ចិត្តា​គារវគ្គ សិក្ខាបទ​ទី ១០

(៣២៥) សម័យនោះ​ ព្រះ ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​គង់​ក្នុង​ជេត​វនារាម​របស់​អនាថ​បិណ្ឌិក​សេដ្ឋី ទៀប​ក្រុង​សាវត្តី ។ គ្រា​នោះ​ឯង​ ពួក​ឆព្វ​គ្គិយា​ភិក្ខុនី​បង្រៀន​តិរច្ឆាន​វិជ្ជា ។ មនុស្សទាំងឡាយពោល​ទោស តិះ​ដៀល​បន្តុះ​បង្អាប់​ថា ភិក្ខុនី​ទាំង​ឡាយ​មិន​សម​បើ​នឹង​បង្រៀន​តិរច្ឆាន​វិជ្ជា​ដូច​ជា​ពួក​ស្រី​គ្រហស្ថ​ដែល​បរិភោគ​កាម​សោះ​ ។ ភិក្ខុនី​បាន​ឮ​ច្បាស់​នូវ​ពាក្យ​មនុស្ស​ទាំអ​ឡាយ​កំពុង​ពោល​ទោស តិះ​ដៀល បន្តុះ​បង្អាប់​ហើយ ។ ភិក្ខុនី​ទាំង​ឡាយ​ឯណា​មាន​សេចក្តី​ប្រាថ្នា​តិច ។ បេ ។ ភិក្ខុនី​ទាំង​ឡាយ​នោះ​ក៏​ពោល​ទោស តិះ​ដៀល បន្តុះ​បង្អាប់​ថា ពួក​ឆព្វ​គ្គិយា​ភិក្ខុនី​មិន​សម​បើ​នឹង​បង្រៀន​តិរច្ឆាន​វិជ្ជាសោះ ។ បេ ។ ទ្រង់​ត្រាស់​សួរ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ឮ​ថា​ពួក

១ គឺ​ភិក្ខុនី​រៀន​គម្ពីរ​ដទៃៗទៀត ដើម្បី​ឲ្យ​ដឹង​ស្គាល់​នូវ​លទ្ធិ​វិជ្ជា​ក្នុង​គម្ពីរ​នោះៗ ។

ទំព័រទី ២៨៥ បាចិត្តិយ​កណ្ឌ ចិត្តា​គារវគ្គ សិក្ខា​បទទី ១០ សេចក្តីបញ្ញត្តិ

ឆព្វ​គ្គិយា​ភិក្ខុនី​បង្រៀន​តិរច្ឆាន​វិជ្ជា​ ពិត​មែន​ឬ ។ ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​ថា បពិត្រ​ព្រះដ៏​មាន​ព្រះភាគ ពិត​មែន ។ ព្រះ ពុទ្ធ​ដ៏​មាន​ជោគ​ទ្រង់​បន្ទោស​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​ឆព្វ​គ្គិយា​ភិក្ខុនីមិន​គួរបើ​នឹង​បង្រៀន​តិរច្ឆាន​វិជ្ជា​ទេ​ ម្នាល​ភិក្ខុទាំង​ឡាយ អំពើ​នេះ​មិន​មែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដេល​មិន​ទាន់​ជ្រះថ្លា​ទេ ។ បេ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុនី​ទាំង​ឡាយ ចូរ​សំដែងឡើង​នូវ​សិក្ខា​បទ​នេះ​យ៉ាង​នេះ​ថា ភិក្ខុនី​ណាមួយ​បង្រៀន​តិរច្ឆាន​វិជ្ជា ភិក្ខុនី​នោះ​ត្រូវ​អាបត្តិ​បាចិត្តិយ​ ។

(៣២៦) ត្រង់​ពាក្យថា ភិក្ខុនី​ណាមួយ មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខា​បទ​ទី១ នៃ​បារាជិក​កណ្ឌ​រួចហើយ ។ ចំណេះ​ណាមួយ​ជា​ខាង​ក្រៅ​ដែល​មិន​ប្រកប​ដោយប្រយោជន៍ ចំណេះ​នោះ​ឈ្មោះ​ថា​ តិរច្ឆាន​វិជ្ជា ។ ពាក្យថា បង្រៀន គឺភិក្ខុនី​បង្រៀន​ដោយ​បទ ត្រូវ​អាបត្តិ​បាចិត្តិយរាល់​ ៗ បទ ។ បង្រៀន​ដោយ​អក្សរ ត្រូវ​អាបត្តិ​បាចិត្តិយ​រាល់​ៗ អក្សរ ។

(៣២៧) វារៈ​ដែល​មិន​ត្រូវ​អាបត្តិ​ (ក្នុងសិក្ខា​បទនេះ​មាន​ ៥ យ៉ាង) គឺ​ភិក្ខុនី​បង្រៀន​សរសេរ១ ភិក្ខុនី​បង្រៀន​ធារណ​សាស្ត្រ​១ ភិក្ខុ​នី​បង្រៀន​វិជ្ជា​ការ​ពារ​ខ្លួនដើម្បី​រក្សា (ខ្លួន)១ ភិក្ខុនី​ឆ្កួត​១ ភិក្ខុនី​ជា​ខាង​ដើម​បញ្ញត្តិ​១ ។

ចិត្តាគារវគ្គ ទី ៥ ចប់ ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s