ការ​ដាក់​ពាក្យ​និង​ដំណើរ​ការ​ឯកសារ​ទិដ្ឋា​ការ​អន្តោ​ប្រវេសន៍

(ដកស្រង់​ចេញ​ពីគេហទំព័រស្ថានទូតសហរដ្ឋអាមេរិក)

បកប្រែដោយ ឌីយ៉ា មួង

Page 1  2  3  4  5

មជ្ឍមណ្ឌល​ផ្តល់​ទិដ្ឋា​ការ​ជាតិ (NVC) ជា​អ្នក​ទទួល​ប្រាក់​ ត្រួត​ពិនិត្រ​ឯកសារ និង ធ្វើ​ការ​ណាត់​ជួប​សម្ភាសន៍​សម្រាប់​ករណី​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​សម្រាប់​ស្ថាន​ទូត និង​កុងស៊ុលទូទៅ​របស់​សហ​រដ្ឋ​អាមេរិក លើក​លែង​តែ​កុងស៊ុល​ទូទៅ​ក្នុង​ខេត្ត​គ័ងចូវ ប្រទេស​ចិន​ដែល​ធ្វើ​ការ​ណាត់​ជួប​សម្ភាសន៍​ដោយ​ខ្លួន​ឯង។

គ្រប់​ជនដែល​មាន​គោល​បំណង​ចង់​ធ្វើ​​អន្តោ​ប្រវេសន៍​ដែល​ត្រូវ​តែ​បំពែញ និង​បញ្ជូនឯក​សារ​សម្រាប់​ទិដ្ឋាការ​អន្តោ​ប្រវេសន៍ និង​ការ​ចុះ​ឈ្មោះ​ជា​ជន​បរទេស ព្រម​ទាំងត្រូវ​មាន​ឯកសារ​របស់​អ្នក​ធានាជា​ជន​ស៊ីវិលភ្ជាប់​មក​ជាមួយ ទៅ​កាន់​មជ្ឈមណ្ឌល​ផ្តល់​ទិដ្ឋា​ការ​ជាតិ (NVC)។

ការ​ផ្តល់​ដំណឹង​ពី NVC

នៅ​ពេល​ដែល​ដល់​កំណត់​សម​ស្រប​មួយ​ក្នុង​កំឡុង​ពេល​ដំណើរ​ការ​ឯកសារ​ទិដ្ឋា​ការ​ ខាង NVC នឹង​ធ្វើ​ការ​ទាក់​ទង​អ្នក​ដាក់​ពាក្យ​ ឬភ្នាក់​ងារ​របស់​អ្នក​ដាក់​ពាក្យ​ជាមួយ​នឹង​សេចក្តី​ណែ​នាំ​សម្រាប់​ការ​បំពេញ​ និង​បញ្ជូន​ឯកសារ​ទិដ្ឋាការ​ផ្លូវការ​។ គ្រប់​អ្នក​ដាក់ពាក្យ​ទិដ្ឋាការ​ទាំង​អស់ ត្រូវ​ធ្វើ​តាម​ជំហាន​ដែល​បាន​ណែនាំ​ដូច​ខាង​ក្រោម​នេះ៖

  1. អាន​សេចក្តីណែ​នាំសម្រាប់​ កូន​ដែល​មាន​អាយុចាប់​ពី​ ២១ឆ្នាំឡើង​ទៅ ប្រសិន​បើ​អ្នក​ដាក់​ពាក្យ​ស្នើរ​សុំ​ទិដ្ឋាការ​មាន​កូន​ដែល​ឈាន​ដល់​អាយុ ២១ឆ្នាំហើយ។
  2. ទទួលនូវ​ឯកសារ​ចាំ​បាច់​ពី​អ្នក​ធានា​ជា​ប្រជាជន​ស៊ីវិល។ ដំណើរ​ការ​នេះ​ត្រូវ​ការ​ពេល​វេលា​និង​អាច​មាន​តម្រូវ​ការ​ផ្សេង​ៗទៀត​ទៅ​តាម​ប្រទេស​នីមួយៗ។ ដើម្បី​ពិនិត្រ​មើល​នូវ​តម្រូវ​ការ​តាម​តំបន់​ក្នុង​ប្រទេ​សនីមួយៗសូម​ចុចលើពាក្យ Reciprocity by Country។ បញ្ជូន​ឯកសារ​ច្បាប់​ដើម​របស់​អ្នក​ធានា​ជា​ជន​ស៊ីវិល (civil documents)​ទៅ​កាន់​ NVC។
  3. បំពេញ​និង បញ្ជូនឯកសារ​សម្រ–ប់​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ – សូម​ជ្រើស​រើស​ឯកសារ​តាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោម​នេះ៖
  1. ទម្រង់​បែប​បទ​លេខ DS-230 សម្រាប់​​ការ​ចុះ​ឈ្មោះ​បំពេញ​ទិដ្ឋាការ​ និង​ចុះ​ឈ្មោះ​ ផ្នែកទី ១ និងផ្នែកទី ២។ សូម​ទាញ​យក និង​បំពេញ​រួច​បញ្ជូនទម្រង់​បែបបទលេខ DS-230។  សូម​ចុច Form DS-230 ដើម្បី​ទាញ​យក និង​បំពេញ​បែបបទ​នេះ។
    ចំណាំ: ប្រសិន​បើ​អ្នក​ធ្លាប់​បាន​បំពេញបែប​បទនេះ​នៅ​លើ​អ៊ីនធើនេត​រួចហើយចំពោះ​ទម្រង់​បែបបទ​លេខ DS-260 នៅលើ CEAC អ្នក​មិន​គួរ​បញ្ជូន​បែប​បទ​លេខDS-230 នោះទៅទេ។ នៅពេល​ដែល​អ្នក​បញ្ជូន​ទម្រង់​បែបបទ​ពេញលេញ​ទៅកាន់ NVC សូម​កុំ​បញ្ចូល​ទំព័រ ឬ ក្រដាស​ផ្សេង​ទៀត ដែល​មិន​មាន​រួម​បញ្ចូល​នូវ​ពត៌មាន​ដែល​អ្នក​បាន​បញ្ចូល​នៅ​ក្នុង​ទម្រង់​ដែល​បាន​បំពេញ​រួច​រាល់​នោះ។
  2. DS-260 បែប​បទ​បំពេញ​សម្រាប់​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើនេត (ថ្មី: ការ​ប្រើ​ប្រាស់​មាន​កំណត់)។ ទាល់​តែ​មាន​ការ​ផ្តល់​ដំណឹង​ពី​មជ្ឈមណ្ឌល​ផ្តល់​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ប៉ុណ្ណោះ សម្រាប់​អ្នក​បំពេញ​ពាក្យ​សុំ​ត្រូវ​តម្រូវ​ឲ្យ​ដាក់​ពាក្យ​នេះ​ទៅ​កាន់​ស្ថានទូត និង​កុងស៊ុល​សហរដ្ឋ​អាមេរិកដែល​បាន​កំណត់តែ​ប៉ុណ្ណោះ។ សូម​អាន Online Forms, DS-260 ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត។
  • សូមរំលឹក​ឡើង​វិញ នូវ​តម្រូវ​ការ​ទាម​ទារ​បន្ថែម​ទៀតដោយ​កំណត់​ដោយ U.S. Embassy/Consulate General-specific information (ពត៌មាន​ទូទៅ​ជាក់លាក់ពី​ស្ថានទូត/កុងស៊ុលសហរដ្ឋអាមេរិក)។

សំខាន់: សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​លិខិត​ថ្កោល​ទោស ដែល​ជា​តម្រូវ​ការ​ចាំ​បាច់។ លិខិត​ថ្កោល​ទោស​ ជា​ទម្រង់​ដែល​ត្រូវ​ការ​ចាំ​បាច់​នៅកន្លែង​មួយ​ចំនួន​ដើម្បី​ស្នើសុំ និង​ទទួល​នូវ​លិខិត​ថ្កោល​ទោស​បាន។

បកប្រែពីគេហទំព័រ៖

http://www.state.gov/

http://www.state.gov/m/a/dir/forms/visa/index.htm

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s