ទិដ្ឋភាព​រួម​នៃ​សភា​ផាត់​ទាត់​កម្ពុ​ជា

ផ្នែកទី ៣

ឧបករណ៍​ទូទាត់​ដែល​បាន​ប្រើ​ប្រាស់​នៅ​កម្ពុ​ជា​ ក្រៅ​ពី​ក្រដាស​ប្រាក់​រួម​មាន​មូលប្ប​ទាន​ប័ត្រ​រូបិយាណត្តិ ការ​ផ្ទេរ និង​ប័ណ្ណ​ទូទាត់​ (ប័ណ្ណ​ឥណពន្ធ និ​ងប័ណ្ណឥណ​ទាន)។

មូល​ប្ប​ទាន​ប័ត្រ​ត្រូវ​បាន​ប្រើ​ប្រាស់​ច្រើន​ជាង​មូល​ប្ប​ទាន​ប័ត្រ​ចារឹកជា​ប្រាក់​ដុល្លារ​មាន​បរិមាណ​ និង​ទឹក​ប្រាក់​ច្រើន​ជាង​មូល​ប្ប​ទាន​ប័ត្រ​ចារឹក​ជា​ប្រាក់​រៀល។

សភា​ផាត់​ទាត់​ទី​ក្រុង​ភ្នំពេញ​បាន​បង្កើត​ឡើង​ពី​ខែ ធ្នូ ១៩៩៣ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​ដ្ឋាន​បោះ​ផ្សាយ​និង​ឃ្លាំង​បេឡា ដើម្បី​ដឹក​នាំ​ការ​ផាត់​ទាត់​ប្រចាំ​ថ្ងៃ​នូវ​មូល​ប្ប​ទាន​ប្រាក់​រៀល​ចាប់​ពី​ថ្ងៃទី ០១ ខែមិថុនា​ ឆ្នាំ ១៩៩៦ សភា​ផាត់​ទាត់​ត្រូវ​បាន​ផ្ទេរ​ឲ្យ​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ​វិញ។

ឆ្នាំ ២០០៦ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​មាន​ទិសដៅ​បង្កើត​សភាព​ផាត់​ទាត់​នៅ​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា ដែល​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន មាន​សា​ខា​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិវញ្ញ​វត្ថុ​បោះ​ទីតាំង​ច្រើន ដូច​ជា​នៅ​ក្រុង​ព្រះ​សីហនុ សៀមរាប បាត់​ដំបងជាដើម។

ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០០១ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​បាន​សម្រេច​ដាក់​ឲ្យ​ដំណើរ​ការ​សភា​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រ​ប្រាក់​ដុល្លារ​អាមេរិក ទន្ទឹម​គ្នា​នឹង​សភាព​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រ​ប្រាក់​រៀល។ ដូច្នេះ​សភាផាត់​ទាត់​ធ្វើ​ឲ្យ​ប្រតិបត្តិ​ការ​ផាត់​ទាត់​មូល​ប្ប​ទាន​ប័ត្រ​ទាំង​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ។

បច្ចុប្បន្ន​នេះ​សភាផាត់ទាត់​មូល​ប្បទាន​ប័ត្រ​ប្រាក់​រៀល​មាន​សមាជិក​ចំនួន​ ១៥ ក្នុងនោះ​មាន​ធនាគារ​ពាណិជ្ជ​ចំនួន ១២ ធនាគារ​ឯកទេស ១ រតនាគារ​ជាតិ និង​ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា។

ចំនែក​សភា​ផាត់ទាត់​មូល​ប្ប​ទាន​ប័ត្រ​ប្រាក់​ដុល្លារ​អាមេរិក​មាន​សមាជិក​ចំនួន ១៧ ក្នុង​នោះ​មាន​ធនាគារ​ពាណិជ្ជ​ចំនួន ១៤ ធនាគារ​ឯកទេស ២ និង​ ធនាគារ​ជាតិ​នៃ​កម្ពុ​ជា។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s