មួយ​ឆ្នាំគត់

មួយ​ឆ្នាំ​ហើយ ដែល​ខ្ញុំ​បាន​បង្កើត​ប្លក់នេះ គឺ​នៅ​ខែ​នេះ ថ្ងៃនេះឯង ដែល​ខ្ញុំ​បាន​បង្កើតប្លកឡើងមក។ មួយ​ឆ្នាំ​នេះ ចំនួន​អ្នក​ចូ​លមើល​ប្លក​ខ្ញុំ ស្មើរ​នឹង​គេ​ទើប​តែ​បើក​ប្លក​បាន​មួយ​ខែ ដោយ​សារ​មួយ​ខ្ញុំមិនបាន​ដាក់​អត្ថបទ​ដែល​គួរ​ឲ្យចាប់អារម្មណ៍ ដែល​ភាគ​ច្រើន​ជា​កំណត់ហេតុ​ផ្ទាល់​ខ្លួន ហើយ​ម្យ៉ាង ដាក់​ជា​មេរៀនខាង​សំណង់ និង​ខាង​ធនាគារ ដែល​សិស្ស​នៅ​ស្រុក​ខ្មែរ ភាគ​ច្រើន​មិន​សូវ​ចេះ​ស្រាវ​ជ្រាវ​តាម​អ៊ីនធើនេត។ អញ្ចឹងហើយ​បាន​ជា​ខ្ញុំ​បានទទួល​ត្រឹមតែ ១០០០០នាក់ប៉ុណ្ណោះ​ក្នុងរយៈពេលមួយ​ឆ្នាំនេះ។ ឃើញ​ថា​ចំនួន​អ្នក​ទស្សនា​តិចពេក មិនចាំបាច់​ជប់​លៀងអីទេ។ ខ្ញុំ​មិន​អន់​ចិត្ត​ដល់​ថ្នាក់​បិទ​ប្លកនេះ​ចោលទេ ព្រោះ​មាន​អត្ថ​បទ​ដែល​មាន​ប្រយោជន៍​ច្រើនដែរ សម្រាប់អ្នកអាន!

អារម្មណ៍​ពេល​បើក​ប្លក​ដំបូងគឺ គិត​ថា​មាន​មោទនភាព​មែនទែន សប្បាយ​ចិត្ត​ដោយសារ​មាន​វេបសាយ​មួយ​ផ្ទាល់​ខ្លួន ហើយ​ក៏​អាច​សរសេរ​អី​ពី អារម្មណ៍​ខ្លួន​ឯង អ្នក​ដទៃ​អាច​អាន​បាន អាច​សប្បាយ​ចិត្ត​ ហើយ​ក៏អាច​ស្តាប់​ខ្ញុំ នៅពេល​ខ្ញុំ​មិន​សប្បាយ​ចិត្ត អាច​ចែក​ចាយ​អ្វី ដែល​អ្នក​ដទៃ​ត្រូវ​ការ អាច​ជួប​ជុំ​គ្នា​ធ្វើ​អ្វី​មួយ​សម្រាប់​សង្គម។ ទាំង​អស់​នេះ​ហើយជា​អារម្មណ៍​របស់​ខ្ញុំ​នៅពេលនោះ។ នៅពេលនេះ​អារម្មណ៍​របស់​ខ្ញុំ​នៅតែ Every time I look at you, I feel like the first time. 🙂

រី​ករាយ​ថ្ងៃខួបកំណើតណា​ ប្លកអន្ធការ! ឥឡូវអាយុបានមួយខួបហើយ! យ៉ាហ៊ូ!

Advertisements

30 Replies to “មួយ​ឆ្នាំគត់”

    1. ប្រាប់ហើយថាអត់ជប់លៀងអីទេ! ទៅញុំាបាយកកទៅ…

      Like

    1. បាទ! អរគុណឡុង!​ ចុះប្លកឡុងបើកបានប៉ុន្មានខែហើយ?

      Like

      1. តែប៉ុន្មានខែសោះ នេះមកពីដាក់អត្ថបទចំទីផ្សារ។ អ្នកប្រើអ៊ីនធើនេត គ្មានពីណាក្រៅពីអ្នកអាយធីទេ ចឹងហើយបានមានអ្នកចូលច្រើន ម្យ៉ាងគ្រប់គ្នាចូលចិត្តបច្ចេកវិទ្យាថ្មីៗផងដែរ។

        Like

  1. គ្នាជិតបាន១ខួបដែរហើយ ដើមខែ៧ខាងមុខនេះ! តែដូចជាល្វើយដល់ហើយ ភ្ញៀវក៏ស្ងាត់ គួបផ្សំមកពីឥឡូវ មានប្លកច្រើន ឈ្លោះគ្នាផង យិយដើមគ្នាផង អត្ថបទមិនគួរផ្សាយក៏ផ្សាយ (ទិតៀនគ្នា) វិលមុខណាស់សម្លាញ់! ដូចចង់បិទទ្វារសម្រាកមួយរយៈ!

    Like

    1. ខ្ញុំ​មាន​អារម្មណ៍​អញ្ចឹងដែរណាម្លាញ់! តែគិតទៅឃើញថា គេឈ្លោះតាគេបើយើងដាក់អត្ថបទទៅបានគេអាន ចឹងក៏ចេះតែខំទៅ!

      Like

      1. គិតទៅ​តៀមកាហ្វេក្នុងភូមិក៏បិទ ក្មេងស្រែក៏ចោលស្រុក អេណាទៅប្រទេសក្រៅបាត់! ចឹងមានអ្នកណានៅក្នុងភូមិទៀតទៅ?

        Like

      2. ផ្កាយដុះកន្ទុយក៏ទៅបាត់ទៀត!

        Like

    2. គ្នាចង់បិទទ្វារមួយរយៈ ទៅលេងជនបទ សម្រាកខួរក្បាលបន្តិចសិន! បើនៅលក់ក៏មិនសូវដាច់ ឡុងចុង៣ខែហើយ!
      ចាំមួយរយៈក្រោយ ស្ថានការណ៍ភូមិឃុំស្ងាត់បន្តិច ចាំមកបើកលក់វិញ!

      Like

      1. មិនអីទេ! ញ៉ុម​យល់! គិត​ចង់​ធ្វើ​អញ្ចឹងដែរ តែ​ក៏​ដូរ​ចិត្ត​នៅវិញ។ ជូន​ពរឲ្យ​បាន​រីករាយ និង​សប្បាយចិត្ត ហើយចាំម៉ោវិញ!

        Like

  2. រី​ក​រាយ​ថ្ងៃ​កំណើត!!
    កុំ​តូចចិត្ត​អី ថ្ងៃ​នេះ​គេ​មិន​ត្រូវ​ការ​អត្ថបទ​យើង តែ​ថ្ងៃ​ស្អែក​.. មិន​ប្រាកដ​ដែរ!

    កំពុង​មាន​រឿង​ចង់​សួរ​ល្មម​។​ ឃើញ​ផ្សាយ​អត្ថប​ទ​សុទ្ធ​តែ​ទាក់​ទង​នឹង​ធនាគារ ទើប​សង្ស័យ​ថា​បែប​មាន​លុយ​ផ្ញើ​ធនាគារ​ច្រើន​ហើយ ហិហិ..​ឥឡូវ​ដឹង​ហើយ​ថាមក​ពី​រៀន​ផ្នែក​ធនាគារ(?)

    ចាំ​ឆ្លើយ​សំណួរ​តាម​ហ្វេសប៊ុក ណា ព្រោះ ចង់​យក​លុយ​ទៅដាក់​អេស៊ីលីដា​ខ្លះ ហុហុ!!! (និយាយដូច​មែន!) :p

    Like

    1. ខ្ញុំ​អត់​បាន​រៀន​ផ្នែក​ធនាគារ​ទេបង អត្ថបទទាំងនេះបានមកពីគេដែរទេ! តែខ្ញុំកែសម្រួល នឹង សរសេរជាខ្មែរយូនីកូដឡើងវិញដោយខ្លួនឯងភាគច្រើន។

      Like

    2. មាន​លុយ​ច្រើន​ប៉ាវ​ខ្ញុំ​ម្តងមកបងផ្កាយអើយ!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s