ព្រះ​អាទិករ

     យើង​អាច​ដឹង​ថា​នា​ឡិកា​មួយ​មាន​ ពណ៌​អ្វី ម៉ូត​អ្វី​ ដោយ​គ្រាន់​តែ​ក្រឡេក​មើល​លក្ខណៈ​ខាង​ក្រៅ​របស់​វា​តែ​ប៉ុណ្ណោះ។ លក្ខណៈ​ខាង​ក្រៅ​នៃ​នា​ឡិកា​មើល​ទៅ ដូច​ជា​មិន​សូវ​ស្មុគ​ស្មាញ​ទេ ប៉ុន្តែ​បើ​មើល​ខាង​ក្នុង​វិញ យើង​នឹង​ឃើញ​ថា​មាន​ភាព​រញ៉េ​រញ៉ៃ​ណាស់។ នា​ឡិកា​ត្រូវ​បាន​បង្កើត​ឡើងមាន​លក្ខណៈ​ពិសេស​របស់​វា​ ខ្ចៅនីមួយៗ​ប្រទាក់​ក្រឡា​គ្នា​មិន​ចេះ​ដាច់ កង​ស្ពឺ​ធំប្រទាក់​គ្នា​ទៅនឹង​កង​ស្ពឺ​តូចៗ ស្ទើរ​តែ​មើល​មិន​ឃើញ។
     ដូចគ្នា​ដែរ ព្រះអាទិករ​បាន​បង្កើត​របស់​សព្វ​សារពើ​នៅ​លើ​ផែន​ដី​នេះដូច​ជា​ពន្លឺ​ថ្ងៃ ដួង​ខែ ផ្កាយ ដីគោក សមុទ្រ ស្ទឹង​ ទន្លេ រុក្ខ​ជាតិ និង សព្វ​គ្រប់​ប្រភេទ ព្រម​ទាំង​មនុស្ស​ផង​ដែរ ប៉ុន្តែ​ទ្រង់​បាន​បង្កើត​មនុស្ស​មក មាន​លក្ខណៈ​ពិសេស​ជាង​អ្វីៗ​ទាំងអស់។ ព្រះ អង្គ​បាន​ប្រទាន​ឲ្យ​មនុស្ស​មាន​អំពាច​លើ​របស់​សព្វ​សារពើទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត ហើយ​មាន​វិញ្ញាណ​ប្រកប​ទាក់​ទង​ជាមួយ​ទ្រង់​ថែម​ទៀត។
១. តើ​ព្រះអាទិករ​បង្កើត​មនុស្ស​មក​ដើម្បី​អ្វី?
  • កិច្ចការ ១៧៖២៤-២៧
  • លោកុប្បត្តិ ១៖២៥-២៧
  • ទំនុកដំកើង ១៣៩៖១
  • ទំនុកដំកើង ១៣៩៖១៣-១៤
២. បើ​ព្រះ​អាទិករ​បង្កើតយើង​មក​ជា​មនុស្ស​ពិសេស តើ​យើង​គួរ​ឲ្យ​តម្លៃ​ជីវិត​របស់​យើង​កំរិត​ណា?
សម្រាប់អត្ថបទគម្ពីរសូម​រកនៅលើតំណភ្ជាប់នេះ អត្ថបទគម្ពីរ
Advertisements

One Reply to “ព្រះ​អាទិករ”

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s