កំណត់ក្រុមគោលដៅ

នៅពេលដែលបញ្ហាមួយបានកំណត់ឡើង ហើយផែនការក៏បានកំណត់ឡើងដែរថាតើត្រូវដោះស្រាយបែបណា ទិន្នន័យក៏នៅតែត្រូវការប្រើប្រាស់ ដើម្បីជួយក្នុងការកំណត់អំពីក្រុមគោលដៅដែលអាចវាស់វែងបាន សំដៅធានា ឱ្យបាននូវការអនុវត្តតាមផែនការនោះ។ ទិសដៅនានា គឺមានវិសាលភាពធំ ពោលគឺត្រូវក្រសោបនូវគោលដៅនានា ដែលត្រូវសម្រេចឱ្យបាននៅចុងបញ្ចប់នៃគម្រោង ប៉ុន្តែក្រុមគោលដៅ(ចំណុចគោលដៅ)វិញ មានវិសាលភាពតូចជាង ព្រោះវាជាគោលដៅមានលក្ខណៈរូបីយច្រើន ដែលត្រូវបំពេញឱ្យបាន ដើម្បីជួយក្នុងការសម្រេចទិសដៅកំណត់នានា។

ក្រុមគោលដៅ(ចំណុចគោលដៅ)ត្រូវតែអាចវាស់វែងបាន ។ មានន័យថា ក្រុមគោលដៅ(ចំណុចគោលដៅ) ទាំងនោះ ត្រូវតែមានភាពសាមញ្ញ និងងាយស្រួលក្នុងការវាយតម្លៃ ព្រោះវានឹងកាន់តែងាយស្រួលក្នុងការរក្សាការ តាមដានមើលនូវការអភិវឌ្ឍន៍របស់គម្រោង។ ក្រុមគោលដៅ(ចំណុចគោលដៅ)ទាំងនោះ គួរតែកំណត់ជា ចំណុចគោល នីមួយៗ សម្រាប់វាស់វែងនៅក្នុងមួយវដ្តនៃគម្រោង ដើម្បីធានាបាននូវការវិវត្តន៍រីកចំរើន។

ឧទាហរណ៍ៈ

ប្រសិនបើផ្លូវនៅក្នុងភូមិខាងលើ ចាំបាច់ត្រូវកសាងឡើងវិញ ឬក៏កែលម្អនោះ ចំណុចគោលដៅចុងក្រោយអាច កំណត់ថាផ្លូវក្រាលក្រួសក្រហម៥០គ.ម នឹងត្រូវសម្រេចក្នុងរយៈពេល១ឆ្នាំ។ ចំណុចគោលដៅរយៈពេលមធ្យម អាចឱ្យយើង វាស់វែងការវិវត្តន៍រីកចំរើននៃគម្រោង និងធានាថាការអនុវត្តកំពុងប្រព្រឹត្តទៅតាមអ្វីដែលបានគ្រោង ដូចជា រាល់រយៈពេល៣ខែ ត្រូវសម្រេចបានផ្លូវក្រាសក្រួសក្រហម១៥គ.ម។ នេះមានន័យថា បន្ទាប់ពីរយៈពេល ៩ខែ គម្រោងត្រូវសម្រេចបានផ្លូវក្រាលក្រួសក្រហម៤៥គ.ម ព្រោះថាត្រូវឱ្យមានសល់ពេលវេលាមួយចំនួន ផងដែរ ក្នុងករណីដែលចង់ឱ្យគម្រោងនោះបានបញ្ចប់ទាន់ពេលវេលាកំណត់ជាក់លាក់នោះ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s