ខ្ញុំដូចហារីផតធ័រអ៊ីចឹង!

ម៉ោង ១១៖ ៣០នាទីយប់!

ដំណើរទ្រេតទ្រោត​របស់​ខ្ញុំ ដើរ​ទៅកាន់​បន្ទប់ មាន​អោប​ភួយ​ដ៏​ធំ​របស់​ខ្ញុំ​ដែល​យារ​ធ្លាក់​រយាក​ដល់ដី មាន​ខ្នើយ​អោប​មួយ​នៅ​ដៃ​ម្ខាង និង​ខ្នើយ​កើយ​នៅ​ដៃ​ម្ខាង​ទៀត! ស្រាប់តែ!

ប៉័ង! ប្រាវ! ព្រួក!

ប៉័ង! គឺ​សម្លេង​វែនតា​របស់​ខ្ញុំ​ធ្លាក់​ដល់​ដី!

ប្រាវ! គឺ​ខ្ញុំ​អោន​ចុះ​ទៅ​រើស​វែនតា តែ​របស់​របស់​នៅ​នឹង​ដៃ​ក៏​ធ្លាក់​អស់រលីង ហើយ​ជង្គង់​ដែល​ទប់​ខ្លួន​លែង​រួចនោះ ក៏​ដួលចុះទៅ!

ព្រួក! គឺ​សម្លេង​បែក​របស់​វែន​តា​ខ្ញុំ ដែល​មិន​អាច​ទប់​នឹង​ទម្ងន់​ជង្គង់​របស់​ខ្ញុំ​បាន! 😦

ចប់​ហើយ កំពុង​តែ​អត់​លុយ​ផង ត្រូវទៅ​កាត់​វែន​តា​ថ្មី​ទៀតហើយឬ? ទើប​តែ​ប្រើ​បាន​ ជិត​ពីរ​ឆ្នាំ​សោះ!

ប្រហែល​ជា​មួយម៉ោង​មុននេះ (ម៉ោង ៧ព្រឹក) ខ្ញុំ​បាន​ឲ្យ​ខ្នាក់ (ប្អូន​ប្រុស​ខ្ញុំ) ដែល​ភ្នែក​មើល​ឃើញ​ច្បាស់​នោះ ជួយ​យក​កាវ​ ៥០២ មក​បិត​ភ្ជាប់​បំណែក​វែន​តា​ដែល​បែក​នោះ​យក​មក​ប្រើបណ្តោះអាសន្ន​សិន! :p

ពេល​ខ្ញុំ​ពាក់​វែន​តា​បែក​អញ្ចឹងទៅ មាន​អារម្មណ៍​នឹក​ដល់​ហារីផតធ័រ ដែល​ធ្លាប់​ពាក់​វែន​តា​បែក​អញ្ចឹងដែរ! ពេល​នេះ​ខ្ញុំ​ក្លាយ​ជា​ហារីផត​ធ័រហើយ​ទេតើ! ហាហាហហាហា!

ពត៌មាន​ទើប​ចេញពីឡ ដោយឌីយ៉ា

រូបថតដោយ៖ វឌ្ឍនៈ មួង

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s