ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper)

ផ្នែក​ទី ២

ឧបករណ៍​ទូ​ទាត់

១. មូល​ប្បទាន​ប័ត្រ (Cheque, Check)

២. ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper)

៣. ការ​ផ្ទេរ (Transfer)

៤. ប័ណ្ណឥណពន្ធ និង ប័ណ្ណឥណទាន (Debit Card & Credit Card)

៥. កាស​ និង​ ក្រដាស​ប្រាក់ (Coins & Bank notes)

———————————–

២. ផល​ប័ត្រ​ពាណិជ្ជ​កម្ម​ (Commercial Paper)

ផល​ប័ត្រ​ពាណិជ្ជ​កម្ម មាន​ពីរ​ប្រភេទ​ គឺ​រូបិយាណត្តិ និង ប័ណ្ណ​សង​តាម​បញ្ជា។

ក•រូបិយាណត្តិ (Bills of Exchange or Draft)

រូបិយាណត្តិ​ ជា​បញ្ជា​លាយ​លក្ខណ៍​អក្សរ​ដោយ​ឥត​លក្ខខណ្ឌ ចេញ​ដោ​យ​បុគ្គល​មួ​យឲ្យ​ទៅបុគ្គល​ដទៃ​ចុះ​ហត្ថ​លេខា​ដោយ​បុគ្គល​ជា​អ្នក​ចេញ​បញ្ជា​ តម្រូវ​ឲ្យ​បុគ្គល​ជា​អ្នក​ទទួល​បញ្ជា​ទូទាត់​សង​ចំនួន​ប្រាក់​ជា​កំណត់​មួយ​ឲ្យ​ទៅ  ឬ តាម​បញ្ជា​បុគ្គល​មួយ​ទៀត ឬអ្នក​កាន់។​

រូបិយាណត្តិ​ ត្រូវ​តែ​បាន​ទូ​ទាត់​សង​នៅ​ឥណ​ប្រតិ​ទាន។ រូបិយាណត្តិ​ជា​ឧបករណ៍​ឥណទាន។ រូបិយាណត្តិ​អាច​ត្រូវ​បាន​សរសេរ​ជាំ​អក្សរ​ខ្មែរ ឬ​អក្សរ​បរទេស និង​ត្រូវ​មាន​និទ្ទេស​ទាំង​ឡាយ​ដូច​ខាង​ក្រោម៖

1.រូបិយាណត្តិ​ ចារិក​ជា​ភាសា​ណាមួយ​ប្រើ​ក្នុង​ការ​ចេញ​ឧបករណ៍​នេះ
2.បញ្ជា​ដោយ​ឥត​លក្ខខណ្ឌ​ឲ្យ​ទូទាត់​សង​នូវ​ចំនួន​ប្រាក់​ជា​កំណត់​មួយ​
3.ឈ្មោះ​របស់​បហារិត (Drawee) ដែល​ជា​បុគ្គល​ត្រូវ​ទូ​ទាត់​សង​ប្រាក់​
4.រយៈ​ពេល​កំណត់​ត្រូវ​ទូ​ទាត់​សង​ប្រាក់​
5.កន្លែង​ដែល​ត្រូវ​ធ្វើ​ការ​ទូ​ទាត់​សង​ប្រាក់​
6.ឈ្មោះ របស់​បុគ្គល​ ដែល​ទទួល​កា​ទូទាត់​សង​ប្រាក់​ ឬ ឈ្មោះ​របស់​បុគ្គល​ដែលមាន​បញ្ជា​ឲ្យ​ទូទាត់​សង​ប្រាក់​ចំពោះ​ខ្លួន​
7.កាល​បរិច្ឆេត​ និង​ កន្លែង​ដែល​រូបិយាណត្តិ​ត្រូវ​បាន​ចេញ​ផ្សាយ​
8.ហត្ថលេខា​របស់បហារ័ក​ (Drawer) ដែល​ជា​បុគ្គល​ចេញ​បញញជា​លើ​រូបិយាណត្តិ​។
—————————————

  ខ. ប័ណ្ណ​សង​តាម​បញ្ជា​ (Primary Notes)

ប័ណ្ណ​សង​តាម​បញ្ជា​ ជា​ការ​សន្យា​លាយ​ល័ក្ខណ៍​អក្សរ​ដោយ​ឥត​លក្ខខណ្ឌ​ដែល​ធ្វើ​ឡើ​ង និង​ចុះ​ហត្ថ​លេខា​ ដោយ​បុគ្គល​ជា​អ្នក​ចេញ​ប័ណ្ណ​ដែល​សន្យា​សង​ចំនួន​ប្រាក់​ជា​កំណត់​មួយ​ឲ្យ​ទៅ ឬ​តាម​បញ្ជា​បុគ្គល​មួយ​ទៀត ឬ​អ្នក​កាន់។

ប័ណ្ណ​សង​តាម​បញ្ជា​ ជា​ឧបករណ៍​ឥណទាន និង​ត្រូវ​តែ​បាន​ទូទាត់​សង​ប្រាក់​នៅពេល​ដល់​ឥណ​ប្រតិ​ទានក្នុង​ប័ណ្ណ​សង​តាម​បញ្ជា​ កូន​បំណុល​ហៅ​ថា​អ្នក​ចេញផ្សាយ​ ទទួល​ស្គាល់​បំណុល​ និង​សន្យា​ទូទាត់​ទៅ​ម្ចាស់​បំណុល ឬ សង់​ទៅ តតិយ​ជន​ជា​អត្ថ​គាហក ក្នុងរយៈ​ពេល​មួយ​ជា​កំណត់​ នូវ​ទឹក​ប្រាក់មួយ​ចំនួន​ដែល​ជំពាក់​។

ធនាគារ​វិកប្ប (Domiciliation) ដែល​បញ្ជាក់​លើ​ប័ណ្ណ​សង​តាម​បញ្ជា​ គឺ​ជា​ឈ្មោះ​ធនាគារ​ និង​លេខ​គណនី​ដែល​បហារិត​ដៅ​ទុក​សម្រាប់​ឲ្យ​បញ្ជូន​ទៅ​សុំ​ការ​ទូទាត់​នៅ​កាល​កំណត់។

ប័ណ្ណ​សង​តាម​បញ្ជា​ អាច​ត្រូវ​បាន​សរសេរ​ជា​អក្សរ​ខ្មែរ​ ឬ អក្សរ​បរទេស ហើយ​ត្រូវ​តែ​មាន​និទ្ទេស​ទាំង​ឡាយ​ដូច​ខាង​ក្រោម៖

1.ពាក្យ​ថា ប័ណ្ណ​សង​តាម​បញ្ជា​ ដែល​ចារិក​ជា​ភាសា​ណាមួយ​ប្រើ​ក្នុង​ការ​ចេញ​ប័ណ្ណ
2.ការ​សន្យា​ទូទាត់​សង​ដោយ​ឥត​លក្ខខណ្ឌ​ នូវ​ចំនួន​ប្រាក់​ជា​កំណត់​មួយ​
3.រយៈ​ពេល​កំណត់​ត្រូវ​ទូទាត់​សង​ប្រាក់​
4.ឈ្មោះ​របស់​បុគ្គល​ ដែល​ទទួល​ការ​ទូទាត់​សង​ប្រាក់​ ឬ​ឈ្មោះ​របស់​បុគ្គល​ដេល​មាន​បញ្ជា​ឲ្យ​ទូទាត់​សង​ប្រាក់​
5.កាល​បរិច្ឆេត​ និង​កន្លែង​ដែ​លប័ណ្ណ​សង​តាម​បញ្ជា​នោះ​ត្រូវ​បាន​ចេញ​
6.ហត្ថ​លេខា​របស់​អ្នក​ចេញ​ប័ណ្ណ​ ដែល​ជាំ​បុគ្គល​ធ្វើការ​សន្យា​លើ​ប័ណ្ណ​សង​តាម​បញ្ជា។
—————————————

ឃ. គុណ​សម្បត្តិ​ និង គុណ​វិបត្តិ​នៃ​ផល​ប័ណ្ណ​ពាណិជ្ជ​

•គុណ​សម្បត្តិ៖ មាន​សភាព​ទន់​ភ្លន់​ដូច​មូល​ប្ប​ទាន​ប័ត្រ​ដែរ​។
•គុណ​វិបត្តិ៖ ផល​ប័ត្រ​ពាណិជ្ជ​កម្ម​មិន​សូវ​មាន​សុវត្ថិ​ភាព​ល្អ ដោយ​សារ​តែ​គ្មាន​ការ​ធានា​ទូទាត់​ពោល​ គឺ​ផ្អែក​លើ​ឥណទាន​របស់​ភាគី​បដិ​ភាគ​តែ​ប៉ុណ្ណោះ​។

សូម​រង់​ចាំ​អាន​ចំនុចទី ៣ នៃផ្នែកទី ២

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s