រៀបចំបង្កើតយុទ្ធសាស្ត្រនិងទិសដៅនានា

ការប្រើប្រាស់ទិន្នន័យ អាចឱ្យយើងកំណត់បានមិនត្រឹមតែបញ្ហានិងហេតុផលបញ្ហាប៉ុណ្ណោះទេ តែក៏អាច កំណត់បានផងដែរនូវដំណោះស្រាយមួយចំនួនដែលអាចមានផងដែរ។ ដំណេស្រាះយា ជាទូទៅមិនមែនគ្រាន់តែជាវិធី ងាយៗ ក្នុងការផ្លាស់បរ្តូឃ្លាបញ្ហា ដែលជាទម្រង់ឃ្លា“អវិជ្ជមាន” ឱ្យទៅជាឃ្លា“វិជ្ជមាន”នោះទេ។ ដូចជាឃ្លាដែល បាន សរសេរថា “៣៥%នៃ កុមារក្នុងក្រុមអាយុ៦-១២ឆ្នាំ នៅក្នុងភូមិមួយ ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ នឹងត្រូវមាន សុខភាពល្អនៅអំឡុង២ឆ្នាំទៀត”។ ឃ្លាដែលសរសេរឡើងមកនេះ អាចជាឃ្លាគោលដៅដ៏ល្អ ឬមិនល្អ អាស្រ័យដោយ ភាពជាក់លាក់របស់វា ម៉្យាងវិញទៀត ឃ្លានេះក៏មិនបានប្រាប់យើងថាតើត្រូវ ធ្វើសកម្មភាពអ្វីដែរ។ ហេតុនេះ យើង ត្រូវតែយល់ច្បាស់អំពីមូលហេតុនៃបញ្ហា និងកំណត់ថាតើយើងអាចរកវិធីដោះស្រាយមូលហេតុនៃបញ្ហានោះយ៉ាង ប្រសើរបំផុត ដោយប្រើប្រាស់ធនធាន គម្រោងអាទិភាព និងបទពិសោធន៍ដែលយើងមាន។

ដើម្បីបំពេញការងារនេះ សំខាន់បំផុតគឺត្រូវកំណត់ ទិសដៅនានា សិន ដូចជាថា តើយើងសង្បឹមនឹងសម្រេច បានអ្វីខ្លះ? បន្ទាប់មកគឺគោលដៅ និងមាគ៌ាដែលនាំទៅរកការសម្រេចគោលដៅនោះ យើងហៅថាយុទ្ធសាស្ត្រ។ ប្រការ ចាំបាច់គឺត្រូវមានភាពច្បាស់លាស់អំពីភាពខុសគ្នារវាង សមិទ្ធផល (Outcomes) និងលទ្ធផល (Outputs) ដែល ភាគច្រើនតែងតែមានការភ័ន្តច្រឡំថាដូចគ្នា ប៉ុន្តែវាមានន័យពីរផ្សេងគ្នា។ លទ្ធផល(Outputs) គឺជាអ្វីទាំងឡាយណា ដែលបានផលិតឬបង្កើតឬកសាងឡើង ដោយគម្រោងមួយ សកម្មភាពមួយ ឬក៏អន្តរាគមន៍អ្វីមួយ ដើម្បីសម្រេច គោលដៅរបស់ខ្លួន។ ចំណែកឯ សមិទ្ធផល(Outcomes)វិញ គីជាផលវិជ្ជមាន(ឥទ្ធិពលបផ្ញុលប៉ះពាល់)ដែលបានមក អំពីសកម្មភាពឬអន្តរាគមន៍នោះ។

នៅក្នុងឧទាហរណ៍ខាងលើ មូលហេតុបណ្តាលឱ្យមានកង្វះអាហារូបត្ថម្ភ អាចពិនិត្យឃើញបានតាមរយៈ ការវិភាគទិន្ននយ័ស្តីពីកុមារទាំងនេះ បរិស្ថានជុំវិញពួកគេ ប្រាក់ចំណូលនិងការយល់ដងឹរបស់ឱពុកម្តាយពួកគេ លទ្ធភាព រកបាននវូប្រភេទស្បៀងអាហារមួយចំនួននៅរដូវកាលផ្សេងៗក្នុងមួយឆ្នាំ លទ្ធភាពអាចរកទិញបាននូវប្រភពធនធាន នានា ការរក្សាទុកនិងការរៀបចំចំអិនមុខម្ហូបអាហារនីមួយៗ និងព័ត៌មានជាច្រើនទៀត។ យើងត្រូវរកឱ្យឃើញថា តើកត្តាអ្វីខ្លះ ដែលរួមចំណែកចំបងបំផុតជំរុញឱ្យមានកង្វះអាហារូបត្ថម្ភ ដូចបានលើកឡើងនេះ ហើយបន្ទាប់មកយើង ត្រូវកំណត់ថាតើកត្តាណាមួយ ដែលយើងអាចដោះស្រាយបានយ៉ាងល្អប្រសើរបំផុត។ នេះគឺជាដំណើរការក្នុងការរៀបចំ បង្កើត យុទ្ធសាស្ត្រមួយ ដែលមាន គោលដៅច្បាស់លាស់ (ដូចជា ការកាត់បន្ថយនូវកង្វះអាហារូបត្ថម្ភជាក់លាក់មួយ ចំពោះក្រុមយុវជនដូចបានពិពណ៌នាច្បាស់លាស់ ក្នុងពេលវេលាកំណត់ជាក់លាក់មួយ) មានលទ្ធផលសម្រេចចុងក្រោយ បានកំណត់យ៉ាងល្អបំផុត (សមាសធាតុអាហារជាក់លាក់មួយចំនួនដែលត្រូវធ្វើការផ្លាស់ប្តូរ) មានលទ្ធផល ការងារចែង យ៉ាងច្បាស់លាស់ (ពិពណ៌នាជាក់ច្បាស់អំពីអ្វីដែលយើងនឹងផលិតឬបង្កើតឡើងឬក៏ផ្តល់ក្នុង ពេលកំណត់ជាក់លាក់ មួយ) ។

ដើម្បីយល់ច្បាស់អំពីបញ្ហានានា និងបង្កើតឡើងនូវយុទ្ធសាស្ត្រ ប្រកបដោយប្រសិទ្ធភាព អាចអនុវត្តបាន និង មានចំណងពាក់ព័ន្ធជាមួយបញ្ហា យើងត្រូវការទិន្នន័យគ្រប់ទិដ្ឋភាពទាំងអស់ ដែលបន្ទាប់មកអាចធ្វើពិចារណា អំពី ជំរើសនានាដែលល្អប្រសើរ មុនពេលសម្រេចចិត្តជ្រើសរើសយកសកម្មភាពអន្តរាគមន៍ណាមួយ។

លទ្ធផល(Outputs)ប្រៀបធៀបជាមួយ សមិទ្ធិផល (Outcomes)

ឧទាហរណ៍

ក្នុងភូមិមួយ ដែលមានក្មេងចំនួន២០០នាក់កំពុងរៀននៅសាលា។ ក្នុងចំណោមក្មេង៣០នាក់ មាន តែ៥សិស្សនាក់ ប៉ុណ្ណោះដែលប្រឡងជាប់ នៅដំណាច់ឆ្នាំសិក្សា។

កម្មវិធីមួយត្រូវបានបង្កើតឡើង ដើម្បីជួយបង្កើនលទ្ធផលសិក្សារបស់កុមារនៅក្នុងភូមិនោះ។ តាមរយៈកម្មវិធីនេះ គ្រូបង្រៀនចំនួន១០នាក់ត្រូវបានបណ្តុះបណ្តាល អាគារសិក្សាមួយត្រូវបានសាងសង់ឡើង ហើយនិងសៀវភៅ ចំនួន១០០ក្បាលត្រូវបានផ្តល់ទៅសាលានោះ។ នៅចុងបញ្ចប់នៃកម្មវិធី ៧៥%នៃកុមារទាំងនោះមានការស្ទាត់ ជំនាញក្នុងការអានអក្សរ និងធ្វើលំហាត់គណិតវិទ្យា មានកុមារចំនួន២៧នាក់ ក្នុងចំណោម៣០នាក់ បានប្រឡងជាប់ ក្នុងឆ្នាំនេះ ហើយបានបន្តការសិក្សានៅវិទ្យាល័យ។

ក្នុងឧទាហរណ៍នេះ លទ្ធផល(outputs)គឺ បានបណ្តុះបណ្តាលគ្រូ១០នាក់ សង់អាគារសិក្សាមួយ ផ្តល់សៀវភៅ សិក្សាចំនួន១០០ក្បាល។ ចំណែកសិមិទ្ធិផល(outcomes)វិញ គឺ កុមារ៧៥% មានការស្ទាត់ជំនាញក្នុងការអាន អក្សរ និងធ្វើលំហាត់គណិតវិទ្យា ហើយនិងកុមារ២៧នាក់ បានប្រឡងជាប់វិទ្យាល័យ (ច្រើនជាងមុនពេលមាន អន្តរាគមន៍ចំនួន២២នាក់)។

ខាងក្រោមនេះ គឺជាឧទាហរណ៍អំពីទិសដៅនិងយុទ្ធសាស្ត្រមួយចំនួន ដែលបានកំណត់ឡើង ក្នុងគោលបំណងលើកស្ទួយ ជីវភាពរស់នៅរបស់គ្រួសារក្រីក្រចំនួន២០០គ្រួសារ នៅក្នុងឧទាហរណ៍ដូចបានផ្តល់ជូនក្នុងផ្នែកឧបសម្ព័ន្ធ។

ឧទាហរណ៍

ក្នុងព្រឹត្តិការណ៍គំរូមួយ គេអាចរកបាននូវករណីសិក្សា និងរបាយការណ៍ ដែលផ្តល់នូវឧទាហរណ៍នានាអំពីអន្តរាគមន៍ ពីមុនៗ ដែលស្រដៀងនិងកាលៈទេសៈទាំងនោះ និងដែលបានបង្ហាញពីអ្វីដែលបានដំណើរការពីមុនមក។ បើទោះ ជាអ្វីៗមានគ្រប់គ្រាន់មិនខ្វះអ្វីក៏ដោយ ក៏ព័ត៌មានអំពីកសិករផ្សេងទៀតនៅក្នុងភូមិជាមួយគ្នា ដែលមានលទ្ធភាព ផ្តល់ដល់គ្រួសារគាត់នូវ ស្បៀងឬក៏ផលិតស្បៀងគ្រប់គ្រាន់សម្រាប់គ្រួសារគាត់ ប្រហែលជាមិនបានធ្វើការពិនិត្យ ឱ្យបានដឹតដល់ឡើយ ថាតើពួកគាត់ប្រើប្រាស់បច្ចេកទេសអ្វីដែលនាំឱ្យគាត់អាចទទួលបានជោគជ័យយ៉ាងនេះ។ ការប្រើប្រាស់ទិន្នន័យនេះ ស្ថិតិដែលមានស្រាប់ ព្រមជាមួយនឹងចំណេះដឹង និងបទពិសោធន៍ជំនាញនៅមូលដ្ឋាន អាចបង្កើតបាននូវគោលដៅមួយចំនួនសម្រាប់កែលម្អស្ថានភាព (ទិសដៅ) និងកំណត់បាននូវមាគ៌ាសម្រាប់សម្រេច ឱ្យបាននូវគោលដៅទាំងនោះ (យុទ្ធសាស្ត្រ)។

ទិសដៅមួយចំនួន មានដូចជាៈ

– កាត់បន្ថយចំនួនកុមារស្លាប់ ដោយសារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។

– បង្កើនជីវភាពរស់នៅរបស់គ្រួសារក្រីក្រ ចំនួន២០០គ្រួសារ។

– បង្កើនសុខភាពរបស់គ្រួសារក្រីក្រ ចំនួន ២០០គ្រួសារ។

យុទ្ធសាស្ត្រមួយចំនួន មានដូចជាៈ

– កែលម្អ/កសាងផ្លូវល្អប្រសើរ។

– កម្មវិធីលើទឹកចិត្តចែករំលែកមធ្យោបាយដឹកជញ្ជូនភូមិមួយ។

– កំណត់គម្រោងមីក្រូហិរញ្ញវត្ថុ ដែលអាចជួយដល់ក្រុមគ្រួសារកសិករ សហការគ្នាទិញមធ្យោបាយដឹកជញ្ជូន និងចែករំលែកគ្នាទៅវិញទៅមក ព្រមទាំងការជួយួចែករំលែកពូជនិងធនធានកសិកម្មផ្សេងៗទៀត។

– លើកទឹកចិត្តក្នុងការចែករំលែកចំណេះដឹងផ្នែកដាំដុះ។

– លើកទឹកចិត្តប្រជាជនក្នុងការត្រង់ទឹកភ្លៀងប្រើប្រាស់។

– ធ្វើការងារជាមួយមណ្ឌលសុខភាព ដើម្បីផ្តល់វីតាមីនដល់កុមារឱ្យបានទៀតទាត់ជាប្រចាំ។

– អប់រំគ្រួសារអំពីអាហារដែលមានជីវជាតិ។

– សិក្សាពីកសិករផ្សេងៗអពីំវិធីសាស្ត្រការពារដំណាំពីទឹកភ្លៀងយ៉ាងដូចម្តេច និងប្រភេទពូជដំណាំដែលពួកគាត់ បានដាំ។

– ជួយគ្រួសារកសិករ ក្នុងការកំណត់និងដាំដំណាំណា ដែលមានអាហារបំប៉នច្រើន និងធននឹងទឹកភ្លៀង។

– កំណត់វិធីផ្សេងៗ ដែលអាចការពារទប់ទល់នឹងទឹកជំនន់បាន។

ប្រការសំខាន់ដែលគួរកត់សំគាល់ និងជាករណីដែលតែងកើតមានជាញឹកញាប់ ក្នុងដំណោះស្រាយដូចបានជំរាបជូន នោះ គឺបញ្ហាអន្តរវិស័យ (ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ សុខភាព …) ហើយដែលបញ្ហាទាំងនោះ ត្រូវការចំណាយដោយ មន្ទីរជំនាញជាច្រើន ពោលគឺមិនមែនតែពីមន្ទីរជំនាញមួយនោះទេ ហេតុនេះការជួយអន្តរាគមន៍ ក៏ត្រូវតែជាអន្តរវិស័យ ដែរ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s