ប៉ូលីសចរាចរណ៍ចង្រៃ

ខ្ញុំមិន​យល់​ថា តើ​គាត់​នឹង​បន្ត​សកម្ម​ភាព​ឲ្យ​គេ​ជេរ​នេះ​ដល់​កាល​ណា​ទៀត​នោះទេ? នេះ​ជា​បទ​ពិសោធន៍​ថ្មី​មួយ​ទៀត​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់​។

ធ្វើ​ដំណើរ​ទៅ​ខេត្ត​តា​កែវជាមួយ​ក្រុមការងារ ប្រហែល​ម៉ោង​ជាង ៩ព្រឹក​ទៅហើយនោះ ស្រាប់​តែ​ឡាន​ដែល​ខ្ញុំ​ជិះ​ត្រូវ​បាន​ប៉ូលីស​ចរាចរណ៍​មួយ​ក្រុម​ស្ទាក់ តែ​និយាយ​ទៅ​មិន​មែន​តែ​ឡាន​ខ្ញុំទេ គឺ​ថាគ្រប់​ឡាន​ទាំង​អស់​ដែល​ឆ្លង​កាត់​ផ្លូវ​នោះ គឺ​សុទ្ធ​តែ​ត្រូវ​បាន​ឃាត់​ទាំង​អស់។ គេ​អ្នក​បើក​ឡាន​ឲ្យ​ទៅនិយាយ​ជាមួយ​គេនៅ​នឹង​តុ​ក្រោម​ដើម​ឈើ​នៅ​មាត់​ផ្លូវ​ម្ខាង​ទៀតបាន​មួយ​សន្ទុះ ក៏​អ្នក​បើ​ក​ឡាន​ត្រឡប់​មកវិញ។ អ្នក​បើក​ឡាន​ប្រាប់​ថា គេ​ទារ​សព្វ​ ទារ​គ្រប់ ហើយ​អ្នក​បើក​ឡាន​មាន​ទាំង​អស់ ហើយឡាន​ខ្ញុំ​នេះ​ក៏​អត់​មាន​ខុស​ច្បាប់​អីដែរ។ តែ​ចុង​ក្រោយ​លោក​ប៉ូលីស​ក៏​និយាយ​សំដី​មួយ​ឃ្លាដែល​ពួក​គាត់​ធ្លាប់​និយាយ​ទាំង​ស្តើង រហូត​ដល់​មុខ​ក្រាស់​វាយ​លែង​ឈឺថា “សុំ​លុយ ១០០០០រៀលមក!”។ ដោយ​ហេតុ​ថា​ពួក​ខ្ញុំ​ត្រូវ​ទៅ​ធ្វើការ​ប្រញាប់ផង ឯឡាន​ដែល​គេ​ឃាត់ មាន​ទាំង​ឡានក្រុងបរទេស និងឡាន​ខ្មែរ ត្រូវ​ទៅ​ធ្វើការ​តាម​ពេល​កំណត់​ផងនោះ ពួក​យើង​ខ្ចិល​និយាយ​ហេតុផល​ច្រើន​ជាមួយ​ពួកនោះ ក៏ឲ្យ​លុយ​ទៅ។ អ្នក​បើក​ឡាន​ប្រាប់​ថា គ្រប់​ឡាន​ដែល​ឆ្លង​កាត់​នោះទោះ​មិន​ខុស​អី​ក៏​បង់​លុយ​ឲ្យដែរ ហើយ​ពួក​ខ្ញុំ​មើល​ទៅ​ឃើញ​គេ​ធ្វើ​ដូច្នោះ​មែន។ គិត​ទៅពួក​អស់​នេះ អត់​ធ្វើ​អី​សោះ បាន​លុយ​ទទេៗ អញ្ចឹងទៅ។ ជួយ​គិត​មើលទៅថាតើ​មួយ​ថ្ងៃមានឡាន​ប៉ុន្មាន​ដែល​ឆ្លង​កាត់​ផ្លូវ​ទៅ​តាកែវ​នោះ? មិន​តិច​ជាង​រយគ្រឿង​ទេ ហើយ​ចុះ​ពី​ណា​ទៅ​និយាយ​ហេតុផល​ជាមួយ​ពួក​អស់​នោះទៅ? ពួក​ហ្នឹង​រក​ហេតុនេះ ហេតុនោះមក​និយាយ​ឲ្យ​តែ​យឺត​ការ​ងារ​គេឯង ហើយគេធុញ​ក៏​ដក​លុយឲ្យទៅ។

បងប្អូនជួយ​គិត​មើលខ្លួនឯងទៅ! តើ​មាន​វិធាន​ការអី​ចាត់ការពួកអស់ហ្នឹងទេ? ចង់តេ​ទៅ​លេខ​ក្រុមកម្ចាត់អំពើពុក​រលួយ​ដែល​គេ​ផ្សាយ​តាម​ទូរទស្សន៍​ដែរ តែ​អត់មាន ហើយបើ​ទោះ​ជាមាន​មែន មិនដឹង​គេ​មក​ធ្វើ​អន្តរាគមន៍​មែនឬក៏អត់ផង! ហ៊ើយ ហ៊ើយ ហ៊ើយ!

Advertisements

18 Replies to “ប៉ូលីសចរាចរណ៍ចង្រៃ”

  1. ជួនកាលថ្នាក់លើផស់គាត់ បង្ខំអោយគ្នាធ្វើបែបនេះ ដោយកំណត់ថា: ពួកអាដែង ត្រូវតែរកលុយអោយបានប៉ុណ្ណេះ ឬប៉ុណ្ណោះយកមកអោយអញ បើមិនអីចឹងទេ អញដកពួកហ្អែងបញ្ឈរជើង…។ បើមិនមានភ្លើងខៀវពីមេកើយទេ ស្មានតែគ្នាកូនចៅតូចតាចណឹងហ៊ានដាក់កុងត្រូលជជុះឬ?

    Like

    1. រឿងនេះ​ច្បាស់ជាអញ្ចឹងហើយបង! គ្មានមេណាឲ្យ​កូន​ចៅមក​ធ្វើ​អញ្ចឹងហើយ ធ្វើមិនដឹងមិនលឺនោះទេ ទាល់តែបានផ្អែមមាត់​ខ្លះហើយ!

      Like

  2. ដូចប្រកាសល្បងក្មេងស្រែ បើប៉ាជនជន គោរពច្បាប់ចរាចរណ៏ ប៉ាលីសអស់ការងារធើហើយ!

    Like

    1. តែនេះគោរពហើយ នៅតែមានការងារធ្វើដដែលហ្នឹង! អត់មានធ្វើអីខុសសោះ អស់លុយដែរ!

      Like

  3. ត្រូវ​ចាំ​ថានេះជា​រឿង​​ធម្មតា​នៅ​ស្រុក​ខ្មែរ សក់អាណាក្បាលអាណឹង ក្រពះអញ​មិនស្វិត​ អញ​លែង​គិត​ហើយ !

    Like

    1. បើមិនប្រញាប់ក៏មិនឲ្យចឹងដែរ តែដោយសារមានអ្នករង់ចាំនៅឯនាយម្ខាង បើមិនប្រញាប់ការងារនឹងទៅជាផេះមិនខានទេ

      Like

  4. បូលីស​តូច​តាច​ទាំង​នោះ​ថា​ប្រាក់​ខែ​ចាយ​មិន​គ្រប់ បង់​លុយ​អោយ​មេ​ខាង​លើ​ទៀត អញ្ចឹង​ត្រូវ​តែ​រក​លុយ​ដោយ​ខុស​ច្បាប់ ដល់​ថ្នាក់​លើ​ក៏​ត្រូវ​បង់​អោយ​ថ្នាក់​លើ​បន្ត​ទៀត ហើយ​ថា​ខ្លួន​បាន​ធ្វើ​មេ​គេ​ក៏​ដោយសារ​សូក​លុយ​គេ អញ្ចឹង​ប្រឹង​បូម​មក​វិញ។ រុញ​ទៅ រុញ​មក​ដាក់​គ្នា តែ​ដើម​ហេតុ​គឺ​មក​ពី​ពុលរលួយ មក​ពី​ច្បាប់​គ្មាន​ប្រសិទ្ធិភាព ហើយ​រឿង​ទាំង​នេះ​កើត​ឡើង​ដោយសារ​តែ​អ្នក​ដឹកនាំ​គ្មាន​សមត្ថភាព និង អ្នក​ដឹកនាំ​ពួក​ប្រភេទ​មនុស្ស​បែប​នោះ ​នាយក​រដ្ឋមន្ត្រី​ហ្នឹង​ហើយ​រលួយ​ អញ្ចឹង​ហើយ​បាន​ជា​គាត់ និង គ្រួសារ​មាន​លុយ​សន្ធឹកសន្ធាប់​នោះ។

    Like

    1. ហ៊ឺម…សង្ឃឹមថា​ចាប់​ផ្តើម​ពីយើង​ទៅ បន្តិចម្តងៗ នោះនឹងគ្មានអំពើពុករលួយទេនៅថ្ងៃមុខ ព្រោះវាមានរូបភាពគួរឲ្យខ្លាចណាស់

      Like

    1. ទូរស័ព្ទអស់ថ្មរលីងនៅពេលនោះ! ស្តាយណាស់

      Like

  5. ខ្ញុំធ្វើដំណើរពីភ្នំពេញទៅកំពត មានកុងត្រួលប៉ូលីស៥ ៦កន្លែងឯណោះ មិនដឹងជាដាក់ឆែករកស្អីទេ ទំនងក្រុងត្រូលជជុះកើតឡើងទៀតហើយ

    Like

    1. ដល់ពេលមេធំដាក់ប្រកាសមួយប្រាវឡើងស្ងាត់ជ្រាបកុងត្រូលជជុះ តែដល់បន្តិចក្រោយមក រាងស្ងាត់ៗ កុងត្រូលជជុះលេចចេញដូចផ្សិតដដែល!

      Like

  6. ខ្ញុំគិតថាប៉ូលីសចរាចរណ៍ដែលប្រព្រឹត្តដូចករណីលោកបានរៀបរាប់ខាងលើពិតជាទង្វើមិនត្រឹមត្រូវនោះេទ។ករណីេនះវាបានជះឥទ្ធិពលអាក្រក់ដល់មន្រ្តីប៉ូលីសចរាចរណ៍ក្នុងស្រុកខ្មែរយើង ដែលពួកគាត់មិនបានប្រព្រឹត្តទង្វើបែបនេះ។ជានិច្ចជាកាលខ្ញុំែតងតែ
    សង្កេតឃើញបងប្អូនប្រជាពលរដ្ឋយើងមានការខឹងសម្បា ខ្លះជេរប្រមាថ ខ្លះទៀតដល់ថ្នាក់ប្រទូសសារាយជាមួយមន្រ្តីប៉ូលីសទៀតផង។ប្រទេសយើងជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ េយីងមានច្បាប់ប្រឆាំងនិងអំពើពុករលួយ ចុះេហតុអី?ក៏យើងទាំងអស់គ្នាដែលជួបបញ្ហានេះមិននាំគ្នាទប់ស្កាត់វា ែបរជាបណ្តោយឲវាកើតមានឡើងស្ទើរគ្រប់រូបភាពទាំអស់។ដូចជាករណីខាងលេីដែលប៉ូលីសបានសួរនាំទៅម្ចាស់រថយន្ត េហីយគាត់មានឯកសារគ្រប់គ្រាន់ហើីយចុងក្រោយបែរជាសំុលុយគាត់១០០០០មឺុនរៀលវិញ គឺថាគាត់មានសិទ្ធិមិនឲប្រាក់េនាះ ហើយប្រសិនណាបើមន្រ្តីប៉ូលីសចរាចរណ៍នោះនៅតែរឹងទទឹងអិះអុញទារយកលុយពីលោកគឺលោកកត់ឈ្មោះ ID Tag របស់មន្រ្តីប៉ូលីសចរាចរណ៍នោះប្តឹងទៅអង្គភាពប្រយុទ្ធប្រឆាំងអំពើ ពុករលួយរបស់ឯកឧត្តម ឧម យិនទៀង េដីម្បីឲគេចាត់វិធានការលើមន្រ្តីប៉ូលីសចរាចរណ៍នោះទៅតាមនិតិវិធីច្បាប់។ ប្រសិនណាបើយើងធ្វើត្រូវច្បាប់ យើងមានភស្តុតាងគ្រប់គ្រាន់សំុេយីងកំុខ្លាចនាំគ្នាប្តឹងមន្រ្តីប៉ូលីសចរាចរណ៍នោះទៅអង្គភាពប្រយុទ្ធប្រឆាំងអំពើ ពុករលួយ។
    បំបាត់អំេពីពុករលួយពីសំណាក់មន្រ្តីខិលខូច គឺជាកាត្វកិច្ចប្រជាពលរដ្ឋសហការណ៍ជាមួយ អាជ្ញាធរ។ចាប់េផ្តីមទាំងអស់គ្នាពីម្នាក់!

    Like

    1. ខ្ញុំ​ក៏​បាន​គិត​ពី​រឿង​នេះ​ដែរ ហើយ​ខ្ញុំ​នឹង​សាក​ល្បង​ធ្វើ​នៅ​ថ្ងៃណាមួយ​ដែល​ខ្ញុំ​បាន​ជួបរឿង​នេះ​ម្តងទៀត។ សូម​ជួយ​ប្រាប់​លេខ​ទូរ​ស័ព្ទ​ទំនាក់​ទំនង​ទៅ​ខាង​កំចាត់​អំពើ​ពុក​រលួយ​នេះ​ផងបានទេ?

      Like

  7. រកក្រៅតែអញ្ចឹងទាំងអស់ហើយប៉ូលីសចរាចរណ៍ប្រទេសក្ររអច្ឆះរយាស់ដូចប្រទេសយើងនោះ

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s