អារាម​វគ្គ សិក្ខា​បទទី២

(៣៣៤) សម័យ​នោះ ព្រះពុទ្ធ​ដ៏មាន​ព្រះភាគ​គង់​ក្នុង​កូដា​គារ​សាលា​ក្នុង​ព្រៃ​មហា​វន ទៀប​ក្រុង​វេសាលី ។ គ្រានោះ​ឯង​ ព្រះ​កប្បិដក​ ដ៏​មាន​អាយុ​ជា​ឧបជ្ឈាយ៍ ព្រះ​ឧបាលិដ៏​មាន​អាយុ​គង់​នៅ​ក្នុង​ព្រៃ​ស្ម​សាន ។ សម័យ​នោះឯង ភិក្ខុនីដែល​ជា​ធំជាង​ពួក​ឆព្វ​គ្គិយា​ភិក្ខុនី​ធ្វើ​មរណៈ​កាល ។ ពួក​ឆព្វ​យាភិក្ខុនី​នាំ​ភិក្ខុនី​នោះ​ទៅ​ហើយ ដុត​ភិក្ខុនី​នោះ​ក្នុង​ទី​មិន​ឆ្ងាយ​ពី​កុដិ ព្រះ​កប្បិដក​ដ៏​មាន​អាយុ ហើយធ្វើ​ស្តូប​ (ចេតិយ) ហើយ​តែ​ង​ទៅយំ​ជិត​ស្តូប​នោះ ។ គ្រានោះឯង​ ព្រះ​កប្បិតក​ដ៏​មាន​អាយុ​ធុញ​ទ្រាន់​នឹង​សំឡេង​នោះ

ទំព័រទី ២៩១ បាចិត្តិយកណ្ឌ អារាម​វគ្គ សិក្ខា​បទទី២ និទាន

ទំលាយ​ស្តូប​នោះ​ឲ្យ​ខ្ចាត់​ខ្ចាយ​ចេញ ។ ពួក​ឆព្វ​គ្គិយា​ភិក្ខុនីប្រឹក្សា​គ្នាថា លោក​កប្បិតក​នេះ​ទំលាយ​ស្តូប​ភិក្ខុនី​ជា​ម្ចាស់​របស់​យើង បើ​ដូច្នោះមាន​តែ​យើង​នឹង​សម្លាប់​លោក​កប្បិត​កនោះ ។ ភិក្ខុនី​១រូបប្រាប់​រឿងនុះដល់​ព្រះ​កប្បិតក​ដ៏​មាន​អាយុ ។ លំដាប់​នោះ​ឯង ព្រះ​កប្បិតក​ដ៏​មាន​អាយុ ចេញពី​កុដ​ទៅ​ពួន ។ ឯ​ពួក​ឆព្វ​គ្គិយា​ភិក្ខុ​នី​ចូល​ដម្រង់​ទៅ​ឯ​លំនៅ​​ព្រះ​កប្បិតក​ដ៏​មាន​អាយុ លុះ​ចូល​ទៅ​ហើយក៏​ចោល​កុដិ​ព្រះ​កប្បិតក​ដ៏​មាន​អាយុ​ដោយ ដុំ​ថ្ម​ផង ដោយ​ដុំ​ដី​ផង ហើយ​ក៏​ចៀស​ចេញ​ទៅ​ដោយគិត​ថា លោក​កប្បិតក​ស្លាប់ហើយ ។ លំដាប់​នោះ​ឯង​ ព្រះ​កប្បិតក​ដ៏​មាន​អាយុលុះ​កន្លង​រាត្រីនោះ ក៏​ស្លៀក​ហើយ​ប្រដាប់​ប្រដា​បាត្រ​នឹង​ចីវរ​ក្នុង​ពេល​ព្រឹក​ព្រហាម​ ហើយ​ចូល​ទៅ​កាន់​ក្រុងវេសាលី​ដើម្បី​បិណ្ឌ​បាត ។ ពួក​ឆព្វ​គ្គិយា​ភិក្ខុនី​បាន​ឃើញ​លោក​កប្បិតក​ដ៏​មាន​អាយុ​កំពុង​ត្រេច​ទៅ​បិណ្ឌ​បាត លុះ​ឃើញ​ហើយបាន​និយាយ​យ៉ាង​នេះ​ថា លោក​កប្បិតក​នេះ​នៅ​រស់ (ទេតើ) អ្នក​ណា​ហ្ន៎នាំ​សេចក្តី​ប្រឹក្សា​ (អាថ៌កំបាំង) យើង​ទៅ (ប្រាប់​លោក) ។ ពួក​ឆព្វ​គ្គិយា

ទំព័រទី ២៩២ វិនយ​បិដក ភិក្ខុ​នី​វិភង្គ

ភិក្ខុនី​បាន​ឮដូច្នេះ​ថា ដំណឹង​ថា​លោក​ម្ចាស់​ឧបាលិ​នាំ​សេចក្តី​ប្រឹក្សា​យើង​ទៅ​ប្រាប់ ។ ពួក​ឆព្វ​គ្គិយ​ភិក្ខុនី​ទាំង​នោះ​ក៏​នាំ​គ្នា​ជេរ​ព្រះ​ឧ​បា​លិ​ដ៏​មាន​អាយុ​ លោក​ខ្មាន់​ព្រះ​កេស​នេះជា​អ្នក​ដុស​ក្អែល (គេ) មាន​ជាតិ​ដ៏​ថោកទាប មិន​សម​បើ​នឹង​នាំ​យក​សេចក្តី​ប្រឹក្សា​របស់​យើង​ទៅ​ប្រាប់​សោះ ។ ពួក​ភិក្ខុនី​ណា​មានសេចក្តី​ប្រា​ថ្នា​តិច ។ បេ ។ ភិក្ខុនី​ទាំង​នោះក៏​ពោល​ទោស តិះ​ដៀល បន្តុះ​បង្អាប់​ថា ពួក​ឆព្វ​គ្គិយា​ភិក្ខុនី​មិន​សម​បើ​នឹង​មក​នាំ​គ្នា​ជេរ​លោក​ម្ចាស់​ឧបាលិ​សោះ ។ បេ ។ ទ្រង់​ត្រាស់​សួរ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ឮថា​ពួក​ឆព្វ​គ្គិយា​ភិក្ខុនី​ជេរឧបាលិ​ពិត​មែន​ឬ ។ ភិក្ខុ​ទាំង​ឡាយ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏​មាន​ព្រះភាគ​ ពិត​មែន ។ ព្រះពុទ្ធ ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំង​ឡា​យ​ ពួក​ឆព្វ​គ្គិយា​ភិក្ខុនី​មិនគួរ​បើ​នឹង​ជេរឧបាលិ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ អំពើ​នេះ​មិន​មែននាំ​ឲ្យ​ជ្រះ​ថ្លា​ដល់​ជនទាំងឡាយ​ដែល​មិនទាន់​ជ្រះ​ថ្លា​ទេ ។ បេ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុនី​ទាំង​ឡាយ​ចូរ​សំដែង​ឡើង​នូវ​សិក្ខា​បទ​នេះ​យ៉ាង​នេះថា ភិក្ខុនី​ណា​មួយ​ជេរ​គំរាម​ភិក្ខុ​នី​ណាមួយជេរ​គំរាម​ភិក្ខុ​ ភិក្ខុនី​នោះ​ត្រូវ​អាបត្តិ​បាចិត្តិយ ។

(៣៣៥) ត្រង់​ពាក្យ​ថា ភិក្ខុនី​ណាមួយ​ មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខា​បទ​ទី១ នៃ​បារា​ជិក​កណ្ឌ​រួចហើយ ។ ពាក្យថា ភិក្ខុ​ បាន​ដល់​ឧបសម្បន្ន ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s