ប្រវត្តិ​អ្នក​និពន្ធសំណព្វ​ចិត្ត​ខ្ញុំ

នីកូឡាយ អូស្ត្រូវស្គី

 លុះដែកថែបលត់រួច​ហើយ

ប្រលោមលោក

នីកូឡាយ អូស្ត្រូស្គី និង​ប្រលោមលោកនេះ

ប្រលោមលោក​របស់​នីកូឡាយ​អូស្ត្រូវស្គី, រឿង “លុះដែកថែបលត់រួចហើយ”, ទទួល​យក​នូវភាព​លេច​ធ្លោរ​នៅ​ក្នុង​អក្សរ​សិល្បិ៍​សូវៀត។ ការ​ផលិត​សៀវភៅនេះ ក៏ដូច​ជា​អក្សរសិល្បិ៍​របស់​អូស្ត្រូវស្គីទាំងមូល គឺជា​ការ​បញ្ជាក់​ពីជីវិត​ក្លាហាន​របស់​វីរៈជនប៊ុលសេវិក។

អូស្រ្តូវស្គីកើតនៅ​ឆ្នាំ ១៩០៤ ក្នុងភូមិមួយនៃវិលីយ៉ា សង្កាត់អូស្ត្រូសស្គី នាតំបន់រ៉ូវណូ។ ឪពុក​របស់គាត់គឺជា​កម្មករធ្វើការតាម​រដូវកាល ប៉ុន្តែដោយសារចំនូលនៅពេលនោះមិនគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យម្តាយ និង ប្អូនស្រី​របស់គាត់ត្រូវទៅធ្វើការជាកសិកម្មករនៅលើ​ដីឯកជនមួយកន្លែង។ បងប្រុសរបស់​គាត់​បាន​ទៅធ្វើជាកូនជាង​របស់​លោកឡក់ ស្មីត ដែលតែងធ្វើបាប​កម្មករ​របស់គាត់។ ភាពទីទាល់​ និង​ ការ​ក្រេបជញ្ជក់​យក​ផល​ប្រយោជន៍​គ្មាន​ក្តីមេត្តា​ករុណា ដែលបាន​ជះ​ស្រមោល​ខ្មៅ​មក​លើ​កុមារភាព​នៃអនាគត​អ្នក​និពន្ធ​មួយ​រូបនេះ បាន​បណ្តុះ​នូវ​គ្រាប់ពូជនៃសេចក្តី​សំអប់​ដ៏ល្វីងចត់​នេះ​ចំពោះ​សត្រូវ​វណ្ណៈ​របស់គាត់​ និង​ការតស៊ូ​ប្រឆាំង​ចំពោះស​ង្គម​អយុត្តិ​ធម៌ ព្រមទាំង​ការ​រើស​អើង។ គាត់​គឺ​ជា​ក្មេង​គង្វាល​ម្នាក់ ដែល​មាន​អាយុ​ត្រឹម​តែ ៩ឆ្នាំ​ប៉ុណ្ណោះ។ នៅអាយុ ១១ឆ្នាំ គាត់​ជា​ក្មេងបម្រើ​ក្នុង​ផ្ទះបាយ​នៃ​អាហារ​ដ្ឋាន​បុហ្វេ​មួយ​នៅ​ស្ថានីយ៍​រថ​ភ្លើង នៃ​ក្រុង​អ៊ុយ​ក្រែន​នៀន​នៃរដ្ឋសេផេតូវកា ជាទីដែល​ក្រុមក្រួសារ​របស់​គាត់​បាន​រើ​មក​នៅ​បន្ទាប់​ពី​មាន​សង្រ្គាម​លោក​ផ្ទុះ​ឡើង។

ដើម្បី​រត់​គេច​ពី​មជ្ឍដ្ឋាន​ពុក​រលួយ និង​ កំហឹង​ព្យា​បាទ​នៅ​ក្នុង​ហាង កុមារ​នីកូឡាយ​បាន​ចំណាយ​ពេល​ដ៏​ច្រើន​របស់​គាត់​ជាមួយ​បង​ប្រុស​របស់​គាត់​ ដែល​ជា​ជាង​ម៉ាស៊ីន​នៅឃ្លាំង​ដាក់​ឥវ៉ាន់​នៅ​​ស្ថានីយ៍​រថ​ភ្លើង​មួយ​កន្លែង។

នៅ​កន្លែង​នោះ​ហើយ​ដែល​គាត់​បាន​យល់​ពី​ការ​តស៊ូ​របស់​កម្មករ​សម្រាប់​ទាម​ទារ​សិទ្ធិ​មនុស្ស និង​បាន​លឺ​ពីពួក​ប៊ុល​សេវិក​និយាយ​ពី​លោក​លេនីន និង​គនិត​របស់​លេ​នីន។

នៅ​សាលា​រៀន​ក្នុង​ភូមិ កុមារ​នីកូឡាយ​ អូស្ត្រូស​្គី បាន​បង្ហាញ​ខ្លួន​គាត់​ថា​ជា​សិស្ស​ដែល​មាន​ឆន្ទៈ​ខុស​ពី​ធម្មតា។ នៅពេល​ដែល​ពួក​គេ​បាន​ផ្លាស់​ប្តូរ​មក​នៅ​សេភេត​តូវកា ឪពុក​ម្តាយ​របស់​នីកូឡាយ​បាន​បញ្ជូន​គាត់​ឲ្យ​ទៅ​រៀន​នៅ​ថ្នាក់​ទី ២។ ក្នុង​រយៈ​ពេល​តែ​ពីរបីខែសោះ គាត់​ត្រូវ​បាន​គេ​ដេញ​ចេញ​ពី​សាលា​ដោយ​ភាព​រឹង​ចចេស​របស់​គេចំពោះ​ព្រះ​សង្ឃ​សាសនា​គ្រិស្ទ ដែល​បាន​បង្រៀន​គម្ពីរ​សាសនា​ ហើយ​ក៏​ជា​អ្នក​ដែល​ត្រូវ​បាន​ក្មេង​នេះ​ផ្ចាញ់​ផ្ចាល​​ដោយ​ប្រើ​សំនួរ​ដែល​ធ្វើឲ្យ​ឈឺ​ក្បាល​ជា​ច្រើន។

វា​បន្ត​រហូត​ដល់​បដិវត្តន៍​ក្នុង​ឆ្នាំ ១៩១៧ ដើម្បី​បើ​កទ្វារឲ្យ​ជីវិត​នីកូឡាយ​ អូស្ត្រូ​ស្គី​បាន​រៀន​សារ​ជា​ថ្មី។ គាត់​បាន​រៀប​ចំ​ការ​ងារ​ដ៏​លំបាក​របស់​គាត់​នៅ​រោង​ចក្រ​អគ្គីសនី ជាមួយ​ការ​សិក្សា​របស់​គាត់​ ព្រម​តាំង​ចូល​រួម​ជួយ​កាសែត​អក្សរសិល្ប៍របស់​សាលារៀន​ និង​ ក្រុម​​អក្ស​រសាស្ត្រ​របស់​គាត់​បាន​យ៉ាង​ល្អ។ ក្នុង​យុវ​ភាព​របស់​គាត់​ វីរបុរស​របស់​នីកូឡាយ​ អូស្ត្រូ​ស្គី មាន​ដូច​ជា​លោក ហ្គារីបលឌី និង​ ហ្គេដផ្លាយ(ក្រុម​អ្នក​រំខាន​អ្នក​នយោបាយ)។ គាត់​ជា​មនុស្ស​ដែល​លង់​នឹង​អំនាន​មិន​ចេះ​ស្កប់​មិន​ចេះ​ស្កល់ និង​សៀវភៅ​ដែល​ជាកិច្ច​តែង​និពន្ធ​នៃ​ពួក​បដិវត្តន៍​ដ៏​អស្ចារ្យ​នៃ​ពួកអ៊ុយ​ក្រែន​ គឺកំពាព្យរបស់ ថេរ៉ាស សេវឈិនខូ, រឿង​និទាន​រ៉ូមេនទិក​របស់​ហ្គូហ្គល ជាស្នាដៃរបស់ ថេរ៉ាស ប៊ុលបា និង​ និពន្ធករ​រឿង​បុរាណផ្សេងទៀត ដែល​បាន​ច្របាច់​មួលយក​នូវ​មនោ​គតិ​របស់​កំលោះរូបនេះ។

​សង្គ្រាម​ស៊ីវិល ទន្ទ្រាន​ចូល​មក​យ៉ាង​ព្រៃ​ផ្សៃ​នៅ​ប្រទេស​អ៊ុ​យក្រែន ដោយ​តាម​រយៈ​សម្តី​ប៉ុន្មាន​ម៉ាត់​របស់​លោក ជេ វី សត្តាលីន បាន​មាន​និយាយ​ថា “នា​ថ្ងៃ​ដ៏​សំខាន់សម្រាប់​អន្តរបុគ្គល​នេះ ជំនួប​ប្រជុំ​នៃ​បដិវត្តន៍​របស់​កម្មករ​បាន​ចាប់​ផ្តើម​នៅ​រុស្ស៊ី រីឯ​ប្រតិបដិវត្តន៍ចំពោះ​ពួក​ចក្រពត្តិនិយម​កំពុង​តែ​មក​ពី​ភាគ​ខាង​លិច”។ ដោយ​សារ​ពាក្យនេះហើយ ដែល​បានទាក់​ទាញ​យុវជន​ជំនាន់​នោះ ឲ្យ​ចូល​ទៅក្នុងគំនួបនៃការ​ប្រយុទ្ធប្រឆាំង​ចំពោះ​ការ​បែង​ចែក​វណ្ណៈ។យុវជន​អូស្ត្រូវស្គី និង​មិត្ត​របស់​គេ​បាន​ជួយ​ដល់គណៈកម្មាធិការ​បដិវត្តន៍​លួច​លាក់​ដើម្បី​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​ឈ្លាន​ពាន និង​ វណ្ណៈគហបតីអ៊ុយ​ក្រែន ដែល​ជា​អ្នក​ក្បត់​បើក​ទ្វារធំឲ្យ​ទ័ពអាឡឺម៉ង់ចូលមក។ នៅ​ថ្ងៃរំដោះរដ្ឋសេផេថូខា យុវជនអូស្ត្រូវស្គីបាន​ជួយ​យ៉ាង​សកម្ម​ជាមួយ​នឹង​គណៈកម្មធិការបដិវត្តន៍​ដើម្បី​នាំ​យក​ជីវិតរបស់​ពួកគេ​មក​រក​សភាព​ធម្មតាវិញ និង​ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ទីផ្សារងងឹត និង​ប្រតិបដិវត្តន៍។

នីកូឡាយ​អូស្ត្រូវស្គី កាលនោះជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​សមាជិក​ទាំង​៥រូបដំបូង​នៃរដ្ឋសេផេថូខា។ ក្នុង​ខែ សីហា ឆ្នាំ ១៩១៩ គាត់​បាន​រត់​ចេញ​ពី​ផ្ទះ​ហើយចូល​រួម​ជាមួយ​នឹង​កង​ទ័ពក្រហម​ ដើម្បី​បញ្ជាក់​ខ្លួន​គាត់​ថា​ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់​អាច​ក្លាហាន​ម្នាក់។ នា​រដូវ​ក្តៅ​ឆ្នាំ ១៩២០ គាត់​បាន​ត្រលប់​មកផ្ទះ​វិញ ជាមួយ​ជាមួយ​នឹង​កងទ័ព​ជួរ​កង​ទីមួយ ជាមួយ​កេ​រ្ត៍ឈ្មោះ​ល្បី​ល្បាញ​នៅ​ក្នុងសង្គ្រាម​ប្រយុទ្ធ​ជាមួយ​នឹង​សេតប៉ូល (White Poles)។

ប៉ុន្តែ​សង្រ្គាម​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ផងនោះ យុវជន​អាយុ ១៥ឆ្នាំ​រូប​នេះ បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​កង​ទ័ព​ម្តងទៀត។ នៅ​ពេល​ប្រយុទ្ធ​នៅឯ អេលវ៉ូ គាត់​មាន​របួស​ជាទម្ងន់​ ហើយ​បាន​បាត់​បង់​ភ្នែកខាង​ស្តាំ​របស់​គាត់​ទៀតផង។ ដោយ​ស្ថិត​ក្នុង​ការ​ព្យាបាល​អស់​រយៈ​ពេ​លពីរ​ខែ​នៅ​ក្នុ​ងមន្ទី​រពេទ្យ​មក គាត់​ក៏​បាន​វិល​ត្រលប់​ទៅ​ឯសេផេថូកាវិញ។

នារដូវ​ក្តៅ​ក្នុង​ឆ្នាំ ១៩២១ អូស្ត្រូវស្គីបាន​ផ្លាស់​ទៅនៅរដ្ឋឃៀវ ជាទី​ដែល​គាត់​បាន​ដឹក​នាំ​អង្គភាព​កុម​សូម៉ុល ដោយ​ធ្វើ​ជា​ង​អគ្គីសនី​ប្រចាំ​រោង​ជាង​ផ្លូវ​រថភ្លើង ហើយ​ថែម​ទាំង​បានឆ្លង​កាត់​ការ​បង្រៀន​បច្ចេកទេស​នៅពេល​តែមួយ​នោះ​ផងដែរ។នំប៉័ង និង​ប្រេងសាំង​មាន​ការ​ខ្វះ​ខាត ជាហេតុ​នាំឲ្យ​នីកូឡាយ​ អូស្ត្រូ​ស្គីត្រូវ​ដឹក​នាំកម្មករ​ក្មេង​ៗមួយ​កង​ពល​កសាង​ខ្សែរថ​ភ្លើង​តូច​ដើម្បី​ទៅនាំ​យក​អុស​ដុត​ដែល​ជា​តម្រូវ​ការ​ចាំបាច់​ ចូល​មក​ក្នុង​ទីក្រុង។ ការ​ងារ​នោះ​គឺ​តម្រូវ​ឲ្យ​បំពេញ​ក្នុង​លក្ខខ័ណ្ឌ​ដ៏​ប្រាកដ​ប្រជា​ជា​ទី​បំផុតនោះ​ ចុង​ក្រោយ​ក៏​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​ ប៉ុន្តែ​តម្លៃ​នៃ​ការ​ងារ​នោះ​គឺ​ត្រូវ​យក​សុខ​ភាព​របស់​នី​កូ​ឡាយ​ អូ​ស្ត្រូវ​ស្គី​ទៅវិញ។ រដូវ​ស្លឹក​ឈើ​ជ្រុះ​នា​ឆ្នាំ​បន្ទាប់​នេះ នី​កូ​ឡាយ​​អូស្ត្រូវ​ស្គីមិន​ទាន់​បាន​ជា​សះ​ស្បើយ​ពី​ជម្ងឺ​របស់​គាត់​នៅ​ឡើយ​ផងនោះ គាត់​បាន​ចូល​រួម​ជា​មួយ​សមមិត្ត​កុម​សុមុល នៅ​ក្នុងការ​ស្វះ​ស្វែង​រក​ឈើ​ដែល​ខូច​ខាត​ពី​ទឹក​ជំនន់រដូវ​ស្លឹក​ឈើ​ជ្រុះ មក​ធ្វើ​ក្បូន ដោយ​ការ​ដើរ​កាត់​ទន្លេ​នីបពើ ដែល​មាន​ទឹកកក​ជម្រៅ​ត្រឹម​ជង្គង់ឯណោះ។

របួស​ដែលបន្សល់​ពី​សមរភូមិ​របស់​គាត់ បាន​ធ្វើ​ឲ្យ​គាត់​មាន​ជម្ងឺ​គ្រុន​ក្តៅ ហើយ​រោគ​សន្លាក់​ឆ្អឹង​នោះ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សុខ​ភាព​របស់​គាត់​ រហូត​ទាល់​តែ​គាត់​អស់​ជម្រើស ហើយ​បោះ​បង់​ការ​ងារ​របស់​គាត់​នៅ​ឯ​គាវ។ ប៉ុន្តែ​គំនិត​នៃ​ទុព្ធល​ភាពទាំង​ស្រុង​ និង​ការ​លែង​លះ​ចេញ​ពី​នយោ​បាយ​ និង​គំនិត​ច្នៃ​ប្រឌិត​សម្រាប់​ប្រទេស​របស់​គាត់នោះ សុទ្ធ​សឹង​ជា​គំនិត​ដែល​ប្រឆាំង​ចំពោះ​គ្រប់​សរសៃ​ឈាម​របស់​គាត់​ទៅ​ហើយ។ ដោយ​ភាព​ចចេស​ គាត់​នៅ​ត្រូវ​បាន​គេ​បន្ត​ផ្តល់​ការ​ងារ​ឲ្យ​ធ្វើ​ ហើយ​ដោយ​សម្រប​តាមការ​ប្តេជ្ញា​ចិត្ត​ គាត់​ត្រូវ​បាន​គេ​បញ្ចូន​ឲ្យ​ទៅ​តំបន់​បេរេស្តូវ ជា​ទី​ក្រុង​តូច​មួយ​របស់​ជនជាតិ​អ៊ុយ​ក្រែន​ ដែល​ស្ថិតនៅ​តាម​ព្រំ​ដែន​ចាស់​របស់​អឺរ៉ុប ជា​កន្លែង​ដែល​គាត់​បាន​ច្រាន​ទម្លាក់​ខ្លួន​គាត់​ទាំងមូល​ទៅ​ក្នុង​បក្ស​សំខាន់​ និង​ការ​ងារ​របស់​កុមសុមុល។

ក្នុង​ឆ្នាំ ១៩២៤ អូស្ត្រូវ​ស្គី​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​ក្នុង​បក្ស​Iុម្មុយនីស​។ មក​ដល់​ពេលនេះ​ សុខ​ភាព​របស់​គាត់​ កាន់​តែ​យ៉ាប់​យឺន​ខ្លាំង​ឡើង​រហូត​ដល់​ចំនុច​មួយ ដែល​ការ​ងារ​របស់​គាត់​មិន​អាច​បន្ត​ទៅ​ទៀត​បាន។ ផ្ទុយ​ស្រឡះ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​អស់​ពីសមត្ថ​ភាព​របស់​អ្នក​ជំនាញ​ និង​ការ​ព្យាបាល​ដែល​ផ្តល់​ដោយ​មន្ទី​រពេទ្យ​ដោយ​បក្ស​ និង​រដ្ឋា​ភិបាល​សូវៀត ជម្ងឺ​ (រោគ​សន្លាក់​ឆ្អឹង)នៅ​តែ​បន្ត​យ៉ាង​រន្ថើន​ដដែល។ ខ្វះ​តែ​បន្តិច​ទៀតចូល​ឆ្នាំ ១៩២៦ វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា វីរៈ​យុវជន​រូបនេះ​ត្រូវ​បាន​វាសនា​កំហឹត​ឲ្យ​រូប​គេ​ក្លាយ​ទៅ​ជា​ជន​ពិការ​ដែល​ត្រូវ​នៅ​តែ​លើ​គ្រែ​ពេញ​មួយ​ជីវិត​របស់គេ។ បី​ឆ្នាំ​ក្រោយ​មក គាត់​បាន​ខ្វាក់​ទាំងស្រុង​ ហើយ​នៅ​ឆ្នាំ ១៩៣០ ការ​ជួស​ជុសប៉ះ​ប៉ូវ​ទៅ​លើ​សន្លាក់​របស់​គាត់ត្រូវ​បាន​បញ្ចប់ លើក​លែង​តែ​ដៃ​និង គួយ​ដៃ​របស់​គាត់ត្រូវ​បាន​ជា​សះ​ស្បើយ​ទាំង​ស្រុង។ ជាមួយ​នឹង​សេចក្តី​សង្ឃឹម​នៃ​ការ​ជា​សះ​ស្បើយ​ទាំង​ស្រុង នីកូឡាយ អូស្ត្រូវ​ស្គី​បាន​រក​នឹក​ឃើញ​នូវ​ “គម្រោង​មួយ​ដែល​នឹង​ផ្តល់​នូវ​អត្ថន័យ​សម្រាប់​ជីវិត​របស់​គាត់ ជា​អ្វី​ដែល​នឹង​ស្ថិត​ស្ថេរនៅ​ជា​រៀង​ដរាប”។ ដោយ​ក្តី​សោក​ស្តាយ​ចំពោះ​ដំណែង​របស់​គាត់ យុវជន​បុល​សេវិក​មិន​អាច​នឹក​ទៅ ដល់​ជីវិត​ដែល​ដាច់​ចេញ​ពី​ការ​ងារ​របស់​មនុស្ស​ និង​ការ​តស៊ូ​បាន​ឡើយ។ គាត់​បាន​ដោះ​ស្រាយ​បញ្ហា​ដោយ​ការ​វិល​ត្រលប់​ទៅ​កាន់​ជួរ​ប្រយុទ្ធ​ រួច​កាន់​អាវុធ​សារ​ជា​ថ្មី​ម្តងទៀត -នេះ​ជាតាម​អ្វី​ដែល​គេ​សរសេរ។  បេះ​ដូង​របស់គាត់​បាន​ដាក់​ទៅ​លើ​ការ​សរសេរ​សៀវភៅ​អំពីវី​វៈ​អតីត​របស់​គាត់ ដែល​អាច​ជួយ​ដល់​បក្សឲ្យ​បង្កើតនូវ​ជំនាន់​ក្រោយ​របស់​មនុស្ស​ដែល​មាន​ពោរពេញ​ដោយ​គំនិត​កុម្មុយ​នីស​និយម។ នេះ​គឺ​អាច​ក្លាយ​ជា​ការ​ដឹក​នាំ​ទៅកាន់​បុព្វហេតុ​នេះ​បាន។

វា​ពិត​ជា​នៅ​ក្នុងកំឡុង​ឆ្នាំ ១៩២៥ ឬ ១៩២៦ ក្នុង​កំឡុង​ពេល​ដែល​ជំងឺ​របស់​គាត់ចាប់​ផ្តើម​ធ្វើ​ទុក្ខ​ជា​លើ​កដំបូង នោះ​គឺ​ជា​គំនិត​ដំបូង​ដែល​អូស្ត្រូវ​ស្គី​បាន​នឹក​ឃើញ។ គាត់​ចាប់ផ្តើម​ពេញ​ចិត្ត​ចំពោះ​ការ​រំលឹក​ពីថ្ងៃ​ដែល​កន្លង​ផុតទៅ និង​អំពើទាំង​អស់​របស់​សមាជិក​កុសុមុល​ដំបូង​ និង​រឿង​រ៉ាវ​ទាំង​ឡាយ​ដែល​បាន​បង្ហាញ​ថា​គាត់​គឺ​ជា​មនុស្ស​ដែល​មាន​អំណោយ​ទាន​ក្នុង​បរិយាយ​រៀប​រាប់​និង​ការ​និទាន។ ទោះ​បី​ជា​ ថ្ងៃ​ដែល​បាន​កន្លង​ទៅ​ហើយនោះ គាត់​ពុំ​ដែល​គិត​ថា​គាត់​ជា​អ្នក​និពន្ធ​ក៏​ដោយ។   វា​មិន​មែន​ជា​ការ​ពិត​រហូត​ដល់​គាត់​បាន​រៀន​នៅ​ក្នុង​វគ្គ​សិក្សា​ស្តី​ពី​ទំនាក់​ទំនង នៅ​ឯ​សកល​វិទ្យា​ល័យ​កុម្មុយនីស ដែល​បាន​ផ្តល់ឲ្យ​គាត់​នូវ​កា​រចាក់​ឬស​យ៉ាង​ជ្រៅ​ទៅ​លើ​ម៉ាកស៊ីស​លេនីន​និយម ដែល​បាន​ធ្វើឲ្យ​គាត់​មាន​បទ​ពិសោធន៍​របស់គាត់នៅ​ក្នុង​ពន្លឺ​ថ្មី ក្នុង​ការ​ស្វែង​យល់​ការ​ដើរ​តួ​នាទី​របស់​បក្ស​លេនីន និង​ស្តាលីន ដើម្បី​សន្តិ​ភាព​ក្នុង​ទឹក​ដី​កំណើត​របស់​គាត់ ដើម្បី​អំនាច​នៃ​គំនិត​កុម្មុនីស​និយម ដែលបាន​ផ្លាស់​ប្តូរ​ទឹក​ដី​របស់​គាត់ ប្រជាជន​របស់​គាត់ និង​ខ្លួន​គាត់​ផ្ទាល់​ផងដែរ។

អូស្ត្រូស្គីបាន​ជីក​កកាយ​យ៉ាង​វក់​វីទៅ​ក្នុង​ការ​ងារ​ជា​អ្នក​និពន្ធ​បែប​បុរាណ​របស់​ជន​ជាតិ​រុស្សីដូច​ជា – ភូសស្គីន, ហ្គូហ្គូល, ថឺជេននីវ, ថុលស្តូយ, ឆេកខូវ, និង​ពិសេស​ជាងគេ​គឺ ហ្គ័រឃី។ មាន​ការ​ប្រមូល​ទុក​នូវ​ស្នាដៃ​របស់​លោក ហ្គ័រ​ឃី​ជា​ច្រើន​ ដោយ​ម្តាយរបស់​គាត់ និង សៀវភៅ​ពី​របី​ក្បាលផ្សេង​ទៀត ដែល​ជា​ចំនូ​លចិត្ត​របស់​អូស្ត្រូវ​ស្គី​។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ គាត់​បាន​សុំ​ឲ្យ​មិត្ត និង​សាច់​ញាតិ​របស់​គាត់​អាន​សៀវភៅ​របស់​ហ្គ័រ​ឃី ឲ្យ​គាត់​ស្តាប់ ហើយ​និងចម្លង​អត្ថបទ​មួយ​ចំនួន​ពី​រឿង​របស់ហ្គ័រ​ឃី  និង​ការ​ងារ​មួយ​ចំនួន​នៃ​អ្នក​និពន្ធពល​ជីព។ គាត់​បាន​ធ្វើ​ការ​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើអក្សរ​សាស្ត្រ​បែប​នយោ​បាយ និង​សៀវភៅ​ស្តីអំពី​សង្គ្រាម​ផ្ទៃ​ក្នុង​ ដែល​ជា​ទូទៅ​គឺ​ឆាប៉ាយេវ និងពួក​ចោរ​សមុទ្រ​ ដោយ​លោក​អេ. សារ៉ា​ហ្វី​ម៉ូ​វិច​ឆ៍ និង​ ព្រេង​សំណាង​របស់​ហ្វេដេ​យេវ ដែល​ជា​សៀវភៅ​ដែលសរសេរ​ពី​វី​រៈ​ជន​រុស្សី​ដែល​តស៊ូ​ទាម​ទារ​សេរី​ភាព និង​កំណើត​ថ្មី​របស់​ជន​ជាតិ​សូវៀត។ ឈាន​ចូល​មក​ដល់​ឆ្នាំ​​ដែល​គម្រោង​ការណ៍​ ៥​ឆ្នាំ​របស់​ស្តាលីនដែល​គេ​ហៅ​ថា “ប្រវត្តិ​សាស្ត្រ​ដែល​គ្មាន​មនុស្ស​ស្គាល់” ដែល​បាន​បរិយាយ​ប្រាប់​ដោយប្រវត្តិ​នៃ ស៊ី ភី អេស យូ (ប៊ី), វគ្គ​ខ្លី​ “ការ​កសាង​នូវ​ឧស្សាហកម្ម​ខ្នាត​ធំ ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​អភិវឌ្ឍ​ថ្មីៗ, វីរៈ​ពល​ករ​នៅ​​វណ្ណៈ​ការងារ​រាប់​លាន” ដែល​មាន​សមាជិក​កុសុមុល​ជា​ច្រើន​រយ​ពាន់​នាក់​ដែល​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ប្រជា​ជន​សូវៀត​ដែល​មាន​ចំនែក​នៅ​ក្នុង​ការ​កសាង​ដែក​ម៉ាញេទិក និង​ការងារ​លោហៈ, ស្ថានីយ៍​អគ្គីសនី​ដើរ​ដោយ​ចំហាយ​ទឹកលេនីន​​នៅទន្លេ​នីបពើ, រោង​ចក្រ​ផលិត​យន្ត​ស្តាលីន​ក្រាត, និង​គម្រោង​ការ​សាង​សង់​ធំ​ៗផ្សេង​ៗទៀត ដែល​ស្ថិត​នៅក្នុង​គម្រោង​ការ​៥ឆ្នាំ របស់​លោក​ស្តាលីន។ នៅ​ពេល​តែ​មួយ​នោះមាន​ប្រជាជន​រាប់​លាន​នាក់​បាន​ចូល​រួម​ក្នុងចលនា​បក្ស​កុម្មុយនីស្ត។

ដោយ​សារ​​ឥទ្ធិ​ពលនៃ​ព្រិត្តិការណ៍​ទាំង​អស់​នេះ​ហើយ ដែល​វី​រៈ​ជន​របស់​នី​កូ​ឡាយ​ អូស្ត្រូវ​ស្គី ដែល​អ្នក​ដែល​​បង្កើត​នោះ​បាន​ហៅ​គាត់​ថា “វីរៈជន​ក្នុង​ជំនាន់​យើង” នោះ​បាន​ទុក​ដាក់​នូវ​ចរិក​លក្ខណៈរបស់​ពួកគេ​នៅ​ក្នុង​គំនិត​របស់​គាត់​នៅ​ទី​បញ្ចប់នោះ។

ក្នុង​ខែវិច្ឆិកា ឆ្នាំ ១៩៣០ ទាំង​ពិការ​ភ្នែក និងក្រោក​លែង​រួច​ផងនោះ គាត់​ចាប់​ផ្តើម​​ស្នាដៃ​ “លុះដែក​ថែប​លត់​រួច​ហើយ” នេះឡើង​មក។ ផ្នែក​នៃ​សៀវភៅ​នេះ​គឺ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​ដៃរបស់​អ្នក​និពន្ធ​ផ្ទាល់ ទោះ​បី​ជា​មាន​ការ​ឈឺ​ចុក​ចាប់​ជា​អនេក​ក្តី ទោះ​មា​ន​ការ​ពិបាក​ដោយ​បទ​ពិសោធន៍​ទាំង​នេះ​ក្តី ហើយ​ផ្នែក​ទាំង​ប៉ុន្មាន​គឺ​គាត់​បាន​សរសេរ​ជូន​ភរិយា​របស់​គាត់ ប្អូនស្រី​របស់​គាត់ និង​មិត្ត​ជំនិត​ទាំងឡាយ​របស់​គាត់។ ក្នុង​ឆ្នាំ ១៩៣៣ សៀវភៅ​នេះក៏​ត្រូវ​បាន​បញ្ចប់។

* * *

លុះដែកថែបលត់រួចហើយ គឺ​ជា​សៀវភៅ​អំពី​កំណើត​នៃ​មនុស្ស​ថ្មី​ ជា​មនុស្ស​នៃ​សង្គមយុគ​សម័យ​សង្គម​​និយម ដែល​ហ៊ាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ក្នុង​ការ​តស៊ូ​ដើម្បី​ភាព​រីក​រាយ​នៃ​មនុស្ស​ជាតិ។

លក្ខខ័ណ្ឌ​សំខាន់​បំផុត​ដែល​សរសេរ​នៅ​ក្នុង​សៀវភៅ​នេះ​គឺ ការ​ប្រយុទ្ធ​ដ៏​រស់​រវើក​ ដែល​បង្កើត​ឡើង​ដោយ​អ្នក​និពន្ធប្រឆាំង​ជាមួយ​នឹង​ភាព​ឈឺ​ចាប់ និង​ជម្ងឺ ជំនួយ​ដែល​បាន​ជួយ​ដល់​គាត់​តាម​រយៈ​បក្ស និង​អជ្ញា​ធរ​សូវៀត និង ញឹកញាប់ ឬមិនសូវ​ជា​ញឹក​ញាប់​ណាស់​ណា​នោះគឺ​តាម​រយៈ​មនុស្ស​មួយ​ចំនួន​ ដែលមិន​មែន​ជា​មិត្ត ហើយក៏មិន​ជា​សាច់​ញាតិ​អ្វី​នោះ​ដែរ តែ​មនុស្ស​ទាំង​នោះមាន​នូវ​អ្វី​ដែល​បញ្ជាក់​ពី​ការ​ផ្លាស់​ប្តូរ​ ដែល​បាន​​បង្កើត​នូវ​ទំនាក់​ទំនង​របស់​មនុស្ស និង​ដោយ​កំណើត​នៃ​មនុស្ស​ថ្មី។

ឥទ្ធិពល​នេះ គឺ​ជា​គំនិត​នៃ​ការ​ជំរុញ​ដល់​អត្ថ​ន័យ​នៃ​ជីវិត​ ដែល​បាន​ចាប់​ច្បិច​នូវ​ចិត្ត​គំនិត​នៃ​អ្នក​សរសេរ​វ័យ​ក្មេង​ ដែល​បាន​ដាក់បេះ​ដូង​ និង​ព្រលឹង​របស់​គាត់​ផ្ទាល់​ទៅ​លើ​ “អ្វីដែល​ល្អ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិ​ភព​លោក នោះគឺការ​តស៊ូ​ដើម្បី​សន្តិ​ភាព​នៃ​មនុស្ស​ជាតិ” បានទាក់​ទាញ​ចំនាប់​អារម្មណ៍​មនុស្ស​ទាំង​អស់​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នីកូឡាយ​​ អូស្ត្រូវ​ស្គី។

លុះដែកថែបលត់រួចហើយ គឺ​ជា​ជីវិត​របស់​អ្នក​និពន្ធ តែ​វា​មាន​ច្រើន​ជាង​នេះ​ទៅទៀត “វា​គឺ​ជា​រឿង​ប្រលោម​លោក ដែល​មិន​មែន​ជា​ជីវ​ប្រវត្តិ​​ធម្មតា​របស់​សមមិត្ត​កុមសុមុល​អូស្ត្រូវស្គី​” ដែល​ជា​អ្នក​និពន្ធ​រឿង​នេះ​ផ្ទាល់ បាន​ដើរ​តួ​នៅ​ក្នុង​រឿងនេះ​ដែរ។ វា​ជាការ​ពិត​ដែល​ថា នៅ​ក្នុង​តួ​អង្គ ផាវែល កូឆា​ហ្គីន យើង​អាច​អង្កេត​បាន​យ៉ាង​ងាយ​ស្រួល​នូវ​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​អ្នក​បង្កើត​តួ​អង្គនេះ​ផ្ទាល់​ គឺ​ជា​ចរិត​លក្ខណៈ​របស់​អូស្ត្រូវ​ស្គី ជា​កវី​និពន្ធ​ ដែល​មាន​ដូច​ជា ពន្ធុ​ភាព​របស់​គាត់​ជាមួយ​វីរៈ​បុរស​របស់​គាត់ ជីវិត​ឯក​ជន​របស់​គាត់ សង្គម និង​ជីវិត​ច្នៃ​ប្រឌិត​ទាំង​ក្នុង​វីរៈ​ភាព និង​ អ្នក​និពន្ធ​បង្កើត​បាន​ជា​ឯក​លក្ខណៈ​មួយ​ សម្រាប់​បម្រើ​អារម្មណ៍​អ្នក​អាន។ នេះ​គឺ​ជា​អ្វី​ដែល​មាន​ចំពោះ​អ្នកនិពន្ធ​សូវៀត​ដ៏ទៃ​ទៀត និង​ ជា​អ្វី​ដែល​ផ្តល់​នូវ​ថាមពល​អូស​ទាញ​ និង តថភាព​ទៅកាន់​តួ​អង្គ​ដែល​ពួកគេពណ៌នា។

ការ​រៀប​រាប់​ពី​ជីវ​ប្រវត្តិ​របស់​គាត់​ឡើង​វិញ ក៏​ជា​ការ​បង្ហាញ​ពី​ជីវភាព​ទាំង​មូល​របស់​ជំនាន់​នោះ​ផងដែរ លោក​នី​កូឡាយ​អូស្ត្រូវ​ស្គីបាន​ចាប់​ផ្តើមប្រលោម​លោក​នេះ​ជាមួយ​រូប​ភាព​ពី​កុមារ​ភាព​របស់​លោក បង្ហាញ​អ្នក​អាន​ពី​គំនិត​ និង​ចរិត​លក្ខណៈ​របស់​ផាវែល​ កូ​ឆា​ហ្គីន ត្រូវ​បាន​រួម​​បញ្ចូល​ដោយ​វត្តមាន​របស់​លោកនៅ​ក្នុង​មជ្ឍ​ដ្ឋាន​ដ៏​តឹង​តែង​មួយ បង្ហាញ​ពី​របៀប​ដែល​គាត់​រីក​ធំ​ធាត់​ឡើង ណិង​ភ្ញាក់​ឡើង​​ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​បង្កើត​ឡើង​វិញនូវបរិស្ថាន​នេះ និង​ប្រព័ន្ធ​សង្គម​ទាំង​មូល បង្ហាញ​ពី​របៀប​ដេល​មនុស្ស​តស៊ូ​ប្រឆាំង​ដើម្បី​សង្គម​និយម ដោយ​ការ​ផ្លាស់​ប្តូរ​នូវ​ស្ថាន​ភាព​សេដ្ឋកិច្ច​នៃ​សង្គម​រស់​នៅ ដើម្បី​ឲ្យ​ក្លាយ​ជា​មនុស្ស​ថ្មី​នៅ​ក្នុង​សង្គម ដែល​មាន​នូវ​មនសិការ​សង្គម និង​កសាង​នូវ​លក្ខណៈ​ថ្មី​មួយ​ទៀតសម្រាប់​ចរិត​លក្ខណៈ​សង្គម និង​ ចរិត​លក្ខណៈ​ផ្ទាល់​ខ្លួនម្នាក់​ៗ ដែលជា​សីល​ធម៌​ដ៏​ពិត​ប្រាកដ​មួយ​របស់​មនុស្ស​ជាតិ។

អាច​ទាញ​យក​ជាឯកសារ​ខាង​ក្រោមនេះ៖

ជីវិត​អ្នក​និពន្ធរឿង “លុះ​ដែក​ថែប​លត់​រួចហើយ”

បកប្រែពីជាភាសាខ្មែរដោយ

មួង ឌីយ៉ា

រៀបចំអត្ថបទដោយ

មួង ឌីយ៉ា

បោះពុម្ពដោយ
បក្សកុម្មុនីស្ត​នៃ​ប្រទេស​អូស្ត្រាលី
ក្រុងស៊ីដនី ប្រទេសអូស្ត្រាលី
សីហា ២០០២

កំណែ​ប្រែ​នេះ​ត្រូវ​បាន​បោះ​ពុម្ព​ឡើង​វិញពី​ច្បាប់​ដើមដោយ៖

រោង​ពុម្ព​ភាសា​បរទេស

មូស្គូ យូអេស​អេស​អា

1952

Advertisements

22 Replies to “ប្រវត្តិ​អ្នក​និពន្ធសំណព្វ​ចិត្ត​ខ្ញុំ”

    1. ហិហិ! ឥឡូវកំពុងបកប្រែរឿងនេះ តាមភាគ តែ​មិន​ដឹង​ទៅ​រួច​ឬអត់ទេ!

      Like

    2. អាច​ទៅ​រួច! ឆាប់​បក​មក ចង់​អាន​ 😀

      Like

    3. បកបានបន្តិចហើយ! កំពុងបន្តបកទៀតណាសម្លាញ់!

      Like

  1. សៀវភៅច្បាប់ដើមបកពីក្រុងមូស្គូ…ធ្លាប់អានតាំងពី17 ឆ្នាំមុន។ ចាំមិនភ្លេចទេ… ប៉ាវកា ដ៏កម្សត់!

    Like

    1. អូហូ! មានសៀវភៅនោះទេ? បើ​មាន​ខ្ញុំ​សុំ​ខ្ចី​បានទេ? (និយាយត្រង់ៗ) ហិហិ

      Like

    2. មានតើ! នៅផ្ទះឯស្រែ… តែសៀវភៅនោះធ្ងន់ណាស់ ក្រាស់មែនទែន…​ខ្ញុំអានជិតពីរឆ្នាំបានចប់ (ព្រោះកំជិលអាំងផេះ ហេហេ)។ ខ្ញុំមានសៀវភៅបែបនេះពីរក្បាល «លុះដែកថែបលត់រួចហើយ» និង «នេះគឺមនុស្សពិត» ខ្ញុំចូលចិត្តនេះគឺមនុស្សពិតជាងនិយាយតាមត្រង់ទៅ។

      Like

      1. មាន​គេ​ប្រាប់​ខ្ញុំ​ថា មាន​សៀវភៅនេះ​នៅបណ្ណាគារ ខ្ញុំនឹងសាកទៅរកមើល! តែបើរកមិនបានប្រហែលត្រូវពឹងពាក់​វឌ្ឍនាហើយមើលទៅ បើអាច! រឿងនេះគឺមនុស្សពិត ខ្ញុំមិនដែលអានទេ តែចង់អានណាស់ ពេលលឺថាល្អជាងរឿងលុះដែកថែបលត់រួចហើយ!

        Like

  2. ខ្ញុំ​ធ្លាប់​ឮលោកគ្រូ​វ៉ាសំអាត​ ណែ​នាំ​ឲ្យ​អាន​រឿង​នេះជា​យូរ​មកហើយ តែ​មិន​ដឹង​ថា ត្រូវ​ទៅ​រក​នៅ​ទីណា! អរគុណណា​សម្លាញ់​ សូម​បក​បន្ត​ទៀត​ ហើយ​រៀប​ជា​សៀវភៅ​មួយចែក​រំលែក​គ្នា​អាន​ផង! សង្ឃឹម​ថា តាម​រយៈ​ការ​ចែក​រំលែក​នេះ ធ្វើ​ឲ្យ​មិត្ត​និង​មិត្ត​ដទៃ​រីកចម្រើន!!!

    ខ្ញុំ​សុំ​មិត្ត​ជួយ​ប្រាប់​វើប្រេសលោក​ដែល​នៅ​បារាំង​នោះ​ឲ្យ​ខ្ញុំ​បា​នដឹង និង​ជជែក​ជាមួយ​គាត់​ផង។

    Like

    1. រឿង​បក​ប្រែនោះ ខ្ញុំ​សុំ​ផ្អាក​សិនហើយ ទោះបក​ប្រែ​បាន​មួយ​ជំពូក​ហើយក៏ដោយ ព្រោះ​លឺ​ថា​មាន​គេ​ឃើញ​សៀវភៅ​នេះ​នៅ បណ្ណាគារ! ថ្ងៃនេះ​រក​ទៅទិញហើយ!

      Like

  3. ហ្នឹងហើយពឹងពាក់ខ្ញុំទៅ នៅម្ខាងពិភពលោកម្នាក់ ហាហាហា… ចាំសួរបងស្រីមើលសិន ព្រោះរើផ្ទះរាប់សិបដងមកហើយមិនដឹងជាគាត់ទុកដាក់វាបានល្អរឺអត់ទេ..​ តែសៀវភៅទាំងពីរនោះក្រាស់មែនណា ទម្ងន់ប្រហែលពីរទៅបីគីឡូទេដឹងហ្ន៎… ចាំបានថាវាមានគម្របពណ៌បៃតងចាស់ ហើយ រឹង… ខ្ញុំមិនធានាថារឿង នេះគឺមនុស្សពិត ល្អមើលជាង លុះដែកថែបរួចហើយ សំរាប់គ្រប់គ្នានោះទេ ប៉ុន្តែសំរាប់ខ្ញុំសូមបោះឆ្នោតអោយ នេះគឺមនុស្សពិតហើយ។ នេះគឺមនុស្សពិតនិយាយអំពីជីវិតអ្នកបើកយន្តហោះប្រយុទ្ធរបស់អ៊ុយក្រែន បន្ទាប់ពីគាត់ធ្លាក់យន្តហោះ។

    Like

    1. អូហ៍! តាមពិតនៅច្រុកគេសោះ! ចាំមើលខ្ញុំដើររកតាមបណ្ណាល័យសិន តែ​បើរឿងនេះគឺមនុស្សពិត ប្រហែលរកមិនបានទេមើលទៅ! ត្រឹមតែលុះដែកថែបលត់រួចហើយ ខ្ញុំរកសឹងស្លាប់ទៅហើយ ហើយតាមភិនភាគប្រាប់នោះ គឺសៀវភៅច្បាប់ដើមនោះឯង ដែលខ្ញុំធ្លាប់អាន ធ្លាប់ប៉ះ! អរគុណទុកជាមុនណា!

      Like

  4. ភ្លេចប្រាប់អ្នកនិពន្ធ «នេះគឺមនុស្សពិត» ខុសគ្នាពី «លុះដែកថែបលត់រួចហើយ» ទេ។ សៀវភៅស៊េរីហ្នឹងនៅមាន មួយក្បាលទៀត «អាវក្រហម» ធ្លាប់ឃើញតែអត់ធ្លាប់បានអានទេ ហើយវាក៏បានបាត់បង់ទៅ។
    ខ្ញុំគិតថាអាចនៅមានតាមបណ្ណាល័យធំៗ (ថ្នាក់ជាតិ ឬ មហាវិទ្យាល័យណាកញ្ចាស់ៗបន្តិច)។
    តាមពិតទៅសៀវភៅពីរក្បាលហ្នឹងជាកម្មសិទ្ធដាច់មុខរបស់ម៉ែទេ គាត់ហួងហែងវាសឹងអី ហាមមិនអោយបត់ក្រដាស ហាមមិនអោយមានស្នាមប្រឡាក់…

    Like

    1. អញ្ចឹងគម្រោង​សុំទិញសៀវភៅនោះត្រូវរលាយដូចអំបិលត្រូវទឹកហើយ! មិនដឹងថាខ្ចីបានឬអត់ទេមើលទៅនេះ! ខ្ញុំបានទៅរកនៅបណ្ណាគារហើយ តែអត់មានទេ!

      Like

    2. អញ្ចឹងម៉ាក់វឌ្ឍនា ចូលចិត្តរឿង​កុម្មុយនីសណាស់! គាត់មានសៀវភៅនេះច្រើនដល់ហើយហ្ន៎! គួរឲ្យសរសើរមែន!

      Like

    3. មិនមែនគាត់ស្រលាញ់សៀវភៅកុម្មុយនីស្តទេ គឺគាត់ស្រលាញ់សៀវភៅតែម្តង ហើយកាលដែលគាត់ហួងហែងនោះ ព្រោះវាជាសៀវភៅកម្រ…. 😀 សៀវភៅរបស់គាត់សុទ្ធតែចម្លែកៗ និង កម្រ… មិនដឹងជាគាត់បានពីណាដែរ..ហេហេហេ

      Like

  5. ពូកែសរសេរឃ្លាបានប្លែកៗគួរអោយចាប់អារម្មណ៍ណាស់ដូចជា

    …បាន​បណ្តុះ​នូវ​គ្រាប់ពូជនៃសេចក្តី​សំអប់​ដ៏ល្វីងចត់​នេះ​ចំពោះ​សត្រូវ​វណ្ណៈ​របស់គាត់…

    សូមសរសើរដោយស្មោះ !

    Like

    1. បាទ! អរគុណ​ដែល​បាន​សរសើរ យ៉ាង​ណា​នេះ​មិន​មែន​ជា​សម្តី​របស់​ខ្ញុំ​នោះទេ គឺ​ជា​ការ​បក​ប្រែ​ពី​ភាសា​អង់គ្លេស​តែ​ប៉ុណ្ណោះ!

      Like

    2. សម្លាញ់យូរអង្វែង!
      គ្នា​បាន​អាន​ហើយ ហើយ​បាន​ផ្ញើ​ទៅ​ម៉ែល​របសមិត្ត”Dia Moung” , សូម​បើ​កម៉ែល​ផង!

      ចង់ឲ្យឌីយ៉ា និង​មិត្ត​ដទៃ​ ជួយស្រាវជ្រាវពីលោក តុល ស្តយ និងពិសេសជាងគេគឺ ហ្គ័រឃី។ ចង់អានរឿង ម៉ែ របស់គាត់។

      ចំពោះ​ […] «រឿងនេះគឺមនុស្សពិត»
      «អាវក្រហម» តាមពិតទៅសៀវភៅពីរក្បាលហ្នឹងជាកម្មសិទ្ធដាច់មុខរបស់ម៉ែទេ គាត់ហួងហែងវាសឹងអី ហាមមិនអោយបត់ក្រដាស ហាមមិនអោយមានស្នាមប្រឡាក់…[…] វឌ្ឍនា
      ខ្ញុំ​ចង់​បាន​អាន​ដែរ… តើ​អាច​សូម​ជួយ​ចែ​ករំលែក​ផង​បាន​ទេ?

      អរគុណ!

      Like

  6. សួស្តីបង ខ្ញុំពិតជាចង់អានសៀវភៅទាំងពីរក្បាលនេះខ្លាំងណាស់ «រឿងនេះគឺមនុស្សពិត» «លុះដែកថែបលត់រួច​ហើយ» តេីអាចជួយចែករំលែកផងបានទេជាសៀវភៅក៏បាន PDFក៏បាន

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s