ប័ណ្ណឥណពន្ធ Vs. ប័ណ្ណឥណទាន និង កាស​ & ក្រដាស​ប្រាក់

ផ្នែក​ទី ២

ឧបករណ៍​ទូ​ទាត់

១. មូល​ប្បទាន​ប័ត្រ (Cheque, Check)

២. ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper)

៣. ការ​ផ្ទេរ (Transfer)

៤. ប័ណ្ណឥណពន្ធ និង ប័ណ្ណឥណទាន (Debit Card & Credit Card)

៥. កាស​ និង​ ក្រដាស​ប្រាក់ (Coins & Bank notes)

———————————–

៤. ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណ​ឥណ​ទាន (Debit Card & Credit Card)

•ប័ណ្ណ​ឥណ​ពន្ធ (Debit Card or Bank Card)៖ ត្រូវ​បាន​ចេញ​ដោយ​គ្រឹះ​ស្ថាន​ធនាគារ​ឲ្យ​អ្នក​កាន់​ប័ណ្ណ​ដែល​ត្រូវ​ដាក់​ជាមុន និង​អនុញ្ញាត​ឲ្យធ្វើការ​ទូ​ទាត់​តាមរយៈ​ប័ណ្ណ​នោះ​ នូវ​រាល់​ការ​ចំណាយ​របស់​ខ្លួន ឬ ដក​សាច់​ប្រាក់​ពី​ក្នុង​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ​ (ATM: Automated Teller Machine) របស់​ធនាគារ។ ការ​ប្រើ​ប្រាស់​មិន​សូវ​ទូ​លំទូលាយ​ទេ។ ធនាគារ​ខ្លះ​បាន​ចេញ​ប័ណ្ណ​ប្រភេទ​នេះ​ ដោយ​គួប​ផ្សំ​នឹង​គណនី​សំចៃ។
•ប័ណ្ណ​ឥណ​ទាន (Credit Card)៖ ត្រូវ​បាន​បោះ​ផ្សាយ​ដោយ​គ្រឹះ​ស្ថាន​ឥណ​ទាន​ឯកទេសក៏​ដូច​ជា​ធនាគារ​ដែរ។ ប័ណ្ណនេះ​ផ្តល់​សិទ្ធិ​នូវ​ការ​បើក​ឥណ​ទាន​ជា​ប្រចាំ​ដែល​បាន​ព្រម​ព្រៀង​តាម​ទំហំ​នៃ​ផល​ទុន​របស់​សាមី​ម្ចាស់។ ម្ចាស់​ប័ណ្ណ​ឥណ​ទាន​ទូ​ទាត់​ការ​ទិញ​ទំនិញ​របស់​ខ្លួន ដោយ​ប្រើ​ប័ណ្ណ​ ហើយ​ទឹក​ប្រាក់​នៃ​ការ​ទិញ​នោះ​នឹង​បញ្ចូល​ទៅ​ក្នុង​ “គណនី​ឥណទាន” របស់​ខ្លួន ដែល​នឹង​ត្រូវ​សង​តាម​អំឡុង​ពេល​ស្រុះ​ស្រួល​ជា​ទូទៅ​ប្រចាំ​ខែ​តាម​រយៈ​ប្រព័ន្ធ​ទូទាត់។

គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ​នៃ​ប័ណ្ណ​ឥណ​ទាន​ និង ប័ណ្ណ​ឥណ​ពន្ធ

•គុណ​សម្បត្តិ​៖ ប័ណ្ណទាំងពីរ​មាន​ភាព​ទន់​ភ្លន់​ក្នុង​ការ​ប្រើ​ប្រាស់ ងាយ​ស្រួល​យក​តាម​ខ្លួន មាន​សុវត្ថិ​ភាព​ (​តែ​ក្នុង​ប្រព័ន្ធ​ដែលមាន​ការ​អនុញ្ញាត) និង​មាន​លក្ខណៈ​ជា​សកល (បណ្តាញ​ធំទូលាយ)។
•គុណ​វិបត្តិ៖
•ប័ណ្ណ​ឥណ​ពន្ធ ត្រូវ​តែ​ដាក់​ប្រាក់​ជាមុន​នៅ​ធនាគារ
•ប័ណ្ណ​ឥណ​ទាន​ ត្រូវ​តែ​មាន​បើក​គណនី​នៅ​ធនាគារ
•ខ្វះ​សុវត្ថិភាព​ក្នុង​ករណី​មាន​ការ​បាត់​បង់ ឬ ត្រូវ​លួច (ដោយ​សារ​ប្រព័ន្ធ​ចុច​លេខ​សំងាត់)។
———————————–

៥. កាស និង​ក្រដាស​ប្រាក់ (Coins & Bank Notes)

ឧបករណ៍​ទាំង ៤​ប្រភេទ​ដែល​បាន​បង្ហាញ​រួច​មក​ហើយ ហៅ​ថា​រូបិយ​វត្ថុ​លេខ​នា (ចុះ​បញ្ជី)។ ចំពោះ​កាស និង​ក្រដាស​ប្រាក់ គេហៅ​ថា​រូបិយ​វត្ថុ​ជា​សាច់​ប្រាក់។ ការ​និយម​ប្រើ​ប្រាស់​នៅ​កម្ពុ​ជា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ភាព​ទន់​ខ្សោយ​នៃ​ប្រព័ន្ធ​ទូទាត់។​

គុណ​សម្បិត្តិនៃកាស៖ កាស​មាន​លក្ខណៈ​ច្បាប់​ក្នុង​ការ​ដាក់​ឲ្យ​ចរាចរ និង​អាច​ប្រើ​ប្រាស់​បាន​យូរ។

គុណ​វិបត្តិ​នៃកាស៖ មាន​ទម្ងន់ ពិបាក​យក​តាម​ខ្លួន តម្លៃ​ផ្ទៃ​ក្នុង​កាស បង្ក​ឲ្យ​មាន​ការ​រក្សាកាស​ទុក​មិន​បញ្ចេញ​ប្រើ​ប្រាស់​ដោយ​សារ​តែ​តម្លៃ​លោហៈ​ដែល​យក​មក​ធ្វើ​កាស​ខ្ពស់​ជាង​តម្លៃ​ចារឹក​របស់​វា។

—————————–

គុណ​សម្បត្តិ​នៃ​ក្រដាស​ប្រាក់៖

•មាន​លក្ខណៈ​ស្រប​ច្បាប់​ក្នុង​ការ​ដាក់​ឲ្យ​ចរាចរ
•មាន​ទម្ងន់​ស្រាល​ ងាយ​យក​តាម​ខ្លួន
•មាន​លក្ខណៈ​សកល​ក្នុង​ប្រទេស អាច​ប្រើ​ប្រាស់​ដោយ​បុគ្គល​គ្រប់​រូប និង​គ្រប់​ទី​កន្លែង

គុណ​វបត្តិ៖

•អាច​មាន​ការ​ក្លែង​បន្លំ (ក្រដាស​ប្រាក់​ក្លែងក្លាយ)
•ឆាប់​ទក់​ខ្ទេច ចំណាយ​ក្នុង​ការ​ផលិត ការ​ដឹក​ជញ្ជូន​ និង​ការ​ថែរក្សាច្រើន
•មិន​អាច​ប្រើ​ប្រាស់​សម្រាប់​ទូទាត់​រយៈ​ពីចម្ងាយ
•ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ឲ្យ​លុយទៅ​ជា​កខ្វក់ (ការជួញ​ដូរ​គ្រឿង​ញៀន សំណូក)។
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s