បំណង​១០ឆ្នាំរបស់​ខ្ញុំ​បាន​សម្រេចហើយ!

ល្ងាច​នេះ ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១១ ខ្ញុំ​បាន​ទទួល​សៀវភៅ​ “រឿង​លុះ​ដែក​ថែប​លត់​រួច​ហើយ” ជា​ភាសា​ខ្មែរពី​បង និមល​ ហើយ។ ខ្ញុំ​សប្បាយចិត្តណាស់​ដែល​ខ្ញុំ​បាន​ទទួល​សៀវភៅ​ក្នុង​ក្តី​ស្រមៃរបស់​ខ្ញុំដប់​ឆ្នាំមក​នេះ។ តែ​បំណង​នេះ​សម្រេច​បាន​តែ ៩០ភាគ​រយ​តែ​ប៉ុណ្ណោះ ព្រោះខ្ញុំ​ចង់​បាន​សៀវភៅ​ Original ទោះ​ថ្លៃ​ប៉ុណ្ណា​ក៏ដោយចុះ។

ពេល​នេះ​ខ្ញុំ​បាន​សៀវភៅ​ហ្វូតូ​កូពី​ពី​បង​និមល ដែល​គាត់​ក៏​បាន​ខ្ចី​ពី​គេ​មក​ដែរ (?) ហើយ​ខ្ញុំ​នឹង​យក​ទៅថត​ចម្លង​នៅព្រឹក​ស្អែក​នេះហើយ។ អរគុណ​ច្រើន​មែនទែន បងនិមល! ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ដូច​ជា​កំពុង​ហោះម៉េចទេ!

រីឯ​ការ​បក​ប្រែ​របស់​ខ្ញុំ នឹង​ត្រូវ​បញ្ឈប់ ព្រោះពេល​នេះ​ខ្ញុំ​នឹង​ចំណាយ​ពេល​អាន​រឿង​នេះ​សារ​ជា​ថ្មីម្តងទៀត។ ខ្ញុំ​នឹង​សរសេរជំពូក​ទី១ តាម​ការ​បក​ប្រែជា​ភាសា​ខ្មែរ​ដំបូង​បំផុតឲ្យ​អ្នក​អាន​បាន​អាន​ម្តង ហើយ​អាច​ប្រៀប​ធៀប​ជាមួយ​ការ​បក​ប្រែស្ទើរ​ភ្លើង​របស់​ខ្ញុំ​បាន ហិហិ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​រឿងជីវិតតាមរយៈការសរសេរ...

10 thoughts on “បំណង​១០ឆ្នាំរបស់​ខ្ញុំ​បាន​សម្រេចហើយ!

  1. ចាំ​ខ្ញុំ​កូពី​ហើយ ខ្ញុំ​នឹង​យក​ទៅ​ឲ្យ​រចនាកូពី​បន្ត​ទៀត! ហើយ​សុវណ្ណ​ដារ៉ា​វិញ អាច​ទាក់​ទង​កូពីក្នុង​ពេល​តែ​មួយ​ជា​មួយ​រចនា​ក៏បានណា!

    Like

  2. ឌីយ៉ា អាចស្កែនដាក់ជារូបមកលឿនជាង មិនពិបាកសរសេរផង។
    ខ្ញុំក៏ចង់ដឹងពីស្នាដៃអ្នកបកប្រែពីមុនហ្នឹងដែរ ដាក់តែមួយទំព័រ
    ដំបូងសិនមកក័បាន ។ ខ្ញុំបានទៅឃើញរឿងនោះជាភាសាអងគ្លេស៍
    ហើយ គឺនៅខាងវីឃីភីឌា ។ ទីនោះអាចអោយយើងដោនឡូដយកបាន
    រឿងហ្នឹងទាំងពីរភាគមានទំរង់ហ្វាយល៍ជា pdf ទៀតផង

    http://en.wikipedia.org/wiki/How_the_Steel_Was_Tempered

    Like

  3. ឈប់ហើយ! ព្រោះ​រក​ឃើញ​ច្បាប់​ដើម​ជា​ភាសា​ខ្មែរហើយ តែ​ខ្ញុំ​នឹង​ព្យាយាម​បក​ប្រែ​សៀវភៅ​ល្អៗ​ផ្សេងៗទៀត! បច្ចុប្បន្ននេះ​ខ្ញុំ​កំពុង​បក​ប្រែ​បីរឿងទៀតគឺ៖

    – Alice in wonderland
    – Christmas Carol
    – The secret key and what it opened
    ដែល​បក​ប្រែ​ជិត​ចប់​ហើយ! សូម​រង់​ចាំ​អាន!

    Like

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.