កីឡាបោក​ចំបាប់

កីឡា​បោក​ចំបាប់​គឺ​ជា​កីឡា​ជាតិ​មួយនៅ​ក្នុង​ប្រទេស​ជប៉ុន។ ជា​រៀង​រាល់​ឆ្នាំ​មាន​ការ​ប្រកួត​កីឡា​ផ្សេង​ៗ ហើយ​មាន​ប្រជា​ជន​ជប៉ុន​រាប់​លាន​អ្នក មើល​ការ​ប្រកួត​នៅ​តាម​ទូរ​ទស្សន៍​។ មាន​គូប្រកួត​ផ្សេងៗ​ពី​គ្នា។

កីឡា​បោក​ចំបាប់​ជា​កីឡា​ជាតិ​ដ៏​ចំណាស់​មួយ នៅ​ក្នុង​ប្រទេស​ជប៉ុន។ រឿង​នៃ​កីឡា​បោក​ចំបាប់​គឺ មាន​ជាង​ពីរ​ពាន់​ឆ្នាំ​មក​ហើយ។ ប្រវត្តិ​នៃ​កីឡា​ជាតិ​នេះ​មាន​តាំង​ពី​ស.វទី៨មក​ម៉្លេះ។

ជា​ទូទៅ​កីឡា​ករ​អត្ត​ពល​កម្ម​ មាន​រាង​ធាត់ ហើយ​អាច​ធ្វើ​ចលនា​បាន​យ៉ាង​លឿន។ វាគឺ​ល្អមើលណាស់ នៅ​ពេល​ពួក​គេ​ប្រកួត។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ កីឡា​ករ​បោក​ចំបាប់​គឺ​មាន​ទំងន់​ចាប់​ពី ១០០ដល់ ១៦០គីឡូ​ក្រាម។ កីឡា​ករ​ល្បី​ម្នាក់​មាន​ទម្ងន់​រហូត​ដល់ ១៩៥គីឡូ​ក្រាម។ កីឡាករ​បោក​ចំបាប់​មើល​ទៅ​មិន​សង្ហារ​ទេ ហើយ​កីឡា​បោក​ចំបាប់​គឺ​ជា​ប្រភេទ​កីឡា​យឺតៗ។ កីឡាករ​បោក​ចំបាប់​ចាប់​ផ្តើម​ហ្វឹក​ហាត់​នៅ​ពេល​ពួក​គេ​នៅ​ក្មេង​ៗ។ ពួក​គេ​ហាត់​ប្រាណ​ដើម្បីឲ្យ​រាង​កាយ​របស់​ពួកគេរឹងមាំ​។ ពួកគេ​បរិភោគ​ចំនី​អាហារ​ច្រើន។

ពួកគេ​ព្យាយា​ម​នៅ​ក្នុង​ខ្សែរេញ។ កីឡាករ​ម្នាក់​ចាញ់​ការ​ប្រកួត​ប្រសិន​បើ​គាត់​ខ្ទាត​ចេញ​ពី​រេញ។ គាត់​គឺ​ជា​អ្នក​ចាញ់​ប្រសិន​បើ​រាង​កាយ​របស់​គាត់​ (លើក​លែង​ជើង) ប៉ះ​កំរាល​ដី​តែ​ប៉ុណ្ណោះ។ កីឡាករ​ម្នាក់​ៗ​ព្យាយាម​រុញ​ឲ្យ​ដួល​ទៅ​លើ​កំរាល ឬ​ខ្ទាត​ចេញ​ពី​រេញ។ ជួន​កាល​កីឡាករ​ម្នាក់​គ្រាន់​តែ​ងាក​ចេញ ពេល​ដែល​កីឡា​ករ​ម្នាក់​ទៀត​រុញ​គាត់។ បន្ទាប់​មក​កីឡាករ​នោះ​ ក៏​ដួល​ចេញ​ពី​រេញ។

កីឡាករ​បោក​ចំបាប់​នេះ​មិន​សូវ​មាន​ប្រជា​ប្រិយ​ភាព​នៅ​ប្រទេស​ដ៏ទៃ​ទៀត​ទេ ប៉ុន្តែ​ប្រជា​ជន​ជប៉ុន​ចូល​ចិត្ត​វា។ សូម្បី​តែ​ក្មេង​ៗ ក៏​ដឹង​ពី​កីឡា​បែប​ប្រពៃ​ណី​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ​ដែរ។

បក​ប្រែ​ដោយ៖

  • សុខ​ បញ្ញា
  • ស៊្រុន​ កញ្ញា
  • តុត លឹម
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s