(ហាមក្មេងក្រោមអាយុ 18ឆ្នាំអាន)
ខ្ញុំកំពុងគេងលក់នៅលើពូកដ៏ទន់ល្មើយក្នុងផ្ទះរបស់ខ្ញុំ ស្រាប់តែមានបបូរមាត់ដ៏ទន់មួយបានមកប៉ះថ្ងាសរបស់ខ្ញុំ។ ហ៊ើយ! មិនដឹងគេមកគេងមើលមុខខ្ញុំតាំងពីអង្កាល់ទេនេះ។ ភ្នែកខ្ញុំស្រវាំងតិចៗ ព្រោះទើបតែភ្ញាក់ពីគេង យល់សភាពនៅជុំវិញប្រែជាពណ៌សស្រអាប់ដូចផ្សែងភ្លើងដែលទើបនឹងរលត់ នៅជុំវិញប្រាណ។ គ្រាប់យ៉ាងប្រព្រិត្តិទៅក្នុងរយៈតែមួយរំពេចតែប៉ុណ្ណោះ តែមួយពព្រិចនេះបានថតជាប់នៅក្នុងកែវភ្នែកទាំងគូររបស់ខ្ញុំ នៅភ័ក្ត្រស្រទន់សំលឹងមកខ្ញុំទាំងញញឹម គេយកដៃមកកៀសសក់ក្បាលខ្ញុំ ហើយថើបបបូរមាត់ខ្ញុំយ៉ាងស្រាលម្តងទៀត។ ខ្ញុំគិតថាមិនមែនជាការពិតទេដឹង តែមិនមែនទេ ព្រោះខ្ញុំកំពុងគេងកើយដៃគេ គេសម្លឹងមកខ្ញុំឥតដាក់។ ខ្ញុំចង់ស្ទុះទៅថើបញក់ញីរគេឲ្យសមចិន្តាដែលនឹកគេពន់ពេកនោះ តែនឹកមិនហ៊ាន ណាមួយដោយខ្មាសអៀនជាធម្មជាតិរបស់ខ្ញុំស្រាប់ផង ខ្ញុំបានត្រឹមតែធ្វើភ្នែកព្រឹមៗរួចបិតកែវចរណៃទាំងគូរនៅលើរង្វង់ដៃរបស់គេ។ មិនចង់ក្រោកសោះ! យី! មើលចុះ នៅខាងក្រៅផ្ទះខ្ញុំ មានសុទ្ធតែមនុស្សកំពុងលេងសើចក្អាកក្អាយណាស់ សម្លេងកម្សាន្តរបស់ជនទាំងឡាយនោះបានរសាត់ចូលមកតាមទ្វារផ្ទះ និងបង្អួចដែលបើកចោល ស្របជាមួយនឹងជំនោរដ៏កក់ក្តៅនាគិម្ហៈរដូវ។ គេនិយាយពាក្យស្អីមិនដឹងទេ តែត្រចៀកខ្ញុំដូចស្តាប់មិនសូវបានសោះ លឺតែសម្លេងស្រាលស្រទន់កាត់ត្រចៀកទាំងគូរ រួចរសាត់ចេញទៅតាមមាត់បង្អួចដែលនៅជាប់គ្រែនោះបាត់ទៅ។ នេះជារូបភាពដែលខ្ញុំបានថតទុក ជារូបភាពដែលមានជីវិត ហើយខ្ញុំក៏មិនចង់បំភ្លេចដែរ។
នេះឬរសជាតិស្នេហា? ខ្ញុំនឹកគេដល់ឆ្កួតហើយមែនទេ? ម៉េចថ្មើនេះគេមិនទាន់ទៅរៀនទៀត? គេម៉េចក៏ហ៊ានឡើងមកផ្ទះខ្ញុំ រួចចូលមកតែម្នាក់ឯងយ៉ាងនេះ? ខ្ញុំយល់សប្តិទេមែនទេ? កុំគិតថាខ្ញុំនឹងទះខ្លួនឯងដើម្បីឲ្យភ្ញាក់ពីសុបិននេះអី ព្រោះខ្ញុំនឹកមិនដល់វិធីនេះទេ តែពេលនេះគេងាកមកខ្ញុំម្តងទៀតហើយ។ មុខខ្ញុំ និងមុខគេស្ទើរតែប៉ះគ្នាទៅហើយ។ ខ្ញុំភ័យណាស់ តែក៏មិនដឹងធ្វើម៉េចដែរ ម៉េចក៏ទន់ដៃទន់ជើងអស់យ៉ាងនេះ ឬមួយខ្ញុំទើបតែភ្ញាក់ពីគេង? ខ្ញុំចាប់ផ្តើមក្តៅខ្លួន ស្របពេលដែលកម្តៅពីខ្លួនរបស់គេបានមកប៉ះបបូរមាត់ខ្ញុំ ម៉េចក៏គេមានកម្តៅក្តៅ អ៊ុនៗយ៉ាងនេះ? កក់ក្តៅមែនទែននៀក! ប្រហែលមកពីទ្រនិចវិនាទីក្នុងខ្លួនរបស់គេដែលលោតតឹកៗ គ្រប់គ្រានោះទេដឹង ដែលធ្វើឲ្យគេក្តៅខ្លួនយ៉ាងនេះ ខ្ញុំអាចដឹងបាន ខ្ញុំអាចលឺបាននូវសម្លេងដែលចេញ ពី ទ្រូងគេមក។ គេប្រហែលជាភ័យដូចខ្ញុំដែរហើយមើលទៅ ព្រោះប្រអប់បេះដូងខ្ញុំក៏៏ លោតញាប់ដូចគ្នា។ ភ្លាមនោះខ្ញុំក៏ស្ទុះងើបមកភ្លាម ដោយលឺសម្លេងដំណក់ទឹកភ្លៀងពីលើដំបូលមក។ ខ្ញុំបានដើរចេញ ទៅក្រៅរួចទៅអង្គុយនៅលើកៅអីលើរានហាលមុខផ្ទះ ដំណក់ទឹកភ្លៀងចេះតែធ្លាក់ចុះមក ឯភ្នែកខ្ញុំក៏ចាប់ផ្តើមស្រឡះម្តងបន្តិចៗ មើលឃើញទិដ្ឋភាពរញេរញៃនៃទីក្រុងភ្នំពេញ ក្រោមរូបភាពជាស្បៃផ្សែងដែលមិនទាន់បាត់អស់ពីភ្នែក ឃើញដំណក់ទឹកភ្លៀងដែលស្រក់នៅលើកំរាលផ្លូវកៅស៊ូ រួចហួតជាផ្សែងទៅក្នុងខ្យល់វិញភ្លាម ដោយហេតុតែអាកាសធាតុក្តៅ បន្ទាប់មកទៀតរុក្ខវិថីទាំងមូលបានប្រែទៅជាស្រស់ស្អាត ដោយសំណើមព្រះពិរុណបង្អុរចុះមក។ ខ្លួនខ្ញុំពេលនេះ សើមអស់ហើយ ដោយសារទឹកភ្លៀង តែមិនចង់ចូលផ្ទះវិញសោះ ព្រោះខ្ញុំចូលចិត្តមុជទឹកភ្លៀង ណាមួយមិនចង់ចូលទៅមើលសំណល់សុបិន ដែលឃើញតែគ្រែដំណេកបាត់ម្ចាស់ចិត្ត ដែលខ្ញុំបានឃើញក្នុងការស្រមៃមុនបន្តិចនេះ។ ស្នេហាធ្វើឲ្យខ្ញុំពិបាកចិត្តណាស់ ពិបាកចិត្តដោយនឹកគេពេក។ មនុស្សអីក៏ អាក្រក់យ៉ាងនេះ ម្តេចក៏ឲ្យខ្ញុំនឹកគេគ្រប់ពេលគ្រប់វេលាយ៉ាងនេះ? ខ្ញុំងើយមើលទៅលើមេឃ ដែលមានពណ៌ប្រផេះ ទឹកភ្លៀងធ្លាក់មកស្រោចស្រប់ពេញ ផ្ទៃមុខ ដែលឡើងកម្តៅស្នេហាដុតរោលនោះ ឲ្យរលត់សាបរលាបទៅវិញ។
អរគុណគេម្នាក់នោះដែលធ្វើឲ្យខ្ញុំបានស្គាល់រសជាតិស្នេហានៅថ្ងៃនេះ។
រឿងខ្លី (ស្តីពីអារម្មណ៍)
ដោយឌីយ៉ា
ផ្តើមនិពន្ធថ្ងៃទី ២៩ ខែ ០៦ ឆ្នាំ ២០១១ ម៉ោង ១៤៖០០
និពន្ធចប់ថ្ងៃទី ២៩ ខែ ០៦ ឆ្នាំ ២០១១ ម៉ោង ១៤៖៣០
អីយ៉ា! ណាស់ដែរតើនៀក!
LikeLike
ហិហិ! លើកទីមួយ កុំប្រកាន់អី។
LikeLike
ចេះសរសេររឿងក្តៅសាច់ទៀតឡូវ?! ហើយម៉េចក៏ក្តៅសាច់កើតបើនៅក្រោមភ្លៀងចឹង?
LikeLike
ក្តៅសាច់ហើយ បាននៅក្រោមភ្លៀងតាមក្រោយតា!
LikeLike
គេរាល់គ្នាសុបិន្តហាត់ប្រាណ ឯឌីយ៉ាសុបិន្តហាត់លើប្រាណទៅវិញ
LikeLike
ឃ្លានេះមានន័យជ្រៅដូចស្រាលីអូមែន!
LikeLike
យ៉ាស់ ចេះសុបិន្តផ្តេសផ្តាសទៀតម្លាញ់ផ្កាយលូវ? សង្ស័យនឹកចង់បានប្រពន្ធហើយមើលទៅ អាគិគិៗៗៗ
LikeLike
no money, no honey! ណាសម្លាញ់ផ្កាយលើមេឃអើយៗៗៗៗៗ
LikeLike
សួស្តី ឌីយ៉ា
បន្ទាប់ពីអានអត្ថបទនេះចប់ ញ៉ុមសង្កេតឃើញថា អត្ថបទនេះសរសេរទុកចោលនៅទីនេះ ឡើងជិត2ឆ្នាំទៅហើយ ចំនែកញ៉ុមទើបតែបានដើរកាត់នេះ ហើយឃើញ មើលទៅគួរឲ្យចាប់អារម្មណ៍បស់គេមែន។
សុំសួរតិចថានៅក្នុងសុបិន្តហ្នឹង អ្នកដែលឌីយ៉ាឃើញស្អាតទេ? កំពុងតែឆ្ងល់ ឃើញថាឌីយ៉ាគេងក្នុងរង្វង់ដៃគេ ដូចជាកក់ក្តៅ ហើយម្នាក់នោះឆក់យកស្នាមថើបដំបូងរបស់ឌីយ៉ាទៀត ហ៊ានណាស់ណ៎ សំណាងដែរ ឌីយ៉ាភ្ញាក់ទាន់កុំអី ប្លា ប្លា បាត់…. ចុះរយះពេល2ឆ្នាំមកនេះ គេមានដែរមកលេង ឫធ្វើអ្វីទៀតអត់? ម៉េចៗជួយប្រាប់គ្នាឲ្យដឹងផង… 🙂
ញ៉ុមនឹងរងចាំតាមដានភាគបន្តណា
LikeLike