តាមដានអំពីការវិវត្តន៍រីកចំរើន

នៅពេលដែលទិន្នន័យគោលត្រូវបានបង្កើតឡើង ទិសដៅនិងយុទ្ធសាស្ត្រក៏បានកំណត់រួចរាល់ នោះគឺជា ពេលវេលា ដែលត្រូវចាប់ផ្តើមតាមដាន ការវិវត្តន៍របស់គម្រោង បន្ទាប់ពីបានចាប់ផ្តើមអនុវត្តភ្លាម។ ប្រការសំខាន់ គឺ ត្រូវតាមពិនិត្យមើលលទ្ធផលនិងសមទ្ធិផល ដែលជាលទ្ធផលនៃការរីកចំរើនរបស់គម្រោង។ កិច្ចការនេះអនុញ្ញាតិ ឱ្យភាគីពាក់ព័ន្ធ អាចធានាបានថា គម្រោងដែលបានរៀបចំឡើង ពិតជាអនុវត្តទៅតាមពេលវេលាគ្រោង និងសម្រេច បាននូវចំណុចគោលដៅកំណត់ ព្រមទាំងអាចកំណត់បានពីដំបូងនូវបញ្ហាមួយចំនួនដែលអាចនឹងកើតមានឡើងក្នុងពេល អនុវត្តគម្រោង ដើម្បីធ្វើការដោះស្រាយបញ្ហាទាំងនោះទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ការតាមដានការវិវត្តន៍ រីកចំរើន ក៏អាចផ្តល់នូវវាយតម្លៃជាបណ្តើរៗ ថាតើគម្រោងនោះចាប់ផ្តើមមាននិន្នាការជាវិជ្ជមានដែរឬទេ?។

ការតាមដានគម្រោងមួយ ពាក់ព័ន្ធជាមួយនិងការប្រមូលទិន្នន័យជាច្រើន គឺជាការវាយតម្លៃគម្រោងនៅក្នុង ដំណាក់កាលផ្សេងៗនៃការអភិវឌ្ឍន៍គម្រោង ដែលជារឿយៗតែងធ្វើឡើងនៅពេលចាប់ផ្តើមនៃគម្រោង ហើយដែល បន្ទាប់មក គឺធ្វើនៅចន្លោះរយៈពេលកំណត់ជាប្រចាំណាមួយ។ ការតាមដាននេះ នឹងការកត់ត្រាទុកនូវរបកគំហើញ ទាំងឡាយ (ដែលត្រូវការទិន្នន័យកាន់តែច្រើន)។

ដំណើរការតាមដាន អាចពាក់ព័ន្ធជាមួយនឹងអភិក្រមជាច្រើនផ្សេងៗគ្នា រួមមានៈ

– បង្កើតជាបញ្ជីសំណួរខ្លីសាមញ្ញ និងសាកសួរក្រុមប្រជាជនដែលទទួលរងផលប៉ះពាល់ អំពីឥទ្ធិពលនៃគម្រោង/ អន្តរាគមន៍ រយៈពេល៣ខែម្តងជាប្រចាំ ហើយធ្វើការប្រៀបធៀបទិន្នន័យ និងស្វែងរកភាពខុសគ្នា ទៅតាម ពេលវេលា។

– ចុះទៅទីតាំងអនុវត្តការងារ នៅក្នុងចន្លោះពេលណាមួយជាក់លាក់ជាប្រចាំ និងធ្វើការពិនិត្យភ័ស្តុតាងជារូបវន្ត ដែលបានបង្កើត/ផលិតបាន។ វាស់វែងទំហំការងារនិងថតយករូបភាព បន្ទាប់មកបូកសរុបទិន្នន័យ និងពិនិត្យ មើលថាភាពរីកចំរើនរបស់គម្រោង ក្នុងរយៈពេលកន្លងមក។

– សាកសួរអ្នកដែលជាប់ពាក់ព័ន្ធក្នុងការអនុវត្តគម្រោង និងបំពេញទម្រង់/បញ្ជីសំណួរវាយតម្លៃក្នុងរយៈពេល ចន្លោះណាមួយ ដើម្បីជារក្សាទុកជាឯកសារអំពីការវិវត្តន៍រីកចំរើន នៅក្នុងចន្លោះពេលកំណត់ផ្សេងៗ។ បូកសរុប ទិន្នន័យទាំងអស់នេះ។ សាកសួរអ្នកពាក់ព័ន្ធក្នុងការអនុវត្តគម្រោង ក្នុងចន្លោះពេលណាមួយ ដើម្បីស្វែងរកថា តើអ្វីៗបានរីកចំរើនទៅយ៉ាងដូចម្តេចដែរ។

– ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុជាប្រចាំ ដើម្បីធានាប្រាកដថា មានការចំណាយថវិកាទៅតាមនីតិវិធី និងទៅតាម ពេលវេលាដែលបានគ្រោងទុក។

មានវិធីតាមដានជាច្រើនរបៀបដែលបានយកមកអនុវត្ត រីឯវិធីដែលបានរៀបរាប់ខាងលើ គ្រាន់តែជាវិធីមួយ ចំនួនតូច ដែលគេបានដឹងភាគច្រើនប៉ុណ្ណោះ។

ឧទាហរណ៍

ការប្រើប្រាស់ទិន្នន័យគោល ដូចខាងក្រោមៈ

មាន២០០គ្រួសារក្រីក្របំផុត ដែលខ្វះស្បៀងអាហារ និងធនធានសម្រាប់ទ្រទ្រង់ជីវភាពខ្លួនឯង។

មានកុមារជាង៥០នាក់ អាយុក្រោម៥ឆ្នាំ បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ នាឆ្នាំកន្លងមក។

គម្រោងនេះ អាចវាយតម្លៃក្នុងអំឡុងពេល៣ខែ ដើម្បីធានាឱ្យប្រាកដថាៈ

ផ្លូវក្រាលក្រួសក្រហម បានកសាងក្នុងកំរិត ១៥គ.ម ក្នុងរៀងរាល់៣ខែម្តង។

ពិនិត្យមើលជាប្រចាំថាកុមារបានទទួលអាហារមានជីវជាតិបំប៉នផ្សេងៗ។

ចំនួនគ្រួសារដែលមានលទ្ធភាពទទួលបានមធ្យោបាយដឹកជញ្ជូន បានកើនឡើង។

ផលិតផលដំណាំ របស់គ្រួសារទាំង២០០គ្រួសារ បានកើនឡើង។

មានទិដ្ឋភាពជាច្រើននៃគម្រោង ដែលអាចធ្វើការវាយតម្លៃបាន។ តែជារួម ការកំណត់ចំណុចគោលដៅ ច្បាស់លាស់ នឹងអាចជួយសម្រេចគោលដៅជាក់លាក់ពិតប្រាកដ និងជាវិធីដែលអាចធានាប្រាកដអំពីការរីកចម្រើននៃ គម្រោងនោះ។

សូមធ្វើការកត់សំគាល់ថា ការពិនិត្យមើលការផ្លាស់ប្តូរផ្សេងៗនៃទិន្នន័យពីរយៈពេលមួយ ទៅរយៈពេលមួយ គឺជាការចាប់ផ្តើមនៃដំណើរការវិភាគ និងការប្រែក្លាយទិន្នន័យទៅជាព័ត៌មាន។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s