មូល​ប្បទាន​ប័ត្រ (Cheque, Check)

ផ្នែក​ទី ២

ឧបករណ៍​ទូ​ទាត់

១. មូល​ប្បទាន​ប័ត្រ (Cheque, Check)

២. ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper)

៣. ការ​ផ្ទេរ (Transfer)

៤. ប័ណ្ណឥណពន្ធ និង ប័ណ្ណឥណទាន (Debit Card & Credit Card)

៥. កាស​ និង​ ក្រដាស​ប្រាក់ (Coins & Bank notes)

———————————–

១. មូលប្បទាន​ប័ត្រ (Cheque)

ក. និយម​ន័យ​

មូល​ប្ប​ទាន​ប័ត្រ​ គឺ​ជា​បញ្ជា​គ្នា​លក្ខខ័ណ្ឌ​ ជា​លាយ​លក្ខ៍​អក្សរ​ ដែល​តាម​រយៈ​នេះ​បុគ្គល​ម្នាក់​ ហៅ​ថា បហារ័ក (drawer) ចេញ​បញ្ជា​ឲ្យ​បុក្គល​ម្នាក់​ទៀត ហៅ​ថា​ បហារិត (drawee) ដែល​ត្រូវ​តែ​ជា​ធនាគារ​ឲ្យ​ចំណាយ​សង​ទឹក​ប្រាក់​មួយ​ចំនួន​មក​ឲ្យ​ខ្លួន ឬ ទៅឲ្យ​បុគ្គល​ម្នាក់​ទៀត ដែល​បាន​បញ្ជាក់​ច្បាស់​ហៅ​ថា អត្ថ​គាហក (beneficiary) ឬ​ទៅ​ឲ្យ​អ្នក​កាន់​មូល​ប្ប​ទាន​បត្រ​នោះ​ (bearer) ដោយ​ដក​យក​ពី​ប្រាក់​ដែល​បាន​ដាក់​ផ្ញើរ​ក្នុង​គណនី​របស់​មហារ័ក​ ដែល​កាន់​កាប់​ដោយ​ធនាគរ​បហារិតនោះ (មាត្រា​ទី៣)។

———————————-

ខ. លក្ខណៈ​ចរិត​សំខាន់​នៃ​មូល​ប្បទាន​ប័ត្រ​

មូល​ប្បទាន​ប័ត្រ​អាច​ត្រូវ​បាន​សរសេរ​ជា​អក្សរ​ខ្មែរ ឬ​ជា​អក្សរ​បរទេស​ និង​ត្រូវ​តែ​មាន​និទ្ទេស​ទាំង​ឡាយ​ដូខ​ខាង​ក្រោម៖

•ពាក្យ​ថា​មូល​ប្បទាន​ប័ត្រ​ ដែល​ចារឹក​ជាភាសា​ណា​មួយ ដែល​ប្រើ​ក្នុង​ការ​ចេញឧបករណ៍​នេះ​
•បញ្ជា​ដោយ​ឥត​លក្ខខណ្ឌ​ ឲ្យ​ទូ​ទាត់​សង​ចំនួន​ប្រាក់​ជា​កំណត់​មួយ​
•ឈ្មោះ​របស់​បហារិត​ ដែល​ជ​ាធនាគារ​ត្រូវ​ទូទាត់​សង​ប្រាក់​
•កន្លែង​ដែល​ត្រូវ​ធ្វើការ​ទូ​ទាត់​សង​ប្រាក់
•កាល​បរិច្ឆេត​ និង​កន្លែង​ដែល​មូល​ប្បទាន​ប័ត្រ​ត្រូវ​បាន​ចេញ​
•ហត្ថ​លេខា​របស់​បហារ័ក​ ដែល​ជា​បុគ្គល​ចេញ​បញ្ជា​លើ​មូលប្ប​ទាន​ប័ត្រ​ (មាត្រា​ ៤)
———————————

គ. ប្រភេទ​ផ្សេង​ៗនៃ​មូល​ប្ប​ទាន​ប័ត្រ​

1.មូល​ប្ប​ទាន​ប័ត្រ​ (Open Cheque)

មូល​ប្ប​ទាន​ប័ត្រ​ ដែល​មិន​មាន​គូស​ឆ្នូត​ គឺ​ជា​មូលប្ប​ទាន​ប័ត្រ​ចំហ។ មូល​ប្ប​ទាន​ប័ត្រ​ចំហ អាច​ដក​ប្រាក់​បាន​ដោយ​អ្នក​កាន់ (មូល​ប្ប​ទាន​ប័ត្រ​សង​តាម​បញ្ជា)។

មូល​ប្ប​ទាន​ប័ត្រ​ចំពោះ​អ្នក​កាន់ (Bearer Cheque) គឺ​ជា​មូល​ប្ប​ទាន​ប័ត្រ​ ដែល​ធនាគារ​ត្រូវ​សង​ប្រាក់​ទៅ​ឲ្យ​អ្នក​កាន់​ ពេល​មូល​ប្ប​ទាន​ប័ត្រ​ត្រូវ​បាន​បង្ហាញ។

មូល​ប្ប​ទាន​ប័ត្រ​សង​តាម​បញ្ជា (Order Check) ធនាគារ​ត្រូវ​សង​ប្រាក់​ឲ្យ​បុគ្គល​ ដែលមាន​ឈ្មោះ​លើ​មូលប្ប​ទាន​ប័ត្រ​ ដោយ​ផ្ទៀង​ផ្ទាត់​ជាមួយ​អត្ត​សញ្ញាណ​ប័ណ្ណ ឬ​ ឯកសារ​ផ្លូវ​ការ​នានា។

2. មូល​ប្ប​ទាន​ប័ត្រ​ឆូត (Crossing Check)

មូល​ប្ប​ទាន​ប័ត្រ​ឆ្នូត​ ប្រើ​សម្រាប់​ការ​ពារ​កុំ​ឲ្យ​គេ​ដក​សាច់​ប្រាក់​បី​ធនាគារ​ ដោយ​តម្រូវ​ឲ្យ​ផ្ទេរ​ទឹក​ប្រាក់​នោះ​ចូល​ក្នុង​គណនី​នៅ​ធនាគារ​វិញ។

ការ​ឆូត ជា​ការ​គូស​បន្ទាប់​ស្រប់​ពី​រមុខ​មូលប្បទាន​ប័ត្រ។ បន្ទា់ប​ឆូត​អាច​មាន​ពីរ​បែប គែ​បន្ទាប់​ឆូត​ទៅទៅ និង​ បន្ទាត់​ឆូត​ពិសេស។ បន្ទាត់​ឆូត​ទូទៅ មាន​បន្ទា់ត់​គូស​តែ​ពីរ ឬនៅ​ចន្លោះ​បន្ទាត់​ទាំង​ពីរ​មាន​ពាក្យ​ថា “ធនាគារ” ឬ ពាក្យ​ផ្សេង​ទៀត ដែល​មាន​ន័យ​ដូច​គ្នា។ បន្ទាត់​ឆូត​ពីសេស មាន​ឈ្មោះ​របស់​ធនាគារ​នៅ​ចន្លោះ​បន្ទាត់ទាំង​ពីរ។

បន្ទាត់​ឆូត​ទូទៅ​ អាច​ប្តូរ​ទៅ​ជា​បន្ទាត់​ឆូត​ពិសេស​បាន ប៉ុន្តែ​បន្ទាត់​ឆូត​ពិសេស​ មិន​អាច​ប្តូរ​មក​ជា​បន្ទាត់​ឆូត​ទូទៅ​វិញ​បាន​ឡើយ។

3. មូល​ប្ប​ទាន​ប័ត្រ​ធានា​ចំនាយ (Certified Check)

ជា​មូលប្ប​ទាន​ប័ត្រ​ធម្មតា​ ដែល​បហារ័ត ចេញ​សម្រាប់​ទូទាត់​ឲ្យ​អត្ថគាហក​ ក្នុង​ករណី​ដែល​អត្ថគាហក​មិន​ទុក​ចិត្ត​ គេ​ទាម​ទារឲ្យ​មាន​ការ​បញ្ជាក់​ពី​អនាគារ​ អំពី​ការ​ធានាទូទាត់ (រយៈ​ពេល​សុពល​ភាព ៨ថ្ងៃ)។ ផុត​កំណត់​នេះ ទឹក​ប្រាក់​ដែល​ធនាគារ​បាន​ដក​ទុក​ ត្រូវ​បង្វែរ​ចូល​គណនី​របស់​ម្ចាស់គណនី​វិញ ហើយ​មូលប្បទាន​ប័ត្រ​ក្លាយ​ជា​មូល​ប្ប​ទាន​ប័ត្រ​ធម្មតា​។

4. មូល​ប្ប​ទាន​ប័ត្រ​ធនាគារ (Bank’s Check)

គឺ​ជា​មូលប្ប​ទាន​ប័ត្រ​ ដេល​ចេញ​ដោយ​ធនាគារ​ផ្តល់​ឲ្យ​អត្ថ​គាហក​តែ​ម្តង។ មូល​ប្ប​ទាន​ប័ត្រ​ធនាគារ​ អាច​ត្រូវ​អ្នក​ដែល​គ្មាន​សិទ្ធិ​ចេញ​មូលប្បទាន​ប័ត្រ​ (អ្នក​មាន​គណនី​សន្សំ) សុំ​ពី​ធនាគារ​ ដើម្បី យក​ទៅទូទាត់​ឲ្យ​អត្ថ​គាហក​។ ជាទូទៅ​ ធនាគារ​ដក​យក​កំរ៉ៃ​សេវា​ពីការ​ចេញ​មូល​ប្ប​ទាន​ប័ត្រនេះ​។

5. បិដ្ឋិ​លេខ​មូល​ប្ប​ទាន​ប័ត្រ​ (Endorsement)

បិដ្ឋិលេខ​ ជា​ហត្ថលេខា​ដេល​បាន​ចុះ​នៅ​ខាង​ខ្នង​មូល​ប្ប​ទាន​ប័ត្រ​ ដើម្បីផ្ទេស​សិទ្ធិ​ទាំង​អស់​ដែលកើត​ចេញ​អំពី​មូល​ប្ប​ទាន​ប័ត្រ​ទៅ​ឲ្យ​អ្នក​កាន់​។ បិដ្ឋិលេខ​លើ​មួយ​ផ្នែក​នៃ​ចំនួន​ប្រាក់​ក្នុង​មូល​ប្បទាន​ប័ត្រ​ ត្រូវ​ចាត់​ទុក​ជា​មោឃៈ។ បិដ្ឋិ​លេខ​ត្រូវ​តែ​បាន​ធ្វើ​ឡើង​ដោយ​ឥត​លក្ខ​ខណ្ឌ។ លក្ខខណ្ឌ​ណាមួយ​ដែល​ត្រូវ​បាន​ដាក់​ចេញ​ ជា​កម្ម​វត្ថុ​ចំពោះ​ការ​ធ្វើ​បិដ្ឋិ​លេខមូល​ប្ប​ទាន​ប័ត្រ​ មិន​ត្រូវ​យក​ជា​ការ​បាន​ឡើយ។ មូល​ប្ប​ទាន​ប័ត្រ​អាច​ត្រូវ​បាន​បិដ្ឋិលេខ ទោះ​បី​ឲ្យ​ទៅ បហារ័ក​ ឬ​ទៅ ភាគី ណាមួយ​ផ្សេង​ទៀត នៃ​មូល​ប្ប​ទាន​ប័ត្រ​នោះ​ក្តៅ។ បិដ្ឋិលេខ ដែល​ធ្វើ​ឡើង​ដោយ​បហារិត ត្រូវ​ចាត់​ទុក​ជា​មោឃៈ។ បិដ្ឋិលេខ​អាច​មិន​បញ្ជាក់​ពី​អត្ថ​គាហក​ ឬ​អាច​មាន​តែ​ហត្ថ​លេខា​របស់​អ្នក​ធ្វើ​បិដ្ឋិលេខ​ប៉ុណ្ណោះ ហៅ​ថា​ បិដ្ឋិលេខចំហ។ បហារិត​ដេល​ទូទាត់​សង​មូល​ប្ប​ទាន​ប័ត្រ​មាន​បិដ្ឋិលេខ​ ត្រូវ​ទទួល​ខុស​ត្រូវ​ផ្ទៀង​ផ្ទាត់​ប្រក្រតី ភាព​នៃ​លំដាប់​បិដ្ឋិលេខ​ ប៉ុន្តែ​មិន​ផ្ទៀង​ផ្ទាត់​ហត្ថ​លេខា​អ្នក​ធ្វើ​បិដ្ឋិលេខ​ឡើយ។

6. មូលប្ប​ទាន​ប័ត្រ​ទេស​ចរណ៍ (Travellers Check)

មូល​ប្ប​ទាន​ប័ត្រ​ទេសចរណ៍​ ជួយ​ឲ្យ​អ្នក​ទេសចរ ឬ អ្នក​ជំនួញ​ងាយ​ស្រួឡ​ក្នុង​ការ​ធ្វើ​ដំណើរ។ មូល​ប្ប​ទាន​ប័ត្រ​ទេសចរណ៍​នេះ មាន​តម្លៃ​ចារិក​ជា​រូបិយ​វត្ថុ​ក្នុង​ស្រុក ឬ ជា​រូបិយប័ណ្ណ។ ពេល​ប្រគល់​ឲ្យ​ទៅ អត្ថ​គាហក គេអាច​យក​មូល​ប្ប​ទាន​ប័ត្រ​នោះ ទៅ​ដកប្រាក់​ពី ធនាគារ​ ឬ​សាខា​របស់​ធនាគារ​ ឬ ធនាគារ​ទំនាក់ទំនងជាមួយ​ធនាគារ​ចេញ​ផ្សាយ​ដែលមាន​នៅពាស​ពេញពិ​ភព​លោក។ អត្ថគាហក ក៏​អាច​ប្រើ​ដើម្បីទូ​ទាត់​ឲ្យ​អ្នក​ទី ៣ ទៀត​បាន​ដែរ ដូច​ជា​សណ្ធាគារ ឬ ភោជនីយដ្ឋានជាដើម។ ការ​បើក​សាច់​ប្រាក់​ ឬ​ចំនាយ​សង ត្រូវ​តែ​មាន​កាត់​កំរៃសេវាតាម​ការ​កំណត់​របស់​ធនាគារទូទាត់​មូល​ប្ប​ទាន​ប័ត្រ​។ មូល​ប្ប​ទាន​ប័ត្រ​ទេស​ចរណ៍​ ពុំ​មាន​កម្រិត​រយៈ​ពេល​សុពល​ភាពទេ។

————————————————–

ឃ. គុណ​សម្បត្តិ​ និង គុណ​វិបត្តិ​នៃ​មូល​ប្ប​ទាន​ប័ត្រ​

•គុណ​សម្បត្តិ៖ មាន​សភាព​ទន់​ភ្លន់ ពោល​គឺ​គេ​អាច​សរសេរ​ចំនួន​ទឹក​ប្រាក់​ប៉ុន្មាន​ក៏បាន​លើ​មូល​ប្ប​ទាន​ប័ត្រ​ឲ្យ​តែ​គណនី​របស់​អ្នក​ចេញ​ផ្សាយ​ (បហារ័ក) មាន​សំវិធាន​វត្ថុគ្រប់​គ្រាន់។
•គុណ​វិបត្តិ៖ មិន​សូវ​មាន​សុវត្ថិ​ភាពល្អ ដោយ​សារ​តែ​គ្មាន​ ឬ មាន​សំវិធាន​វត្ថុ​គ្រប់​គ្រាន់​ និង​ អាច​ក្លែង​បន្លំ​បាន។

សូម​រង់​ចាំអាន ចំនុចទី២ នៃផ្នែកទី ២

Advertisements

2 Replies to “មូល​ប្បទាន​ប័ត្រ (Cheque, Check)”

    1. ហិហិ សុំទោសផង អត់បានមើលពេលដាក់ផ្សាយ។ អត្ថបទនេះចម្លងដុលចេញពីឯកសារអេឡិចត្រូនិចរបស់មិត្តភក្ដិមកចែករំលែកអ្នកអាន។ អ៊ីចឹងទើបដាក់យក អត់បានអានខ្លួនឯងទេ។ យ៉ាងណាក៏ដោយ ខុសគឺខុសហើយ។ 🙂

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s