មុខព្រួញ​ទីផ្សារ

Target Market

                យុទ្ធ​សាស្ត្រ​ទី​ផ្សារ​ក្នុង​ការ​កំណត់​ផលិត​ផល តម្លៃ ទីតាំង និង ការ​ផ្សព្វ​ផ្សាយ​គឺ​មិន​ត្រូវ​រៀប​ចំគម្រោង​ដាច់​ដោយ​ឡែក​ពីគេ​នោះឡើយ។ អ្នក​វិភាគ​ទី​ផ្សារតែង​តែ​មើល​ទៅ​លើ​កត្តា​ទាំង​ ៤នេះជានិច្ច​។ ការ​រួម​បញ្ចូល​គ្នា​នៅ​កត្តា​ទាំង​ ៤ របស់​ទី​ផ្សារ​នេះ គេ​ហៅ​ថា សមាសភាព​ទី​ផ្សារ។ ធាតុ​ទាំង​ឡាយ​របស់​សមាសភាព​ទី​ផ្សារ​គឺ​សំដៅ​ទៅ​លើ​អតិ​ថិ​ជន។ ដើម្បី​អាច​អភិវឌ្ឍ​នូវ​សមាសភាព​ទី​ផ្សារ​ដ៏​ជោគ​ជ័យ​មួយ​បាន ជាដំបូង​អ្នក​ស្រាវ​ជ្រាវ​ត្រូវ​សួរ​សំនួរ​សំខាន់​ចំនួន​ពីរ​គឺ៖

  • តើ​អ្នក​ណា​ជា​អ្នក​ទិញ​ផលិត​ផល​នេះ?
  • តើ​​សក្តានុពល​ក្នុង​ការ​លក់​ផលិត​ផល​នេះគឺ​ជាអ្វី​?

ក្រុម​អតិថិ​ជន ជា​អ្នក​ដែល​ប្រហែល​ជា​នឹង​ទិញ​ផលិត​ផលនោះ គេ​ហៅ​ថា មុខ​ព្រួញ​ទី​ផ្សារ។ ក្រុម​ហ៊ុន​តម្រង់​សមត្ថ​ភាព​ទី​ផ្សារ​របស់​ខ្លួន​សំដៅ​ទៅ​ក្រុម​អតិ​ថិ​ជន​ដែល​មាន​សក្តា​នុពល​នេះឯង ដែល​បង្កើត​នូវ​មុខ​ព្រួញ​ទី​ផ្សារ​នេះ​បាន។ នៅ​ពេល​ដែល​អ្នក​ស្រាវ​ជ្រាវ​ទី​ផ្សារ​បាន​សិក្សា​ដឹង​ជាក់​ពី​មុខព្រួញ​ទី​ផ្សារ​ដែល​ពួកគេ​ចង់​ទាក់​ទាញ​យករួច​ហើយ នោះ​ក្រុម​ហ៊ុន​អាច​បង្កើត​នូវ​សមាសភាព​ទី​ផ្សារ​បាន​សម​ស្រប​ទៅ​លើ ផលិត​ផល តម្លៃ ទី​តាំង និង​ ការ​ផ្សព្វ​ផ្សាយ​បាន។ ក្រុម​ហ៊ុន​ព្យាយាម​ផ្គូរ​ផ្គង​ឲ្យ​ត្រូវ​នឹង​តម្រូវ​ការ​របស់​អតិ​ថិ​ជន ឬ ទាក់​ទាញ​ចិត្ត​របស់​អ្នក​ទិញ​ឲ្យ​ចង់​បាន​ផលិត​ផល​ដែល​ក្រុម​ហ៊ុន​ផ្តល់​ឲ្យ។ ឧទាហរណ៍៖ ប្រសិន​បើមុខ​ព្រួញ​ទី​ផ្សារ​គឺ​ជា​វ័យ​ជំទង់​ដែល​មាន​ជីវភាព​ធូរ​ធារ​ នោះ​សមាសភាព​ទី​ផ្សារ​អាច​នឹង​មាន​ដូច​ខាង​ក្រោម​នេះ៖

  • ផលិត​ផល៖ ខោ​ខូយប៊យ
  • តម្លៃ៖ ស្រប​តាម​តម្លៃ​ទី​ផ្សារ
  • ទីតាំង៖ ហាង​លក់​សម្លៀក​បំពាក់
  • ផ្សព្វ​ផ្សាយ៖ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម “កម្មវិធី​តន្រ្តី​សម័យ” តាម​ស្ថានីយ៍វិទ្យុ

សមាសភាព​ទីផ្សារ​ដ៏​ជោគ​ជ័យ​មួយ​គឺ​អាស្រ័យ​ទៅ​លើការ​សិក្សា​ពី​អតិ​ថិ​ជន និង ចំនូល​ចិត្ត​នៃ​ការ​ទិញ​របស់​ពួកគេ ដែលទាំង​អស់​នេះ​បាន​មក​ពីការ​ស្រាវ​ជ្រាវ​ទី​ផ្សារ ក៏​ដូចជា​ការ​កត់​សម្គាល់​ដែល​ត្រឹម​ត្រូវ​ចំពោះ​មុខព្រួញ​ទីផ្សារ​ផង​ដែរ។ យុទ្ធ​សាស្ត្រ​នៃ​ផលិត​ផល តម្លៃ ទីតាំង និង ការ​ផ្សព្វ​ផ្សាយ ត្រូវ​ចេះ​កែ​ច្នៃ​យ៉ាង​ណា​ក៏ដោយ ឲ្យតែ​អាច​ឈោង​ចាប់​យក​ក្រុម​នៃ​អតិ​ថិ​ជន​បាន។

គិត​ខ្លួនឯង៖

  • ហេតុ​អ្វី​បាន​ជា​ការ​ផ្សព្វ​ផ្សាយ​ អាច​មាន​ឥទ្ធិ​ពល​ចំពោះ​ឥរិយាបទ​នៃ​ការ​ទិញ​របស់​អតិ​ថិ​ជន?
  • តើ​ការ​ដាក់​តម្លៃ​ទៅ​លើ​ផលិតផល​នៅ​លើ​ទីផ្សារ​ត្រូវ​ពឹង​ផ្អែក​លើ​កត្តា​អ្វី​ខ្លះ?
  • សូម​គិត​ពី​សមាសភាព​ទីផ្សារ​ដែលមានសម្រាប់ មុខព្រួញ​ទី​ផ្សារ​ជា យុវវ័យអាយុពី ១៥ ដល់ ២១ឆ្នាំ។ (រកឧទាហរណ៍)
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s