ភូត​នៅ​ហោរ​ចោរ​នៅ​ជាង

ព្រហ្មជាតិទី ១

សៅរ៍ នឹងចន្ទ្រនៅជើង ត្រូវការខាងដើរមិនចេះធុញទ្រាន់ នឹងមានបុណ្យដល់ទៅខ្លួនចាស់បន្តិច, កាលពីតូចខ្សត់ខ្សោយ ញាតិកា, អភ័ព្វនឹងមាតាបិតាណាស់, ទីពឹងបងប្អូនមិន និងទីពឹងបានៗតែអ្នកដទៃ, អភ័ព្វនឹងការធ្វើគុណ ធ្វើគុណនឹងអ្នក ណា គុណនោះនឹងសាបសូន្យឬអសារបង់, អាយុបាន២ឆ្នាំមានគ្រោះថ្នាក់ម្តង, អាយុបាន ២០ឆ្នាំចាប់ផ្តើមធ្វើការអ្វីៗ សម្រេចទៅលើខ្លួនឯងបាន។  ទៅនឹងមានបុណ្យ ដឹកនាំឱ្យបានឋានៈជាធំ។

ឆ្នាំខាល

ខែ ៥-៦-៧

ខ្លាធំ ធាតុឈើ ជាខ្លាអារក្សអ្នកតាទឹកចិត្ត

ទៀងទាត់ ប៉ុន្តែក្រីក្រលំបាក។

ខែ ៨-៩-១០

ខ្លាត្រី ធាតុឈើស្ទន់ បានកូនជាមនុស្សមាន

បុណ្យ ហើយនឹងទីពឹងពីនាក់ពាក្យពិតប្រាកដ។

ខែ ១១-១២-១

ខ្លារខិន ដេកស្ងៀម ធាតុឈើក្រអូបមានសម្បត្តិ

ទ្រព្យសមជាសេដ្ឋី ចរចាពាក្យពិតប្រាកដ។

ខែ ២-៣-៤

ខ្លាពាក់បង្កង់ ស៊ីមនុស្ស ធាតុឈើលើកំពូលភ្នំ

មានបញ្ញាឆ្លៀវឆ្លាត តែជាអ្នកលេងឫក។

ឆ្នាំខាល

  • ថ្ងៃអាទិត្យ                        ៈ ខ្លានៅក្នុងុព្រៃជ្រៅ រកស៊ីដើរដោយផ្លូវឆ្ងាយ លំបាកចិញ្ចឹមជីវិតគ្រប់ពេល។
  • ថ្ងៃចន្ទ្រ                           ៈ ខ្លាជាប់អន្ទាក់ ឬអង្គប់ គ្រាំគ្រាវេទនាចិត្តជាទុក្ខ ដំណើរច្រើនស្កុនការ។
  • ថ្ងៃអង្គារ                          ៈ ខ្លាខាំមនុស្សស៊ី ចិត្តឈ្លានពានកាចឬស្យា។
  • ថ្ងៃពុធ                            ៈ ខ្លាមានចិត្តអំណត់ ចិត្តជាបុណ្យ អាធ្យាស្រ័យទន់ធូរ។
  • ថ្ងៃព្រហស្បតិ៍                   ៈ ខ្លាឥសីជប កាលដើមពីបាក លុះគ្រាក្រោយមានបុណ្យ នឹងបានជាធំ។
  • ថ្ងៃសុក្រ                          ៈ ខ្លាធ្លាក់ក្នុងអណ្តូង ឬជ្រោះ មានតែសេចក្តីទុក្ខលំបាក អភ័ព្វពេលណាស់។
  • ថ្ងៃសៅរ៍                          ៈ ខ្លាទេព្តារក្សា មានសេចក្តីសុខច្រើន មានគេជួយសង្គ្រោះ។

ឆ្នាំថោះធាតុឈើ (គ្រូលើក៤ខែ)

       ឆ្នាំថោះ (ទន្សាយ) ពង្សមនុស្សស្រីបានកាលព្រះនេមិរាជទៅពិនិត្យមើលស្ថានសួគ៌នឹងស្ថាននរក, មូលព្រលឹងទៅ ដើមដូងនាឡិ ឬដើមល្មុត។

ឆ្នាំថោះ ពុធនៅមាត់, មាត់នោះចរចាពាក្យមិនសូវពីរោះពីសាអភ័ព្វមាត់, បើនិយាយបញ្ចុះបញ្ចូលគេគ្រាន់បើ ថ្វីមាត់ ខាងលួងលោម។ សុក្រនៅចិត្ត, ចិត្តនោះក្លាហាន ត្រូវការខាងផ្គាប់នាយចៅហ្វាយ តែខ្លួនអភ័ព្វ មានគេស្រឡាញ់រាប់អាន ច្រើន ល្មមចិញ្ចឹមខ្លួនបាន។ ចន្ទ្រនៅទីនឹង កាមរាគៈស្តួចស្តើង មិនសូវត្រូវការនឹងអំពើកាមរាគ។ ព្រហស្បតិ៍នឹងសៅរ៍នៅ ដៃ ធ្វើការងារស្អាតមានថ្វីដែលអាទិត្យនឹងអង្គារនៅជើង ជាមនុស្សត្រេកត្រអាលខាងជើងលេង។ វង់មុខមានភិនច្រើន មានខ្យល់ចាប់ជារោគ មានខ្ញុំកំដរប្រាក់មាស ល្មមគ្រប់គ្រាន់ចាយ, បើធ្វើស្រែចំការច្បារដំណាំ បានផលពេញបរិបូណ៌, មានកូន១នាក់បានជាទីពឹងអាស្រ័យ។ កាលអាយុបាន ១១ឆ្នាំ, ១៣ឆ្នាំ, ១៥ឆ្នាំ មានគ្រោះថ្នាក់ម្តងយ៉ាងធ្ងន់។

       ឆ្នាំថោះ

       ខែ ៥-៦-៧

                                    ទន្សាយនៅក្នុងវង់ព្រះចន្ទ្រ ធាតុឈើស្ងួតួ លុះត្រាតែនឿយ

                                          ព្រួយគំនិតច្រើនទើបបានជាអ្នកជា, បើប្រព្រឹត្តិល្អទើបមានបុណ្យ។

       ខែ ៨-៩-១០

                            ទន្សាយកំបាក់ភ្លៅ ភ្នែកខ្វាក់ទាំងពីរធាតុឈើស្ទន់ មានកេរ្តិ៍

       ឈ្មោះល្បីល្បាញជាប្រាកដ។

       ខែ ១១-១២-១

          ទន្សាយស្គម ទ្រមយ៉ាងខ្លាំង ធាតុឈើក្រអូប

                  ច្រើនរំខានចិត្ត អំពល់ព្រួយ ដោយចាប់ចុតជើងដៃ។

       ខែ២-៣-៤

       ទន្សាយលោតហក់ ធាតុឈើដុះលើកំពូលភ្នំ

       មានបញ្ញាខ្ពស់ឆ្លាតវៀងវៃ ស្មារតីរឹងបឹង។

ឆ្នាំថោះ

  • ថ្ងៃអាទិត្យ                        ៈ ទន្សាយរត់ចេញពីគំនរភ្លើងព្រៃ មានសេចក្តីនឿយហត់ជាច្រើន លំបាកណាស់។
  • ថ្ងៃចន្ទ្រ                           ៈ ទន្សាទេព្តាបីបាច់រក្សា ល្អប្រសើរ។
  • ថ្ងៃអង្គារ                          ៈ ទន្សាយសាធារណ៍ ចិត្តច្រើនខ្ជីខ្ជា សាវាអភ័ព្វ ប្រាណស្វែងរកចិញ្ចឹមជីវិត។
  • ថ្ងៃព្រហស្បតិ៍                   ៈ ទន្សាយបោលទៅចោលកូន ជាមនុស្សចិត្តអន្ទះសា ច្រើនខឹងដាលវាល។
  • ថ្ងៃសុក្រ                          ៈ ទន្សាយមានហ្វូងច្រើន ជាមនុស្សរីករាយនឹងគ្រួសារ ហើយបានជាធំលើវង្សត្រកូល។
  • ថ្ងៃសៅរ៍                          ៈ ទន្សាយស្តេចចិញ្ចឹម មានគំនិតខ្ពស់ ចិត្តនឹងនួន នៅជាសុខនឹងទីកន្លែង។

ឆ្នាំរោងធាតុមាស (គ្រូលើក៤ខែ)

              ឆ្នាំរោង (ពស់នាគរាជ) ពង្សទេព្តាប្រុស កាលព្រះមហោសថ ដោះស្រាយប្រស្នាឱ្យទេវត្តាស្តាប់, មូលព្រលឹង នៅដើមរលួសឬដើមឬស្សី។

ឆ្នាំរោង ព្រហស្បតិ៍នៅមាត់, មាត់នោះចរចាស្រស់ស្រាយថ្វីមាត់ខ្លាំងពូកែ ស្គាល់ឬកមារយាទអ្នកដទៃ។សៅរ៍ នៅចិត្ត, ចិត្តខឹងច្រើន ប៉ុន្តែធាប់បាត់ ចូលចិត្តខាងធ្វើបុណ្យទាន។ អង្គារនៅទីនឹង កាមរាគៈគឺតម្រេកច្រើន ហើយអ្នក ជាអ្នករិះគន់គេ។ សុក្រនឹងអាទិត្យនៅដៃ កាន់ការអ្វីច្រើនរម៉េះរម៉ោះមិនអស់មិនហើយ ច្រើនណាស់តែស្មាននឹងប្រថុយ ។ ចន្ទ្រនឹងពុធនៅជើង ជាអ្នកឧស្សាហ៍ខាងដើរអើតងើតដោយទចកល្ហក, ដើរយប់ក្តី ផ្លូវឆ្ងាយក្តី ចិត្តហ៊ានណាស់។ បើមាន កូននឹងបានជាទីពឹងឹ, កូនទី២មានបុណ្យមានញាតកាច្រើនរាប់រកស្រឡាញ់, មាសប្រាក់ខ្ញុំប្រុសខ្ញុំស្រីមានគ្រប់គ្រាន់, កាល អាយុបាន១៥ឆ្នាំ, ១៩ឆ្នាំ ត្រូវឃ្លាតខ្លួនពីទីកំណើតទៅនៅទីដទៃ, អាយុបាន ៣៧ឆ្នាំ, ៥០ឆ្នាំ មានគ្រោះថ្នាក់ម្តងគ្រោះនោះធំ។

ឆ្នាំរោង

ខែ ៥-៦-៧

ពស់នាគរាជ ធាតុទង់ហ្វា ធ្វើរាជការល្អមានខ្ញុំកំដរ

ច្រើន សត្រូវប៉ងនឹងប្រទុស្តមិនបាន។

ខែ ៨-៩-១០

ពស់ថ្លាន់ខ្លួនធំ ធាតុមាសព័ណ៌ឆ្អិន កាលពីតូច

មានសេចក្តីចង្អៀតចង្អល់ចិត្ត លុះដល់ធំឡើងមាន

ចិត្តទូលាយគ្រប់ពេល។

ខែ ១១-១២-១

ពស់វែករនាម ធាតុមាសកប្បាស ចិត្តជាបុណ្យ

ច្រើនអាសូរដល់អ្នកក្រីក្រលំបាក ជាមនុស្សមានចិត្តធ្ងន់ធ្ង។

ខែ២-៣-៤

ពស់ថ្លាន់ខ្ញី ធាតុមាសឱ្យដី ជាមនុស្សទៀងទាត់ ធ្វើរាជការ

គាប់ប្រសើរ មនុស្សផងគាប់ចិត្ត។

ឆ្នាំរោង (ពស់នាគរាជ)

  • ថ្ងៃអាទិត្យ                        ៈ ស្តេចពស់ មានបរិវារច្រើន បរិបូណ៌ដោយសេចក្តីសុខ ជាទីកោតខ្លាចដល់អ្នកផង។
  • ថ្ងៃចន្ទ្រ                           ៈ ពស់សាធារណ៍ អភ័ពវ សំដីច្រើនមិនបានការ។
  • ថ្ងៃអង្គារ                          ៈ ពស់មានពិសច្រើន ចិត្តកាច មានពុកត្បុត ជាមនុស្សលាក់ពុធ  តែដៃដល់។
  • ថៃពុធ                            ៈ ពស់ធ្លាក់ក្នុងរណ្តៅជ្រៅ លំបាកជាទុក្ខ គំនិតច្រើនសល់វ៉ល់ សម្បូណ៌ការស្រេកឃ្លាន។
  • ថ្ងៃព្រហស្បតិ៍                   ៈ ពស់ដែលអាលម្ពាយចងមាត់ដោយអាគម មានសេចក្តីលំបាកចិត្តនឹងលំបាកខ្លួនណាស់។
  • ថ្ងៃសុក្រ                          ៈ ពស់គេវាយសម្លាប់ មានសេចក្តីទុក្ខព្រួយជានិច្ចកាយគ្រាំគ្រជាប់  ទៅណាឆ្ងាយមិនរួច។
  • ថ្ងៃសៅរ៍                          ៈ ពស់អារក្ស ជាមនុស្សមានគេកាន់ជើងច្រើន ចិញ្ចឹមជីវិតបានដោយធម៌។

ឆ្នាំម្សាញ់ធាតុភ្លើង (គ្រូលើក៤ខែ)

            ឆ្នាំម្សាញ់ (ពស់វែក) ពង្សមនុស្សប្រុស ត្រូវត្រង់កាលព្រះភូរិទត្តពេនលើដំបូក អាលម្ពាយចាប់យកទោឃុំឃាំង ហើយបង្ខំឱ្យរាំ, មូលព្រលឹងនៅដើមរាំងភ្នម ឬដើមឬស្សី។

ឆ្នាំម្សាញ់ សុក្រនៅមាត់, មាត់នោះចរចាពាក្យសំខាន់ខាងឧបាយ មនុស្សផងចូលចិត្តជឿ-ស្តាប់ណាស់។ អាទិត្យ នៅចិត្ត, ចិត្តនោះច្រើនរសាប់រសល់មិននឹងធឹង។ ពុធនៅទីនឹង មានកាមរាគៈកម្រេកយ៉ាងកណ្តាល តែធ្ងន់។ សៅរ៍នឹងចន្ទ្រ នៅដៃ, ដៃនោះកាន់ការអ្វីៗ ច្រើនកញ្ឆក់ញ្ឆែង, ធ្វើការច្រើនស្រូតរូត ឱ្យបានហើយឆាប់ផង។ អង្គារនឹងព្រហស្បតិ៍នៅជើង ជើងនោះនៅមិនស្ងៀនត្រេចចរទៅណាឆ្ងាយមិនសូវធុញថប់, ច្រើនដើរអើតងើបក្នុងទិសទាំងពួង។ ការអ្វីលុះតែខ្លួនឯងធ្វើ ទើបអស់ចិត្ត មិនសូវអាងលើគេទេ។ ដល់អាយុ ៥៦ឆ្នាម មានគ្រោះកម្មកាចម្តង។

ឆ្នាំម្សាញ់

ខែ ៥-៦-៧

ស្តេចពស់តូច ធាតុភ្លើងលើមេឃ ជាមនុស្សចិត្ត

រាបសារគិតការអ្វីច្រើនសម្រេចមាត់តែថាការក៏កើត ល្អណាស់។

ខែ ៨-៩-១០

ពស់តូច ជាពស់ថ្លាន់ភ្ញី ធាតុភ្លើងភ្នក់ទិដ្ឋិរឹង ចិត្ត

នោមានះ បញ្ញាខ្ជាប់ខ្ជួនមាត់អាក្រក់ ចិត្តល្អទ្រព្យសម្បត្តមធ្យម។

ខែ ១១-១២-១

ពស់វែកស្រង៉ែ ខ្លួនតូច ធាតុភ្លើងក្នុងថ្មចិត្តទោរទន់

សំដីតិច តែច្រើនបានការកិរិយាមារយាទសមសួនជាមនុស្សល្អ។

ខែ ២-៣-៤

ពស់តូច ជាពស់តុកកែ ធាតុភ្លើងក្នុងកែវ ចិត្តជាបុណ្យ

            ធន់ស៊ូក្នុងការងារ មិនជាសត្រូវនឹងគេ ចិញ្ចឹមខ្លួនបានដោយស្រួល។

ឆ្នាំម្សាញ់ (ពស់តូច)

  • ថ្ងៃអាទិត្យ                        ៈ ពស់រត់ចេញពីភ្លើង ចុះទៅក្នុងទឹក ត្រូវលំបាកដោយការនៅ ច្រើនពុំល្មមនឹងចិត្ត។
  • ថ្ងៃចន្ទ្រ                           ៈ ពស់នៅក្នុងរន្ធ មានសេចក្តីសុខណាស់។
  • ថ្ងៃអង្គារ                          ៈ ពស់រត់ចេញពីភ្លើង ចូលទៅនៅក្នុងព្រៃ អភ័ព្វច្រើនតែតោកយ៉ាក ដោយជួយឈឺឆ្អាលគេ។
  • ថ្ងៃពុធ                            ៈ ពស់សាធារណ៍ នឿយព្រួយច្រើនក្នុងការស្វែងរកចិញ្ចឹមជីវិត ចេះអ្វីច្រើនតែបញ្ចោញឬក។
  • ថ្ងៃព្រហស្បតិ៍                   ៈ ពស់អារ័ក្ស នៅក្នុងទ្រូងព្រៃ មានបុណ្យ មានអំណាច នឹងបានជាធំ ប្រសើរណាស់។
  • ថ្ងៃសុក្រ                          ៈ ពស់រក្សាសម្បុក ចិត្តកំណាញ់ មានទ្រព្យច្រើន គិតតែប្រយោជន៍ចំពោះខ្លួន។
  • ថ្ងៃសៅរ៍                          ៈ ពស់ស្គាគ្នា បើប្រុសអារះប្រពន្ធ, បើស្រីច្រើនតាំងចិត្តគ្មានខ្មាសអៀន។

ឆ្នាំមមី ធាតុភ្លើង (គ្រូលើក ៤ខែ)

            ឆ្នាំមមី (សេះ) ពង្សទេព្តាស្រី ត្រូវត្រង់ព្រះចន្ទកុមារព្រាហ្មណ៍យកទៅបូជាយ័ញ្ញ ទេព្តាមកជួយដោះស្រាយ បាន ផុតពីភយន្តរាយមូលព្រលឹងនៅដើមចាន់ ឬដើមចេក។

ឆ្នាំមមី សៅរ៍នៅមាត់, មាត់នោះចរចារតែពាក្យថោកទាបគំនិតប្រកាន់ថាជាពាក្យថ្លៃថ្នូរ។ ចន្ទ្រនៅចិត្ត, ចិត្តនោះ លើកឬកខ្ពស់ គិតតែធ្វើការធំដុំ។ អាទិត្យនឹងអង្គារនៅដៃ, ដៃនោះធ្វើការតូងតាងណាស់, បើនឹងបង្ខំ ច្រើនខ្ជីខ្ជា។ ពុធនឹង សុក្រនៅជើង, ជើងនោះដើរឆ្ងាយមិនបាន ច្រើនរួយស្រពន់។ កាលនៅពីតូច ឪពុកម្តាយស្រឡាញ់យកចិត្តទុកដាក់ ថ្និតថ្នម អាយុបាន ២១ឆ្នាំ ឬ២៥ឆ្នាំ ត្រូវឃ្លាតពីទីលំនៅ ទៅរកស៊ីធ្វើការនៅទីដទៃ, អាយុ៣១ឆ្នាម ឬ៦៣ឆ្នាំ បណ្តាលឱ្យមាន គ្រោះកាចម្តង។

ឆ្នាំមមី

ខែ ៥-៦-៧

សេះអស្សរាជ ធាតុភ្លើងកណ្តាលាអាកាសមាន

បញ្ញាភ្លឺថ្លា ចិត្តទោរទន់ រក្សាខ្លួនបានដោយប្រពៃ។

ខែ ៨-៩-១០

សេះទ័លច្រក ធាតុភ្លើគប់, បើស្ត្រីចិត្តជាអ្នកលេង

ថ្លស់ធ្លោយមាត់ ស្តីឡើងនាំឱ្យប្រុសហ៊ានបាន។

ខែ ១១-១២-១

សេះគេថែរក្សា ធាតុភ្លើងក្នុងថ្ម, បើទោះណា

ជាមានសម្បត្តិទ្រព្យស្តុកស្តម្ភ ក៏មិនបានជាឧត្តុង្គឡើយ។

ខែ ២-៣-៤

សេះខ្ចកជើង ធាតុភ្លើងក្នុងកែវ មានយសស័ក្តិ៍ នឹងបានជាធំឬបានឋានៈជាសេដ្ឋី។

ឆ្នាំមមី (សេះ)

  • ថ្ងៃអាទិត្យ                        ៈ សេះសន្ធិព មានអំណាចក្នុងការងារ ធ្វើរាជការច្រើនជាទីកោតខ្លាចនៃនរជន។
  • ថ្ងៃចន្ទ្រ                     សេៈទេះព្តាចិញ្ចឹម មានវាសនាជាសុខ ធ្វើរាជាការកាន់តំណែងបានល្អប្រសេរិ គាប់ចិត្តនាយចៅហ្វាយ។
  • ថ្ងៃអង្គារ                          ៈសេះព្ររាជាចិញ្ចម មានបុណ្យបានជាទីពុំនាក់នៃជនជាញាតិមិត្រច្រើនស្ថិតនៅជាសុខក្នុងទីកន្លែង។
  • ថ្ងៃពុធ                            ៈ សេះសាធារណ៍ ជាមនុស្សមានកិរិយាមារយាទ ប្រព្រឹត្តិលើសប្រមាណការណ៍ អភ័ព្វមិនល្អ។
  • ថ្ងៃព្រហស្បតិ៍                   ៈ សេះនាហ្មឺនចិញ្ចឹម នឹងបាននៅអាស្រ័យក្នុងសេចក្តីទំនុកបម្រុងនៃអ្នកធំ ជាសុខប្រសើរ។
  • ថ្ងៃសុក្រ                          ៈ សេះកំព្រា មេងាប់ចោល ជាមនុស្សច្រើនទ័លផ្លូវមិនមានសេចក្តីសង្ឃឹមលើអ្នកណាបានអភ័ព្វ។
  • ថ្ងៃសៅរ៍                          ៈ សេះប្រគ្រីវ ច្រើនលង់ខ្លួនធ្លាក់សិរី ស្វែងលាភច្រើនខូចខាត នៅមិនបានសុខយូរក្នុងទីកន្លែង។

ឆ្នាំមមែ ធាតុមាស (គ្រូលើក ៤ខែ)

  •             ឆ្នាំមមែ (ពពែ) ពងសទេព្តាស្រី ត្រូវត្រង់ព្រហ្មនាទេ រែកមាសចុះមកស្ថានមនុស្សលោក ហើយរក្សាសីល, មូល ព្រលឹងនៅដើមបារិកជាតិ ឬដើមឬស្សីព្រៃ។
  •             ឆ្នាំមមែ អាទិត្យនៅមាត់, មាត់នោះចរចារត្រូវចិត្តតែក្រុមនាហ្មឺនមុខមន្ត្រី។ អង្គារនៅចិត្ត, ចិត្តនោះត្រូវការផ្លូវ រៀនសូត្រ បានចេះដឹងល្មមប្រមាណគួរនឹងចិញ្ចឹមខ្លួនបាន តែសន្តានចិត្តស្រឡាញ់អ្វីមិនសុក្រនៅទីនឹង, កាមរាគៈសេចក្តី តម្រេករឹងខ្លាំង។ ចន្ទ្រនឹងពុធនៅដៃ, ដៃនោះធ្វើការស្អាតល្អ ហើយមានសេចក្តីឧស្សាហ៍ មិនចេះនៅទំនេរ។ ព្រហស្បតិ៍ នឹងសៅរ៍នៅជើង, ជើងនោះឈរឈប់មិននឹង ដើរទៅទីឆ្ងាយមិនសូវចង់ឈប់ លុះតែដល់ដំណាក់ទើបឈប់។ កាលនៅតូច អភ័ព្វ ទីពឹងញាតកាពុំបាន, កាលពីអាយុ១ឆ្នាំ ឈឺស្ទើររស់ស្ទើស្លាប់, អាយុបាន១១ឆ្នាំឬ១២ឆ្នាំ មានគ្រោះថ្នាក់ម្តង, អាយុ បាន១៥ឆ្នាំ មានបើឃ្លាតចេញឆ្ងាយពីទីលំនៅដើម ទៅនៅរកស៊ីដោយទីដទៃ, មានលាភគ្រាន់បើអាយុ    ១៦ឆ្នាំ, ៣១ឆ្នាំ

មានគ្រោះម្តង បើធ្វើរាជការនឹងបានជាធំពួកជនច្រើនគាប់ចិត្ត, មានកូន២ទីពឹងបាន។

ឆ្នាមមែ

ខែ ៥-៦-៧

ពពែរកស៊ីដាច់សង្វែង ធាតុទង់ហ៊្វា រៀនាវិជ្ជាបាន

ចេះដឹងល្មមចិញ្ចឹមខ្លួនឯងបានតែស្វែងរក

លាភផលទីឆ្ងាយមិនសូវបាន។

ខែ ៨-៩-១០

ពពែគេចិញ្ចឹមក្នុងភូមិ ធាតុមាសស្រួយមានសេចក្តី

ទុក្ខច្រើន ទញ់ទ័លគំនិតប៉ងនឹងទៅទីឆ្ងាយ មិនងាយនឹងបានទៅ។

ខែ១១-១២-១

ពពែខ្ជក់ជើង, ធាតុមាសស ច្រើនឈឺដៃឈឺជើងចិត្ត

មុតមានសេចក្តីក្លាហានមានបញ្ញាស្មារតីល្អចងចាំអ្វីបានមិនរលត់។

ខែ២-៣-៤

ពពែស្តេចចិញ្ចឹម ធាតុមាសទឹកដប់ ចិត្តទន់ ចិត្តជាបុណ្យនឹងបានជាធំ

មានសម្បត្តិទ្រព្យបរិបូណ៌។

ឆ្នាំមមែ (ពពែ)

  • ថ្ងៃអាទិត្យ                        ៈ ពពែនៅកណ្តាលផ្លូវ រកប្រាក់បានណាស់តែទុកមិនគង់ បរិបូណ៌ខាងការស៊ីចុក។
  • ថ្ងៃចន្រ                           ៈ ពពែមហាសេដ្ឋីចិញ្ចឹម មានទ្រព្យសម្បត្តិច្រើនជាមនុស្សចូលចិត្តខាងការជំនួញ។
  • ថ្ងៃអង្គារ                          ៈ ពពែមនុស្សខ្វាក់ចិញ្ចឹម រកស៊ីបានលាភផលតែទៅទីឆ្ងាយ។
  • ថ្ងៃពុធ                            ៈ ពពែរាជគ្រូចិញ្ចឹម មានសតិបញ្ញាឆ្លៀវឆ្លាត។
  • ថ្ងៃព្រហស្បតិ៍                   ៈ ពពែពោធិសត្វចិញ្ចឹម បានជាធំដោយនាយចៅហ្វាយទំនុកបម្រុង។
  • ថ្ងៃសុក្រ                          ៈ ពពែគ្មានម្ចាស់ ជាមនុស្សអភ័ព្វ មិនមានទីពឹងបានទុក្ខលំបាកច្រើន។
  • ថ្ងៃសៅរ៍                          ៈ ពពែខ្វាក់ភ្នែក ជាមនុស្សលំបាកច្រើន មានបញ្ញាស្មារតីអន់ខ្សោយ។

ឆ្នាំវក ធាតុដែក (គ្រូលើក ៤ខែ)

            ឆ្នាំវក(ស្វា) ពង្សយក្ខប្រុស ត្រូវូត្រង់ព្រះពិធូរ អាសុរនព យក្ខចងដៃភ្ជាប់នឹងកន្ទុយសេះ នាំទៅស្ថានភូជង្គនាគ, មូលព្រលឹងនៅដើមខ្នុរ។

ឆ្នាំវក ច័ន្ទនៅមាត់, មាត់នោះចរចាពាក្យច្រើនទន់ផ្អែម ជាទីត្រជាក់ដល់ត្រចៀកអ្នកផង ស្គាល់បែបបទនៃមនុស្ស រៀនវិជ្ជាបានចេះដឹងប្រសើរ ជាទីពេញចិត្តដល់សមណព្រាហ្មណ៍។ ពុធនៅចិត្ត, ចិត្តេនឹចាះណូំលតែខាងរឿងហេតុដែលនាំ ឱ្យទាបថោកនឹងចូលចិត្តខាងអំពើដែលមិនមានប្រយោជន៍។ សៅរ៍នៅទីនឹង, កាមរាគៈសម្រើបខ្លាំង ច្រើនរលិបរល ប្រឡែងជាមួយនឹងស្រីៗ សម្បូណ៌ប្រពន្ធច្រើន, បើជាស្ត្រីវិញប្រសប់ខាងបេះបួយនិយាយដើមគេ។ អង្គារនឹងព្រហស្បតិ៍ នៅដៃ, ថ្វីដៃធ្វើការស្អាតល្អ តែយឺតយូរ។ សុក្រនឹងអាទិត្យនៅជើង, ជាមនុស្សមិនសូវដើរលេងដោយទីរបស់គេ។ បើជា អ្នកជំនួញជួញប្រែច្រើនបានចំណេញ, មានកូន៤នាក់កូននោះនឹងបានជាទពឹង, កូន១នាក់ បានធ្វើជារាជការ។

ឆ្នាំវក

ខែ ៥-៦-៧

ស្វាពោធិសត្វ ធាតុដែកទន់ ចិត្តទន់ ធ្វើគុណ នឹង

គេច្រើនអសារបង់, លុះត្រាក្រោយទៅនឹងបានជាល្អវិញ។

ខែ៨-៩-១០

ស្វាព្រៃ ធាតុមេដែក ចិត្តទៀងទាត់នឹងបានជាធំ

បរិបូណ៌ដោយសម្បត្តិទ្រព្យ តែមិនចេះរក្សាទុក។

ខែ១១-១២-១

ស្វានៅក្នុងព្រៃស្មសាន ធាតុដែកល្អចិត្តទាហាន

មានបរិវាទខ្ញុំកំដរច្រើន ចិត្តសប្បាយទូលាយណាស់។

ខែ ២-៣-៤

ស្វាព្រាហ្មណ៍ពីបាកចិញ្ចឹម ធាតុដែកថែប

តែចិត្តជាបុណ្យចរចាពាក្យទៀងត្រង់ ឬកពាសមរម្យនឹងរូប។

ឆ្នាំវក (ស្វា)

  • ថ្ងៃអាទិត្យ                        ៈ ស្វាស្តេចចិញ្ចឹម នឹងបានជាធំ ល្អណាស់។
  • ថ្ងៃចន្ទ្រ                           ៈ ស្វាសាធារណ៍ អភ័ព្វ មិនល្អ ច្រើនរម៉េះរម៉ស់ លេងប្រឡែងច្រើន។
  • ថ្ងៃអង្គារ                          ៈ  ស្វាជាប់ទ្រុងដែក ទុកព្រួយលំបាកក្នុងចិត្តថ្លើម រកលាភមិនសូវបាន។
  • ថ្ងៃពុធ                            ៈ ស្វាឥសីចិញ្ចឹម មានបញ្ញាច្រើន រៀនវិជ្ជាឆាប់ចេះឆាប់ចាំ នឹងបានជាមនុស្សមានវាសនា។
  • ថ្ងៃព្រហស្បតិ៍                   ៈ ស្វាគ្រូចិញ្ចឹម មានវិជ្ជា ដឹងគោលបំណងរបស់អ្នកប្រាជ្ញ កេរ្តិ៍ឈ្មោះល្បីល្បាញ។
  • ថ្ងៃសុក្រ                          ៈ ស្វាពោធិសត្វ មានបុណ្យវាសនាជាចំបង ក្នុងវង្សត្រកូល រូបនឹងឬកស្មើភាព។
  • ថ្ងៃសៅរ៍                          ៈ ស្វាជាប់ចំណង នឹងត្រូវទោសទណ្ឌៈ ជាទីឱ្យអ្នកផង តែងមន្ទឹលក្នុងកិច្ចការ។

ឆ្នាំរកា ធាតុដែក (គ្រូលើក ៤ខែ)

            ឆ្នាំរកា (មាន់) ពង្សយក្ខប្រុស ត្រូងត្រង់ព្រះវេស្យន្តរ មហេសីព្រមទាំងបុត្រាបុត្រីទៅគង់នៅភ្នំវង្កត សាងព្រឹទ្ធជា ឥសីមូលព្រលឹងនៅដើមចម្បក់ ឬដើមកប្បាសទេស។

ឆ្នាំរកា អង្គារនៅមាត់, មាត់នោះចរចាពាក្យក្អេងក្អាងឡូឡាច្រើនពណ៌នាតែអំពីរឿងរ៉ាវរបស់ស្រីៗ។  ព្រហស្បតិ៍ នៅចិត្ត, ចិត្តនោះមិនបានជាអ្នកឆ្លៀវឆ្លាតប៉ុន្មានទេ, បើសភាវៈដទៃក្រៅពីធម៌អាថ៌ឆ្លាតគ្រាន់បើ។ អាទិត្យនៅទីនឹង, កាម រាគៈសេចក្តីសម្រើបក្នុងតណ្ហាខ្លាំង។ ពុធនឹងសុក្រនៅដៃ, ថ្វីដៃចូខលចិត្តខាងការជាងធ្វើការអត់ធន់ ហើយជាអ្នកមានចិត្ត ស្រឡាញ់ការងារផង។ សៅរ៍នឹងចន្ទ្រនៅជើង, ដើរច្រើន ធ្វើដំណើរទៅកាន់ទីឆ្ងាយមិនចេះធុញថប់។ កាលនៅតូច អភ័ព្វ មាតាបិតាញាកា លុះដល់មកខ្លួនពេញចំណាស់ នឹងបានជាធំមានបុណ្យវាសនា តែធ្វើគុណដល់អ្នកនា មិនបានគុណទេ, អាយុ២០ឆ្នាំតាំងផ្តើមគិតប្រកបកិច្ចការខ្លួងឯងបាន, ទីពឹងអ្នកដទៃមិនបានទេ។

ឆ្នាំរកា

ខែ ៥-៦-៧

មាន់គកគេចិញ្ចឹមបំរុងទុកដល់ ធាតុដែកទន់កាល

នៅតូចច្រើនលំបាកចិត្តចិត្តទន់ ចិត្តជ្តាបុណ្យ បើស្រីអភ័ព្វប្តី។

ខែ៨-៩-១០

មាន់ព្រៃ ធាតុមេដែក មានបុណ្យច្រើនមានបញ្ញាច្រើន

ពាក្យពេចន៍ពីរោះសន្តានចិត្តឆាប់ប្រកាន់ខឹង។

ខែ ១១-១២-១

មាន់ងាប់ដើរហើរសព្វច្រកល្ហក ធាតុដែកល្អ

     មិនសូវមានបញ្ញា ត្រូវធ្លាក់ខ្លួនទៅជាអ្នកទ័លក្រ តែចិត្តជឿបុណ្យ។

ខែ ២-៣-៤

មាន់ពោធិសត្វ ធាតុដែកថែប មានសម្បត្តិទ្រព្យច្រើន

   ហើយមានបញ្ញា រៀនវិជ្ជាចេះដឹងល្អប្រសើរ។

ឆ្នាំរកា (មាន់)

  • ថ្ងៃអាទិត្យ                        ៈ មាន់ស្តេចចិញ្ចឹម ជាមនុស្សបរិបូណ៌ដោយសេចក្តីសុខ មានគេជួយសង្គ្រោះចំពោះខ្លួន។
  • ថ្ងៃចន្ទ្រ                           ៈ មាន់អត់ចំណី ត្រូវទុក្ខលំបាក អភ័ព្វណាស់។
  • ថ្ងៃអង្គារ                          ៈ មាន់គេជល់ភ្នាល់ ជាមនុស្សមានចិត្តជាអ្នកលេង មិនខ្លាខជីវិតស្លាប់ គ្មានខ្មាសអៀន។
  • ថ្ងៃពុធ                            ៈ មាន់រាជគ្រូចិញ្ចឹម មានបញ្ញាឈ្លាសវៃ ដឹងសេចក្តីល្អ ចិត្តធ្ងន់ធ្ងរ មានសណ្តាប់ធ្នាប់ល្អ។
  • ថ្ងៃព្រហស្បតិ៍                   ៈ មាន់ពោធិសត្វចិញ្ចឹម មានចិត្តជាបុណ្យ មានទ្រព្យធនជាទីសប្បាយ ទូលាយចិត្តណាស់។
  • ថ្ងៃសុក្រ                          ៈ មាន់អាក្រក់ មានទុក្ខព្រួយច្រើន ស្វែងលាភពុំសូវបាន រំខានចិត្តជាប់។
  • ថ្ងៃសៅរ៍                          ៈ មាន់ព្រាហ្មណ៍ចិញ្ចឹម ជាមនុស្សមានគេទំនុកបម្រុង ធ្វើគុណនឹងគេបានប្រយោជន៍។

ឆ្នាំច ធាតុដី (គ្រូលើក ៤ខែ)

            ឆ្នាំច (សុនខ) ពង្សយក្ខស្រី ត្រូវត្រង់ស្តេចបោរិសាទដុះចង្កូម គេបណ្តេញចេញពីក្នុងស្រុក, មូលព្រលឹងនៅដើម សំរោងឬដើមឈូក។

ឆ្នាំច ពុធនៅមាត់, មាត់នោះច្រើនអភ័ព្វ បើនិយាយសំណេះសំណាលច្រើនគេមិនសូវចូលចិត្តស្តាប់ តែចិញ្ចឹមខ្លួន បានដោយងាយ។សុក្រនៅចិត្ត, ចិត្តនោះក្លាហាន ផ្គាប់ផ្គុនចៅហ្វាយនាយបានជាគាប់ អ្នកដទៃច្រើនគាប់ចិត្ត តែខ្លួនអភ័ព្វ។ ចន្ទ្រនៅទីនឹងកាមរាគៈសេចក្តីតម្រេកទន់ មិនសូវរំលោភដោយផ្លូវកាមឡើយ។ ព្រហស្បតិ៍នឹងសៅរ៍នៅដៃ, ស្នាដៃចំណាន ខាងការជាង អាទិត្យនឹងអង្គារនៅជើង មិនសូវដើរទៅណាមកណាជិតឆ្ងាយទេ។ នៅវង់មុខមានភិនសំគាល់, ហើយច្រើន មានរោគខ្យល់ចាប់មានខ្ញុំកំដរសម្បត្តិទ្រព្យជាបន្ទាប់បន្សំ, បើធ្វើចំការ-សួនច្បារនឹងបានផលបរិបូណ៌ពោរពេញ, មានកូន១ នាក់ បានជាទីពឹងទំនុកទុកចិត្តកាលអាយុ ១១ឆ្នាំ, ១៣ឆ្នាំ,២៥ឆ្នាំ មានគ្រោះកម្មកាចមួយគ្រា។

ឆ្នាំច

ខែ ៥-៦-៧

ឆ្កែមានម្ចាស់ថែរក្សា ធាតុដីឆ្អិនកាលនៅតូចចិត្ត

ចង្អៀងចង្អល់ណាស់ លុះដល់ខ្លួនធំ ទើបបានល្អវិញ។

ខែ ៨-៩-១០

ឆ្កែដេញសត្វ មានម្ចាស់ចិញ្ចឹម ធាតុដីស្ងោរ ចរចាតែពាក្យមាន

ប្រយោជន៍ច្រើនមានបុណ្យ មានបញ្ញា។

ខែ១១-១២-១

ឆ្កែចចក ធាតុដីកំពូលភ្នំ ចិត្តរឹងក្លាហានជាមនុស្ស

ស្រឡាញ់វង្សត្រកូល។

ខែ ២-៣-៤

ឆ្កែកណ្តាលផ្សារ ធាតុដីស្បាត់ ចិត្តទាហាន ចិញ្ចឹមខ្លួន

បានដោយងាយ ជាមនុស្សគ្រប់គ្រាន់ដោយទ្រព្យធន។

ឆ្នាំច (សុនខ)

  • ថ្ងៃអាទិត្យ                        ៈ ឆ្កែដេញតាមសត្វ មានសេចក្តីនឿយច្រើន តែអាចចិញ្ចឹមខ្លួន។
  • ថ្ងៃចន្ទ្រ                           ៈ ឆ្កែឥសីចិញ្ចឹម មានវិជ្ជាចេះដឹងច្រើន។
  • ថ្ងៃអង្គារ                          ៈ ឆ្កែអង្គែស៊ី អភ័ព្វ រកស៊ីបានដោយលំបាកច្រើនមានជម្ងឺ។
  • ថ្ងៃពុធុ                            ៈ ឆ្កែមានបរិវាទច្រើន ជាមនុស្សមានសមត្ថភាពអង់អាច ជាមនុស្សុឧត្តម។
  • ថ្ងៃព្រហស្បតិ៍                   ៈ ឆ្កែឆ្កួតចរចាពាក្យច្រើនគំរោះគំរើយចិត្តកាច ឈ្លានពាន មិនសូវគិតមុខគិតក្រោយ។
  • ថ្ងៃសុក្រ                          ៈ ឆ្កែស្តេចចិញ្ចឹម មានទ្រព្យសម្បត្តិមាំមួនទុកដាក់ខ្លួនបានល្អ។
  • ថ្ងៃសៅរ៍                          ៈ ឆ្កែជាប់ច្រវាក់ បើប្រុសច្រើប្រើចិត្តជាអ្នកលេង, បើស្រីច្រើនអភ័ព្វប្តី។

ឆ្នាំកុរ ធាតុទឹក (គ្រូលើក ៤ខែ)

            ឆ្នាំកុរ (ជ្រូក) ពង្សមនុស្សស្រី ត្រូវត្រង់ព្រះសុភមិត្ត នាងកែវក្រឹស្នាចូលក្នុងព្រៃ, មូលព្រលឹងនៅដើមឈូករតន៍ នឹងដើមឈូករតន៍ នឹងដើមឈូកប្រក្រតី។

ឆ្នាំកុរ ព្រហស្បតិ៍នៅមាត់, មាត់នោះចរចាតែពាក្យដែលមានសារប្រយោជន៍ តែគេមិនសូវជឿ-ស្តាប់។ សៅរ៍ នៅចិត្ត, ចិត្តនោះមានសេចក្តីក្តៅរោលរាលដាលវ៉ាលជាអចិន្ត្រៃយ៍ តែឆាប់បាត់ភ្លាមៗ មានព្យាយាមប្រព្រឹត្តិធ្វើបុណ្យ ទាន។ អង្គារនៅទីនឹង, នឹងមានពោលពាក្យពីអ្នកដទៃក្នុងទីកំបាំង ឬមានគេរិះគន់ជិនឆ្អនឱ្យច្រើន, បើប្រុសច្រើនមានចិត្ត ក្បត់ពីភរិយា, បើស្រីច្រើនមានគំនិតសាវាណាស់។ សុក្រនឹងអាទិត្យនៅដៃ, ធ្វើការនឿយហត់ច្រើនហើយការនោះច្រើនតែ យឺតយូរ។ ចន្ទ្រនឹងពុធនៅជើងង, ចូលចិត្តខាងដើរចច្រប់អារ៉ប់ នៅស្ងៀមមិនល្មមចិត្ត, កាលអាយុបាន ១៩ឆ្នាំត្រូវឃ្លាត ទៅឆ្ងាយពីទីដើម, មានកូន ២នាក់, កូនទី ២ មានវាសនា, មានបុណ្យមានញាតិមិត្តរាប់អានច្រើនសម្បត្តិទ្រព្យគឺប្រាក់ មាសច្រើន, មានខ្ញុំប្រុសខ្ញុំស្រីបរិបូណ៌។

ឆ្នាំកុរ

ខែ ៥-៦-៧

ជ្រូកស្តេចចិញ្ចឹម ធាតុទឹកទន្លេរជាមនុស្សមានវាសនា

      ខ្ពស់ មានសេចក្តីសុខច្រើនគំនិតគិតអ្វីច្រើនត្រូវ។

ខែ ៨-៩-១០

ជ្រូកគេបំប៉នបាយក្នុងទ្រុង ធាតុទឹក មនុស្សអាស្រ័យ

មានបុណ្យ មានគំនិតស្មោះត្រង់ ច្រើនមើលបំណាំ។

១១-១២-១

ជ្រូកអង្គែស៊ីខ ធាតុភ្លើងក្នុងព្រៃ ចិត្តធ្ងន់ធន់ស៊ូ

ល្មោភពោលពាក្យច្រំដែលត្រេកអរនឹងពាក្យសរសើរចំពោះមុខ។

ខែ ២-៣-៤

ជ្រូកព្រៃពែំកវ ធាតុទឹកក្នុងស្ទឹង ចិត្តជាបុណ្យ

       មានបញ្ញាភ្លឺស្វាងគំនិតច្រើនយល់ត្រូវនឹងផ្លូវមានប្រយោជន៍។

ឆ្នាំកុរ (ជ្រូក)

  • ថ្ងៃអាទិត្យ                        ៈ ជ្រូកស្តេចចិញ្ចឹម  ជាមនុស្សមានអភ័ព្វមានវាសនា ទីពឹងអ្នកធំៗជួយទំនុកុបម្រុង។
  • ថ្ងៃចន្ទ្រ                           ៈ ជ្រូកគេចិញ្ចឹមកាប់យកសាច់ មានសេចក្តីទុក្ខវេទនាច្រើន។
  • ថ្ងៃអង្គារ                          ៈ ជ្រូកសេដ្ឋីចិញ្ចឹម មានសម្បត្តិធនធានច្រើនឧត្តមប្រសើរ ស្រឡាញ់ទ្រព្យជាប់ចិត្ត។
  • ថ្ងៃពុធ                            ៈ ជ្រូកសាធារណ៍ អភ័ព្វពុំល្អ មានសេចក្តីខ្វះខាតជាច្រើន ចិញ្ចឹមខ្លួនបានដោយលំបាក។
  • ថ្ងៃព្រហស្បតិ៍                   ៈ ជ្រូកនៅលើភ្នំ ចូលចិត្តដើរលេង ត្រេកត្រអាលសប្បាយភ្លេចខ្លួន, មធ្យម។
  • ថ្ងៃសុក្រ                          ៈ ជ្រូកដំបៅក្បាល បាក់ភ្លៅ បានតែសេចក្តីទុក្ខលំបាក មិនសូវមានល្ហែ។
  • ថ្ងៃសៅរ៍                          ៈ ជ្រូកជាមេបាក្នុងហ្វូង នឹងបានជាធំ។

ថ្ងៃកំណើត

(បទកាកគតិ)

  •             សិទ្ធិការ្យ ៖ ស្រីប្រុសប្រាកដ កើតថ្ងៃអាទិត្យ ចិត្តច្រើនពាយងាយ ធ្វើការស្មើខ្លួន ធ្វើគុណរលាយ ដូចភ្លើងឆេះ សាយធាយធ្លាក់ក្នុងទឹក។ នឹងមានអ្នកធំ ចាត់ជួយផ្សែផ្សំ ដាស់តឿនរំឮកមិនឱ្យទាស់ខុសជ្រួសផ្លូវវរវឹក ណែនាំដៀវដិក ទឹកចិត្តស្លូតត្រង់។ គប់មិត្រចិត្តទៀង រាប់រកគ្មានល្អៀង មិនគិតខាងបង់ ពោលពាក្យពីរោះ ឱ្យមិត្រភិសវង់ បើមិត្រមួហ្មង មិនចង់គប់មិត្រ។ កាលតូចខូចទ្រព្យ សម្បត្តិអភ័ព្វ ធំឡើងថ្កើងផុត បរិបូណ៌គ្មានខ្វះ តែប្រាស់ចេញឃ្លាត ពីទីដើមីអាទិ៍ ព្រោះប្រើចិត្តធំ។នឹងបានឋានៈដឹងជ្រៅដឹងរាក់ ជាអ្នកស្តុកស្តម្ភ ជាទីសំគាល់ យល់ការគួរសមប្រសប់រៀបចំ ផ្សំដម្រូវចិត្ត។
  •             ប្រុសស្រីឯណា កើតថ្ងៃចន្ទ្រា កេណ្ឌផ្សំកម្រិត ថាអារិះពង្សពឹងញាតិឆ្ងាយជិត មិនបានស្នាលស្និទ្ធី ដូចចិត្តប្រាថ្នា។ បើញាតិពឹងខ្លួន ចិត្តល្អគ្មានគួន ឆាប់យកអាសា ទោះអ្នកដទៃ គង់មានស្នេហា ជាប់ចិត្តប្រីតា យកជាបងប្អូន។ ចិត្តហាន គ្មានខ្លាច ទឹកចិត្តអង់អាច សេពគប់ភុមភឿន នឹងអ្នកស័ក្តិខ្ពស់ មានយសសមសួន ចិត្តរឹងមាត់ទន់ ចិត្តមិនអន់ក្រោធ។ ឪពុកម្តាយស្រឡាញ់ តែត្រូវឃ្លាតចេញ និរាសប្រាសព្រាត់ មិនបានបើបាច់ ថែទាំសំអាតមិនភិនមុខមាត់ ស្នាមជាសំគាល់។ បើសិនដូច្នោះ ភ្លើងរលាកស្រុះស្លាកស្នាមពពាល នឹងមានឈឺថ្កាត់ទោសទណ្ឌបណ្តាល ព្រោះតែឈឺឆ្អាល រឿងអ្នកដទៃ។ លុះដល់គ្រាក្រោយ វិលមកវិញហើយរក្សាទ្រព្យថ្លៃ នឹងបានសុខសាន្ត លុះជីវិតក្ស័យ លែងមានអន្តរាយ ផុតឆ្ងាយស្រឡះ។
  •             ស្រីប្រុសឯណា កើតថ្ងៃអង្គារ ចិត្តក្លាហានណាស់ ទាយថាអ្នកនោះ ក្រោធខឹងរហ័ស ដូចភ្លើងរោលអាស រាលពាស ដាសដី។ ទីពឹងពំនាក់ ពំនឹងពឹងស្នាក់ លើមាតា-បិតាទាំងពីរប្រាណ បានដូចសេចក្តី ប្រាថ្នាឥតបី អាក់ខានបានឡើយ។ ពឹងអ្នកឯទៀត ទោះពង្សវង្សញាតិ គេធ្វើព្រងើយ ចិត្តមិនស្មោះត្រង់ កុំអាងសោះឡើយ ខកចោលអស់ហើយ នាំខូច បំណង។ បញ្ញាស្មារតី មានច្រើនក្រាសក្រៃ សំដីសារសង ពោលមានសណ្តាប់ ទន់ផ្អែមគ្មានឆ្គង ឮមិនរំលង ហួសពាក្យពណ៌ នា។មិនខ្ជឹលច្រអូស ចិត្តមិនតោះមោះ ព្យាយាមឧស្សាហ៍ កំណើតអភ័ព្វ កើតនៅទីណា ទីនោះដកឃ្លា ថយឱ្យឃ្លាតធ្លាយ។ ទៅទីដទៃ និត្យនៅអាស្រ័យបានល្អស្រស់ស្រាយស្រួលពីរដំណ បានសុខសប្បាយ គ្រាក្រោយប្រែក្លាយ អន្តរាយម្តងទៀត។ ទាស់ខុសមកផ្ចាញ់ ផ្ចាលឱ្យទុក្ខម្នេញ ទោះមនុស្សព្រោះញាតិបណ្តាលឱ្យទុក្ខ យូរទៅរវាត លុះចាស់ផុតជាតិ សម្បត្តិ បរិបូណ៌។
  •             បើកើតថ្ងៃពុធ ល្អទីបំផុត ចិត្តនោះធ្ងន់ធ្ង ខ្សត់ខ្សោយសន្តាន មិនបានហៀហូរ តែចិត្តមូទូ ច្រើនមើលងាយការ។ មិនគិតមុខក្រោយ ច្រើនតែស៊ុនស៊យ ថ្នល់ធ្លោយដោយសារយកអ្នកដទៃ ជាទីពឹងពារ ទ្រព្យធននានា រកបានខ្លួនឯង។ បើ បួសជាសង្ឃ រក្សាសីលទ្រង់ មានគេកោតក្រែង បើនៅគ្រហស្ថ តាំងចិត្តអ្នកលេង ដើរដាច់សង្វែង សង្វាតសាងកម្ម។ ហហា វាយឬក ស្រីចោមសន្ធឹក គប់ភឿនថោកថាំ ថយស័ក្តិ ថ្នាក់ទាប ដុនដាបសាំឡាំ លង់លិចសស្រាំ ចូលជ្រាំជ្រោះជ្រៅ។ លំបាកច្រើនគ្រា កាន់អំពើពាលា មិនដឹងក្នុងក្រៅ មាតាបិតាចិត្តចងហ្មងសៅ មិនរាប់រកហៅ គោរពលោកឡើយ។
  •             កើតថ្ងៃព្រហស្បតិ៍ អាចារ្យទាយចោះ ថារូបស្អាតហើយចិត្តនោះល្អផង អភ័ព្វពុំស្បើយ កំណើតបង្កើយ ផ្លាតដោយ ទីធ្លាយ។ នៅទីឯទៀតា យកគេធ្វើញាតិ ទ្រព្យធនសម្ចាយខ្សត់ខ្សោយពីក្មេង ចាស់តែងសប្បាយ សម្បូណ៌ប្រាក់ចាយ ចរចាក្បាយក្បោះ។ អ្នកផងពេញចិត្ត រាប់អានស្នាលស្និទ្ធ អាល័យអាឡោះ មិនមានភិតភ័យ ជឿស្តាប់ទាំងអស់ លុះដល់ ខ្លួនចាស់ទ្រព្យលាស់លូតឯង។ ធ្វើគុណនឹងគេ ស៊ូនៅទទេ គុណនោះស្ងួតហែង ខកខានបានគុណ ចង់ស្កុនទាស់ទែង ទោសពី ទ្រព្យឯង ខាតតែប្រយោជន៍។ មានប្រពន្ធច្រើន ទុក្ខព្រួយក៏កើន សុខកាន់តែហោច ដោយគប់ភឿនភ័ក្តិ ខុសថ្នាក់មិនរួច បណ្តាលឱ្យខូច ពាក់កណ្តាលជាតិ។ ដំណពីនោះ នឹងបានស្បើយគ្រោះ គ្រប់៣គ្រាឃ្លាត ទ្រព្យធនបរិបូណ៌ ធូរចាយសល់ខ្នាត សឹងបានសុខសាធ សប្បាយគ្រប់គ្រាន់។
  •             បើកើតថ្ងៃសុក្រ មិនមានភ័យទុក្ខ សាន្តសុខទៀងទាត់ញាតិមិត្តជិតឆ្ងាយ ខ្វលខ្វាយកិតព័ទ្ធ គុំពារបំភ្លាត់ ឱ្យខូច ខាតធន។ តែថាញាតិខ្លួន មិនសូវមានច្រើន ច្រើនទុរាទុរន់ អន់ខ្សោយក្រីក្រចិត្តច្រើនទុជិន លំបាកពេកពន់ កាលខ្លួននៅ ក្មេង។ ធំឡើងកាលណា សម្បត្តិភ័ស្តុភារ ប្រសើរថ្កុំថ្កើង ដូចមហាសេដ្ឋី ល្បីល្បាញរុងរឿង ទីស្ថានខែងសឿង ទាស់តែ កំព្រា។ ព្រាត់បិតាមុនបានទុក្ខយ៉ាងធ្ងន់ គ្មានពីពឹងពារ លំបាកពីរលើក ចង់ល្បើកជីវ៉ា គ្រាក្រោយវិញណា បានគ្រងសម្បត្តិ។ បើបួសជាសង្ឃ ចិត្តល្អស្មោះត្រង់ មានធម៌ប្រព្រឹត្ត ឡើងបាននាទី ជាធំស័ក្តិ៍សិទ្ធី តែមានគំនិត គំនុំក្រោធច្រើន។
  •             ស្រីប្រុសឯណា កើតក្នុងទីនា ថ្ងៃសៅរ៍សេពភឿន មិត្តនាំឱ្យហ៊ាន ឈ្លានពានទ្រានផ្តើម កុំសមគប់ភឿន ច្រើនមាន ទុក្ខភ័យ។ បើបងប្អូនវិញ នឹងមានមួខ្នាញ់ នឹងគ្នាឯងនៃ ស្របស្រួលសស្រោក រាប់រករំពៃ ទាស់ពាក្យសំដី គិតតមមាត់គ្នា។ តាំងខ្លួនខ្លបខ្លាយក្លែងឬកមិតប្រាយ ជាអ្នកហហា ដើរលេងថ្លែថ្លោ ប៉ោឡោឡេឡាឡេបឡបឬកពា លូកលាន់ចង់ស្រី។ លេងល្បែងស៊ីសង ចិត្តពាលយង់ឃ្នង ធ្វើការអ្វីៗ ច្រើនខ្ជឹលខ្ជីខ្ជា មិនមានថ្វីដៃ គប់មិត្តដែលថ្លៃ ស្រឡាញ់តែទ្រព្យ។

            ខែកំណើត

  •                  សិទ្ធិការ្យៈ បើអ្នកណាមើលខែកំណើតរបស់ខ្លួន លោកឱ្យមើលតាមតម្រា, ទំនាយដូចតទៅនេះ ៖
  •                  ប្រុសស្រីឯណាកើតខែ៥, បើប្រុសជាមនុស្សមានសតិបញ្ញាហើយនឹងបានជាធំលើសមនុស្សទាំងពួង, បើស្រីនឹង បានជាទីស្រលាញ់ដល់ជនទាំងឡាយ ហើយបានជាធំផង។
  •                  បើកើតក្នុងខែ៦, មនុស្សប្រុសនឹងមានបុណ្យវាសនា, បើស្ត្រីនឹងបានជាធំលើសមនុស្សទាំងឡាយ។
  •                  បើកើតក្នុងខែ៧, ប្រុសនឹងមានសម្បត្តិទ្រព្យប្រាក់មាស, ស្ត្រីនឹងបានជាមនុស្សល្អ។
  •                  បើកើតក្នុងខែ៨, ប្រុសកាលនៅតូចពីបាកតឹងក្នុងចិត្តណាស់លុះដល់ចាស់បន្តិច ទើបធូរសប្បាយវិញ, បើស្ត្រីនឹង អភ័ព្វប្តី។
  •                  កើតក្នុងខែ៩, ប្រុសនឹងមានទ្រព្យសម្បត្តិច្រើន, បើស្ត្រីនឹងនៅជាសុខសប្បាយ។
  •                  កើតក្នុងខែ១០, ប្រុសនឹងមានយសស័ក្តិជាធំ, បើស្ត្រីនឹងអភ័ព្វខ្លួន ចិត្តច្រើនសាវា។
  •                  កើតក្នុងខែ១១,  ប្រុសជាមនុស្សអភ័ព្វ បើស្ត្រីក្រមានស្វាមី។
  •                  កើតក្នុងខែ១២, ប្រុសមានសតិបញ្ញាច្រើន, បើស្ត្រីនឹងមានសេចក្តីសុខដ៏ធំទូលាយ។
  •                  កើតក្នុងខែ១, ប្រុសមានវាសនាបានជាធំ បើស្ត្រីនឹងមានបុណ្យ។
  •                  កើតក្នុងខែ២, ប្រុសជាមនុស្សច្រើនពោលពាក្យទ្រគោះបោះបោក, បើស្រីជាមនុស្សកណ្តាលការ។
  •                  កើតក្នុងខែ៣, ប្រុសត្រូវចេញចាកពីស្រុកកំណើតទើបល្អបើស្រីធ្វើការលក់ដូរល្អណាស់។
  •                  កើតក្នុងខែ៤, ប្រុសនឹងមានបុណ្យបានល្អ, បើស្រីនឹងមានសម្បត្តិទ្រព្យពោរពេញ។

 

ភពកំណើត

  •                  សិទ្ធិការ្យៈ អ្នកណាកើតថ្ងៃអាទិត្យ មកពីស្រុកក្លឹង្គរាស្ត្រមានរោគកម្របាត់ ចិត្តរឹងរុះ ច្រើនក្លៀវក្លា។
  •                  អ្នកណាកើតថ្ងៃចន្ទ មកពីឋាននាគរាជ មានតេជះ ចិត្តច្រើនឃោរឃៅ ខឹងមិនស្រាកស្រាន្ត។
  •                  អ្នកណាកើតថ្ងៃអង្គារ មកពីតាបនរក មានកម្លាំងខ្លាំងមានចិត្តក្លាហាន អាការៈយឺតយូរ។
  •                  អ្នកណាកើតថ្ងៃពុធ មកពីស្រុកលង្កា មានបញ្ញាច្រើនចិត្តសុភាពស្លូតត្រង់ រៀនវិជ្ជាឆាប់ចេះចាំ។
  •                  អ្នកណាកើតថ្ងៃព្រហស្បតិ៍ មកពីឋានសួគ៌ មានបុណ្យវាសនា ឬកពៃថ្លថ្នូរ ទឹកចិត្តល្អ រូបស្អាត ឧហាតធ្វើការ។
  •                  អ្នកណាកើតថ្ងៃសុក្រ មកពីទ្វីបឧត្តរកុរុ មានបញ្ញាជាមធ្យម ចិត្តជាកណ្តាល រៀនវិជ្ជាបានបន្ទាប់បន្សំ។
  •                  អ្នកណាកើតថ្ងៃសៅរ៍ មកពីមគ្គប្រទេស មានរិទ្ធីតេជះច្រើនចិត្តអង់អាច រៀនវិជ្ជាខ្លាំងពូកែ។

ជាតិកំណើត

                 បើកើតថ្ងៃអាទិត្យ ជាស្បែកកណ្តុរ។ បើកើតថ្ងៃចន្ទ្រួ ជាស្បែកគោ។ បើកើតថ្ងៃអង្គារ ជាស្បែកខ្លា។ បើកើត ថ្ងៃពុធ ជាស្បែកទន្សាយ។ បើកើតថ្ងៃព្រហស្បតិ៍ ជាស្បែកពស់ធំ។ បើកើតថ្ងៃសុក្រ ជាស្បែកពស់តូច។ បើកើតថ្ងៃសៅរ៍ ជាស្បែកអស្សរាជ។

ជាតិកំណើត

បើកើតឆ្នាំជូត                    ជាឆ្អឹងកណ្តុរ។      បើកើតឆ្នាំឆ្លូវ                     ជាឆ្អឹងគោ។

បើកើតឆ្នាំខាល                  ជាឆ្អឹងខ្លា។           បើកើតឆ្នាំថោះ                  ជាឆ្អឹងទន្សាយ។

បើកើតឆ្នាំរោង                   ជាឆ្អឹងពស់ធំ។      បើកើតឆ្នាំម្សាញ់                ជាឆ្អឹងពស់តូច។

បើកើតឆ្នាំមមី                    ជាឆ្អឹងសេះ។        បើកើតឆ្នាំមមែ                   ជាឆ្អឹងពពែ។

បើកើតឆ្នាំវក         ជាឆ្អឹងស្វា។         បើកើតឆ្នាំរកា                    ជាឆ្អឹងមាន់។

បើកើតឆ្នាំច                      ជាឆ្អឹងឆ្កែ។           បើកើតឆ្នាំកុរ                     ជាឆ្អឹងជ្រូក។

ឱ្យមើលថា ៖ បើថ្ងៃដែលជាស្បែក ត្រូវគ្នានឹងឆ្នាំដែលជាឆ្អឹងនោះអាចបានជាគ្រឿងរុំហ៊ុមល្អណាស់ អ្នកនោះ មានសេចក្តីសុខ  ឃុំគ្រងខ្លួនឯងបានដោយសិរី។

បើថ្ងៃដែលជាស្បែក នឹងឆ្នាំដែលជាឆ្អឹង ផ្សំមិនត្រូវនៅជាមួយគ្នា នឹងហ៊ុមរុំគ្នាមិនបាន អ្នកនោះបានសេចក្តីទុក្ខ ព្រួយ ពីបាកតោកយ៉ាក ឃុំគ្រងរក្សាខ្លួនឯងមិនបានដោយស្រួលឡើយ។

មើលថ្ងៃជាមិត្ត នឹងថ្ងៃជាសត្រូវ

ថ្ងៃជាមិត្ត

                 ថ្ងៃ១              អាទិត្យ ជាមិត្តនឹងគរុ                       ។

ថ្ងៃ២              ចន្ទ្រ ជាគូនឹងពុធទិនា                      ។

ថ្ងៃ៦              សុក្រ ពាក្យផ្អែន ទទួលយកអង្គារ                    ។

ថ្ងៃ៨              សៅរ៍ ត្រូវនឹងរាហ៍ ជាមិត្តគ្នាហោង                   ។

ថ្ងៃជាសត្រូវ

                 ថ្ងៃ៦              ថ្ងៃសុក្រនឹងថ្ងៃសៅរ៍ជាសត្រូវនឹងគ្នាណាស់         ។

ថ្ងៃ១              ថ្ងៃអាទិត្យនឹងអង្គារ  សត្រូវគ្នាវៀរដាច់ខាត         ។

ថ្ងៃ៤              ពុធសត្រូវនឹងសុក្រ លោកបែងទុកជាបទបាទ     ។ កុំធ្វើការជសអាថ៌ ព្រោះមានទោសទាស់តម្រា។

ដួងជីតា ១២រាសី

                 សិទ្ធិការ្យៈ បើនឹងមើលដួងជតា ១២រាសី ផ្សំឆ្នាំខែនឹងថ្លៃកំណើតរបស់យើង ឱ្យដឹងថាល្អឬអាក្រក់យ៉ាងណាៗ នោះ, បើប្រុសលោកឱ្យរាប់ចាប់ដើមតាំងតែពីចេតិយ រៀងទៅឆត្រប្រាក់ជាលំដាប់, បើស្រីលោកឱ្យរាប់ចាប់ផើមតាំងតែពី ព្រះចេតិយរៀងទៅស្តេចនាគរាជ, បើប្រសិនជារាប់ថ្ងៃ លោកឱ្យរាប់ថ្ងៃអាទិត្យជាខាងដើម ត្រង់ព្រះចេតិយ ហើយរាប់ រៀងជាលំដាប់ទាល់ដល់ថ្ងៃដែលយើងកើត, បើប្រសិនជារាប់ខែ លោកឱ្យរាប់ខែទី ៥ ជាខាងដើមត្រង់ព្រះចេតិយរៀងជា លំដាប់ទៅទល់ដល់ខែកើតរបស់យើង, បើរាប់ឆ្នាំលោកឱ្យរាប់ឆ្នាំជូតជាខាងដើម ត្រង់ព្រះចេតិយរៀងជាលំដាប់ទៅទល់ ដល់ឆ្នាំកើតរបស់យើង។

  •                  កាលត្រូវត្រង់កន្លែងណា លោកឱ្យទាយតាមល្អ-អាក្រក់ដូចនេះបើត្រូវត្រង់កន្លែងល្អ២ចំណែកអាក្រក់ លោក ឱ្យទាយខាងល្អច្រើនជាង អាក្រក់មានបន្តិចបន្តួច។
  •                  បើត្រូវអាក្រក់២ចំណែក ល្អ១ចំណែក លោកឱ្យទាយខ អាក្រក់ច្រើនជាង ខាងល្អគ្រាន់តែបន្ទាប់បន្សំ។
  •                  បើត្រូវត្រង់កន្លែងល្អទាំង ៣អន្លើ លោកឱ្យទាយថាល្អជាទីបំផុតរកប្រៀបគ្មាន។
  •                  បើត្រូវត្រង់កន្លែងអាក្រក់ទាំង ៣អន្លើ លោកឱ្យទាយថា អាក្រក់ជាទីបំផុត ហួសពណ៌នា។

ក្រឡាទំនាយដួងជតា១២រាសី

1-    បើត្រូវត្រង់ចេតិយ ឬឆត្រមាស ទាយថាមនុស្សនោះសន្តានចិត្តជាបុណ្យ ប្រព្រឹត្តត្រឹមត្រូវល្អ ស្គាល់គោលចរិត របស់អ្នកប្រាជ្ញ ឧស្សាហ៍ហាក់រៀនវិជ្ជាទាំងឡាយផ្សេងៗ ជាទីរាប់រកនៃនរជន ជាមនុស្សមិនត្រេកត្រអាលដោយល្បែង លេងស្រី មានឥរិយានឹងនួន ដូចចេតិយក្នុងអារាម សត្រូវប៉ងប្រទុស្តរាយមិនបានគាប់អាធ្យាស្រ័យតែនឹងសមណៈជី ព្រាហ្មណ៍ ចាស់ទុំ បានលាភសក្ការៈជារង្វាន់រឿយៗ មានអាយុយឺនយូរ, បើមានជម្ងឺត្រូវត្រង់ទីនឹងទេវតាចរ។

2-    បើត្រូវត្រង់ឆត្រប្រាក់ នឹងមានយស័ក្តិ បានជាទីពឹងអាស្រ័យ នឹងជាទីរាប់អានដល់ជនទាំងឡាយ សត្រូវគំនុំធ្វើឱ្យ អន្តរាយមិនបាន, មានវិជ្ជា រមែងបានលាភពីវិជ្ជានោះឯង ចរចាពាក្យទៀងទាត់ ចិត្តត្រេកអរចំពោះបុណ្យ នឹងបានជាអ្នក ប្រាជ្ញកែខ្លួនឱ្យផុតពីភយន្តរាយ, ចិត្តកាច  វាយក្ញុកច្រើន, បើឈឺត្រូវទេវតាឱ្យទោស។

3-    បើត្រូវត្រង់មនុស្សកំបុត្រក្បាល នឹងកើតរឿងរ៉ាវឱ្យ អំពល់ចិត្ត បង់ខាតប្រាក់ មាស នឹងរបស់ផ្សេងៗហើយជា មនុស្សអភ័ព្វ ទីពឹងអ្នកណាច្រើនអសារបង់ នឹងត្រូវទោសទណ្ឌ ឬត្រូវគេចោទប្រកាន់រឿយៗ។

4-    បើត្រូវត្រង់ផ្ទះហួង នឹងបានយសស័ក្តិល្មមជាប្រមាណជាទីពឹងដល់ជនទាំងឡាយ តែមានលាភផលទន់ខ្សោយ ជាមនុស្សពេញចិត្តតែនឹងពួកស្រីៗ គប់រកសមណជីព្រាហ្មណ៍ទើបបានល្អ មានគេជួយរារាំងមិនឱ្យមានភយន្តរាយ សត្រូវគិតផ្តន្ទាមិនបាន, បើមានជម្ងឺដំកាត់ ត្រូវខ្មោចក្នុងផ្ទះបៀតបៀន។

5-    បើត្រូវត្រងប្រាសាទមាស នឹងត្រូវបានបុណ្យបានស័ក្តិចៅហ្វាយនាយជប់លៀងបណ្តុះបណ្តាល ជាទីត្រូវចិត្តសមណ ជីព្រាហ្មណ៍ តែច្រើនប្រកាន់ខ្លួនអាងបុណ្យស័ក្តិ គិតតាំងតែខ្លួនឯង, ចិត្តជាបុណ្យ នឹងបានជាទីពឹងដល់ជនទាំងឡាយ សត្រូវ ប៉ងព្យាបាទមិនបាន មានគេសរសើរហើយទុកចិត្តជឿស្តាប់ច្រើន តែលាភផលគ្រាន់តែបន្ទាប់បន្សំ លុះយូរទៅទើបបានឋាន ខ្ពស់ខ្ពស់, បើឈឺត្រូវត្រង់ទីនឹង នឹងខ្លាស្រុក។

6-    បើត្រូវត្រង់រាហូ អ្នកនោះបណ្តាលចិត្តឱ្យកើតទោសោច្រើន ចិត្តកាច គោលពាក្យទ្រពោះបញ្ជោច្រើសន ឆាប់ ប្រកាន់ខ្លួនយកយសស័ក្តិ៍មកអះអាង គិតគុំបៀតបៀនរកគេឯង ទឹកចិត្តមិនសូវនឹងនួន, បើក្រោធកម្របាត់ណាស់, បើ ស្រឡាញ់ច្រើនស្រឡាញ់ស្និទ្ធិ, បើធ្វើរាជការ នឹងបានឡើងបុណ្យស័ក្តិ៍ បើមានជម្ងឺថាត្រូវខ្មោចព្រាយនិន្ទាយាយី។

7-    បើត្រូវត្រង់ទេវតាចរ អ្នកនោះចិត្តមិននឹងធឹង នៅក៏មិនប្រាកដកន្លែង លោកហាមមិនឱ្យសង់ផ្ទះថ្មី បើមានកូន ប្រពន្ធក៏មិនប្រាកដប្រជា ច្រើនចូលចិត្តស៊ប់នឹងការល្បែង, បើនឹងបានលាភសក្ការៈ ក៏ដោយសារតែលក់ដូរនឹងផ្គាប់ផ្គុននាយ ចៅហ្វាយ អ្នកនោះជាមនុស្សមាននិស្ស័យ ២យ៉ាងគឺៈ ពេលល្ងង់ក៏ល្ងង់ណាស់, ពេលឆ្លាតក៏ឆ្លាតណាស់ ទឹកចិត្តច្រើនមិន ទៀង នឹងមានយសស័ក្តិ៍ក៏មិនប្រាកដម៉ត់ចត់, បើឈឺត្រូវទេវតាដើរផ្លូវ។

8-    បើត្រូវត្រងព្រះបាទពិម្ពិសារ នឹងមានបុណ្យុមានវាសនាលុះដល់ពេលក្រោយបានទុក្ខរំខាន ញាតិមិត្តគិតបង្ករនាំ រឿងទាស់ទែងផ្តន្ទា, បើមានបុត្រភរិយាខ្ញុំកំដរស្រីប្រុស នឹងប្រែចិត្តគំនិត មិនស្មោះត្រង់មករកខ្លួន, នឹងមានទោសទណ្ឌ កើតរឿងកើតហេតុរឿយៗ មានអ្នកចាំទម្លាក់ទោសឱ្យដល់ខ្លួន ចិត្តគំនិតមនោមានៈ គ្មានបន្ទន់ពាក្យពេចន៍ឬ ចិត្តថ្លើមរក អ្នកណាឡើយ, លាភសក្ការៈវេលាដែលបានក៏ច្រើន វេលានឹងបង់ខាតរករំពឹងអ្នកណាឯណាមិនបានឡើយបើឈឺថ្កាត់ព្រោះ ទេព្តាឱ្យទោស។

9-    បើត្រូវត្រង់ពេទ្យហ្ម​ នាយចៅហ្វាយ-អ្នកធំតែងឱ្យលាភយសជាបណ្តាលស័ក្តិ៍ដ៏សមគួរដល់ខ្លួន។

10-  បើត្រូវមេមត់ ជាមនុស្សមានបញ្ញាឆ្នើម ច្រើនតែនិយាយត្រឡប់ត្រឡិន ខ្ជឹលច្រអូសធ្វើការងារចូលចិត្ត និយាយ ពាក្យកៀងកោយចែចង់, បើជាប្រុសនឹងមានប្រពន្ធច្រើន, នាយចៅហ្វាយ សមណព្រាហ្មណ៍ ចាស់ព្រិទ្ធាចារ្យរាប់ អានថា ជាមនុស្សល្អ តែងបានលាភសក្ការៈរឿយៗ, បើមានជម្ងឺឈឺព្រោះមេបាចាស់ទុំឱ្យទោស។

11-        បើត្រូវត្រង់នាគរាជ អ្នកនោះជាមនុស្សមានចិត្តក្តៅរោលរាលច្រើន មាត់រឹង ពាក្យពេចន៍ចច្រេសចច្រាស់ គំរោះគំរើយ មិនគិតខ្លាចអ្នកណាខឹង នឹងជាមនុស្សទ្រមកខ្ជឹលច្រើន ល្មោភស៊ី-ផឹកជាមនុស្សចិត្តពីរ, ពេលបុណ្យក៏បុណ្យ នឹងគេ, ពេលបាបក៏បាបនឹងគេ, មានចិត្តឬស្សាកំណាញ់ចិត្ត មិនមានខ្មាសអៀន, ច្រើនចែចង់ស្រី, មានស្រីច្រើន, មានចិត្ត ព្យាបាទច្រើនណាស់, បើជាឈឺថ្កាត់ខុសនឹងព្រះភូមិ អ្នកតាចាស់ស្រុកឱ្យទោស។

បើអ្នកណាចង់ដឹងគ្រោះរបស់ខ្លួនថាល្អឬអាក្រក់ បើប្រុសឱ្យរាប់តាំងពីព្រះចេតិយរៀងទៅឆត្រប្រាក់, បើស្រី ឱ្យរាប់តាំងពីព្រះចេតិយរៀងទៅស្តេចនាគរាជ, ឱ្យរាប់ក្រឡា ១ជាឆ្នាំ១ ទៅដល់គ្រប់អាយុរបស់ខ្លួន, បើត្រូវត្រង់ក្រឡា ណា ឱ្យមើលត្រង់ក្រឡានោះ ដូចមានទំនាយតទៅនេះៈ

 

ទំនាយគ្រោះ

1-      បើត្រូវព្រះចេតិយ ទាយថា នឹងបានកងកែចិញ្ចៀនប្រាក់មាសសំពត់អាវខោ នឹងកូនប្រពន្ធ, បើពុំនោះសាតនឹង បានសត្វជើង២ជើង៤, បើជាមានក្តីក្តាំ ទាយថា នឹងបានឈ្នះគេ។

2-      បើស្រីត្រង់ឆត្រប្រាក់ឬឆត្រមាស នឹងមានលាភសំពត់អាវសាវស្បៃ នឹងរបស់ដ៏គាប់ចិត្ត។

3-      បើត្រូវត្រង់ក្រឡាមនុស្សដាច់ក្បាល នឹងត្រូវទោសទណ្ឌឈាមនឹងធ្លាក់ ហូរចេញពីខ្លួន, ពុំនោះសោព អ្នកធំនឹង ទម្លាក់ទោសខុសឱ្យ, បើធ្វើជំនួញនឹងមានខាតបង់។

4-      បើត្រូវត្រង់ផ្ទះហ្វួងនឹងប្រាសាទមាស ទាយថា នឹងបានលាភផលផ្សេងៗជាទីគាប់ចិត្តយ៉ាងក្រៃលែង, ពុំនោះ សោតនឹងបានសត្វជើង៤ ជើង២ ឬ បានឋានលំនៅ របររកស៊ីដ៏គាប់ចិត្ត នឹងបានជាធំលើសមនុស្សទាំងពួង។

5-      បើត្រូវត្រង់រាហូ នឹងស្តេចនាគរាជ ទាយថា នឹងកើតឈឺថ្កាត់ បណ្តាលឱ្យឈឺក្បាលវិលមុខ ស្រវាំងភ្នែក ឈឺសព្វសាច់សព៌ាង្គកាយ ឱ្យប្រយ័ត្នរវាំង កុំបរិភោគចំណីខុសធម្មតា ក្រែងហកស្កុនការដល់ខ្លួន ឈាមនឹងធ្លាក់ហូរចេញ អំពីខ្លួន ឱ្យក្រែងប្រយ័ត្នយ៉ាងមាំទាំ។

6-      បើត្រូវត្រង់ទេវតាចរ នឹងបានលាភសក្ការៈរឿយៗ តែមានលំនៅមិនប្រាកដប្រជា។

7-      បើត្រូវត្រង់ព្រះបាទពិម្ពិសារ នឹងកើតរឿងរ៉ាវឈ្លោះប្រកែកពាក្យសំដី ឱ្យប្រយ័ត្នរែកងស្រីចូលនៅអាស្រ័យ ស្នាក់នឹងបង្ករឿងហេតុ ឱ្យកើតជាអង្គដំណើរ ព្រោះតែលលេងនឹងស្រីកុំដើរកណ្តាលយប់ នឹងមានលង់ភ្លាត់ការ បណ្តាលឱ្យ ឈាមហូរចេញពីប្រាណ  ចូរប្រយ័ត្ន កាចណាស់។

8-      បើត្រូវត្រង់ពេទ្យហ្ម នឹងបានទីពឹងអ្នកធំៗ នឹងឱ្យលាភយស័ក្តិជាគ្រឿងដំកុំដំកើង។

9-      បើត្រូវត្រង់មេមត់ ទាយថា មានស្រីជាអ្នកធំ ឱ្យលាភរង្វាន់ដ៏គាប់ចិត្ត នឹងបានយសស័ក្តិច្រើន។

តម្រាសម្ព័ង្ស

                 សិទ្ធិការ្យៈ នឹងពោលពីតម្រាសម្ព័ង្ស ដែលហៅថា ៖ “ វិវាហមង្គលសម្ព័ង្ស” ដើម្បីផ្សំផ្គុំប្រុសនឹងស្រីឱ្យបានជាប្តី ប្រពន្ធនៅរួមគ្នា នឹងបានបុត្រ-ធីតា បរិបូណ៌ដោយទ្រព្យសម្បត្តិ បុណ្យស័ក្តិ លោកឱ្យមើលតម្រាសម្ព័ង្សជាមុនសិន  ដូចមានតទៅនេះ ៖

សម្ព័ង្សឆ្នាំកំណើត

1-     ទេព្តាប្រុស នឹងទេព្តាស្រី នៅជាមួយគ្នាល្អណាស់នឹងបានកូនជាទីស្រឡាញ់ រូបរាងស្អាតល្អ។

2-    ទេព្តាប្រុស នឹងមនុស្សស្រី នៅជាមួយគ្នាជាមធ្យម (យ៉ាងកណ្តាល), បានកូនស្មើគ្នាមួយម្នាក់ តែច្រើនកើតហេតុ ប្រកួតប្រកាន់នឹងគ្នា មានត្រូវព្រាត់ចាកឆ្ងាយពីគ្នា យូរទៅទើបបានជួបគ្នាវិញ ដូចព្រះរាបនឹងនាងសិតា។

3-    មនុស្សប្រុស នឹងទេវតាស្រី នៅជាមួយគ្នាល្អ នឹងមានកូនជាមួយគ្នា, កាលដើមដៃស្រឡាញ់គ្នាណាស់ លុះយូរទៅ ព្រាត់ចាកគ្នា ហើយនឹងបានជួបគ្នាវិញ ដូចព្រះសុធននឹងនាងមនោរា។

4-    ទេវត្តាប្រុសនឹងយក្ខស្រី នៅជាមួយគ្នាគ្រាន់តែបន្ទាប់បន្សំ យ៉ាងកណ្តាល នឹងមានបុតជាមួយគ្នា តែមានពាក្យ ពេចន៍មិនស្របស្រួលនឹងគ្នា ឆាប់ប្រកាន់ អាងអំណាចរៀងខ្លួន។

5-    មនុស្សប្រុស នឹងមនុស្សស្រី នៅជាមួយគ្នាប្រសើរណាស់ជាមហាឧត្តម អាយុយឺនយូរ, មានកូននឹងមានលាភ ផលផ្សេងៗ រក្សាងាយ។

6-    មនុស្សប្រុស នឹងយក្ខស្រី នៅជាមួយគ្នាស្រឡាញ់គ្នាកាលដំបូង, លុះយូទៅត្រូវប្រាស់ព្រាត់គ្នា ដូចព្រះរថនឹងនាង មេរី។

7-    យក្ខប្រុស នឹងមនុស្សស្រី នៅជាមួយគ្នាមិនល្អ នឹងមានកូនជាមួយគ្នា, ស្រឡាញ់គ្នាតែកាលថ្មីៗ, លុះយូរបន្តិចទៅ ប្រាស់ព្រាត់ពីគ្នា ដូចកិម្ឃណ្ឌយក្ខ នឹងនាងកែវសុមន្ទា។

8-    យក្ខប្រុស នឹងយក្ខស្រី នៅជាមួយគ្នាល្អ បានសាន្តសុខ គ្មានហ្មងសៅ នឹងមានកូនជាមួយគ្នា តែបើឈ្លោះទាស់គ្នា រមែងអាងឬទ្ធិរៀងខ្លួន។

សម្ព័ង្សធាតុ

            សិទ្ធិការ្យៈ បើមើលសម្ព័ង្សធាតុ ប្រុស-ស្រីទាំងពីរខាងនោះត្រូវឱ្យផ្សំជាតុបញ្ចូលគ្នាឱ្យត្រូវ, លោកឱ្យមើលតាម ធាតុកំណើតដូចតទៅនេះ ៖

1-     បើប្រុសធាតុទឹក ស្រីធាតុទឹក នៅជាមួយគ្នាសុខត្រជាក់ចិត្តដូចគ្នា ធ្វេិកីរាស្របស្រួលនឹងគ្នា។

2-     បើប្រុសធាតុទឹក ស្រីធាតុដី នៅជាមួយគ្នាស្រឡាញ់គ្នា រក្សាគ្នាបានសុខ មានបុត្ររក្សាងាយ។

3-     បើប្រុសធាតុទឹក ស្រីធាតុឈើ ល្អណាស់ នឹងបរិបូណ៌ដោយទ្រព្យសម្បត្តិ កោតក្រែងគ្នាទៅវិញទៅមក យកចិត្ត ទុកដាក់ដល់គ្នានឹងគ្នា អាយុយឺនយូរ។

4-     បើប្រុសធាតុទឹក ស្រីធាតុភ្លើង ល្អជាមធ្យម ច្រើនតែមានសេចក្តីបៀតបៀនគ្នានឹងគ្នា មិនសូវស្តាប់បង្គាប់គ្នា។

5-     បើប្រុសធាតុទឹក ស្រីធាតុដែក ល្អណាស់ ចំរើនយស សក្តាបរិបូណ៌ (តែមានទិដ្ឋិរឹងមួយកន្លែងៗដែរ)។

6-     បើប្រុសធាតុដី ស្រីធាតុដី ល្អណាស់ នឹងមានកូនជាមួយគ្នា រក្សាគ្នាបានយឺនយូរ។

7-     បើប្រុសធាតុដី ស្រីធាតុទឹក នៅជាមួយគ្នា ១ឆ្នាំនឹងបានល្អមានគេជួយឧបត្ថម្ភ ស្រឡាញ់ស្មើចិត្តគ្នា។

8-     បើប្រុសធាតុដី ស្រីធាតុឈើ នៅជាមួយគ្នាមិនសូវល្អ ស្រីច្រើន

9-     បើប្រុសធាតុដី ស្រីធាតុភ្លើងកាលដំបូងច្រើនមានជម្លោះប្រកែក លុះយូរទៅទើបបានល្អ ស្រីច្រើនមានពាក្យសំដី។

10-       បើប្រុសធាតុដី ស្រីធាតុដែក នៅជាមួយគ្នា មានកូន ៧នាក់ រក្សាគ្នាសុខជានិច្ច ឧត្តមណាស់។

11-       បើប្រុសធាតុឈើ ស្រីធាតុឈើ មិនល្អឡើយ នៅជាមួយគ្នាមិនកើតលាភផល បានតែចិត្តគំនិតស្មើគ្នា។

12-       បើប្រុសធាតុឈើ ស្រីធាតុទឹក ល៌ណាស់ នៅជាមួយគ្នាជាសុខ មានទ្រប្យច្រើន តែរក្សាកូនរស់បានដោយកម្រ។

13-       បើប្រុសធាតុឈើ ស្រីធាតុដី មានសេចក្តីស្រឡាញ់គ្នាតែព្រាត់ប្រាស់គ្នា ប្រុសមានចិត្តកម្រើកច្រើនណាស់។

14-       បើប្រុសធាតុឈើ ស្រីធាតុភ្លើង ល្អជាមធ្យម មានកូនប្រុសមុន តែគង់នឹងនឹងកំព្រា។

15-       បើប្រុសធាតុឈើ ស្រីធាតុដែកមិនល្អឡើយនៅជាមួយគ្នាបានយូរ២៥ថ្ងៃមុខជានឹងមានរឿងហេតុនឹងគ្នា មិនខាន។

16-       បើប្រុសធាតុភ្លើង ស្រីធាតុភ្លើង នឹងអភ័ព្វ តឹងថប់ក្នុងចិត្តជាប់ ប្រកាន់អាងតែរៀងខ្លួន។

17-       បើប្រុសធាតុភ្លើង ស្រីធាតុទឹក កាលដើមដមម្បូងមិនសូវជាល្អប៉ុន្មានទេ ដល់យូរទៅទើបល្អ អាយុយឺន តែមាត់ រឹងរកគ្នា។

18-       បើប្រុសធាតុភ្លើង ស្រីធាតុដី នៅជាមួយគ្នា បានគ្រប់ ៧ឆ្នាំត្រូវព្រាត់ប្រាស់គ្នា។

19-       បើប្រុសធាតុភ្លើង ស្រីធាតុឈើ មិនល្អឡើយ ច្រើនកើតវិវាទទាស់ទែងគ្នាណាស់។

20-       បើប្រុសុធាតុភ្លើង ស្រីធាតុដែក មិនល្អឡើយ រកពេលឱ្យបានស្រុះស្រួលនឹងគ្នាមិនបាន។

21-       បើប្រុសធាតុដែក ស្រីធាតុដែក ល្អណាស់ នៅជាមួយគ្នាជាសុខសប្បាយ យកចិត្តទុកដាក់នឹងគ្នាណាស់។

22-       បើប្រុសធាតុដែក ស្រីធាតុទឹក ល្អណាស់នៅជាមួយគ្នាមិនមានចិត្តចាំមើលបំណាំគ្នាឡើយ រក្សាទ្រព្យរបស់គង់។

23-       បើប្រុសធាតុដែក ស្រីធាតុដី នៅជាមួយគ្នាជាសុខសាន្ត មានទ្រព្យសម្បត្តិស្តុកស្តម្ភមាំមួន។

24-       បើប្រុសធាតុដែក ស្រីធាតុឈើ នៅជាមួយគ្នាល្អចំរើនធនបុណ្យស័ក្តិដ៏ឧត្តម។

25-       បើប្រុសធាតុដែក ស្រីធាតុភ្លើង មិនល្អ ច្រើនបង្ករវិវាទដល់គ្នានឹងគ្នា គ្មានពេលស្រាកស្រាន្ត។

ឯធាតុមាសនឹងធាតុទង់ហ៊្វា តាមតែផ្សំចូលនឹងធាតុណាក៏ចេះតែបានទាំងអស់ មិនមានទើសទាស់អ្វីឡើយ។

សម្ព័ង្សអាយុ

              សិទ្ធិការ្យៈ បើនឹងមើលសម្ព័ង្សអាយុប្រុសស្រីទាំងពីរូប លោកឱ្យយកអាយុខាងណាដែលច្រើនជាង តាំងកេណ្ឌ យកអាយុ ខាងតិចលុប បើឃើញសេសសល់នៅលេខណាយកលេខនោះធ្វើជាទំនាយដូចតទៅនេះៈ

1-        បើសល់សេសលេខ ១,២,៥,៩ នឹងមានចិត្តស្រឡាញ់គ្នាស្មើមាតាបិតា រក្សាគ្នាបានសាន្តសុខ អាយុយឺន។

2-        បើសល់សេសលេខ ៣,៤,៦ នឹងមានចិត្តស្រឡាញ់គ្នាដូចមិត្តសំឡាញ់ តែមានការប្រក្រតីទីទៃពីគ្នា។

3-        បើសល់សេសលេខ  ៧,៨,១០ នឹងកើតធាក់ទាត់វាយឈ្លោះឆ្លើយឱ្យគ្នា មិនបានសុខជានឹងគ្នាឡើយ។

4-        បើសល់សេសលេខ ១១, ១២,១៣ នឹងត្រូវទាស់ខុសចំណាំនឹងគ្នា បណ្តាលហេតុឱ្យចោទប្រកាន់រឿងរ៉ាវដល់គ្នា នឹងគ្នា។

5-        បើសល់សេសលេខ ១៤,១៥,១៦ នឹងត្រូវរាងចាលធុញទ្រាន់ លែងលះគ្នា មិនមានអាល័យ។

6-        បើសល់សេសលេខ ១៧,១៨,១៩ នឹងកើតវិវាទរុកគួន គំនុំសើរើបញ្ចោររំលើកកេរ្តិ៍ដើមដល់គ្នានឹងគ្នា។

 សម្ព័ង្សនាគ

              បើនឹងមើលសម្ព័ង្សនាគ ប្រុសលោកឱ្យរាប់ឆ្នាំជូនជាដើម ចាប់តាំងពីក្បាលនាគរៀងទៅកន្ទុយ, បើស្រីឱ្យរាប់ ឆ្នាំជូតជាដើមដូចគ្នាតែចាប់ពីកន្ទុយរាប់ត្រឡប់មកខាងក្បាលនាគ, រាប់ត្រង់សូន្យ ១ឆ្នាំ ១ រៀងទៅ, បើកំណើតទាំងផ្នែក ត្រូវលើខ្លួនណា សូន្យណាចូរមើលសេចក្តីទំនាយដូចតទៅនេះៈ

1-        បើត្រូវលើក្បាលនាគទាំង២នាក់ ខ្លួនជាមួយគ្នា ល្អណាស់ នឹងនៅរក្សាគ្នា រកស៊ីបានសុខជា ទល់គ្នានឹងចាស់ជរា។

2-        បើនៅលើក្បាលនាគទាំង២នាក់ តែខ្លួនផ្សេងគ្នាថានឹងត្រូវព្រាត់ឃ្លាតចាកគ្នា រកស៊ីសូវបានលាភផលឡើយ។

3-        បើត្រូវត្រង់កន្ទុយនាគទាំង ២នាក់ នៅលើខ្លួននាគជាមួយគ្នា ល្អណាស់ រក្សាគ្នាបានសុខ រកស៊ីបានលាភផលច្រើន។

4-        បើត្រូវត្រង់កន្ទុយនាគទាំង២នាក់ តែផ្សេងខ្លួននាគពីគ្នា មិនល្អ ត្រូវបែកគំនិតពីគ្នា រកស៊ីមិនបានលាភផលឡើយ។

5-        បើត្រូវត្រង់កណ្តាលខ្លួននាគទាំង ២នាក់, នៅខ្លួននាគជាមួយគ្នា ទាយថាល្អណាស់ សុខប្រសើរ។

6-        បើត្រូវត្រង់កណ្តាលខ្លួននាគទាំង២នាក់ តែខ្លួននាគផ្សេងពីគ្នា, មិនល្អ នៅរក្សាគ្នាមិនបានយឺនយូរ។

7-        បើនៅក្បាលនាគនឹងកន្ទុយនាគជាមួយគ្នា ល្អជាមធ្យមយ៉ាងកណ្តាល។

8-        បើត្រូវត្រង់កណ្តាលខ្លួននាគទាំង២នាក់ដូចគ្នា រួមសូន្យជាមួយគ្នា មិនសូវល្អទេ ទាយថា ទឹកចិត្តរួមគ្នា កាលបាន សុខឬទុក្ខ សុខទុក្ខទាំងអស់គ្នា។

9-        បើត្រូវត្រង់ក្បាលនាគក្តី កណ្តាលខ្លួននាគក្តី កន្ទុយនាគក្តី, ហើយរួមសូន្យជាមួយគ្នា ក៏មិនល្អដែរ បានសេចក្តីទុក្ខ ព្រួយច្រើនណាស់។

មើលមានកូន

              សិទ្ធិការ្យៈ បើចង់ដឹងថា នៅរួមជាមួយគ្នាប្តីប្រពន្ធនឹងបានកូនឬទេ? លោកឱ្យយកអាយុខាងច្រើនតាំងជាកេណ្ឌ ហើយយកអាយុខាងតិចលុប ឃើញនៅសល់ប៉ុន្មាន ឱ្យយក៧ហាទៀត, នៅសល់សេសនោះលេខណា លេខនោះចូរទំនាយ ដូចតទៅនេះៈ

1-     បើសេសនៅលេខ ១ ២ ៣-៤ ៥ ៦ នឹងមានកូនជាប្រាកដ។

2-     បើសេសលើ ០ ទាយថាមិនមានកូនឡើយ។

មើលបុត្រក្នុងគ័ភ៌

              សិទ្ធិការ្យៈ បើចង់ដឹងថាកូនក្នុងគ័ភ៌ ជាភេទប្រុសុ ឬស្រីលោកឱ្យតាំងលេខ ៤៩ជាកេណ្ឌ យកខែដែលមានគ័ភ៌ជា លេខបូកបញ្ចូល ហើយយកអាយុមាតាបិតាលុបឃើញនៅសល់ប៉ុន្មានលោកឱ្យទានយកលេខ១-២-៣-៤-៥-៦-៧-៨-៩ លុបចោល១តួៗ ទាល់តែសល់សេសនៅមិនល្មមនឹងលុប គឺថានឹងសងទៅទៀតមិនកើត ហើយមើលលេខនៅសល់នោះជា លេខគត់គូឬមិនគត់គូរ, បើលេខមិនគត់គូ ទាយថាបុត្រនោះប្រុស, បើលេខគត់គូទាយថាបុត្រនោះស្រី។

ន័យមួយទៀត, លោកប្រាប់ថា ឱ្យយកអាយុប្តី-ប្រពន្ធបូករួមគ្នា ឃើញបានចំនួនប៉ុន្មាន យកលេខ៣គុណ ហើយ ចែកនឹង៨បើបានសេស ១-៣-៧ កូននោះប្រុស, បើសេស ២-៤ ៥-៦ កូននោះស្រី,សេស០ជាមនុស្សខ្ទើយ។

មើលទារកចិញ្ចឹមងាយឬក្រ

              សិទ្ធិការ្យៈ បើចង់ដឹងថាទារកនោះ ងាយចិញ្ចឹមឬក្រចិញ្ចឹមលោកឱ្យយកឆ្នាំខែថ្ងៃ នៃទារកនោះ បូកចូល តាំង កេណ្ឌយកពេលាដែលកើតមកគុណ ហើយយក ៨ហា, បើឃើញសេសលេខ ១-៣-៥-៧ ទាយថាចិញ្ចឹមក្រ, បើឃើញ សេសលេខ ២-៤-៦ ទាយថាងាយចិញ្ចឹម, បើសេស ០ទាយថាចិញ្ចឹមមិនរស់ឡើយ។

 

មើលលក្ខណៈទារក

              សិទ្ធិការ្យៈ លោកឱ្យសង្កេតមើលលក្ខណៈ សូរសំឡេងនៃទារក, បើសូរសំឡេងដូចគង ល្អណាស់។ បើខ្លួនត្រជាក់ ចិញ្ចឹមងាយ។ បើថ្ងាសទូលាយសម្បុកពោះធំ ចិញ្ចឹមងាយ។ បើវង់មុខមានសម្បុរស្រស់ថ្លា ចិញ្ចឹមងាយ។ បើថ្ងាសស្ងួត ចិញ្ចឹមងាយ។ បើថ្ងាសផត នឹងចិញ្ចឹមមិនរស់។ បើក្បាលតូច ចិញ្ចឹមក្រ។ បើសំឡេងស្រាល ចិញ្ចឹមក្រ។

មើលទីគប់សុញ

              សិទ្ធិការ្យៈ ១- បើសម្រាកូនក្នុងខែ ៤-៥-៦ លោកឱ្យយកសុកទៅកប់នៅទិសឧត្តរ គឺទិសខាងជើង ល្អណាស់ ទារក-មាតានឹងបានសេចក្តីសុខ។

២- បើសម្រាលក្នុងខែ ៧-៨-៩ លោកឱ្យយកសុកទៅកប់ខាងទិសឧត្តរ ឬពាយ័ព្យគឺទិសខាងជើងឬខាងលិច ឆៀងខាងជើង ល្អពន្លឹក។ លោកហាមមិនឱ្យកប់សុខនៅខាងទិសបូព៌ា គឺទិសខាងកើត ព្រោះមិនឱ្យកប់ដូចនោះ ប្រយោជន៍ ជៀសវាងទិសដួងកំណើត មូលព្រលឹងនៃទារក។

3-          បើសម្រាលបុត្រក្នុងខែ ១០-១១-១២ លោកឱ្យយកសុកទៅកប់ខាងទិសទក្សិណ ឬទិសឥសាន គឺទិស ខាងត្បូងនឹងខាងកើត ឆៀសខាងជើង ល្អណាស់, ទារកបានសេចក្តីសុខ នឹងមានតេជះ មានបុណ្យស័ក្តិ៍។

4-          បើសម្រាលបុត្រក្នុងខែ ១-២-៣ លោកឱ្យយកសុកទៅកប់ខាងទិសទក្សិណ ឬនិរតី គឺទិសខាងត្បូង នឹង ទិសខាងលិចឆៀងខាងត្បូង, ទារកបានប្រកដដោយព័ណ៌សម្បុរស្អាត មានសម្បុកសម្បត្តិច្រើន អាយុក៏យឺនយូរ។

ពិធីតាំងឈ្មោះបុត្រ

            សិទ្ធិការ្យៈ បើចង់ឱ្យទារកមានសិរី ធនតទៅ លោកឱ្យរើសរកនាម តាមតម្រាដូចតទៅនេះៈ

1-      បើកើតថ្ងៃអាទិត្យ កូនប្រុស ឬកូនស្រីឱ្យឈ្មោះ កែវ។

2-      បើកើតថ្ងៃចន្ទ្រ កូនប្រុសឱ្យឈ្មោហ វ័ណ្ណ, ស្រីឱ្យឈ្មោះ ឡឹក។

3-      បើកើតថ្ងៃអង្គារ កូនប្រុសឱ្យឈ្មោះ ផូ ឬប៉ូ, ស្រីលឈ្មោះគាំ ឬខាំ។

4-      បើកើតថ្ងៃពុធ កូនប្រុសឱ្យឈ្មោះ ម៉ី,មី, កូនស្រីឱ្យឈ្មោះ ម៉ា, ម៉ម, ម៉ៃ។

5-      បើកើតថ្ងៃព្រហស្បតិ៍ កូនប្រុសឱ្យឈ្មោះ ថៀង, ទាង បុណ ឬ ប៉ុណ, ស្រីឱ្យឈ្មោះ ផូរ ឬព្រហ្ម។

6-      បើកើតថ្ងៃសុក្រ កូនប្រុសឱ្យឈ្មោះលឿ, លឿងឬឡេង, កូនស្រីឱ្យឈ្មោះ ភិណ, ពិន ឬប៊ិន។

7-      បើកើតថ្ងៃសៅរ៍កូនប្រុសឱ្យឈ្មោះ បួ ឬបូ់, រសីឱ្យឈ្មោះ្ស ប៊ិន, ប៊ុណ ឬបាន។

តម្រាមើលលក្ខណៈមេដោះ

                     សិទ្ធិការ្យៈ បុព្វាចារ្យៈពីព្រេងនាយលោកពោលទុកថា ៖ បើមើលលក្ខណៈមេដោះឱ្យដឹងល្អអាក្រក់ ចូរ មើលលក្ខណៈដូចតទៅនេះ

លក្ខណៈទឹកដោះល្អ

1-      បើស្ត្រីនោះណា សមសួនកាយា ឧរាវែងជ្រៅ ភ្នែកតូចភក្ត្រវង់ រលង់ឥតសៅ សាច់ព័ណ៌ស្រស់ស្រាវ ចង្កេះមូលក្លំ។ នាសាទ្រង់បើក ក្រចកសាល់លើក លេចពណ៌ស្រគាំ ដូចក្រចកសិង្ហ ល្អរឹងមុតមាំ ខ្នងរាបភាពបំ ដោះក្បផ្កា ឈូក។ ក្បាលដោះតូច ត្រម៉ែងគល់ស្តួច ដៃជើងរៀវស្តូក ទឹកដោះមានព័ណ៌សខៀវស្រក់ជោក រស់ផ្អែមគួរយក ជាមេដោះ បាន។

2-      រូបផានស្រស់ហាប់ ភក្ត្រមូលចំហាប់ ភ្នែកតូចចំណាន ទឹកមុខមានជាតិ គ្មានខ្លាញ់ខ្វះខាន ដោះក្បំសម ប្រាណ ដូចផ្លែសិកា។ ព័ណ៌ស្បែកលឿងខ្ចី មានក្លិនពីកាយ ដូចក្លិនម្លិះលា ប្រហើរឈ្ងុបឈ្ងប់ យប់ថ្ងៃក្តីណា មិនផ្អូរមិនខារ ទឹកដោះស្រស់ស្រួល។ ចេញល្មមមិនខ្វះ ព័ណ៌ទ្រង់សជ្រះ រសជាតិបៅចូលផ្អែមឆ្ងាញ់ដូចខ្ទះ មិនចេះក្តៅក្តួល ត្រជាក់ត្រជួល យកបានដោយល្អ។

3-      រូបផានស្ថានទ្រង់ មិនខើចមិនស្រុង មិនខ្មៅមិនសក្បាលមូលមាឌសម  ភក្ត្រក្លំត្រឡប់ ចិញ្ចើមកោង កុងវង់ដូចគេវាស។ តួដោះមូលស្អាត ចុងមិនគត្រាត ជាតិមានសម្ផស្ស ទន់ដូចសំឡី ចង្កេះមូលមិន សំប៉ែតឡើយនៃ ទឹកដោះមិនប្រៃ មិនដូរប្រហាំង ផ្អែមដូចទឹកឃ្មុំ បើទារកយំ ដាក់ដល់មាត់ម៉ាំង មានរសពិសាលែងយំលែងគាំង ខំជញ្ជក់ ខ្លាំង បឹតប៉ោងពេញពោះ។

4-      ដួងភក្ត្រសោភ័ណ្ឌ វិល័យលក្ខណ៍លន់ សមភាពស្រួចស្រស់ នេត្រាថ្លាយង់ សមរម្យទាំងអស់ រាងរៅ គ្មានទាស់ ដោះដូចផ្លែទន្លាប់។ បបេរមាត់ស្តើង រង្វះមាត់វែង សក់រឹងរាបក្រាប នាភីមូលស្រួច មិនតូចមិនទាប បុរាណ លោកប្រៀប ដូតត្រយូងចេក។ត្រគាករីកសាយ  មូលសមរាងកាយ មិនតូចធំពេក ទ្រូងបើកទូលាយ ទឹកដោះរសប្លែក  មានជាតិគួរត្រេក សដូចពណ៌ស័ង្ខ។

ម៉្យាងទៀតបុរាណ ប្រាជ្ញប៉ិនចំណាន ខាងការតែងតាំង រើសរកសក្តិ៍សម ត្រកូលសម្រាង ក្នុងវង្សសេដ្ឋ តាំងជាសេដ្ឋី រើសឬកមារយាទ ព្រាហ្មណ៍បរោហិត សេនាបតី ផៅពង្សលក់ដូរ ជួញប្រែប្រក្រតី ធ្វើស្រែស្រូវក្តី រើសរករូប រាង។ មិនឱ្យមានរោគ ព្យាធិជាប់ជោក មិនយកជៀសវាង រកស្រីយ៉ាងឯក ឧត្តមគ្រប់យ៉ាងដើម្បីជប់លៀង ចិញ្ចឹមកុមារ។ ជាតិល្អសុទ្ធសាធ ជាជាតិជ័រស្អាត ដុះខាត់បញ្ញា នៃទារកតូច មុតស្រួចស្រស់ថ្លា តោងយកវិជ្ជាបានការគ្រប់អើយ!។

លក្ខណៈទឹកដោះអាក្រក់

1-      រូបម៉ែមានទោស បុរាណឱ្យឈ្មោះ ថាកុំយកឡើងធ្វើជាមេដោះ ឱ្យទោសឥតស្បើយ ទារកបៅហើយ ដោយរោគជាប់មក។ ជើងដៃទ្រនក់ កំភួនជើងស្ទក់ ក្អែលរីកខ្វះកក ខ្លួនវែងតាវរ៉ាវ ទ្រូងត្បៀងតឹងច្រក សម្បុរសកញ៉ក ស្បែកលឿងសលាយ។ ជាស្រីព័ណ៌ពីរ ភ្នែកលៀនចេញត្លែ ក្បែររឹមអ៊ៀរាយ ស៊ីសុះសព្វសាច់ ដោះវែងសណ្តាយ ក្បាលដោះតូចក្រៃ មិនសមនឹងខ្លួន។ ស្បែករឹងសោះក្រោះ សំឡេហតោះមោះ ដូចក្អែកស្រែកផ្ទួនក្លិនកាយផ្អូរផ្អូម ឆ្អេះឆ្អាប ពេញខ្លួន ដូចក្លិនយក្ខិណី។

2-      រូបស្រីមានពណ៌ ក្រហមលាយស  ក្លិនមិនសមសៃ ដូចក្លិនមនុស្សប្រុស ឱ្យទោសធំក្រៃ ញើសចេញ ពេញកាយ ដូចគេស្រោចទឹក។ ជ្រាំងសាច់ហើម។ គគ្រាតគគគ្រើម សំឡេងស្ពឹក។ មិនច្បាស់មិនលះ បាតជើងធំរីក ដូចផ្លែ ចបជីក បបេរមាត់ក្រាស់សូរស័ព្ទជើងដើរ មិនចេះបន្ថើរ ញ័ររញ្ជួយផ្ទះ ប្រះដេកដូចជួល ដើរចូលរន្ទះ រូបដោះស្វិយណាស់ វែងដូចផ្លែគ។ ទឹកដោះរសប្រៃ ព័ណ៌ប្រឿងងអន្លាយ ជាតិក្តៅដូចស្ងោរ ស្រីនោះហៅឈ្មោះ ជាស្រីដោះញ លោកហាមថា គួរតែកុំយកឡើយ។

3-      ស្រីមានអាការ ភ្នែកខ្លោតមិនថ្លា ធំហួសពេកហើយមុខរឹងខូងរូង សក់ដូចស្មៅកន្ត្រើយ សំឡេងឮ ហើយ ដូចសំឡេងខ្លា។ ចិត្តិធ្តំពាក្យធំ និយាយមិនសម ចុងដោះពិការ ជាតិរសនោះសាប ក្លិនឆ្អាបណាស់ណា មិនគួរយកជា មេដោះសោះឡើយ។

4-      ស្រីមួយមាឌហាប់ សំឡេងខ្សាបៗ សំដីខ្វើយៗ ព័ណ៌សលាយលឿង ព័ណ៌២ជាត្រើយ ខ្លូនធំមែន ហើយ តែដោះនោះតូច ពោះហើមហល់ជាប់ ចុះរាកខ្ជឹលរាប់ នោមស្រក់ច្រូច។ ក្លិននោះខ្មួរខ្មោះ សាច់ផ្ទុះផ្តួចៗ កវែងតូច ស្តួច ស្តើងដូចក្រដាស។ ស្មាច្រឹបមុខជ្រុង សាច់ជ្រាយរលុង ស្វិតលើក្រោមក្រាស់ រោមដុះវែង ៗ ក្រញេងក្រញាស់ ចង្កាស្រុងខើចថ្ងាស រហ័សរហែងតែមាត់។ ដៃជើងងាប់ស្តូក នឹងលើកនឹងលូក ស្ទើរលាស្ទើរបត់ជ្រាយដូចបបរ សត្វគគ្រក់ ដង្ហើមដូចហត់ ដេកថ្ងូរសូរជាន់។ ជៀសវាងឱ្យផុត កុំយកជាមា-តាបុត្រគួរគាប់ នឹងកើតវិបត្តិ តាមស្កាត់ឱ្យធ្លាប់ ធ្លាក់រោគ ដាបជាប់ រិលរេចបញ្ញា។

លក្ខណៈទឹកដោះជាទោស

1-      មួយសោត ទោសខ្យល់កម្រើក ឱ្យជាតិរសទឹកដោះជូរព័ណ៌សខៀវ ដូចទឹកដែលចំហុយ ឬដូចទឹកដោះ ដែលខនខាប់យកទៅលាយជាមួយនឹងទឹក រសជាតិបញ្ជួលកំដៅឱ្យក្តៅដោយតេជោ បណ្តាលជារោគាព្យាធិដល់ទារកតូច។

2-      ដោះមួយទៀត ទឹកនោះព័ណ៌ខៀវចាស់ ក្លិនផ្អូមសេម្ហៈហេតុបថវីកម្រើកមានទោស២ចំណែក។

3-      ដោះមួយយទៀតសោត ដូចដាក់ចានផ្កាប់ទៅក្នុងទឹកមិនចាប់សិទ្ធជាប់ជាតិគ្នា រលាយអណ្តែតត្រា ពេញទឹក ទោសនេះមកពីលោហិយកម្រើក បណ្តាលឱ្យទោសដល់ទារកតូច។

លក្ខណៈទឹកដោះពិការ

                     ន័យមួយទៀត, លោកពោលថា នៅពេលដែលមាតាដេកអាំងភ្លើង មានរដូវកាលបណ្តាលឱ្យទោសទាំង ៣យ៉ាង ដូចបានពោលហើយ, បន្ទាប់ពីនោះទៅមិនត្រូវឱ្យទារកបៀមបៅឡើយ, លុះត្រាតែកំសួលទាំងនេះបាន រំងាប់ដោយស្ងប់ហើយ សូមឱ្យបៅតទៅ។

ម៉្យាងទៀត រូបមាតា មានអាការៈដូចអក្យា ពានរ, រាគរឹងក្តៅ, ចិញ្ចឹមកូនក្រណាស់, បើទោះណាថាមាន ផៅពង្សច្រើនយ៉ាងណាក៏ដោយ, តាមខ្សែត្រកូលជាមនុស្សចង្អៀតចង្អល់ចិត្ត, រូបដោះដូចពោលមកទាំងប៉ុន្មាន ចូរសន្និដ្ឋាន ថាដូចគ្នា។

ទេវតាសោយអាយុ ឬ កម្លាំងនៃគ្រោះដូចនេះ

                     សិទ្ធិការ្យៈ អ្នកណាចង់ដឹងគ្រោះដល់ខ្លួន ល្អឬអាក្រក់យ៉ាងណាលោកឱ្យមើលទេវតាសោយអាយុនេះ, បើកើតថ្ងៃណាលោកឱ្យរាប់ថ្ងៃនោះ ជាឈ្មោះទេវតាប្រចាំសោយអាយុមុន, ហើយរាប់រៀងទៅតាមកម្លាំងរបស់ទេវតា ដែលអាយុ តៗទៅទាល់តែគ្រប់អាយុរបស់ខ្លួន។

កាលបើរាប់អាយុ នឹងរាប់តែឈ្មោះឆ្នាំម៉្យាងក៏មិនបាន ត្រូវរាប់ឱ្យគ្រប់ទាំងខែ គ្រប់ទាំងថ្ងៃផង, ដូចមនុស្សកើតឆ្នាំជូត ខែ ៥,ថ្ងៃ១ ត្រូវរាប់ដល់ឆ្នាំឆ្លូវខែ៥,ថៃខ្ញុំ១ ទើបគ្រប់ជា១ឆ្នាំ, ចំណែកខែដែលសេស ថ្ងៃដែលសេស គឺខែ-ថ្ងៃដែលសល់នោះ ក៏គិតដកចេញដោយឡែក, ចាត់ជាខែសេសបានប៉ុន្មាន, ថ្ងៃសេសបានប៉ុន្មាន។

បើឃើញចំនួនសេសខែ-ថ្ងៃហើយ សេសនោះជាឈ្មោះទេវតាសោយអាយុ, បើបានដឹងឈ្មោះទេវតាចូល សោយអាយុ, ចូរដឹងថាមានទេវតាចូលជ្រែកអាយុថែមទៀត, កាលបានដឹងជាក់

 

Advertisements

10 Replies to “ភូត​នៅ​ហោរ​ចោរ​នៅ​ជាង”

  1. ខ្ញុំ​ផ្ដល់​យោបល់​មួយ! បើ​ច្រើន​ម្លឹង​គួរ​សរសេរ​ចំណុច​សំខាន់ៗ សង្ខេប​តិច​តួច​មក​ពន្យល់​អំពី​អត្ថបទ​ន័យ​បាន​ហើយ សល់​ហ្មាន Convert ជា PDF អាប់​ឡូត​អោយ​គេ​ទៅ។ ច្រើន​ចឹង​ខ្ញុំ​ខ្ចិល​អាន​ណាស់​តែ ខ្ញុំ​ចំលង​ឡើង​វិញ ហើយ​ធ្វើ​ជា PDF ខ្លួន​ឯង ។

    Like

    1. ពាក្យ​ទស្សន៍​ទាយ​ទាំងនេះ ខ្ញុំ​អត់ចេះ​សង្ខេបទេ ព្រោះ​បាន​មក​ពីគេ​ដែរ សង្ខេប​ខ្លាចខុស ហិហិ

      Like

    1. អត់​ជឿ​ចាស់ ស្រឡះ​ដៃ​ធេង​ណា​ក្មេងស្រែ! ចង់បាន​ពីងពង់​មក​សួរ​តាបាន ចុះ​តម្លៃ​ឲ្យ ១៥ភាគរយ

      Like

  2. ជំនឿ​ច្រើន​ពេក ធ្វើអី​មិន​លោះ…

    Like

    1. នោះ មាន​ក្មេង​មិន​ជឿ​ចាស់​មួយទៀតហើយ! តិច​ដល់​ងៃ​រៀប​ការ​មក​រក​តាណា ចៅបូផា

      Like

  3. អត់ឃើញមានដាក់ថ្ងៃរួមដំណេកចឹង? អាហ្នឹងសំខាន់ជាងគេ! ម៉េចបានអត់? គ្រូនេះប្រហែលជាអត់ក្បួនខាង ហ្នឹងទេមើលទៅ!

    Like

    1. ក្បួននេះ​ជា​​របស់​ពិសេស មិន​បញ្ចេញ​ផ្តេសផ្តាស់​ទេ ទុក​គ្រាន់​រក​ស៊ី!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s