ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល

ផ្នែក​ទី ១

ប្រតិ​បត្តិ​ការ​សំខាន់​ៗពាក់​ព័ន្ធ​នឹង​បទ​ពិសោធន៍​នៃ​ការ​ទូទាត់

1.ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល
2.ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ
3.ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា
4.ការ​បង់​ពន្ធ​គយ និង​រដ្ឋាករ
5.ការ​បង់​ចំនូល​កូតា​របស់​ក្រសួង​ពាណិជ្ជកម្ម​
6.ការ​ផ្ទេរ​ប្រាក់​រតនា​គារ​ជាតិ
7.ការ​ដេញ​ថ្លៃ​ប័ណ្ណ​រតនា​គារ
————————————–

១.​ ការ​គ្រប់​គ្រង់​គណនី​រាជ​រដ្ឋា​ភិបាល​

ក. បែប​បទ​នៃ​ការ​បើកគណនី​

•ពាក្យ​សុំ​បើក​គណនី​
•លិខិត​បញ្ជាក់​លក្ខណៈ​ស្រប​ច្បាប់​នៃ​ការ​បង្កើត​អង្គភាព​ (លក្ខន្តិ​កៈ ឬ​លិខិត​អនុញ្ញាត​របស់​អជ្ញា​ធរ​អាណា​ព្យាបាល)
•លិខិត​បញ្ជាក់​នីតិ​ភាព​បុគ្គល​ម្ចាស់​គណនី
•គំរូ​ហត្ថ​លេខា​ម្ចាស់​គណនី និង​ អ្នក​ទទួល​សិទ្ធិ
•នីតិ​វិធី​នៃ​ការ​ប្រើ​ប្រាស់​គណនី​
•គំរូ​ត្រា ។ល។
————————————–

ខ. លក្ខណៈ​គណនី

•ប្រភេទ​គណនី​ចរន្ត​ជា​ប្រាក់​រៀល និង​ជា​ប្រាក់​ដុល្លា​រអាមេរិក។ គណនី​ប្រាក់​រៀល​មាន​ ៩៧គណនី និ​ងគណនី​ប្រាក់​ដុល្លារ​អាមេរិក​មាន​ ២៤២គណនី​។ សរុប​គណនី​រដ្ឋា​ភិបាល​មាន ៣២៩គណនី។
•មាន​ ២ក្រុម​គណនី​គឺ៖ ក្រុម​ដេល​គ្រប់​គ្រងផ្ទាល់​ដោយ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ ហិរញ្ញវត្ថុ​ សំគាល់​ដោយ​អក្សរ​ T(Treasury) មាន ១២២គណនី និង ក្រុម​ដែល​គ្រប់​គ្រង​ដោយ​ក្រសួង​ស្ថាប័ន អង្គភាព​អនុវត្ត​គំរោង​ សំគាល់​ដោយ​អក្សរ A(Agency) មាន ២០៧ គណនី។

គ. នីតិ​វិធី​នៃ​ការ​ប្រើ​ប្រាស់​គណនី

•ក្រុម​គណនី​អក្សរ T ការ​ដក​សាច់​ប្រាក់ ការ​ផ្ទេរ ឬ បង្វែរ ត្រូវ​ប្រើ​មូល​ប្ប​ទាន​ប័ត្រ​ (Check) លិខិត​ដក​សាច់​ប្រាក់​ (Cash withdrawal order) ឬ​លិខិត​បង្វែរ (Money Transfer order)។
ក្រុម​គណនី​អក្សរ A ការ​ដក​សាច់​ប្រាក់ ការ​ផ្ទេរ ឬ ការ​បង្វែរ ត្រូវ​ប្រើ​តែ​មូល​ប្ប​ទាន​ប័ត្រ​ (Check) តែ​មួយ​មុខ​គត់។
————————————–

ឃ. អំពី​ការ​ទំនាក់​ទំនង

•ម្ចាស់​គណនី​នីមួយ​ៗ ត្រូវ​ឧទ្ទេស​នាមបុគ្គលិក​យ៉ាង​តិច​ម្នាក់ សម្រាប់​ទាក់​ទង​ការ​ងារ​ទទួល​យក​ប្រកាស​ឥណពន្ធ​ ប្រកាស​ឥណ​ទាន ឬ ឯកសារ​ផ្សេង​ៗ ដើម្បីធានា​សុវត្ថិភាព​មិន​បាត់​បង់​ ឬ ធ្លាយ​ការ​សំងាត់​ជាដើម។
•នាយក​ដ្ឋាន​ប្រតិបត្តិ​ការ​ ត្រូវ​ផ្តល់​តារាង​សំរង់​ស្ថានភាព​គណនី (Statement of account) រៀង​រាល់​ដំណាច់​ខែ និង​បញ្ជាក់​សមតុល្យ​គណនី​រាល់​ពេល​មាន​សំណើ​ពី​ម្ចាស់​គណនី។
•ដោយ​ឡែក​គណនី​រតនាគារ​ជាតិ​មាន​ការ​ប្រៀប​ធៀប​ស្ថានភាព​រៀង​រាល់​ ១០​ថ្ងៃ។
សូម​រង់ចាំអានចំនុចទី ២!
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s