តើ​ស្នេហា​នេះអាច​នៅគង់ទេ?

យប់នេះ​ខ្ញុំ​គេង​មិនលក់ទេ ព្រោះ​នៅ​ផ្ទះ​ជាប់​ខ្ញុំ​នេះ មាន​ប្តី​ប្រពន្ធ​ពីរ​នាក់​ឈ្លោះ​គ្នា។ ខ្ញុំ​ធ្លាប់​តែ​មើល​រឿង​កុន​ល្ខោន ឈុត​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​ដោយសារ ប្តី​កំពុង​រក​ការងារ​ធ្វើ តែ​រក​មិន​ទាន់​បាន ហើយ​ត្រូវ​ចាយ​វាយ​លុយ​របស់​ប្រពន្ធ។ ពេលនេះគឺ​កំពុងលឺ​សម្លេង​គេ​ឈ្លោះ​គ្នាពីរឿងនេះឯង។ ពេល​នេះ​គេ​កំពុង​និយាយ​រឿង​លែង​លះ​គ្នាហើយ! តើ​ពិត​ជា​មិន​អាច រស់​នៅ​ជាមួយ​គ្នា​បាន​ទេឬ?

ហ្ន៎! ខាង​ស្រីនិយាយ​ហើយថា នាង​ក៏​មិន​សប្បាយ​ចិត្ត​ដែរ នៅពេល​ដែល​មិត្ត​រួម​ការងារ​និយាយ​ដើម​អាក្រក់​ពី​ប្តី​ដែល​គ្មាន​ការងារ​ធ្វើ។ តើ​ពួក​មិត្ត​រួ​មការងារ​ទាំង​នោះ​ដឹង​មក​ពី​ណា​ថា​ប្តី​គ្មាន​ការងារ​ធ្វើ? ឃើញទេ! នារីជាប្រពន្ធមិនគួរ​យក​រឿង​គ្រួសារ​ទៅប្រាប់​អ្នក​ក្រៅសោះ។ បានតែគេដុតបន្តិចម្តងៗ រាល់ថ្ងៃ រួចយកភ្លើងដែលគេដុតនោះមកឈ្លោះនឹង​ប្តី។ ឯប្តីនោះក៏មិនចេះលួងលោមទៀត បែរជា​យកកំរោលមកដោះស្រាយបញ្ហាទៀត។ បានហើយ! ខ្ញុំឈប់និយាយដើមគេហើយ គ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាពិចារណាតែប៉ុណ្ណោះ។ កុំថាឡើយតែអត់ការងារធ្វើ សូម្បីតែប្តីមានប្រាក់ខែតិចជាងប្រពន្ធក៏អាចមានបញ្ហាដែរ។ បើអ្នកវិញ តើអ្នកនឹងដោះស្រាយយ៉ាងណា? សូមចូលរួមផ្តល់ជាមតិ និង គំនិតកែលម្អ ឬដំណោះស្រាយ ដើម្បីឲ្យយុវជន ក្មេងៗជំនាន់ក្រោយបានអាន ហើយយល់ដឹងបានខ្លះ តាមរយៈមតិរបស់អ្នកភូមិយើង!

Advertisements

5 Replies to “តើ​ស្នេហា​នេះអាច​នៅគង់ទេ?”

  1. គិត​ថា​ម្នាក់ៗ​គួរ​តែ​មាន​ការងារ រឺ​មុខ​របរ​ដើម្បី​អាច​ចិញ្ចឹម​ជីវិត​រៀង​ៗ​ខ្លួន ពោល​គឺ​អាច​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន មុន​នឹង​រៀប​ការ បើ​មិន​អញ្ចឹង​ទេ ច្បាស់​ជា​មាន​រឿង​ឈ្លោះ​គ្នា​មិន​លែង​ឡើយ :mrgreen:

    Like

  2. មុន​ពេល​ការ​ ស្រលាញ់ណាស់ ស៊ី​ប្រហុក​ក៏​អូន​នៅ​ជា​មួយ​បង​ដែរ ដល់​ការ​រួច​ប្តី​ប្រាក់​ខែ​តិច​ជាង​ ឬអត់​ការ​ធ្វើ យី​ អានេះមក​ដេក​ស៊ីតាស ! ទ្រូង​អើយទ្រូង គ្រាំគ្រា​ណាស់ !

    Like

    1. មែនហើយ! សង្ឃឹម​ថា​ជា​ប្តី​ប្រពន្ធ​ត្រូវ​មាន​អធ្យាស្រ័យ និង ការ​អត់​ធ្មត់ និងជួយគ្នាដោះស្រាយបញ្ហា ឬ ជួយ​រក​ការ​ងារ​ឲ្យ​គ្នា​ មិនមែន​ជឿរពាក្យ​សំដី ឬ តាម​តែ​ចាប់​កំហុស​នោះទេ។

      Like

  3. បានគ្នាជាប្តី ប្រពន្ធទៅហើយគួរតែចេះអាធ្យាស្រ័យអោយគ្នាទៅវិញទៅមក មិនមែនគាត់ (ប្តី) ដេកចាំតែចាយលុយរបស់ប្រពន្ធគាត់ឯណា គឺមកពីគាត់រកការងារមិនថ្មីមិនទាន់បាន។

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s