ឥទ្ធិពល​វៀតណាម ទៅ​លើ​ខ្មែរ​ក្រោម និង​ខ្មែរ​កណ្ដាល

ឥទ្ធិពល​វៀតណាម ទៅ​លើ​ខ្មែរ​ក្រោម និង​ខ្មែរ​កណ្ដាល.

2011-10-06

ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ថ្វី​ត្បិត​តែ​រស់​នៅ​ក្រោម​ការ​ កាន់​កាប់​របស់​វៀតណាម​ទាំង​ស្រុង​ក៏​ដោយ បាន​ព្យាយាម​រក្សា​ភាសា​ខ្មែរ​បាន​ច្រើន។ លោក លឹម សំបូរ បាន​លើក​ឡើង​ថា លោក​សង្កេត​ឃើញ​ប្រជា​ពល​រដ្ឋ​រស់​នៅ​រាជ​ធានី​ភ្នំពេញ បាន​ហៅ​ទី​កន្លែង និង​ឈ្មោះ​នំ​ខ្លះ​ខុស​ពី​ខ្មែរ​កម្ពុជា​ក្រោម។ លោក​បាន​លើក​ឧទាហរណ៍​ដូច​ជា ការ​ហៅ​ដឿង​ហែម​ផ្សារ ខ្មែរ​ក្រោម​ហៅ​ថា​ច្រក​ផ្សារ។ នំ​បាញ់​ឆែវ​ជា​ភាសា​វៀតណាម ខ្មែរ​ក្រោម​ហៅ​ថា នំ​ចាក់​អំបែង បាញ់​ឈូយ​នឿក​ក៏​ដូច​គ្នា​ដែរ ខ្មែរ​ក្រោម​ហៅ​នំ​អណ្ដែត​ទឹក​ជាដើម។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​អង្គ​មាន​ថេរដីកា​បន្ថែម​ថា ការ​ទទួល​ឥទ្ធិពល​ពី​វៀតណាម គឺ​ជៀស​មិន​ផុត​ទេ​ទាំង​ខ្មែរ​កណ្ដាល ទាំង​ខ្មែរ​ក្រោម។

តំណាង​សហគមន៍​ខ្មែរ​ក្រោម​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់ គួរ​តែ​ប្រើ​ពាក្យ​ខ្មែរ​វិញ ហើយ​កុំ​ប្រើ​ភាសា​វៀតណាម​បន្ត​ទៀត ពី​ព្រោះ​ថា ឈ្មោះ​នំ ឬ​ហៅ​ទី​កន្លែង​មួយ​ចំនួន​នោះ គេ​អាច​ហៅ​តាម​ភាសា​ខ្មែរ​បាន ដើម្បី​កុំ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​មាន​ទម្លាប់​ហៅ​បន្ត​ទៀត ខណៈ​ដែល​ប្រជា​ពល​រដ្ឋ​កម្ពុជា​មាន​សិទ្ធិ​រស់​នៅ​ឯករាជ្យ មិន​មាន​អ្នក​ណា​គាប​សង្កត់​ដូច​ពួក​គាត់​រស់​នៅ​ទឹក​ដី​កំណើត​របស់​ខ្លួន ដែល​មាន​ការ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម​នោះ៕

Advertisements

2 Replies to “ឥទ្ធិពល​វៀតណាម ទៅ​លើ​ខ្មែរ​ក្រោម និង​ខ្មែរ​កណ្ដាល”

  1. ត្រឹមត្រូវណាស់ ដែលខំប្រឹងប្រែងថែរក្សា និងប្រើប្រាសអក្សរសាស្រ្ត និងភាសាររបស់ខ្មែរ នោះ !

    Like

    1. សង្ឃឹម​ថា​គ្រប់​គ្នា​នឹង​ធ្វើ​បាន​ចាប់​ពីពេលនេះតទៅ!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s