គោ​ចាស់​ចង់​ស៊ី​ស្មៅ​ខ្ចី​នៅ​វត្ត​ភ្នំ

កាល​ពី​ម្សិលម៉ិញ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១១ ខ្ញុំ​បាន​ទៅ​ដើរ​លេង​នៅ​វត្ត​ភ្នំ នាវេលា​ម៉ោង​ប្រហែល​ជា​ ៤ល្ងាចទៅហើយ។ ស្រាប់​តែ​ឡើង​ទៅ​ដល់​ខា​ង​ក្រោយ​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​ក្បែរ​វិហារ​ លើ​វត្ត​ភ្នំនោះ ខ្ញុំ​បាន​ឃើញ​រឿង​រ៉ាវ​ដែល​ធ្លាប់​តែ​អាន​ក្នុង​កាសែត​មួយ​ដោយ​ផ្ទាល់​ភ្នែក គឺ​គោ​ចាស់​ចង់​ស៊ី​ស្មៅ​ខ្ចី។

កញ្ញាអាយុប្រហែល ១៥ ឬ១៦ ត្រូវ​បាន​តា​ចាស់​ម្នាក់អាយុ​ប្រហែល ៦០​ជាង​ទៅ​ហើយ មក​​ក្របួច​អោប ថើប​ពី​ក្រោយ​ខ្នង។ នារី​នោះ​ខំ​ប្រតាយ​ប្រតប់​តប​ត​វិញយក​រួច​ខ្លួន តែ​មិនហ៊ាន​ស្រែក​ឡូឡា​អីទេ​ ប្រហែល​ខ្លាច​ខ្មាស​គេ បាន​ត្រឹម​តែ​មើល​ទៅ​គោ​ចាស់​នោះ​ទាំង​ហួស​ចិត្ត​ មុខ​ឡើង​ក្រហម ហើយ​ចង់​យំទៀតផង។ ខ្ញុំ​មាន​រឿង​និយាយ​ដើម​គេ​តែ​ប៉ុណ្ណឹង​ឯង។

ខ្ញុំ​ថា​មិនយូរ​មិន​ឆាប់​ទេ ស្មៅ​នោះ​នឹង​ត្រូវ​គោ​នោះ​ស៊ី​អស់​មិន​ខានទេ ឲ្យ​តែយ៉ាងហ្នឹង សង្ឃឹម​ថា​មិន​មាន​រឿង​ឃាត​កម្ម​កើត​ឡើង ដោយ​សារ​បង្ខំ​នេះទេ! គួរ​ឲ្យ​អនោច​អធ័មមែនទែន…នារី​ៗ ត្រូវ​បាន​បុរស​ធ្វើ​បាប​រហូត​មក​ ហើយ​បុរស​មួយ​ចំនួន​តូច នៅ​តែ​ធ្វើ​បាប​នារី​ដដែល តាម​ផ្លូវ​ចិត្ត ឬតាម​ផ្លូវ​កាយ​ជាដើម។ សូម​ចាប់​ផ្តើមពី​ខ្លួន​អ្ន​ក​ផ្ទាល់! កែ​ប្រែ!

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​រឿងជីវិតតាមរយៈការសរសេរ...

43 thoughts on “គោ​ចាស់​ចង់​ស៊ី​ស្មៅ​ខ្ចី​នៅ​វត្ត​ភ្នំ

  1. តើមានដឹងថា តើស្ត្រីនោះត្រូវជាអ្វីនឹងតាចាស់នោះរឺអត់?

    Like

  2. បាទ! តែពេលនេះ ល្ងាចៗឡើងគេ​មិន​សូវ​ឃើញមានទៀតទេ!

    Like

  3. វត្ត​ភ្នំ​មិន​មែន​ជា​កន្លែង​ដែល​នារី​ក្មេង​ៗ​គួរ​ទៅ​លេង​ទេ…​ ធ្លាប់​ទៅ​ហើយ​ទទួល​អារម្មណ៍​ថា​មិន​សុវត្ថិភាព​សោះ។ មាន​ក្មេង​ហិត​កាវ​ច្រើន មនុស្ស​ប្លែក​មុខ​ដែល​ចូល​ចិត្ត​សម្លឹង​ស្រី​ៗ​ពី​លើ​ដល់​ក្រោម ហើយ​ហួច​ហៅ…

    Like

  4. អត់ទេ! បើ​តាម​ការ​ពិចារណានិងវិភាគនោះ បើ​ការ​តថ្លៃពិតមែន គេពុំ​ហ៊ាន​ថើប​ឬធ្វើ​អី​ផ្តេស​ផ្តាសនោះទេ ហើយ​បើ​គ្រាន់តែ​ថើប​នោះ ស្រី​លក់​ខ្លួន​គេ​មិន​ប្រកែក​អី​នោះទេ។

    Like

  5. ប្រហែលជាមិនត្រូវតំលៃគ្នាដឹងបានជានារីនោះមិនព្រម?
    យើងគួរគិតមើលបើនារីនោះពិតជាត្រឹមត្រូវប្រហែលជាគោចាស់មិនហ៊ាន
    ចាប់ទាំងកណ្តាលវាលនោះទេ.
    និយាយបែបនេះមិនមែនកាន់ជើងគោចាស់នោះទេ.
    ពិបាកទុកចិត្តណាស់បើមើលពីសំបកក្រៅនោះ.

    Like

  6. ចាំដើរកាត់ទីនោះម្តងទៀត រួចត្រៀមកាម៉េរាទៅដែរ ក្រែងអាចជួយអីបានខ្លះ!

    Like

  7. ស្អីអាកញ្ចាស់នោះលេងសុទ្ធតែ ក្បាច់ យូរ៉ុប ផង ? 😀

    Like

  8. គូកំណាត់ខ្មោចយ៍អី នាង អាយុ ១៥ ឆ្នាំ អាកញ្ចាស់នោះ ៦០ ផ្លាយឆ្នាំ ស្មានតែមានតែអាកញ្ចាស់ហ្នឹងអីក្នុងលោកនេះ? ពិបាកនិយាយ ព្រោះយើងមិនបាននៅទីនោះ បើបានប្រហែលអាកញ្ចាស់នោះ ចុះនរគថ្ងៃនោះមិនខាន សុំសួរមួយថា បើនាងជាប្អូនស្រី របស់អ្នកទាំងអស់គ្នា សុខចិត្តអោយអាប្រែតនោះ ធ្វើបាបនាងដែរអីហ្នឹង ?

    Like

  9. អូហូ! គេ​ធ្វើ​បាប​ពូ​ដល់​ថ្នាក់ហ្នឹងផង?

    Like

  10. កន្លែងនោះមានឆ្នាំងបាយអីទៀត ដូចលក្ខណៈ​ស្នាក់នៅលើវត្តភ្នំនោះឯង មិនមែន​ស្រី​ផ្តេសផ្តាសទេ។ ម្យ៉ាងសម្លៀកបំពាក់គឺជាក្មេងស្រី​ធម្មតាម្នាក់តែប៉ុណ្ណោះ!

    Like

  11. ខ្ញុំ​គិត​ថា​មិន​អញ្ចឹងទេ ព្រោះកាយ​វិការ​តានោះគួរ​ឲ្យ​ដឹង​ថា ជាការ​លួច​បន្លំ ព្រោះ​តានោះមក​ពី​ក្រោយ ហើយ​មក​ចាប់​បឺតមាត់ក្មេងស្រីនោះ! ឃើញនាងខំ​ប្រតាយ​ប្រត់ប​ភ្លាម ហើយ​ចង់​យំទៀត!

    Like

  12. ចាំ​ខ្ញុំ​ជួយ​ទប់​មុខ​កុំ​ឲ្យ​វិល​ណាបង!

    Like

  13. កាលពីឆ្នាំ ២០០៣ នេះឯង សុផាត ! ខេមរៈបក្សីហួសចិត្ត ! រឿងនេះជារឿងពិត មិនមែនស្ងាត់ទេ កណ្តាលទីផ្សារ គេលក់ឥវ៉ាន់ ឬនៅស្រុកនោះគេហៅថា Shopping Center ខ្ញុំធ្វើការសន្តិសុខ ឬខ្មែរយើងច្រើនហៅថា ប៉ូលិសយាមផ្សារ មានកាំភ្លើងខ្លីនៅចង្កេះ មានដំបងប៉ូលិស មានខ្នោះដៃ មានអាម៉េសបាញដាក់ភ្នែក ។ ពួកវាពីរនាក់ វាស្ទាក់ខាងមុខ វាស្ទាក់ខាងក្រោយ អាមួយអ្នកចាប់ អាមួយអ្នកថត ឥតទាស់អីអាលីង ! បើតាស៊ីក្លូបែបចាប់វិញហើយមើលទៅ ! គេចមិនអោយវាថតទេ តែវានៅតែថតបាន វាមានអាខែមរា អាម៉ាកល្អ ដែលថតបានរហ័ស ឬសម្រាប់ថតកីឡា គេហៅថា High Speed ? ប្រហែលជាមួយអាទិត្យក្រោយមក វាយក រូបថតអោយខ្ញុំមើល មិនដឹងជាវាថតបានប៉ុន្មាន ? តែវាអោយដែលមានតែរូបខ្ញុំ ឥឡូវនេះនៅមានរូបថតហ្នឹង នៅឡើយទេ ទុកគ្រាន់មើល !

    Like

  14. ញ៉ុមអត់ចូលចិត្តរៀនផ្នែកច្បាប់នឹងទេ តែធើមិចបើក្នុងមុខវិជ្ជាវាមានបង្រៀនច្បាប់ដែរ ហើយគ្រាន់តែបានឮលោកគ្រូគាត់យាយប្រាប់បែបនឹងទេ ការលួចថតគេ សមីខ្លួនគេមានសិទ្ធប្តឹង។ បើចំពោះ អ្នកមាននុខមាត់ ល្បីៗ ដូចជា នាយករដ្ឋមន្រ្តី តារាទូរទស្សន៍អីនុង លួចថតអីនឹងគឺមិនអីទេ ព្រោះពួកគេជាមនុស្សបស់មហាជនស្រាប់ហើយ ។ ហើយរូបដែលមាននៅលើបណ្តាញសង្គមផ្សេងៗ គេអាចប្តឹងបានគ្រប់គ្នា ប៉ុន្តែគ្មានអ្នកគេយកចិត្តទុកដាក់ចំពោះរឿងនឹងទេ ព្រោះគិតថាវាជាការលេងសើចប៉ុណ្ណឹង។ ឯអ្នកសារពត៌មាន គេអាចមានសិទ្ធពិសេសអី​ ខ្ញុំមិនដឹងទេ ពេលគ្រូយាយរឿងនឹង អត់បានស្តាប់ ។

    Like

  15. ចឹងចាញ់ខ្ញុំទេ ខ្ញុំធ្លាប់ស្រីក្មេងៗ អាយុប្រម៉ាណជា ១៤-១៥ឆ្នាំ ដេញចាប់ខ្ញុំថើប រត់មិនរួច ដល់តែខលហៅប៉ូលិស អោយជួយ បានវាឈប់ នេះបានត្រឹមត្រូវ ! ម៉េចបងប្អូនយល់យ៉ាងណាដែរ ?

    Like

  16. ខ្ញុំ​នៅ​តែ​មិនអស់ចិត្ត ខ្ញុំ​គិត​ថា​នាង​អាច​ព្រម​ព្រៀង​ជា​មួយ​តា​នោះ​រួច​ហើយ​ក៏មិនដឹង

    Like

  17. សុផាតមានរៀនច្បាប់រឺដែលបានអានច្បាប់ដែររឺទេ? អ្នកការសែតភាគច្រើនថតគេ តើចាំបាច់សុំគេដែររឺ? បើដូច្នេះមែននោះ មានរឿងរាប់លានដែរត្រូវប្ដឹងគ្នាទៅវិញទៅមក ដូចជា Facebook រឺក៏​ youtube នេះជាដើម! ហើយបើអស់ត្រឹម កោះសន្តិភាព រស្មីកម្ពុជា និង កម្ពុជាថ្មី! រូបថតអ្នកដែលគ្មានជាប់ពាក់ព័ន្ធនឹងសំណុំរឿងខ្លះ ក៏បានឃើញក្នុងកាសែត! ហើយចុះម៉េចក៏គេមិនប្ដឹងចុះ!
    ពេលដែលឃើញព្រឹត្តិការណ៍មួយដែលមិនសមរម្យ យើងត្រូវធ្វើតាមកាលៈទេសៈ ! បើយើងខុសគេនឹងប្ដឹងយើង តែបើគេខុសយើងក៏នឹងប្ដឹងគេដូចគ្នា! អស់សាច់ហើយត្រឹមសម្របសម្រួល!
    @ឌីយ៉ា៖ «ពេលនោះថតមិនទាន់ទេ ព្រោះឃើញតានោះមកចាប់ថើបក្មេង​ស្រីនោះលឿនពេក!»
    មិនបានអីក៏ស្រែកឲ្យផ្អើលដែរ (បើហ៊ាន) បើមិនស្រែកទេអាចថតទុកបាន (សំរាប់អ្នកដែលមិនហ៊ាន ខ្លាចគេតាមវ៉ៃ) ។ សំរាប់ខ្ញុំវិញ យើងធ្វើត្រូវនឹងនិតិវិធី ស្របតាមច្បាប់១០០ភាគរយ ចំពោះផ្នែកច្បាប់ និង​ផ្នែកបុគ្គល។ អ្វីដែលខ្ញុំចង់ប្រាប់ឌីយ៉ាឯងថា ប្រសិនជាលើកក្រោយបានឃើញបែបនេះទៀត យើងត្រូវថតទុក ព្រោះសកម្មភាពបែបនោះ វាអាចមានរយៈពេលខ្លី ដែលមិនអាចទៅធ្វើអន្តរាគមន៍ទាន់ពេលវេលាទេ! ភស្តុតាងគឺជារឿងចាំបាច់! សូមអស់យោបល់

    Like

  18. គេ​អាច​ប្តឹង​វិញ​បានដែរ! តែ​បើ​គេ​ខុស​វិញ គឺ​គេ​គ្មាន​សិទ្ធិ​ប្តឹងទេ ព្រោះ​រឿង​នេះគេ​អ្នក​ខុស! យ៉ាង​ណា​ៗ ខ្លាច​តែ​គេ​តាម​វ៉ៃទេ!

    Like

  19. នេះក៏គូថ 😉 តែការលួចថតគេដោយគ្នានការអនុញ្ញាតក៏អាចគេវិញបានដែរ មែនអត់?

    Like

  20. អ្នក​នៅ​ភូមិនេះ​សុទ្ធតែ​ខ្លាំង​ៗដល់ហើយ! តួយ៉ាងដូច​សុផាត​ជាដើម!

    Like

  21. គំនិតល្អមែន! តែស្តាយណាស់ ពេលនោះថតមិនទាន់ទេ ព្រោះឃើញតានោះមកចាប់ថើបក្មេង​ស្រីនោះលឿនពេក!

    Like

  22. មើលការរៀបរាប់ និងបានអានមតិខាងលើនោះហើយ ខ្ញុំក៏ចង់បញ្ចេញមតិខ្លះដែរ! ដូចនេះ ខ្ញុំសូមវាចារដូចតទៅ៖
    បើប៉ះខ្ញុំឃើញវិញហេះ! ខ្ញុំថតទុកធ្វើភស្តុតាងឡើងតុលាការ ( ទោះសមីមិនប្តឹង តែមានភស្តុតាងគ្រប់គ្រាន់ដើម្បីប្ដឹង ហើយចំពោះរឿងវាយតប់នេះ ខ្ញុំមិនធ្វើឡើយ ព្រោះបើត្រូវអាតាហ្នឹងប្ដឹងពីបទបង្ករបួសស្នាម វាមិនក្លាយជាកំហុងយើងវិញទៅហើយ) មើលតែរៀងមិនស្រួលយើងត្រូវចូលអន្តរគមន៍ជាបន្ទាប់ យើងត្រូវលួងចិត្តស្ត្រីដែលជាជនរងគ្រោះសិន ដើម្បីបំប៉នសេចក្ដីក្លាហានប្ដឹងតានោះ! ចំពោះរឿងតុលាការនេះ វាផ្អែកលើភស្តុតាង និងចំលើយសាក្សីដែលអាចគ្រប់គ្រាន់ក្នុងការចោទប្ដឹងបាន!

    ឌីយ៉ាមិនឆ្លាតសោះ ដែលមិនបានថតសកម្មភាពបែបនេះទុកជាភស្តុតាង!
    ខ្ញុំក៏មិនគិតថាខ្លួនឯងឆ្លាតដែរ តែគ្រាន់តែជាអ្វីដែលខ្ញុំគិតប៉ុណ្ណោះ!

    Like

  23. បាទ! សង្ឃឹមថាគាត់នឹងក្លាហាន​ហ៊ានទៅប្តឹងទៅចុះ។ តែភាគច្រើន​គិតថាអាចគេចពីបញ្ហានេះបាន លុះដល់ទឹកឡើងដល់ច្រមុះអស់ព្រហ្មចារីយ៍ទើបស្តាយក្រោយ។

    Like

  24. មែនហើយ! និយាយត្រឹមត្រូវ! តែក្មេងស្រីភាគច្រើន​មិន​ដែលធ្វើអញ្ចឹងទេ។ ពិតជាពិបាកមែន…

    Like

  25. ខ្ញុំមិនមានសិទ្ធិប្តឹងទេ លុះត្រាតែសាមីខ្លួនគេព្រមប្តឹងដែរ។ ម្យ៉ាងស្រីខ្មែរទន់ខ្សោយភាគច្រើន មិនហ៊ានធ្វើអ្វី​តប​ត​ឲ្យ​ខ្លាំង​ក្លានោះទេ មួយ​ខ្លាច​អស់​ភាព​ទីពឹង មួយ​ខ្លាច​ខូច​កិត្តិយស មួយ​ខ្លាច​ដោយសារមានតែឯងតែលតោលគ្មានអ្នកជួយ មួយខ្លាច​ហើយមិនដឹងថាទៅរកអ្នកណាឲ្យជួយ។

    Like

  26. ហិហិ! បើជាសុផាតវិញ នឹងធ្វើយ៉ាងម៉េចវិញ?

    Like

  27. បើនាងស្រែក នាងនឹងខ្មះគេ អរិយ៍ធម៌នារីខ្មែរ ត្រូវបានគេបំពានយ៉ាងព្រៃផ្សៃជាទីបំផុត ។

    Like

  28. នារី​នោះ​គួរ​តែ​ស្រែក​បើ​នាង​មិន​ពេញ​ចិត្ត​នឹង​អំពើ​រំលោភបំពាន​នោះ មនុស្ស​គ្រប់​គ្នា​នឹង​មិន​សើច​ចំអក​អោយ​នាង​ទេ ហើយ​នាង​ក៏​មិន​មាន​រឿង​អ្វី​ត្រូវ​ខ្មាស់​គេ​ដែរ អា​​អ្នក​ប្រព្រឹត្ត្​អំពើ​ស្មោកគ្រោក​នោះទេ ដែល​ត្រូវ​ទទួល​នូវ​ភាព​អាម៉ាស់។

    Like

  29. គួរ​ឆ្ងល់​ដែរ​ថា​ម៉្តេច​នារី​នោះ​មិន​ព្រម​ស្រែក? ខ្មាស​គេ ស្មើ​នឹង​ខាត​បង់​អ្វី​ផ្សេង​ដែរឬ? ប្រហែលជា​មាន​អ្វី​ច្រើនជាង​នេះ​ដែល​យើង​មិនដឹង។ ចុះ​ឌីយ៉ា ម៉េច​មិន​ទៅ​ប្តឹង?

    Like

  30. រឿងដែលឈឺឆ្អាលបំផុតចំពោះខ្ញុំជាបុរសខ្មែរនោះ គឺ ពួកប្រែតនរគទាំងនោះ ដែលនាំមកនៅក្តី អាម៉ាស់ អំពើថោកទាបដល់ នារីខ្មែរ ។ បើខ្ញុំវិញ មិនបណ្តោយប្រែតនោះ មានឧកាសរ៉េ ខ្ញុំចេញក្បាច់វត្តសាវលីន ដាក់អាប្រែតនោះ អោយវារត់ប្រូច ចូលព្រៃប្រោក ចេញអាចម៍ប្រាវ បាត់ហើយ ! ។ សង្គមខ្មែរ អរិយធម៏ខ្មែរ តម្លៃស្រ្តីខ្មែរ តើនៅមានពន្លឺភ្លឺស្វាងទៅថ្ងៃមុខបានរ៉េ ? សូមប្អូនស្រីៗ មាននៅក្តី​ក្លាហានឡើង កុំអោយគេមើលងាយខ្លួនមើលតែសត្វពាហនះពេក ត្រូវដឹងថាខ្លួនជាមនុស្ស មិនមែនសាច់ជ្រូក បី ជាន់ លក់នៅ ផ្សារអូឬស្សីឯណា !

    Like

  31. ជាង៦០ទៅហើយ ស៊ីស្មៅលែងដាច់ហើយ ស្រួលមិនស្រួលប៉ះស្មៅមានបន្លា ត្រូវស្មៅធ្វើបាបវិញ ហេហេហេ… ប៉ះប្អូនញ៉ុមវិញ ច្បាស់ជាត្រូវដេកបន្តក់ទឹកបបរដូចក្មេងតូចថាមិនខាន។

    Like

  32. ចិត្តបងក៏ចឹងធ្វើអញ្ចឹងដែរ តែប្រទេសមានច្បាប់ យើងមានសិទ្ធិប្តឹងគេ តែគ្មានសិទ្ធិវាយគេទេ ហើយម្យ៉ាងត្រូវសាមីខ្លួនគេក្លាហានដែរ។

    Like

  33. អូហូ៎!!! បើជាញុមវិញណា៎ អាតាហ្នឹងប្រាកដជាបានទៅដេកបន្តក់ទឹកបបរនៅពេទ្យហើយ (ណាគេថាឈ្លើយក៏ថាទៅ តែសុខចិត្តធ្វើឈ្លើយ បើបានជួបមនុស្សធុនថោករបៀបហ្នឹង)…

    Like

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.