វាយតម្លៃអំពីលទ្ធផលសម្រេច

ការតាមដាននិងវាយតម្លៃ គឺមានចំណងពាក់ព័ន្ធគ្នាយ៉ាងជិតស្និត។ ជារឿយៗ ការវាយតម្លៃ មានន័យថាការ វាយតម្លៃផលប៉ះពាល់នៃគម្រោងមួយ។ ជាញឹកញយ គេតែងយល់ថា ការវាយតម្លៃ កើតមានតែនៅចុងបញ្ចប់នៃ គម្រោងតែប៉ុណ្ណោះ ប៉ុន្តែវាកាន់តែមានសារៈសំខាន់ថែមទៀត ប្រសិនបើគេធ្វើការវាយតម្លៃជាបណ្តើៗរហូត ហើយ មានការប្រមូលនិងបូកសរុបទិន្នន័យអំពីឥទ្ធិពលនៃគម្រោងនោះ។

ការវាយតម្លៃ គឺមានសារៈសំខាន់ពីព្រោះវាអាចបញ្ជាក់ថាៈ តើស្ថានភាពមួយនោះ បានកែលម្អដែរឬទេ ហើយ ថាតើអន្តរាគមន៍/សកម្មភាព ដែលបានអនុវត្តទាំងនោះ មានឥទ្ធិពលដែរឬទេ ថាតើគម្រោងមួយនោះ ទទួលបាន ជោគជ័យឬបរាជ័យ ព្រមទាំងថាតើវាជាគំរូមួយដែលអាចប្រើប្រាស់ម្តងទៀត នៅក្នុងកាលៈទេសៈស្រដៀងគ្នាដែរ ឬទេ។

មានវិធីសាស្ត្រជាច្រើន សម្រាប់ធ្វើការវាយតម្លៃគម្រោងមួយ ដែលស្រដៀងទៅនិងការតាមដានគម្រោង ដូចជាៈ

– បញ្ជីសំណួរសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ដើម្បីស្វែងយល់ថាតើស្ថានភាពរបស់ពួកគាត់ បានផ្លាស់ប្តូរ យ៉ាងណាខ្លះ។

– វាយតម្លៃតំបន់អនុវត្តនានា រូបលក្ខណៈរបស់វា អ្វីដែលបានផ្លាស់ប្តូរ និងកែលម្អឡើង ៘ ត្រឡប់ទៅមើល របាយការណ៍តាមដានវិញ ដើម្បីពិនិត្យរកដាននៃការរីកចំរើន។

– បំពេញទម្រង់វាយតម្លៃ នៅពេលចាប់ផ្តើមនៃដំណើរការ និងបំពេញម្តងទៀត នៅពេលបញ្ចប់គម្រោង និងធ្វើការ ប្រៀបធៀបលទ្ធផលទាំងពីរ។ សាកសួរ ប្រជាជនរងផលប៉ះពាល់ និងអ្នកអនុវត្តគម្រោងតាមបែបដូចគ្នា។

– វាយតម្លៃរបាយការណ៍ហិរញ្ញវត្ថុ។

ត្រឡប់ទៅធ្វើការវាយតម្លៃនៅពេលបញ្ចប់គម្រោង នៅចន្លោះពេលមួយកំណត់ និងវាយតម្លៃស្ថានភាពនាពេល នោះ។ ដំណើរការនេះ ភាគច្រើនពុំបានអនុវត្តឡើយ តែទោះជាយ៉ាងណាវាគឺជាវិធីដ៏មានប្រសិទ្ធភាពមួយ សម្រាប់ធ្វើការវាយតម្លៃគម្រោង/អន្តរាគមន៍ណាមួយ ពីព្រោះវាអាចឱ្យយើងមើលឃើញថាតើគម្រោងនោះ មាននិរន្តរភាពយ៉ាងដូចម្តេច គម្រោងនោះមានភាពស្ថិតស្ថេរនៅបានយូរកម្រិតណា។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s