តើ​អ្វីទៅជាទិន្នន័យ?

ដូចបានបញ្ជាក់ជូនខាងលើរួចមកហើយ ទិន្នន័យគឺជាបណ្តុំនៃហេតុការណ៍ តួលេខ(ចំនួន) និងរបកគំហើញ អំពី ស្ថានភាពអ្វីមួយ។

ទិន្នន័យអាចប្រមូលបាន ក្នុងកំរិតតូចៗ ឧទាហរណ៍ដូចជាៈ

ទិន្នន័យអំពីផ្ទះមួយ

កំពស់ជញ្ជាំងៈ ២ ម៉ែត្រ

បណ្តោយបន្ទប់ទឹកៈ ២,៥ម៉ែត្រ

ទទឹងបន្ទប់ទឹកៈ ២ម៉ែត្រ

បណ្តោយដំបូលៈ ៤ម៉ែត្រ

ទទឹងដំបូលៈ ៤ម៉ែត្រ

កំពស់ដំបូលៈ ១,៥ម៉ែត្រ

កំពស់ទ្វារៈ ១,៨ម៉ែត្រ

ទទឹងទ្វារៈ ១ម៉ែត្រ

កំរាស់ទ្វារៗ ៧,៥សង្ទីម៉ែត្រ

ផ្ទៃក្រឡាសរុបរបស់ផ្ទះ ២៤ម៉ែត្រការ៉េ។

រង្វាស់ខាងលើនេះ ប្រាប់យើងតែអំពីរង្វាស់ទំហំផ្សេងៗរបស់ផ្ទះប៉ុណ្ណោះ និងមិនបានប្រាប់អំពីអ្វីលំអិត ដែលគួរឱ្យចាប់ អារម្មណ៍បន្ថែមទៀតឡើយ។ តែនៅពេលដែលយើងគ្រោងកសាងផ្ទះមួយទៀត នៅលើផ្ទៃដីទំហំប្រហាក់ប្រហែលគ្នា ទិន្នន័យទាំងនេះ នឹងមានសារៈសំខាន់សម្រាប់ឱ្យយើងប្រើជាទំហំរង្វាស់យោងទៅរក។ ម៉្យាងទៀត ដើម្បីសង់ផ្ទះមួយ រឹងមាំ មិនងាយបាក់បែក មានគ្រឹះរឹងមាំ ប្រការសំខាន់គឺត្រូវដឹងឱ្យបានប្រាកដថា សំណង់នេះពិតជាបានសង់ត្រឹមត្រូវ ហើយផ្នែកនីមួយៗត្រូវភ្ជាប់គ្នាយ៉ាងល្អប្រសើរ ។ ក្រៅពីដឹងអំពីរង្វាស់នានានៃផ្ទះ ដូចជា បន្ទប់ ទំហំដី និងទ្វារ … គេនៅត្រូវការជាចាំបាច់នូវទិន្នន័យអំពីប្រភេទសម្ភារៈដែលត្រូវការសង់ផ្ទះដែរ ដូចជាស៊ីម៉ងត៍ ឥដ្ឋ (ចំនួន ដុំឥដ្ឋ) សង្កសីសម្រាប់ប្រក់ដំបូល (ត្រូវការប៉ុន្មាន?) ឈើ (ត្រូវការប៉ុន្មាន?)…។

ទិន្នន័យអំពីប្រជាជនជាក្រុមធំឬស្ថានភាពណាមួយ ក៏អាចប្រមូលនិងចងក្រងចូលគ្នាបានដែរ ដូចជាៈ

ទិន្នន័យអំពីប្រភេទនៃផ្ទះផ្សេងៗ

គ្រួសារមួយរស់នៅក្នុងផ្ទះប្រក់ស្លឹក។ ទិន្នន័យនេះ មិនបានប្រាប់យើង ថាតើមានប៉ុន្មានគ្រួសារទៀត? ដែលរស់នៅក្នុង ផ្ទះប្រក់ស្លឹកដែរ។ ប្រសិនបើ យើងប្រមូលព័ត៌មានពី១០០០គ្រួសារ និងរកឃើញថាមាន៦៥០គ្រួសាររស់នៅ ក្នុងផ្ទះ ប្រក់ស្លឹកឹ ២៥០គ្រួសាររស់នៅក្នុងផ្ទះប្រក់សង្កសី ១០០គ្រួសាររស់នៅក្នុងផ្ទះថ្ម និង១០០គ្រួសារទៀតរស់នៅ ដោយ គ្មានទីជំរក – នេះក៏ជាទិន្នន័យដែរ។

ឧទាហរណ៍ងាយនេះ បង្ហាញថា ហេតុការណ៍នានាស្តីពី រង្វាស់ផ្សេងៗនៃផ្ទះ គឺមានសារៈសំខាន់ សម្រាប់ គោលបំណងនៃការសាងសង់ ហើយក៏អាចថា សម្រាប់ការប៉ាន់ស្មានថាតើមានមនុស្សប៉ុន្មាននាក់ ដែលអាចរស់នៅ ក្នុងផ្ទះនេះបាន។ តែទិន្នន័យនេះ មិនបានប្រាប់យើងថាតើ ផ្ទះនេះ ល្អឬអាក្រក់ ជាប់រឹងមាំឬពុកផុយ មាន លក្ខណៈ ធម្មតាឬប្លែកពីធម្មតាដែរ នោះឡើយ។ ប្រសិនបើមានទិន្នន័យ ដែលអាចធ្វើការប្រៀបធៀបផ្ទះនានាបាន នោះវានឹង ផ្តល់ឱ្យយើងនូវការយល់ដឹងកាន់តែប្រសើរ ប៉ុន្តែការដឹងពីភាពខុសគ្នារវាងផ្ទះទាំងនោះ ក៏នៅតែមិនទាន់គ្រប់គ្រាន់ នៅឡើយដែរ។ យើងត្រូវការដឹងទិន្នន័យបន្ថែមទៀត និងអ្វីដែលសំខាន់បំផុត ។ យើងចាំបាច់ត្រូវយល់ដឹងអំពី ទំនាក់ ទំនងរវាងទិដ្ឋភាពនានាផ្សេងពីគ្នា។ នៅក្នុងឧទាហរណ៍របស់យើងនេះ ប្រហែលជាមានទំនាក់ទំនងរវាង គុណភាព នៃផ្ទះ ជាមួយនិងចំណូលក្នុងគ្រួសារ ឬក៏រវាងភាពជាម្ចាស់និងគុណភាពនៃផ្ទះ ឬរវាងអាយុកាលនៃផ្ទះជាមួយនិង ស្ថានភាពរបស់ផ្ទះ។

ហើយទិន្នន័យនោះ រឹតតែស្មុគ្រស្មាញថែមទៀត (ហើយប្រហែលជាកាន់តែមានការពាក់ព័ន្ធថែមទៀត) នៅ ពេលណាដែលយើងពិនិត្យកាន់តែល្អិតល្អន់អំពីជនអនាថាគ្មានផ្ទះសម្បែង ថាតើពួកគេមកពីណា? តើពួកគេក្លាយជា ជនគ្មានផ្ទះសម្បែងដោយរបៀបណា? និងចាប់តាំងពីពេលណាមក? តើពួកគេស្ថិតនៅក្នុងចំណោមជាក្រុមជនណាមួយ? (ជនជាតិភាគតិច ជនអសមត្ថភាព ក្រុមអាយុ) តើសមត្ថកិច្ចបានធ្វើអ្វីខ្លះអំពីរឿងនេះ? តើក្រុមនោះ បានធ្វើអ្វីខ្លះ សម្រាប់ខ្លួនឯង អំពីបញ្ហាគ្មានផ្ទះសម្បែងនេះ?

រាល់ទិដ្ឋភាពទាំងអស់នេះ សុទ្ធតែអាចសម្តែងចេញមកតាមរយៈទិន្នន័យ ហើយយើងត្រូវការនូវទិន្នន័យ ដែលល្អត្រឹមត្រូវ ទាន់ពេលសម័យកាលនិងលំអិត ដើម្បីយល់ដឹងបានយ៉ាងល្អប្រសើរ ដើម្បីធ្វើការប្រៀបធៀប ដើម្បីធ្វើការវិភាគ ដើម្បីធ្វើផែនការឆ្លើយតប និងដើម្បីតាមដានមើលនូវការផ្លាស់ប្តូរ។ យ៉ាងណាមិញ លុះត្រាតែ យើងយកទិន្នន័យទាំងនោះមកដាក់ផ្តុំបញ្ចូលគ្នា និងត្រួតពិនិត្យមើលអំពីការផ្សារភ្ជាប់គ្នា ទើបទិន្នន័យនោះក្លាយទៅជា វត្ថុមានជីវិត និងផ្តល់ឱ្យយើងនូវពុទ្ធិ ដើម្បីអាចធ្វើសកម្មភាពអ្វីមួយ ដែលមានប្រកបដោយអត្ថន័យ។

1 ៣ ហេតុអ្វីបានជាយើងត្រូវការទិន្នន័យ?

ទិន្នន័យមានសារៈសំខាន់ អាស្រ័យដោយហេតុផលជាច្រើន ដែលប្រែប្រួលពីការចង់ដឹងធម្មតា ទៅការ សិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ ប៉ុន្តែអ្វីដែលមានសំខាន់បំផុត គឺទិន្នន័យផ្តល់ឱ្យយើងនូវពុទ្ធិយល់ដឹងពីស្ថានភាព ឬ ចង្កោមនៃព្រឹត្តិការណ៍រួម ដែលជួយឱ្យយើងអាចកំណត់បាន មិនត្រឹមតែបញ្ហាផ្សេងៗកើតមានឡើយនៅពេលណា នោះទេ តែក៏ជួយឱ្យយើងកំណត់បាននូវដំណោះស្រាយចំពោះបញ្ហាទាំងនោះផងដែរ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s