បំបាត់អំពើពុក​រលួយ ហាហាហា

កុំ​នៅជាមួយ​អតី​តកាល តែ​ត្រូវ​បង្រៀន​បច្ចុប្បន្នកាល​ពី​អតី​តកាល

ឧទាហរណ៍៖ ​នៅ​សាលា​គេ​ខំ​បង្កើត​ឲ្យ​មាន​មុខ​វិជ្ជា​ប្រវត្តិ​វិជ្ជា ដើម្បី​រៀន​ឲ្យ​យល់​ដឹង​ពី​កំហុស​ឆ្គង​ពី​អតី​តកាល​របស់​ប្រវត្តិសាស្ត្រ​ និងភាពរុងរឿង​ជោគជ័យផងដែរ។ ​ដូចនេះ​ការ​​សិក្សា​​ពី​​បង្រៀន​ខ្លួន​ឯង​ឲ្យ​យល់​ពី​កំហុស​របស់​ខ្លួន​ធ្វើ​ឲ្យ​ខ្លួនឯង​ ដឹង​ថា​លើ​ក​ក្រោយ​ត្រូ​វ​ដោះ​ស្រាយ​បញ្ហា​បែប​ណា​ដើម្បី​កុំ​ឲ្យ​មាន​កំហុស​នេះទៀត ឬ​ធ្វើ​ឲ្យ​ល្អ​ប្រសើ​រឡើងវិញ។ ​បង្រៀន​ខ្លួនឯង​ពី​កំហុស មិន​មែន​បានន័យ​ថា​នៅ​បន្ទោស​ខ្លួនឯង ហើយ​មិន​ព្រម​ធ្វើ​អ្វី​សោះនោះទេ។

ខ្ញុំ​បាន​ធ្វើដំណើរ​កាត់​តាម​ប្រអប់​ស​នេះ​រាល​ថ្ងៃ តែ​ទើប​តែ​ចាប់​អារម្មណ៍​ចង់​បង្ហាញ​ដល់​អ្នក​ភូមិ​ពី​អត្ថ​ប្រយោជន៍​ដ៏​ឥត​ន័យ​របស់​ប្រអប់​នេះ៖

ប្រអប់​ស
ប្រអប់ស
អយុត្តិធម៌ណាស់!
អយុត្តិធម៌ណាស់!

 

 

 

 

 

 

 

 

 

 

 

 

 

 

ខ្ញុំ​ចង់​ប្រាប់​ថា មិន​បាច់​ដាក់​សំបុត្រ​អយុត្តិ​ធម៌ឬ សំបុត្រ​រាយការណ៍រឿងពុករលួយអីទេ ទៅចាប់គ្រប់ក្រសួងតែម្តងទៅ ព្រោះ ក្រសួងនៅស្រុកខ្មែរ ៩០ភាគរយទៅហើយដែលស្អុយរលួយនោះ។ គ្មានម្នាក់ណាដែលថាស្មោះត្រង់​មិន​ពុក​រលួយនោះទេ។ ចង់​មិន​ចង់​ក៏ដោយ បើ​យើង​មិន​ឲ្យ​លុយ​គេ​ខ្លះទេ គេ​ឲ្យ​យើង​វិល​ក្បុង​នៅ​នឹង​កន្លែង​មិនខានទេ។

ឧទាហរណ៍​ដូច​ជា​ថ្ងៃមុនជាដើម ដែល​ខ្ញុំ​បាន​ទៅ ធ្វើ​លិខិត​ថ្កោល​ទោស​ឲ្យ​មិត្ត​ខ្ញុំ​ម្នាក់ ដែល​គាត់​ត្រូវ​ការ​ដើម្បី​យក​ទៅ​ដាក់​នៅ​ស្ថានទូត ដូច្នេះ​សំបុត្រ​នោះ​ក៏​ត្រូវការ​ការ​បកប្រែ​ផងដែរ។ ការ​ធ្វើ​លិខិត​ថ្កោលទោស​រយៈ​ពេល ២០ថ្ងៃគឺ​អស់​ត្រឹម​តែ ១០០០០រៀល​តែប៉ុណ្ណោះ (ត្រឹមត្រូវ) ហើយ​ការ​បកប្រែ​ យើង​អាច​យក​ទៅ​បងឯណាក៏បានដែរឲ្យ​តែ​មាន​ត្រា​ក្រុមហ៊ុន​បក​ប្រែ​ត្រឹម​ត្រូវ។ ប៉ុន្តែ​បើ​យើង​មិន​ពឹង​គេ​ឲ្យ​ជួយ​បក​ប្រែ​ឲ្យទេគឺ​នឹង​ជួប​បទពិសោធន៍​ដូច​ខ្ញុំ​ថ្ងៃនោះអញ្ចឹង៖

ពេលនោះ​ខ្ញុំ​បានបំពេញ​លិខិត​ស្នាមរួច​រាល់​អស់​ហើយ នៅ​រង់​ចាំ​តែ​គេ​ត្រូត​ពិនិត្រ​អក្ខរា​វិរុទ្ធ និង​កំហុស​តែ​ប៉ុណ្ណោះ ហើយ​នៅ​ត្រូវ​បង​លុយឲ្យគេ​ ១០០០០ខាង​ក្នុង និង មួយម៉ឺន​ខាង​ក្រៅទៀត។ តែ​ដល់​ពេល​ប្រាប់​គេ​ថា​អត់​ត្រូវ​ការ​ការ​បក​ប្រែនៅពេលនេះ​ទេ អ្នកនៅ​ទីនោះ​គ្រប់​គ្នា​ចាប់​ផ្តើម​បញ្ចេញ​សកម្ម​ភាព​ធ្វើ​បាប​សត្វ​ទន្សាយ​ភ្លាម៖

 

ខាងក្រៅការិយាល័យ៖ អូន​ឯង​យក​ទៅ​ខាង​ក្នុង បង់​លុយ ហើ​យ​ឲ្យ​គេ​ពិនិត្រ​ខាង​ក្នុង​ទៅ! (ខ្ញុំ​ក៏​ចូល​ទៅ​ខាង​ក្នុង)

ខាងក្នុង​ការិយាល័យ៖ អូន​ឯង​យក​ទៅ​ខាង​ក្រៅ​ បង់​លុយ ហើ​យ​ឲ្យ​គេ​ពិនិត្រ​ខាង​ក្រៅ​ទៅ អុំ​មិន​មែនអ្នក​ធ្វើ​អាហ្នឹងទេ! (ខ្ញុំក៏ចេញ​ទៅ​ខាង​ក្រៅ រក​កន្លែង​ផ្តឹត​មេដៃ ត្រួត​ពិនិត្រ​ និង​បង់លុយ)

គេម្តងឲ្យខ្ញុំចូលក្នុង ហើយចេញក្រៅ មិនតិច​ជាង​ ១០ត្រលប់ទេ គ្រាន់​តែកាន់ឯកសារទៅមកៗ ចង់​ឆ្កួត។ ខ្ញុំ​ឡើងមុខ​ក្រហមនៅពេលនោះ…

ខឹងណាស់! មិនចង់​និយាយ​អី​ទៀតទេ! ចុង​ក្រោយ ខ្ញុំ​ត្រូវ​អស់​លុយ​ខ្លះដើម្បី​បាន​ធ្វើ​ក្រដាស​ហ្នឹង​ឲ្យ​មិត្ត​ខ្ញុំ ប៉ុណ្ណឹងឯង! ឲ្យ​ខ្មែរ​ស្រែក​យ៉ាង​ម៉េច បើ​ខ្មែរជា​អ្នក​ធ្វើ​បាប​ខ្មែរទៅហើយ!

Advertisements

11 Replies to “បំបាត់អំពើពុក​រលួយ ហាហាហា”

  1. ភាពអយុតិធម៌ ភាពពុករលួយញ៉ុមទទួលតាំងតែពីក្មេងៗមក ដូចនេះហើយត្រូវទទួយស្គាល់ថាសង្គមយើងបច្ចុប្បន្នគឺអញ្ចឹង។ តែនៅតែសង្ឃឹមថាថ្ងៃណាមួយ ណាមួយ ណាមួយនោះ ប្រហែលជាអាចកាត់បន្ថយបានជាក់ជាមិនខាន…

    Like

    1. អូហូ! គួរតែចែកចាយបទពិសោធន៍គ្នាចំពោះរឿងនេះណា!

      Like

  2. 30ដុល្លា២ថ្ងៃបានម៉ាកំប្លេ តែឥលូវមិនដឹងឡើងប៉ុន្មានទេ ហើយបើអ្នកទទួលលិខិតវិញ សម្តីដូចឆ្កែម៉ែវាមិនចេះប្រដៅ អារលាយ (ជេចុះព្រោះមិនដឹងធ្វើអីវាកើត) ធ្វើម្តេចបើមោទនភាពកើតមកជាកូនខ្មែរ ជួបតែខ្មែរ ធ្វើការបំរើជាតិភាគច្រើនសុទ្ឋតែពពួកអារលាយ ណ្ហើយមិនបាច់និយាយទេ ជាវប្បធម៌ទៅហើយ
    បើកុំបានសម្តេចទាំងបីខំប្រឹង ស្មានបានប៉ុណ្ណឹងរឺ?

    Like

  3. ធ្លាប់ជួបអាម៉ាកហ្នឹងកាលនៅរៀន។ ចង់ដាក់ពាក្យប្រឡងបួក តែមិនព្រមឱ្យគេជួយបំពេញសំណុំបែបបទ កាល​ហ្នឹង​គេទារតែ២០ដុលាទេ តែគ្មានលុយ ដល់ពេលយកឯកសារបញ្ជាក់ទីលំនៅ ឯកសារសាលារៀនទៅ​គេបង្កក​ទុក​មួយអាទិត្យ ទម្រាំជួបអ្នកទទួលឯកសារដល់ថ្ងៃកំណត់ឈប់ទទួលពាក្យ គេប្រាប់ថាខុសនេះខុសនោះ ខ្ញុំក៏​ត្រឡប់​មកវិញមកព្រោះតវ៉ាអីនាំតែអស់កម្លាំង បើចង់កែឯកសារទាល់តែទៅស្រុក រួចកាលណោះមិនមែន​ដូច​ឥឡូវណា ទៅមួយថ្ងៃមកមួយថ្ងៃ។ តាំងពីនោះមកឈប់ជាន់កន្លែងដាក់បួក។

    Like

    1. ភស្តុតាងមួយទៀតហើយ! អរគុណដែលបានចែករំលែក! ខ្ញុំក៏ធ្លាប់ទៅកន្លែងហ្នឹងដែរ។ មានបញ្ហាដូចគ្នា!

      Like

  4. ខ្មែរយើងនៅក្រោម ការគ្រប់គ្រង សម្តេចទាំងបី កំពុងអនុវត្ត ប្រព័ន្ធនយោបាយ ដ៏ចាស់កម្រឹល ៤០០ ឆ្នាំត្រឡប់ក្រោយ នៅអឺរ៉ុប ដូចនៅប៉ុស្តខ្ញុំបានដាក់ ឃើញស្រាប់ហើយ ប៉ុស្តវប្បធម៌-អរិយធម៌ខ្មែរ ត្រង់ប្រធានបទ ពីរដ្ឋសក្តិភូមិ ទៅតំបន់រដ្ឋត្រួតត្រា ។ http://khm4education.wordpress.com

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s