ការបង្រៀនប្រដៅនៅក្នុងគ្រួសារគ្រិស្ត​ប រិស័ទ

វាគឺជាការទទួលខុសត្រូវរបស់ឪពុកម្តាយក្នុងការប្រៀនប្រដៅកូនទៅតាមផ្លូវត្រូវ ឪពុកម្តាយមិនត្រូវអនុញ្ញាតឱ្យកូនធ្វើតាមចិត្តច្តង់នោះទេ ជួនកាលអ្វីដែលកូនចង់ធ្វើ វាអាចបង្កឱ្យមានការឈឺចាប់ ឬ មានសុខភាពមិនល្អពេលខ្លះឪពុកម្តាយក៏ត្រូវបដិសេធនូវអ្វីឌែលកូនចង់ធ្វីហើយក៏ត្រូវតឹងតែងផងដែរ ។

ហើយពេលខ្លះទៀតឪពុកម្តាយក៏ត្រូវដាក់ទណ្ឌកម្មដែរ តែមិនមែនធ្វើឱ្យកូនឈឺចាប់នោះទេតែឱ្យវាយល់ដឹងអ្វីដែលត្រូវអ្វី ដែលខុស ។ គោលបំណងក្នុងការប្រៀនប្រដៅក្មេងគឺឱ្យវាស្គាល់ផ្លូវត្រូវដូច្នេះវាជាមនុស្សចាស់ទុំ និងមានប្រយោជន៍នៅ ក្នុងសង្គម ដូច្នេះឪពុក​ម្តាយត្រូវប្រៀនប្រដៅកូន ។ វាជាការដូចគ្នាផងដែរនៅក្នុងក្រុមជំនុំ ។

សុភាសិត ១៣៖២៤

អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថា ស្អប់ កូន តែអ្នកណាដែលស្រឡាញ់កូនវិញ នោះឧស្សាហ៍វាយ ផ្ចាលវា ។

សុភាសិត ១៩៖១៨

ចូរវាយផ្ចាលកូន ក្នុងកាលដែលនៅមានសង្ឃឹម ឱ្យវារាងចាលនៅឡើយ មិនគួរនឹងលើកលែងចោលវាឱ្យ ត្រូវវិនាសទេ ។

សុភាសិត ២២៖១៥

សេចក្តីចំកួតរមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែរំពាត់វាយផ្ចាល នឹងបណ្តេញសេចក្តីនោះ ឱ្យបាត់ ចេញបាន ។

ហេប្រឺ ១២៖១-១៣

១ដូច្នេះ ដែលមានស្មរបន្ទាល់ ១ ហ្វូងធំម៉្លេះ នៅព័ទ្ធជុំវិញយើង នោះត្រូវឱ្យយើងចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់

២ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនោះឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាមាស់ខ្មាសនោះ ឱ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។

៣ដូច្នេះ ចូរពិចារណាមើលទ្រង់ ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប ដែលធ្វើទទឹងទទែងនឹងទ្រង់ជាខ្លាំងម៉្លេះ ក្រែងលោកអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ។ ៤ដ្បិតអ្នករាល់គ្នាមិនទាន់តយុទ្ធនឹងអំពើបាប ដល់ទៅហូរឈាមនៅឡើយទេ ៥តែអ្នករាល់គ្នាបានភ្លេចសេចក្តីដំបូន្មានអស់រលីងទៅ ដែលទ្រង់បានទូន្មានដល់អ្នករាល់គ្នា ទុកដូចជាកូនថា “កូនអើយ កុំឱ្យមើលងាយសេចក្តីផ្ចាញ់ផ្ចាលរបស់ព្រះអម្ចាស់ឡើយ ក៏កុំឱ្យរសាយចិត្តក្នុងកាលដែលទ្រង់បន្ទោសឯងដែរ ៦ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ ហើយទ្រង់វាយប្រដៅដល់អស់ទាំងកូនដែលទ្រង់ទទួល” ៧បើសិនជាអ្នករាល់គ្នាត្រូវសេចក្តីផ្ចាញ់ផ្ចាល នោះគឺព្រះអង្គទ្រង់ប្រព្រឹត្តនឹងអ្នករាល់គ្នា ដូចជាកូនហើយ ដ្បិតតើមានកូនឯណាដែលឪពុកមិនវាយផ្ចាលនោះ ៨តែបើសិនជាអ្នករាល់គ្នាមិនដែលត្រូវផ្ចាញ់ផ្ចាលសោះ ជាសេចក្តីដែលគ្រប់គ្នាត្រូវរងទ្រាំ នោះអ្នករាល់គ្នាជាកូនឥតខាន់ស្លាទេ មិនមែនជាកូនពិតប្រាកដឡើយ ៩មួយទៀតយើងរាល់គ្នាមានឪពុកខាងសាច់ឈាម ដែលវាយផ្ចាលយើង ហើយយើងក៏កោតខ្លាចដល់គាត់ដែរ ដូច្នេះ តើមិនត្រូវឱ្យយើងចុះចូល ចំពោះព្រះវរបិតាខាងវិញ្ញាណជាជាងទៅទៀត ដើម្បីឱ្យបានរស់នៅទេឬអី ១០ដ្បិតឪពុកយើងតែវាយប្រដៅយើង តាមតែខណចិត្តរបស់គាត់ប៉ុណ្ណោះ តែមិនមែនជាយូរឆ្នាំទេ ចំណែកព្រះដែលទ្រង់វាយផ្ចាល់ នោះសំរាប់ជាប្រយោជន៍ដល់យើងវិញ ដើម្បីឱ្យយើងបានសេចក្តីបរិសុទ្ធរបស់ទ្រង់ ១១កាលណាយើងត្រូវសេចក្តីផ្ចាញ់ផ្ចាល នោះមើលទៅដូចជាព្រួយណាស់ មិនមែនសប្បាយទេ តែក្រោយមក នោះទើបបង្កើតផលដ៏សុខសាន្ត នៃសេចក្តីសុចរិត ដល់អស់អ្នកណាដែលត្រូវរងទ្រាំនោះវិញ ។ ១២ដូច្នេះ ចូរលើកដៃដែលស្រពន់ឡើង និងជង្គង់ដែលស្លុតដែរ ១៣ហើយធ្វើផ្លូវឱ្យត្រង់ សំរាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញទៅ ស៊ូឱ្យបានជាឡើងវិញ។

ពេលខ្លះមេដឹកនាំនៅក្នុងក្រុមជំនុំក៏ត្រូវប្រៀនប្រដៅសមាជិកផងដែរ យើងមិនប្រៀនប្រដៅពីព្រោះយើងខឹងនឹងគេនោះ ទេតែយើងធ្វើបែបនេះពីព្រោះយើងស្រលាញ់ពួកគេ ។ យើងប្រៀនប្រដៅពួកគេអោយចេះកែប្រែចេះពីអ្វីដែលខុស និង ជួយគេឱ្យចេញពីផ្លូវអាក្រក់ ហើយដើរតាមផ្លូវរបស់ព្រះ ។ ហើយយើងប្រៀនប្រដៅគេឱ្យចេះការពារថែរក្សាសមាជិក ក្រុមជំនុំដទៃទៀត គោលបំណងនៃការដាក់ទោស ឬការប្រៀនប្រដៅនេះគឺដើម្បីកែអត្តចរិក និង ឥរិយាបថ ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s