សេវាព័ត៌មានទីផ្សារកសិកម្ម

អត្ថបទពី៖ http://www.agriculturalmarketinformation.org.kh/kh/

គោលបំណងរបស់សេវាព័ត៌មានទីផ្សារកសិកម្ម គឺដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ក្នុង​វិស័យ​កសិកម្ម ដើម្បី​​ទទួល​​យក ប្រមូលផ្តុំ វិភាគ និង​ប្រើប្រាស់​ព័ត៌មាន ដើម្បី​​ឆ្លើយ​តប​​បាន​កាន់​តែ​ប្រសើរ​ទៅ​នឹង​តម្រូវការ​ទីផ្សារ។

ការិយាល័យទីផ្សារកសិកម្ម មានគោលបំណងបង្កើតនូវ សេវាព័ត៌មានកសិកម្មមួយ ដែលផ្តល់ព័ត៌មានទីផ្សារ និង​​សេចក្តី​សន្និដ្ឋាន​​​ត្រឹមត្រូវ ទាន់ពេល និង​ជាប់​ជាប្រចាំ ទៅ​ដល់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់។ ការងារនេះ សំដៅ​ជួយ​ដល់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ មាន​​លទ្ធភាព​​ទាញ​​យក​​ផល​​ចំណេញ​​បាន​​ច្រើន​​ជាង​​មុន ពី​អាជីវកម្ម​ដែល​ពួកគាត់​ពាក់ព័ន្ធ និង​ដើម្បី​​រួម​​ចំណែក​​ដល់​​ការ​​អភិវឌ្ឍន៌​​សេដ្ឋកិច្ច និង​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ។

គោលបំណង នៃសេវាព័ត៌មានទីផ្សារកសិកម្ម

  • បង្កើនប្រសិទ្ធភាពក្នុងការទទួលបាននូវព័ត៌មានទីផ្សារកសិកម្មសម្រាប់កសិករ ពាណិជ្ជករ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នៅ​ក្នុង​សង្វាក់​ទីផ្សារ​កសិកម្ម ដើម្បី​​ជួយ​ពួក​គាត់​អោយ​លក់​បាន​ក្នុង​តម្លៃ​ល្អ​មួយ និង​បង្កើត​​បណ្តាញ​​​ទំនាក់​ទំនង​​ទីផ្សារ​​កសិកម្ម ដើម្បី​​ជា​​ប្រយោជន៌​​ដល់​ពួក​គាត់។
  • ធ្វើឲ្យកសិករមានជម្រើសកាន់តែច្រើនឡើង ក្នុងការធ្វើទីផ្សារផលិតផលរបស់ពួកគាត់ ជាមួយ​នឹង​ការចរចា​តម្លៃមួយ ប្រសើរ​ជាងមុន​នៅ​ក្នុង​សង្វាក់​ទីផ្សារ​កសិកម្ម។
  • ធ្វើឲ្យកសិករ និងពាណិជ្ជករមានសមត្ថភាពកាន់តែច្រើនជាងមុន ក្នុងបច្ចេកទេសមុន និងក្រោយប្រមូល​ផល ជាពិសេស​ការ​ធ្វើ​ចំណាត់​ថ្នាក់​ផលិតផល ការវេចខ្ចប់ ការរក្សាទុក និង​បច្ចេកទេស​ក្នុង​ការ​ដឹក​ជញ្ជូន ដើម្បី​​ធ្វើ​ឲ្យ​​ផលិតផល​​របស់ពួកគាត់​ទទួលបានតម្លៃកាន់តែប្រសើរឡើង។
  • កសាង និងពង្រឹងសមត្ថភាពបច្ចេកទេស របស់មន្ត្រីដែលបំរើការងារពាក់ព័ន្ធនឹងទីផ្សារកសិកម្ម នៅតាមរាជធានី-ខេត្ត។

សេវាព័ត៌មានកសិកម្ម – ការអនុវត្ត

សេវាព័ត៌មានទីផ្សារកសិកម្មមាន ២ ផ្នែក សំខាន់ៗ៖ ផ្នែកព័ត៌មានទីផ្សារកសិកម្ម និង ផ្នែកអភិវឌ្ឍន៍ទីផ្សារកសិកម្ម

ព័ត៌មានទីផ្សារ ៖

មន្រ្តីទីផ្សារកសិកម្មនៅទីក្រុងភ្នំពេញ និងនៅតាមរាជធានី-ខេត្តចំនួន ១៣ ផ្សេងទៀត ប្រមូលព័ត៌មានតម្លៃលក់ដុំនៃកសិផល ចំនួន ៣ដង ក្នុង១សប្តាហ៍ និង​ព័ត៌មាន​តម្លៃលក់រាយ ចំនួន១ដង ក្នុង១សប្តាហ៍​ពី​ផ្សារ​ចំនួន ២២ ធំៗ និង​ចំនុចប្រមូល​ផ្សេងៗ​ទៀត នៅក្នុងរាជធានី-ខេត្តគោលដៅ​ចំនួន ១៤។ ព័ត៌មាន​​តម្លៃ​​នេះ​​ត្រូវ​បាន​ផ្សាយ​ជា​ប្រចាំថ្ងៃ តាមរយៈស្ថានីយ៍វិទ្យុ FM និង AM តាមតំបន់ តាមរយៈគេហទំព័រ ព្រឹត្តិប័ត្រព័ត៌មាន​និង​តាមរយៈ​សារ​ជា​អក្សរ​តាម​ទូរស័ព្ទ។ របាយការណ៍​ដែលមានសេចក្តីពិស្តារ អំពីព័ត៌មានតម្លៃត្រូវបានបង្កើតឡើង និងចែកជូន ទៅតាមក្រសួងផ្សេងៗ ព្រមទាំង​ស្ថាប័នពាក់ព័ន្ធ​ដើម្បី​ជួយ​ដល់​ការធ្វើគម្រោង និងការបង្កើតគោលនយោបាយ។

នៅឆ្នាំ ២០០៩ ផ្នែកព័ត៌មានទីផ្សារត្រូវបានពង្រីកបន្ថែមទៀតដោយការណែនាំ នូវប្រព័ន្ធព័ត៌មានទីផ្សារ ដែល​ផ្អែកលើ​សារ​ជា​អក្សរ​តាម​ទូរស័ព្ទ។ ប្រព័ន្ធសារ​ជា​អក្សរ​តាមទូរស័ព្ទនេះ អាចជួយដល់ផលិតករ និងពាណិជ្ជករកសិកម្ម ដោយផ្តល់ឲ្យពួកគាត់ នូវការប្រើប្រាស់ព័ត៌មានតម្លៃទីផ្សារ ដែលចាំបាច់ សម្រាប់​ជំរុញ​ការលក់​ផលិតផលរបស់ពួកគាត់។

ការអភិវឌ្ឍទីផ្សារ

នៅចុងឆ្នាំ ២០០៧ សេវាព័ត៌មានទីផ្សារកសិកម្ម ត្រូវបានពង្រីកបន្ថែម ដោយការណែនាំនូវ សាលាទីផ្សារកសិករ។ សាលា​នេះ​ត្រូវបានបង្កើតឡើង ដើម្បីជួយដល់ផលិតករ បន្លែផ្លែឈើ ក្នុងការ​ផលិត ការចាត់ចំណាត់ថ្នាក់ និង​​ជំរុញ​​​ការលក់​​ផលិតផល​​របស់ពួកគាត់។ ការងារនេះត្រូវបានធ្វើឡើងដោយមានការពាក់ព័ន្ធ របស់ពាណិជ្ជករបន្លែផ្លែឈើលក់ដុំ ដើម្បីផ្សារភា្ជប់ពួកគាត់ ទៅនឹង​ផលិតករ អោយ​ប្រសើរឡើង ដើម្បី​​ប្រើប្រាស់​​ចំណេះ​ដឹង​​ផ្នែកទីផ្សារ​​របស់​​ ពាណិជ្ជករឲ្យកាន់តែមានប្រយោជន៍។

មន្រ្តីការិយាល័យទីផ្សារកសិកម្ម នៅតាមខេត្ត ត្រូវបានបណ្តុះបណ្តាល​ជា​គ្រូបង្គោល ដើម្បី​ផ្តល់​នូវ​វគ្គបណ្តុះបណ្តាល​​របស់​សាលា​​ទីផ្សារ​កសិករ។ សាលា​នីមួយៗ​មាន​កសិករ ចំនួនពី ២២ ទៅ ២៦នាក់ ត្រូវ​បាន​បណ្តុះបណ្តាល​អំពី​បច្ចេកទេស មុន និងក្រោយប្រមូលផល ចំណាយថ្លៃដើម ផលិតកម្ម ការធ្វើចំណាត់ថ្នាក់ ការវេចខ្ចប់ ការរក្សាទុក និងការជំរុញការលក់។ វគ្គបណ្តុះបណ្តាល​នេះ​មាន​រយៈពេល ៤ថ្ងៃ ដែលត្រូវប្រើពេលពី ១ ទៅ ២ សប្តាហ៍ ចំណែកឯ​​កសិករ ដែលចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមការងារ​ ការិយាល័យ​ទីផ្សារ​កសិកម្ម។ វគ្គបណ្តុះបណ្តាលនេះ​​ក៏​ត្រូវ​បាន​​ប្រើប្រាស់​សម្រាប់​​អង្គការ​មិនមែន​ រដ្ឋាភិបាល​ផងដែរ។

ឧទាហរណ៍ CARE International និង ADDA ក៏ធ្លាប់បានទទួលវគ្គបណ្តុះបណ្តាលនេះ ពីសាលាទីផ្សារកសិករផងដែរ។

ព័ត៌មានតម្លៃ និងសេចក្តីពិស្តារបន្ថែម អំពីសាលាទីផ្សារកសិករ ឥឡូវនេះអាចរកបាននៅលើគេហទំព័រនេះ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s