តើ​ខ្ញុំ​ជា​ជន​ជាតិ​អ្វីឲ្យ​ពិត​ប្រាកដ?

ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ ៩៩% ដោយ​មាន​លាយ​ជាមួយ​ឈាម​ជ័រ​ខាង​ប៉ា​ជា​ជន​ជាតិ​ចិន​ (ចិន​ស្បែក​ខ្មៅ) មួយ​ភាគ​តូចផងដែរ។ តែ​នៅ​ពេល​ដែល​ខ្ញុំ​ទៅធ្វើ​ការ​ជាមួយ​ជន​ជាតិ​បរទេស គេ​តែ​ងតែ​ច្រឡំ​ខ្ញុំ​ម្តង​ម្កាលដែរ។ ខ្ញុំ​ឆ្ងល់​ណាស់​ដែរ! ខ្ញុំ​មាន​មុខ​មាត់​ជា​ខ្មែរសោះ តែ​ម៉េច​ក៏​គេ​ទៅ​មើល​ច្រឡំ​ទៅកើត?

កាល​ពី​ពី​ខែ​មុននេះ ខ្ញុំ​បានទៅធ្វើ​ការ​បក​ប្រែ​ជា​មួយ​ជន​ជាតិ​ស៊ីង​ហ្គាពួរ នៅ​ខេត្ត​ពោធិ៍​សាត់​ជា​ទឹក​ដី​កំណើត​ដ៏​ជូរ​ចត់​របស់​ខ្ញុំ។ នៅ​គ្រា​ដំបូង​ដែលខ្ញុំ​បាន​ឈាន​ជើង​ចុះ​ពី​លើ​ឡាន​ភ្លាម ខ្ញុំ​បាន​ដើរ​សំដៅ​ទៅ​ក្រុម​បក​ប្រែ​របស់​ខ្ញុំ ដែល​មកពី​ខេត្ត​បាត់​ដំបង ដោយ​មិន​បាន​និយាយ​អ្វីទេ ហើយ​គេ​ក៏​ដូច​ជា​មិន​ហ៊ាន​និយាយ​រក​ខ្ញុំ​ដែរ។ ខ្ញុំ​ឈរ​ស្តាប់ក្រុម​ពិភាក្សាគ្នាមួយ​សន្ទុះ ក៏​ដល់​ចំនុច​ដែល​ខ្ញុំ​ត្រូវ​និយាយ​ គេ​ក៏​ភ្ញាក់​ផ្អើល ហើយ​លាន់​មាត់​ថា៖ “ចុម! ចេះ​ខ្មែរ​ដែរតើ!” ហិហិ! ខ្ញុំ​នឹក​ហួស​ចិត្ត​ពេក​ក្រៃ​កន្លងជា​អនេក​កប្ប​ការ! (អាកាលិគិគិ)។ ខ្ញុំ​មិន​បាន​ត្រេក​អរ​អីណាស់​ណាទេ (តិចតួច​ ព្រោះ​បោកគេបាន) ដែល​គេ​យល់​ច្រឡំ​ថា​ខ្ញុំ​ជា​ជន​ជាតិ​ស៊ីងហ្គាពួរនោះ! ហិហិ! សូម​ស្លេះ​វគ្គនេះមួយ!

ចូល​មក​ដល់​ព្រឹក​ម៉ិញនេះ សិស្ស​គេ​ Call មក​ទាំង​ព្រឹកថា គេចង់​ប៉ាវគុយទាវ រួច​ក៏​សម្រេច​ចិត្ត​ទទួល​នូវ​សំណើរនេះ (ឆ្ងាញ់មាត់ទាំងព្រឹក)។ ញុំារួចហើយ សិស្ស​គេ​ចូល​សួរ​កន្លែង​បើក​បររថយន្ត​ដៃ​ធំពីរ​ ពី​ពត៌មាន​ និង​តម្លៃ​នៃ​ការ​រៀន​បើក​បរ។ ខ្ញុំ​ចុះ​ពី​លើ​ម៉ូតូ រួច​សិស្ស​អង្គុយមុន ហើយខ្ញុំដើរ​ចូល​តាម​ក្រោយ ដោយ​អត់​មាន​និយាយ​អីទេ ព្រោះ​អត់មានការងារ​ខ្ញុំផង។ ស្រាប់​តែ​អ៊ី​ដែល​ជា​ Receptionist (អ្នក​ផ្តល់​ពត៌មាន) សួរ​សិស្ស​ខ្ញុំ​ថា ចង់​ឲ្យ​កូន​មក​រៀន​បើក​បរ​មែនពូ? ហើយ​កូន​ពូ (ខ្ញុំ) ចេះ​និយាយ​ខ្មែរអត់? (អុញ) ហិហិ! ទៀតហើយ! ខ្ញុំ​ស្លៀក​ពាក់​ខោ​ខ្លី អាវ​យឺតធម្មតាទេ នៅពេលនេះ ចឹងហើយមានគេចាឡំទៀត! (ស៊ីជោរបណ្តោយ)

នេះ​មិន​មែន​តែ​ពីរ​លើក​ទេ! ខ្ញុំ​ចង់​ប្រាប់​បង​ប្អូនថា ខ្ញុំ​មិន​មែន​ជាជន​ជាតិគេទេ (អាគិគិគី)!

Advertisements

25 Replies to “តើ​ខ្ញុំ​ជា​ជន​ជាតិ​អ្វីឲ្យ​ពិត​ប្រាកដ?”

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s