់​អគារ​ទំនប់​ដែល​កើត​ពី​ទម្ងន់​សង្កត់​របស់​វា​ក្រោយ​ពី​បាន​សាង​សង់​រួច។
  • សមត្ថ​ភាព​ក្នុង​ការ​គណនា​គ្រឿង​បង្គុំ​សំណង់​ដែល​ធ្វើ​អំពី ឈើ​ លោហៈ ឬពី​បេតុង​សរសៃ​ដែក​។ ឧទាហរណ៍​៖ សម្រាប់​អគារ​ពាណិជ្ជ​កម្ម​ខ្ពស់​មួយ ថើ​តើ​យងើ​ត្រូវ​ធ្វើ​ធ្នឹម និង​សសរ​នៅ​តាម​ជាន់​នីមួយៗ ទំហំ​ប៉ុន្មាន ហើយ​ត្រូវ​ប្រើ​បេតុង ដែល​មានកម្លាំង​រឹង​មាំ​ប៉ុន្មាន MPa
  • សមត្ថ​ភាព​ក្នុង​ការ​ប៉ាន់​ប្រមាណគម្រោង​ចំណាយ​លើ​អគារ, ការ​ដេញ​ថ្លៃ។
  • សមត្ថ​ភាព​ក្នុង​ការ​រៀប​ចំការ​ដ្ឋាន​ និង ដឹង​ជាមុន​នូវ​រយៈ​ពេល​នៃ​ការ​សាង​សង់​ ព្រម​ទាំង​អាច​គ្រប់​គ្រង​លើ​ការ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​ឲ្យ​សម​ស្រប​ទៅ​នឹង​ទំហំ​ការ​ងារ​ដែល​ធ្វើឲ្យ​គម្រោង​សាង​សង់​នី​មួយ​ៗ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូនតាមផែន​ការ និង ចំណេញ​ថវិកា។
  • សមត្ថ​ភាព​ក្នុង​ការ​រៀប​ចំ​ប្រព័ន្ធ​ទឹក និង​បញ្តាញ​អគ្គីសនី​ក្នុង​អគារ។

 

មុខ​វិជ្ជា​សិក្សា៖

  • បច្ចេក​ទេស​នៃ​ការ​សាង​សង់ និង​ការគណនា​សំណង់  (Construction Technology, Structural Design)
  • សំណង់​អគារ​ ស្ពាន​ ថ្នល់ និង​សំណង់​ធារា​សាស្ត្រ​ (Building, Bridge, Road and Hydraulic Structure)
  • ការ​វិភាគ​មេកា​និក​ និង​ការ​គណនា​គ្រឹះ​ សំណង់ (Soil Mechanics & Foundation Design)
  • ការគណនា​សំណង់​ពី​បេតុង លោហ​ធាតុ និង​ឈើ (Concrete Design, Steel Design & Wood Design)
  • ការ​គ្រប់​គ្រង​ការដ្ឋាន និង​ការ​វិភាគ​សេដ្ឋ​កិច្ចសំណង់ (Construction Management & Analysis)

 

មុខ​វិជ្ជា​ដែល​អាច​មាន​នៅ​ក្នុង​ផ្នែក​សំណង់​ស៊ីវិល៖

  • Engineering Drawing
  • Materials and Building Construction
  • Major in Engineering Survey
  • Major in Concrete Technology
  • Major in Theory of Structures and Structure Design
  • Hydraulics and Hydrology
  • Major in Water Supply and Wastewater Treatment
  • Major in Geo-technique and Foundation Engineering
  • Electrical for Building
  • Major in Road and Bridge Construction
  • Major in Contract Procedures and Estimation
  • Major in Computer Application and Construction Management
  • Major in Ecology
  • Humanities Courses
  • Social Science
  • English Language
  • Sciences and Mathematics
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s