ចិត្តា​គារវគ្គ សិក្ខា​បទ​ទី ៩

(៣២២) សម័យ​នោះ ព្រះ​ពុទ្ធ​ដ៏​មាន​ព្រះភាគ​គង់​ក្នុង​ជេត​វនារាម​របស់​អនាថ​បិណ្ឌិក​សេដ្ឋី ទៀប​ក្រុង​សាវត្ថី ។ គ្រានោះ​ឯង​ ពួក​ឆព្វ​គ្គិយា ភិក្ខុនី​រៀន​តិរច្ឆាន​វិជ្ជា ។ មនុស្ស​ទាំង​ឡាយពោល​ទោស​ តិះ​ដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំង​ឡាយ​មិន​សម​បើ​នឹង​រៀន​តិរច្ឆាន​វិជ្ជា​ដូច​ជា​ពួក​ស្រី​គ្រហស្ថ​ដែល​បរិភោគ​កាម​សោះ ។ ពួក​ភិក្ខុនី​បាន​ឮ​មនុស្ស​ទាំង​ឡាយ​នោះ​ពោល​ទោស​ តិះ​ដៀល​ បន្តុះ​បង្អាប់​ហើយ ។ ភិក្ខុនី​ទាំង​ឡាយ​ណា​មាន​

ទំព័រទី ២៨៣ បាចិត្តិ​យកណ្ឌ ចិត្តា​គារវគ្គ សិក្ខា​បទ​ទី៩ សេចក្តី​បញ្ញត្តិ​

សេចក្តី​ប្រាថ្នា​តិច ។ បេ ។ ភិក្ខុនី​ទាំង​ឡាយ​នោះ​ក៏​ពោល​ទោស​ តិះ​ដៀល បន្តុះ​បង្អាប់​ថា ពួក​ឆព្វ​គ្តិ​យាភិក្ខុនីមិន​សម​បើ​នឹង​រៀន​តិរច្ឆាន​វិជ្ជា​សោះ ។ បេ ។ ទ្រង់​ត្រាស់​សួរ​ថា ម្នាល់​ភិក្ខុ​ទាំង​ឡាយ ឮ​ថា​ពួក​ឆព្វ​គ្គិយា​ភិក្ខុនី រៀន​តិរច្ឆាន​វិជ្ជា ពិត​មែន​ឬ ។ ភិក្ខុ​ទាំង​ឡាយ ក្រាប​ទូល​ថា បពិត្រ​ព្រះ ដ៏​មាន​ព្រះ​ភាគ​ពិត​មែន ។ ព្រះពុទ្ធ​ជា​ម្ចាស់​​ដ៏​មាន​ព្រះ ភាគ​ទ្រង់​ពោល​បន្ទោស​ថា ម្នាលភិក្ខុ​ទាំង​ឡាយ ពួក​ឆព្វ​គ្គិយា​ភិក្ខុនី​មិន​គួរ​នឹង​រៀន​តិរច្ឆាន​វិជ្ជា​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ អំពោះ​នេះ​មិន​មែន​នាំ​ឲ្យ​ជ្រះ​ថ្លា​ដល់​ពួក​ជន​ដឡែល​មិន​ទាន់​ជ្រះថ្លាទេ ។ បេ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុនី​ទាំង​ឡាយ​ចូរ​សំដែរ​ឡើង​នូវ​សិក្ខា​បទ​នេះ​យ៉ាង​នេះ​ថា ភិក្ខុនី​ណាមួយ​រៀន​តិរច្ឆាន​វិជ្ជា​ ភិក្ខុនីនោះ ត្រូវ​អាបត្តិ​បាចិត្តិយ​ ។

(៣២៣) ត្រង់​ពាក្យ​ថា ភិក្ខុនី​ណាមួយ មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខា​បទ​ទី ១ នៃ​បារាជិក​កណ្ឌ​រួច​ហើយ ។ ចំណេះ​ណាមួយ​ជា​ខាង​ក្រៅ​ដែល​មិន​ប្រកប​ដោយ​ប្រយោជន៍​ ចំណេះ​នោះ​ឈ្មោះ​ថា តិរច្ឆាន​វិជ្ជា​ ។ ពាក្យ​ថា​ រៀន សេចក្តី​ថា ភិក្ខុនី​រៀន​ដោយ​បទ​ ត្រូវ​អាបត្តិ​បាចតិ្តយ​កល់ៗ​បទ ។ (បើ) រៀន​ដោយ​អក្សរ​ ត្រូវ​អាបត្តិ​បាចិត្តិយ​គ្រប់​ៗ​អក្សរ ។

ទំព័រ ២៨៤ វិន័យ​បិដក ភិក្ខុនី​វិភង្គ

(៣២៤) វារៈ​ដែល​មិន​ត្រូវ​អាបត្តិ​ (ក្នុង​សិក្ខា​បទ​នេះ​មាន ៥ យ៉ាង) គឺ​ភិក្ខុ​នី​រៀន​សរសេរ​អក្សរ​១ ភិក្ខុនី​រៀន​ធារណសាស្ត្រ​(១) ១ ភិក្ខុនី​រៀន​វិជ្ជា​ការ​ពារ​ខ្លួន​សម្រាប់​រក្សា​ (ខ្លួន)១ ភិក្ខុនី​ឆ្កួត​១ ភិក្ខុនី​ជា​ខាង​ដើម​បញ្ញត្តិ​១ ។

Advertisements

3 Replies to “ចិត្តា​គារវគ្គ សិក្ខា​បទ​ទី ៩”

    1. មិនមែនធម៌អីណា នេះគឺជា​វិន័យបិដក​សម្រាប់អ្នកបួសទេតើ!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s