សង្ខេបរឿង ចន្ទរាជ

ទ្រឹស្តី និងអក្សរសិល្ប៍

សង្ខេបរឿង ចន្ទរាជ

 

I. ប្រភេទ និងប្រភពរឿង

តាមរយៈការសិក្សារឿងបញ្ញាសជាតក​ដែលប្រែថា «ជាតក៥០រឿង»​ ហើយ​រៀប​រៀង និងស្រាវជ្រាវ​ដោលោក ញ៉ុក ថែម ។ ហើយជារឿងមួយ​​ដែល​ចម្លង​ចេញពី បញ្ញាសជាតក​សរសេរបាលី ជាគុម្ពី​សាស្រ្តាស្លឹករឹតដែលមាននៅ​ក្នុង​ឥណ្ឌូចិន​​គឺប្រទេស​ខ្មែរ លាវ ភូមា ។  និងប្រភេទសាស្រ្តាល្បែង ។

II.សង្ខេបរឿង

មានដំណាលថា កាលនោះមានដង្ខៅធំម្នាក់ឈ្មោះ ធនកៈ នៅក្រុងពារាណសី ជាមួយ​និង​ដង្ខៅ​តូចបន្ទាប់ចំនួន៥០០នាក់។ នាយដង្ខៅមានភរិយាឈ្មោះននា្ទៗ មាន​គភ៌​​​​​ចាស់​​ខែបាន​​យល់សុបិន​នៅពេលជិតភ្លឺ បានឃើញតាបសបសមួយរូប​ហោះ​​​​ទៅ​​​រកព្រះចន្រ្ទ ​ហើយ​ចាប់​យកព្រះចន្ទនោះ​មកដាក់លើដៃនាង ។ តមកមិន​យូរ​ប៉ុន្មាននាងប្រសូតបុត្រមួយ មានរូប​ឆោម​លោមពះណ៌ល្អល្អះ​ហើយតាំងមាន​បុត្រថា ចន្ទកុមារ ព្រោះមាតាយល់សុបិនថាបាន​ព្រះចន្រ្ទ ។

លុះកុមារធំចម្រើនឡើងក្នុងអាយុ ១៦​ ឆ្នាំក៏បានរៀនសាលាសិល្ប៍សាស្រ្តចេះ​ចប់​សព្វ​យ៉ាង។ ​ថ្ងៃមួយ៥០០នាក់ចុះសំពៅទៅធ្វើជំនួញឯស្រុកសុវណ្ណភូមិ។ ចន្ទ​កុមារ​ក៏បាន​ជម្រាបលាមាតាបិតាទៅជួញជាមួយនឹងគេដែរ ។ លុះសំពៅបើក​ចេញ​ទៅក្នុង​​​សមុទ្រ​ហើយ​បាន​ដល់កំពុងមួយ ចន្ទ​កុមារក៏បានឡើងទៅមើលផ្សារ​លក់​ទំនិញនឹងគេដែរ អ្នក​បាន​​​ឃើញសត្វរស់ផ្សេងៗ មានស្វាក្រេះ ទន្សាយ ពស់​ជាដើម​ក៏បានតថ្លៃទិញសត្វ​រស់អស់​នោះយកមកទុកក្នុងសំពៅ ត្រូវសម្តីឈ្មួញ​ឯទៀត​បន្ទោស​​អ្នកៗឆ្លើយថា មិនមែនយក​សត្វទាំងនេះ​ទៅធ្វើជំនួញទេ គឺទិញទៅ​លែងព្រៃឆ្ងាយពីទីលំនៅរបស់មនុស្ស ។  សំពៅ​បើកចេញ​ពីទីនោះទៅទៀតបាន​ដល់​​ឆ្នេរ​​សមុទ្រមួយអន្លើដែល​មានភ្នំខ្ពស់ៗ ទើបអ្នកឡើង​ទៅ​លើភ្នំនោះឃើញ​ជាទី​រហោ​ស្ថានហើយបានជួបនឹងមហាថេរមួយអង្គ ហើយអ្នកដងទឹក៨ ក្អមយក​មក​​ប្រគេន​លោកស្រង់ រួចប្រគេនភេសជ្ជៈនឹងបាយទឹក អុចប្រទីប ៨ ដួងបូជា​ព្រះថេរៈ រួចយកសត្វទាំងអម្បាលម៉ានមកដោះលែងនៅទីនោះដែរ ។ អ្នកតាំង​សេចក្តី​​ប្រាថ្នា សូមឲ្យបានត្រាស់ជាព្រះពុទ្ធមួយអង្គ ដើម្បីជួយស្រោចស្រង់​សត្វលោក​ទៅអនាគត​កាល ហើយនមស្សការព្រះមហាថេរ លាលុះសំពៅ​ចេញ​ដំណីរទៅ​ជាមួយនឹង​ពួកឈ្មួញ​ទាំងនោះ ។ សំពៅបើកចេញ​ទៅមិនយូប៉ុន្មានត្រូវ​ខ្យល់ព្យុះ​​យ៉ាងខ្លាំង​បក់បោក​បាក់បែក​ធ្លុះធ្លាយ លិចលង់ក្នុងមហាសាគរនោះទៅ ។

ចួនជាថ្ងៃដែលចន្ទកុមារលិចសំពៅនោះជាថ្ងៃដែល ព្រះមហាក្សត្រក្នុង ប្រទេស​​​សុវណ្ណភូមិមានប្រឈួនជាទម្ងន់ ហើយស្តេចសោយទីវង្គតទៅ ។ ព្រះ មហា ក្សត្រ​​នេះ​មាន​ព្រះរាជ​ធីតាមួយអង្កព្រះនាមសិម្ពលី ប៉ុន្តែ គ្មានព្រះរាជបុត្រ មួយអង្គ សោះ។ លុះថ្វាយព្រះ​ភ្លើងព្រះបរមសពហើយទើបព្រាហ្មណ៍ព្រឹទ្ធ​បណ្ឌិតកវី​អាមាត្រ មុខ​មន្រ្តីនាំគ្នាធ្វើពិធី​ផ្សង​បុស្សរថ។

ឯចន្ទកុមារខំហែលឆ្លងសមុទ្រអស់កម្លុង ៧ ថ្ងៃទើបនាងមណីមេខលាទេព ធីតាបាន​មក​ស្រង់អ្នកនាំទៅដាក់ក្នុងព្រះរាជឧទ្យាននៃស្តេចសុវណ្ណភូមិ។ ដោយ​អស់​កម្លាំង​នឹង​អត់​​អាហារមកយូរថ្ងៃអ្នកក៏ដេកលក់លើផែនសិលាក្នុងឧទ្យាននោះឯង ។ ចំនែកបុស្សរថចេញ​ចំណើរប្រទក្សិណព្រះនគរ ៣ជុំ​ក៏ឆ្ពោះសម្តៅទៅ​ឧទ្យាន​តែ ម្តង​ដល់ទៀបចុងជើង​ចន្ទកុមារ​ក៏ឈប់នឹងថ្កល់ ទើបបុរោហិតម្នាក់ទៅពិនិត្យ​លក្ខណៈចន្ទកុមារ ក៏បានដឹងច្បាស់ថា កុមារនេះមានបុណ្យចេស្តា​បារមីក្រៃលែង​ទើបបង្កាប់ពួកភ្លេងឲ្យប្រគំតន្រ្តីឡើង ចន្ទកុមារ​រឭកឡើងពួកអាមាត្យ​មុខមន្រ្តីក្រាប​ទូលអញ្ជើញ​ឲ្យទៅគ្រងរាជ្យសម្បត្តិ ។

គេបានអភិសេកព្រះនាងសិម្ពលីជាអគ្គមហេសី គេថ្វាយព្រះនាមព្រះអង្គថា​ព្រះចន្ទរាជ។​ ក្រោយដែលព្រះទ្រង់ឡើងគ្រងរាជហើយ ទ្រង់បានយកព្រះ​ទ័យយកចិត្ត​ទុកដាក់​ក្នុងការបរិច្ចាគទានជានិច្ច ហើយទ្រង់ឲ្យអាមាត្តទៅអញ្ជើញ​ព្រះវរាជបិតា​ព្រះរាជឃមាតា​ពីក្រុងពារាណសីទំនុកបម្រុងឲ្យបានក្តីសុកក្សេមក្សាន្ត ។

អ្នកបានសំដែងថា ដោយផលនិង្សដងទឹក ៨ ក្អមប្រកេនព្រះថេរៈ ស្រង់លើ

កំពូល​ភ្នំ​នោះ បានជាពួកទេពតាទៅដងទឹកយ៉ាងថ្លាមានក្លិនក្រអូបចំនួន ៨ម៉ឺន ៤ពាន់​ក្អមអំពីស្រះ​អនោតត្ត​មកថ្វាយព្រះអង្គស្រង់រាល់ៗថ្ងៃ។ដោយផលបូជាប្រទីប ៨ដួង​មាន​ពួកទេពតាអុជ ប្រទីប ៨ ម៉ឺន ៤ ពាន់ដួងបូជារាល់ៗថ្ងៃ ។ល។

លុះចំណេរតមក  ព្រះនាងសិម្ពលី  ប្រសូត្រព្រះរាជបុត្រមួយអង្គ​ក្រុមព្រះ​ញាតិ​​ថ្វាយ ព្រះនាមថា  មហិសកុមារ ។

ព្រះមហាក្សត្រ គ្រងរាជសម្បត្តិជាសុខអស់កាលយូលង់លុះទ្រង់ព្រះជរាមាន បំនង ចង់បរិច្ចាគសត្តសតកមហាទាន គឺទានយ៉ាងធំមាន ៧ មុខ ក្នុងមួយមុខៗចំនួន ៧០០ គឺ ខ្ញុំប្រុស ៧០០ ខ្ញុំស្រី ៧០០ គោលឈ្មោល ៧០០ គោលញី ៧០០ សេះញី ៧០០ ដំរី ៧០០  សេះ   ៧០០ រថ ៧០០ ។ អាមាត្យមុខមន្រ្តី ក៍បាន​ចាត់ចែង​ធ្វើមហា​ទាននេះ ​បានសម្រេច ដូចព្រះបំណង ។

ព្រះឥន្រ្ទាធិរាជជាស្តេចទេពតា ឮស្តេចចុះពីឋានត្រៃត្រឹង្ស​មកកាន់ឋាន​មនុស្ស​លោក ស្តេចចូលទៅគាល់ព្រះបាទចន្ទរាជថ្វាយព្រះពរស័ព្ទសាធុការ  នឹងសេចក្តី​សរសីរ​ជា អនេក ប្បការ រួចទ្រង់លាត្រឡប់ទៅទេវលោកវិញ ។

ឯព្រះបាទចន្ទរាជ  ជាក្សត្រទ្រង់ធម៌ទ្រង់បានបំពេញកុសលនឹងសីលទានជានិច្ច សោយសម្បត្តិទិព្វជាសុខក្សេមក្សាន្ត ។

ចប់សេចក្តីសង្ខេបតែប៉ុណ្ណោះ ។

III. មុខងាអក្សរសិល្ប៍

. មុខងារអប់រំ

នៅក្នុងរឿងចន្ទរាជចង់អបរំឲ្យអ្នកអាន អ្នកស្តាប់ អ្នកទស្សនាឲ្យចេះ​ធ្វើ បុណ្យ​ដាក់​ទាន សន្សំ​កុសល មានចិត្តជ្រះស្រឡេះក្នុងការធ្វើបុណ្យ មានទឹកចិត្ត​តប ស្នង​សងគុណ​ដល់មាតាបិតា មិនសាងអ្វី​ដែល​ជាអំពើបាបជាក់ស្តែងដូចជាពេល ដែល​ចន្ទរាជ​ឡើងទៅ​លើ​ផ្សារទិញសត្វដែល​រស់មាន​ជីវិត​ទៅ​លែង ​​​នៅ​ព្រៃឆ្ងាយ​និងដងទឹក៨ក្អមប្រគេន​មហាថេរ​មួយអង្គ ហើយយាងព្រះមាតាបិតាចូលក្នុងវាំង ។

.មុខងាពុទ្ធិ

នៅក្នុងដំណើរទាំងមូលបានបង្ហាញហេតុ និងផលដែលបុគ្គលម្នាក់ៗ​

បាន​ប្រព្រឹត្ត​ ។​ នៅក្នុង​ជីវភាព​រស់នៅ និងធ្វើឲ្យអ្នកអាន អ្នកស្តាប់ អ្នកទស្សនា​ចេះថ្លឹងថ្លែង​ ចេះធ្វើ​បុណ្យ​ដាក់ទាន។

.មុខងាសោភ័ណ ឬ  សិល្ប៍វិទ្យា

នៅក្នុងរឿងចន្ទរាជចង់អបរំឲ្យអ្នកអាន អ្នកស្តាប់ អ្នកទស្សនាមាន​ចិត្ត​រំភើប​​សប្បាយ​រីករាយ និងអាច​យក​គោលគំនិតសំខាន់នៅក្នុរឿង​យកទៅពីចារ​-ណា​​ដើម្បីទុក​ជា​បទពិសោធន៍នៃជីវិត ។

IV. លក្ខណៈរបស់អក្សរសិល្ប៍

.  លក្ខណៈវណ្ណៈ

– វណ្ណៈក្សត្រ មាន ព្រះចន្ទរាជ សិម្ពលី ព្រះបីតារបស់ព្រះនាង

-វណ្ណៈដង្ខៅ មាន ម្តាយ ឪពុក និងដង្ខៅ៥០០នាក់

-វណ្ណៈព្រាហ្មណ៍ មហារថេរមួយអង្គ ព្រាហ្មណ៍

-វណ្ណៈព្រះឥន្រ្ទាធិរាជ ទេវតា ទេពធីតា មាននាងមណីមេខលា

-វណ្ណៈមន្រ្តី មានអាមាត្យ នាម៉ឺនមន្រ្តី

. លក្ខណៈមនុស្ស

អ្នកនិពន្ធឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់មហាជនមានពុំសូវគិតពីបុណ្យបាប ដោយស្តីបន្ទោស​ដល់ព្រះបាទចន្ទរាជ។

. លក្ខណៈសង្គ​ម

នៅក្នុងរឿងនេះបញ្ជាក់ឲ្យឃើញពីសង្គមមួយដែលការរីកចម្រើន ការតស៊ូ ប្រយុទ្ធ ប្រឆាំង និងធម្ម-​ជាតិ មានដូចជា ព្រះបាទព្រះចន្ទរាជ ជួបនឹងខ្យល់ព្យុះ​«លិចសំពៅ ទ្រង់ខំហែលទឹកអស់រយៈពេល៧ថ្ងៃ។

. លក្ខណៈជាតិ

ស្ថិតនៅត្រង់ព្រះបាទព្រះចន្ទរាជ ទ្រង់សោយរាជសម្បត្តិរហូតដល់ផុតរលត ជីវិត។

 

IV.ចលនាអក្សរសិល្ប៍

រឿងចន្ទរាជ ជារឿងមួយស្ថិតនៅក្នុចលនាពុទ្ធនិយម ប៉ុន្តែប្រភេទ​ពុទ្ធនិយម​ក្លាយ។​ព្រោះរឿងនេះបានដកស្រង់ចេញពីសៀវភៅសង្ខេបបញ្ញាសជាតក របស់​លោក សាស្រ្តាចារ្យ ញ៉ុក ថែមដែលជារឿងទី៨ ទំព័រ៦០-៦២ ។

. អត្ថន័យ

ផ្អែកលើទស្សនកម្មផល ការកសាងកុសលផលបុណ្យដែលតួអង្គបានធ្វើតែ អំពើល្អ​នៅក្នុង​ជាតិនេះ​។

. អត្ថរូប

ជារឿងស្របទៅនឹងជំនឿ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហាជន ដោយយកទស្សនៈទ្រឹស្តីងាយ ឬជ្រៅជ្រះ​មកនិយាយ​បែបបុគ្គលាធិដ្ឋាន តែងជារឿងធ្វើឲ្យ​ងាយស្តាប់ងាយយល់​ដើម្បី ប្រតិបត្តិ​​ជឿ​ស៊ប់​ក្នុងសាសនា។

. អត្ថរស

រឿង ចន្ទរាជ ស្ថិតនៅក្នុងសាស្រ្តាល្បែងដោអ្នកនិពន្ធបានលើកយកការក​សាង​អំពើ​ល្អការជួបគ្រោះថ្នាក់ រហូតទទួលបានផលបុណ្យដែលខ្លួនទទួលបាន​ផល​សម្រេចនូវ​កុសល​​ទាំងនោះ។

V. សេចក្តីបញ្ចាប់

អ្នកនិពន្ធបានបញ្ចាប់រឿងដោយបង្ហាញពី ផលបុណ្យដែលព្រះបាទ ចន្ទរាជ ប្រព្រឹត្ត តែអំពើល្អ ការធ្វើបុណ្យដាក់ទានទើបព្រះបាទចន្ទរាជទទួលបាននូវកុសល​ដែលខ្លួន​បានធ្វើ​គឺលោកចង់ផ្តល់ការអប់រំ ដំបូន្មានល្អៗ ដល់មហាជនជំនាន់ក្រោយ​ឲ្យចេះរក្សាសីល និងទទួលបាន​ផលល្អ។

 

ឯកសារយោង

*ទ្រឹស្តី និង អក្សរសិល្ប៍ រៀបរៀងដោយៈលោក ពន់ ឆាយ

*បញ្ញាសជាតក លោក ញ៉ុក ថែម

Advertisements

4 Replies to “សង្ខេបរឿង ចន្ទរាជ”

  1. តិចទៀតអ្នកវិភាគ​រឿង​ហើយ តួសាំងកាប៉ូ!

    Like

    1. យកពីគេមកដាក់ទេបង! ទុកគ្រាន់ចែករំលែកសម្រាប់សិស្សអាន!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s