អារាម​វគ្គ សិក្ខា​បទទី ១


(៣២៨) សម័យ​នោះ ព្រះពុទ្ធ​ដ៏​មាន​ព្រះភាគ​ទ្រង់​គង់​ក្នុង​ជេត​វនារាម​របស់​អនាថ​បិណ្ឌិត​សេដ្ឋី ទៀប​ក្រុង​សាវត្តី ។ គ្រា​នោះ​ឯង ភិក្ខុទាំង​ឡាយច្រើន​រូប ទ្រ​ទ្រង់​តែ​ចីវរ​មួយ ៗ ម្នាក់​ហើយ​ធ្វើ​ចីវរកម្ម (ជេរឬ​ជ្រលក់​ចីវរ​ជា​ដើម) ក្នុង​អាវាស​ដែល​តាំង​នៅ​ជិត​ស្រុក​តូច​មួយ ។ ភិក្ខុនី​ទាំង​ឡាយ​មិន​បាន​ប្រាប់​ហើយ​ចូល​ទៅ​កាន់​អារាម​ រួច​ចូលទៅ​រក​ភិក្ខុទាំង​ឡាយ​នោះ ។ ភិក្ខុ​ទាំង​ឡាយ​ក៏​ពោល​ទោស​ តិះ​ដៀល បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំង​ឡាយ​មិន​សម​បើ​នឹង​មិន​ប្រាប់​ (ជាមុន) ហើយ​ចូល​មិន​កាន់​អារាម​សោះ ។ បេ ។ ទ្រង់​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ឮ​ថា​ភិក្ខុនី​ទាំង​ឡាយ​មិន​ប្រាប់​ ហើយ​ចូល​មិន​កាន់​អារាម​ ពិត​មែន​ឬ ។ ភិក្ខុ​ទាំង​ឡាយ ក្រាប​ទូល​ថា បពិត្រ​ព្រះ​ដ៏​មាន​ព្រះភាគ​ ពិត​មែន ។ ព្រះពុទ្ធ​ដ៏មាន​ជោគ​ទ្រង់​បន្ទោស​ថា ភិក្ខុនី​ទាំង​ឡាយ អំពើនេះ​មិន​មែន​នាំ​ឲ្យ​ជ្រះ​ថ្លា​ដល់​ពួកជន​ដែលមិនទាន់ជ្រះ​ថ្លា​ទេ ។ បេ ។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុនី​ទាំង​ឡាយ ចូរ​សំដែង​ឡើ​ងនូវ​សិក្ខា​បទ​នេះ​យ៉ាង​នេះ​ថា ភិក្ខុនី​ណាមួយ​មិន​បាន​ប្រាប់​ហើយ​ចូល​ទៅកាន់​អារាម​ភិក្ខុនី​នោះ ត្រូវ​អាបត្តិ​ចិត្តិយ ។ សិក្ខា​បទ​នេះ​ព្រះ ដ៏​មាន​ព្រះភាគ​ទ្រង់​បញ្ញត្តិ​ដល់​ភិក្ខុនី​ទាំង​ឡាយយ៉ាង​នេះ​រួចហើយ ។

ទំព័រ​ទី ២៨៧ បាចិត្តិយ​កណ្ឌ អារាម​វគ្គ សិក្ខា​បទ​ទី ១ អនុប្បញ្ញត្តិ​ទី ១

(៣២៩) សម័យ​នោះ​ឯង ភិក្ខុ​ទាំង​ឡាយ​នោះ​ចៀស​ចេញ​ទៅ​ចាក​អាវាស​នោះ​ហើយ ។ ភិក្ខុ​នី​ទាំង​ឡាយ​មិន​បានមក​កាន​អារាម​ដោយ​គិត​ថា លោក​ម្ចាស់​ទាំង​ឡាយ​ចៀស​ចេញទៅ​ហើយ ។​ គ្រា​នោះ​ឯង ភិក្ខុ​ទាំង​ឡាយ​នោះ​ត្រឡប់​មក​អាវាស​នោះ​វិញ​ទៀត ។ ភិក្ខុ​នី​ទាំង​ឡាយ​ដឹង​ថា លោក​ម្ចាស់​ទាំង​ឡាយ​មក​ដល់​ហើយ​ៗ ក៏​ប្រាប់​រួច​ចូ​លទៅកាន់​អារាម​សំដៅ​ទៅ​រក​ភិក្ខុ​ទាំង​ឡាយ​នោះ លុះ​ចូល​ទៅ​ដល់​ហើយ​ក៏​ថ្វាយ​បង្គំ​ភិក្ខុ​ទាំង​ឡាយ នោះ​ហើយ​ឈរ​នៅ​ក្នុង​ទី​គួរ​មួយ ។ លុះ​ភិក្ខុ​នី​ទាំង​នោះ​ឈរ​នៅ​ក្នុង​ទី​គួរ​មួយ ។ លុះ​ភិក្ខុ​នី​ទាំង​នោះ​ឈរ​នៅ​ក្នុង​ទី​គួរ​មួយ​ហើយ ភិក្ខុ​ទាំង​ឡាយ​នោះក៏​និយាយ​ពាក្យ​នេះ​ថា នែ​នាង​ទាំង​ឡាយ​ហេតុ​អ្វី​ក៏ នាង​ទាំង​ឡាយ​មិន​បោស​អារាម​ មិន​ដំកល់​ទុក​នូវ​ទឹក​ផឹក​ទឹក​ប្រើ​សោះ ។ ភិក្ខុ​នី​ទាំង​ឡាយ​និយាយ​ថា បពិត្រ​លោក​ម្ចាស់​ទាំង​ឡាយ​ព្រះ ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​សិក្ខា​បទហើយ​ថា ភិក្ខុ​នី​មិន​បាន​ប្រាប់​ មិន​ត្រុវ​ចូល​ទៅ​កាន់​អារាម​ដូច្នេះ ហេតុ​នោះ​ (បាន​ជា) យើង​ខ្ញុំ​ទាំង​ឡាយ​មិន​បាន​មក ។ ភិក្ខុ​ទាំង​ឡាយក្រាប​ទូល​ដំណើរ​នុះ ចំពោះ​ព្រះដ៏​មាន​ព្រះភាគ ។ ព្រះ​អង្គ​ទ្រង់​មាន​បន្ទូល​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថា​គត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ប្រាប់​ភិក្ខុ​ដែលមាន​នៅ​ ហើយ​ចូល​ទៅ​កាន់​អារាម​បាន ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​នី​ទាំង​ឡាយចូរ​សំដែង​ឡើង​នូវ​សិក្ខា​បទ​នេះ​យ៉ាង​នេះ​ថា ភិក្ខុ​នី​ណាមួយ

ទំព័រទី ២៨៨ វិនយ​​បិដក ភិក្ខុ​នី​វិភង្គ

មិន​បាន​ប្រាប់​ភិក្ខុ​ដែល​មាន​នៅ​ ហើយ​ចូល​ទៅ​កាន់​អារាម​ ភិក្ខុ​នី​នោះ​ត្រូវ​អាបត្តិ​បាចិត្តិយ ។ សិក្ខា​បទនេះ​ព្រះ​ដ៏​មាន​ព្រះ ភាគ​ទ្រង់​បាន​បញ្ញត្ត​ដល់​ពួក​ភិក្ខុនី​យ៉ាង​នេះ​រួច​ហើយ ។

(៣៣០) ក៏​សម័យ​នោះ​ឯង ភិក្ខុ​ទាំង​ឡាយនោះ​ចេញ​ចាក​អាវាសនោះ ហើយ​ត្រលប់​មក​កាន់​អាវាស​នោះ​វិញ​ទៀត ។ ភិក្ខុនី​ទាំង​ឡាយ​ដឹង​ថា​លោក​ម្ចាស់​ទាំង​ឡាយ​ចៀស​ចេញ​ទៅ​ហើយ ក៏​មិន​ប្រាប់​ហើយ​ចូលទៅ​កាន់​អារាម ។ ភិក្ខុនី​ទាំង​ឡាយ​នោះមាន​សេចក្តី​រង្កៀស​ថា ព្រះ​ដ៏​មាន​ព្រះ ភាគ​ទ្រង់​បញ្ញត្ត​សិក្ខា​បទហើយ​ថា ភិក្ខុនី​មិន​ទនា់​បាន​ប្រាប់​ភិក្ខុ​ដែល​មាន​នៅ​ហើយ​មិន​ត្រូវ​ចូល​ទៅ​កាន់​អារាម​ឡើយ ឯ​យើង​ទាំង​ឡាយ​មិន​បាន​ប្រាប់​ភិក្ខុ​ដែល​មាន​​នៅ​ហើយ​ចូល​ទៅ កាន់​អារាម​ យើង​ទាំង​ឡាយត្រូវ​អាបត្តិ​បាចិត្តិយ​ដែរ​ឬហ្ន៎ ។ ភិក្ខុ​ទាំង​ឡាយ​ក្រាប​ក្រាប​ទូលដំណើរ​នុះ​ចំពោះព្រះ​ដ៏​មាន​ព្រះភាគ ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុនី​ទាំង​ឡាយ​ចូរ​សំដែង​ឡើង​នូវ​សិក្ខា​បទ​នេះ​យ៉ាង​នេះ​ថា ភិក្ខុណា​មួយ​កាល​ដឹង​ហើយ​មិន​បាន​ប្រាប់​ភិក្ខុ​ដែល​មាន​នៅ​ហើយ​ចូល​ទៅ​កាន់​អារាម​ ត្រូវ​អាបត្តិ​បាចិត្តិយ ។

(៣៣១) ត្រង់​ពាក្យថា ភិក្ខុ​នី​ណាមួយ​ មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខា​បទ​ទី១ នៃ​បារា​ជិក​កណ្ឌ​រួចហើយ ។ ដែល​ឈ្មោះ​ថា ភិក្ខុ​នី​កាល​ដឹង​ (នោះ) គឺ​ភិក្ខុ​នី​ដឹង​ដោយ​ខ្លួន​ឯង​ក្តី ពួក​អ្នក​ដទៃប្រាប់​ភិក្ខុនី​នោះ​ក្តី​ ពួក​ភិក្ខុ​

ទំព័រ​ទី ២៨៩ បាចិត្តិយកណ្ឌ អារាម​វគ្គ សិក្ខា​បទ​ទី ១ បទ​ភាជ​ន័យ

ដែល​នៅ​ក្នុង​អារាម​នោះ​ប្រាប់​ក្តី ។ ភិក្ខុ​ទាំង​ឡាយ​នៅ​ក្នុ​ងទីណា សូម្បី​ក្រោម​ម្លប់​ឈើ ទីនោះ (ក៏) ឈ្មោះ​ថា អារាម​ភិក្ខុ ។ ពាក្យ​ថា ភិក្ខុនី មិន​បាន​ប្រាប់​ហើយ​ចូល​ទៅ​កាន់​អារាម សេចក្តី​ថា ភិក្ខុនី​មិន​ប្រាប់​ភិក្ខុ​ក្តី សាមណេរ​ក្តី ញោម​វត្តក្តី ហើយ​ឈាន​កន្លង​របង​វត្ត​ដែលមាន​របង​ត្រូវ​អាបត្តិ​បាចិត្តិយ​ ។ កាល​ភិក្ខុ​នី​ចូល​ទៅ​ដល់ឧបចារ​វត្ត​ដែល​គ្មាន​របង​ក៏​ត្រូវ​អាបត្តិ​បាចិត្តិយ ។

(៣៣២) អារាម​ដែល​មាន​ភិក្ខុ​ ភិក្ខុ​នីសំគាល់​ថា​មាន​ភិក្ខុ​ មិន​បាន​ប្រាប់​ភិក្ខុ​ដែល​មាន​នៅ​ហើយ​ចូល​ទៅកាន់​អារាម ត្រូវ​អាបត្តិ​បាចិត្តិយ ។ អារាម​ដែល​មាន​ភិក្ខុ ភិក្ខុ​នីមាន​សេចក្តី​សង្ស័យ មិន​ប្រាប់​ភិក្ខុ​ដែលមាន​នៅ​ ហើយ​ចូល​ទៅ​កាន់​អារាម ត្រូវ​អាបត្តិ​ទុក្កដ ។ អារាម​ដែល​មាន​ភិក្ខុ​ ភិក្ខុ​នី​សំគាល់​ថា​មិន​មាន​ភិក្ខុ មិន​បាន​ប្រាប់​ភិក្ខុ​ដែល​មាន​នៅ​ ហើយ​ចូល​ទៅ​កាន់​អារាម មិន​ត្រូ​វអាបត្តិ​ទុក្កដ ។ អារាម​ដែល​មិន​មានភិក្ខុ ភិក្ខុនី​សំគាល់​ថា មិនមាន​ភិក្ខុ មិន​ត្រូវ​អាបត្តិ ។

ទំព័រទី ២៩០ វិនយ​បិដក ភិក្ខុនី​វិភង្គ

(៣៣៣) វារៈ​ដែល​មិន​ត្រូវ​អាបត្តិ​ (ក្នុង​សិក្ខា​បទ​នេះ​មាន​ ៩យ៉ាង) គឺ​ភិក្ខុ​នី​ប្រាប់​ភិក្ខុ​ដែល​មាននៅ​ហើយ​ទើប​ចូល​ទៅ១ ភិក្ខុនី​មិន​ប្រាប់​ព្រោះ​គ្មាន​ភិក្ខុ​ហើយ​ចូល​ទៅ១ ភិក្ខុនី​ដែល​ក្រឡេក​ឃើញ​សីស (ភិក្ខុនី​ដែល​ចូល​ទៅមុន) ហើយ​ទើ​ប​ចូល​ទៅ១ ពួកភិក្ខុនី​ប្រជុំ​នៅក្នុង​ទីណា​ ភិក្ខុ​នី​នោះ​ក៏​ទៅ​ក្នុង​ទីនោះ១ ភិក្ខុ​នី​ដើរ​តាម​ផ្លូវ​ដែល​មាន​ក្នុង​វត្ត១ ភិក្ខុនី​ឈឺ១ ភិក្ខុនី​មាន​សេចក្តី​អន្តរាយ​មួយ១ ភិក្ខុនី​ឆ្កួត​១ ភិក្ខុនី​ជា​ខាង​ដើម​បញ្ញតិ​១ ។

——–

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s