គោ​ចាស់​ចង់​ស៊ី​ស្មៅ​ខ្ចី​នៅ​វត្ត​ភ្នំ

កាល​ពី​ម្សិលម៉ិញ ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១១ ខ្ញុំ​បាន​ទៅ​ដើរ​លេង​នៅ​វត្ត​ភ្នំ នាវេលា​ម៉ោង​ប្រហែល​ជា​ ៤ល្ងាចទៅហើយ។ ស្រាប់​តែ​ឡើង​ទៅ​ដល់​ខា​ង​ក្រោយ​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​ក្បែរ​វិហារ​ លើ​វត្ត​ភ្នំនោះ ខ្ញុំ​បាន​ឃើញ​រឿង​រ៉ាវ​ដែល​ធ្លាប់​តែ​អាន​ក្នុង​កាសែត​មួយ​ដោយ​ផ្ទាល់​ភ្នែក គឺ​គោ​ចាស់​ចង់​ស៊ី​ស្មៅ​ខ្ចី។

កញ្ញាអាយុប្រហែល ១៥ ឬ១៦ ត្រូវ​បាន​តា​ចាស់​ម្នាក់អាយុ​ប្រហែល ៦០​ជាង​ទៅ​ហើយ មក​​ក្របួច​អោប ថើប​ពី​ក្រោយ​ខ្នង។ នារី​នោះ​ខំ​ប្រតាយ​ប្រតប់​តប​ត​វិញយក​រួច​ខ្លួន តែ​មិនហ៊ាន​ស្រែក​ឡូឡា​អីទេ​ ប្រហែល​ខ្លាច​ខ្មាស​គេ បាន​ត្រឹម​តែ​មើល​ទៅ​គោ​ចាស់​នោះ​ទាំង​ហួស​ចិត្ត​ មុខ​ឡើង​ក្រហម ហើយ​ចង់​យំទៀតផង។ ខ្ញុំ​មាន​រឿង​និយាយ​ដើម​គេ​តែ​ប៉ុណ្ណឹង​ឯង។

ខ្ញុំ​ថា​មិនយូរ​មិន​ឆាប់​ទេ ស្មៅ​នោះ​នឹង​ត្រូវ​គោ​នោះ​ស៊ី​អស់​មិន​ខានទេ ឲ្យ​តែយ៉ាងហ្នឹង សង្ឃឹម​ថា​មិន​មាន​រឿង​ឃាត​កម្ម​កើត​ឡើង ដោយ​សារ​បង្ខំ​នេះទេ! គួរ​ឲ្យ​អនោច​អធ័មមែនទែន…នារី​ៗ ត្រូវ​បាន​បុរស​ធ្វើ​បាប​រហូត​មក​ ហើយ​បុរស​មួយ​ចំនួន​តូច នៅ​តែ​ធ្វើ​បាប​នារី​ដដែល តាម​ផ្លូវ​ចិត្ត ឬតាម​ផ្លូវ​កាយ​ជាដើម។ សូម​ចាប់​ផ្តើមពី​ខ្លួន​អ្ន​ក​ផ្ទាល់! កែ​ប្រែ!

Advertisements

43 Replies to “គោ​ចាស់​ចង់​ស៊ី​ស្មៅ​ខ្ចី​នៅ​វត្ត​ភ្នំ”

  1. កាលពីឆ្នាំ ២០០៣ នេះឯង សុផាត ! ខេមរៈបក្សីហួសចិត្ត ! រឿងនេះជារឿងពិត មិនមែនស្ងាត់ទេ កណ្តាលទីផ្សារ គេលក់ឥវ៉ាន់ ឬនៅស្រុកនោះគេហៅថា Shopping Center ខ្ញុំធ្វើការសន្តិសុខ ឬខ្មែរយើងច្រើនហៅថា ប៉ូលិសយាមផ្សារ មានកាំភ្លើងខ្លីនៅចង្កេះ មានដំបងប៉ូលិស មានខ្នោះដៃ មានអាម៉េសបាញដាក់ភ្នែក ។ ពួកវាពីរនាក់ វាស្ទាក់ខាងមុខ វាស្ទាក់ខាងក្រោយ អាមួយអ្នកចាប់ អាមួយអ្នកថត ឥតទាស់អីអាលីង ! បើតាស៊ីក្លូបែបចាប់វិញហើយមើលទៅ ! គេចមិនអោយវាថតទេ តែវានៅតែថតបាន វាមានអាខែមរា អាម៉ាកល្អ ដែលថតបានរហ័ស ឬសម្រាប់ថតកីឡា គេហៅថា High Speed ? ប្រហែលជាមួយអាទិត្យក្រោយមក វាយក រូបថតអោយខ្ញុំមើល មិនដឹងជាវាថតបានប៉ុន្មាន ? តែវាអោយដែលមានតែរូបខ្ញុំ ឥឡូវនេះនៅមានរូបថតហ្នឹង នៅឡើយទេ ទុកគ្រាន់មើល !

    Like

    1. អូហូ! គេ​ធ្វើ​បាប​ពូ​ដល់​ថ្នាក់ហ្នឹងផង?

      Like

    1. គូកំណាត់ខ្មោចយ៍អី នាង អាយុ ១៥ ឆ្នាំ អាកញ្ចាស់នោះ ៦០ ផ្លាយឆ្នាំ ស្មានតែមានតែអាកញ្ចាស់ហ្នឹងអីក្នុងលោកនេះ? ពិបាកនិយាយ ព្រោះយើងមិនបាននៅទីនោះ បើបានប្រហែលអាកញ្ចាស់នោះ ចុះនរគថ្ងៃនោះមិនខាន សុំសួរមួយថា បើនាងជាប្អូនស្រី របស់អ្នកទាំងអស់គ្នា សុខចិត្តអោយអាប្រែតនោះ ធ្វើបាបនាងដែរអីហ្នឹង ?

      Like

      1. ចាំដើរកាត់ទីនោះម្តងទៀត រួចត្រៀមកាម៉េរាទៅដែរ ក្រែងអាចជួយអីបានខ្លះ!

        Like

  2. ប្រហែលជាមិនត្រូវតំលៃគ្នាដឹងបានជានារីនោះមិនព្រម?
    យើងគួរគិតមើលបើនារីនោះពិតជាត្រឹមត្រូវប្រហែលជាគោចាស់មិនហ៊ាន
    ចាប់ទាំងកណ្តាលវាលនោះទេ.
    និយាយបែបនេះមិនមែនកាន់ជើងគោចាស់នោះទេ.
    ពិបាកទុកចិត្តណាស់បើមើលពីសំបកក្រៅនោះ.

    Like

    1. អត់ទេ! បើ​តាម​ការ​ពិចារណានិងវិភាគនោះ បើ​ការ​តថ្លៃពិតមែន គេពុំ​ហ៊ាន​ថើប​ឬធ្វើ​អី​ផ្តេស​ផ្តាសនោះទេ ហើយ​បើ​គ្រាន់តែ​ថើប​នោះ ស្រី​លក់​ខ្លួន​គេ​មិន​ប្រកែក​អី​នោះទេ។

      Like

  3. វត្ត​ភ្នំ​មិន​មែន​ជា​កន្លែង​ដែល​នារី​ក្មេង​ៗ​គួរ​ទៅ​លេង​ទេ…​ ធ្លាប់​ទៅ​ហើយ​ទទួល​អារម្មណ៍​ថា​មិន​សុវត្ថិភាព​សោះ។ មាន​ក្មេង​ហិត​កាវ​ច្រើន មនុស្ស​ប្លែក​មុខ​ដែល​ចូល​ចិត្ត​សម្លឹង​ស្រី​ៗ​ពី​លើ​ដល់​ក្រោម ហើយ​ហួច​ហៅ…

    Like

    1. បាទ! តែពេលនេះ ល្ងាចៗឡើងគេ​មិន​សូវ​ឃើញមានទៀតទេ!

      Like

  4. តើមានដឹងថា តើស្ត្រីនោះត្រូវជាអ្វីនឹងតាចាស់នោះរឺអត់?

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s