អត់​បាយ​ស៊ី​ឆ្នាំ ២០១៥?

ចូល​មើល​អត្ថ​បទ​ពី​ក្នុង​គេហទំព័រ​ដើម​អំពិល៖

ទី​ផ្សារ​ការ​ងារ​សេរី​របស់​អាស៊ានឆ្នាំ ២០១៥ ជាកង្វល់និងបញ្ហាប្រឈម​របស់​យុវជន​កម្ពុជា

ដោយ​សារ​មាន​រឿង​ដូច្នេះហើយ បាន​ជាមាន​ការ​ជជែក​គ្នា​របស់​និស្សិត​ខ្មែរ ដែល​កំពុង​បារម្ភពីបញ្ហានេះដែរ! ខ្ញុំ​ពិត​ជា​មាន​ការ​ត្រេក​អរ ដែ​ល​ខ្មែរ​យើង​និង​អាច​មាន​កា​រប្រកួត​ប្រជែង​សមត្ថ​ភាព​ការ​ងារ​ជាមួយ​ប្រទេស​ដទៃ​ទៀត។ តែ​ខ្ញុំ​ក៏​ពិបាក​ចិត្ត​ដែរ ដែល​សមត្ថ​ភាព​កូន​ខ្មែរ​យើង​សព្វ​ថ្ងៃ ដូច​កីឡាករ​ទើប​តែ​រៀន​ហែលទឹក ស្រាប់​តែ​ភ្លាម​ៗ គេឲ្យ​ទៅប្រលង​ស៊ីហ្គេម ឬ ប្រលង​ថ្នាក់​អន្តរជាតិ​បាត់ទៅហើយ។ ដូចនេះឳកាសចាញ់​គឺ ១០០% បាត់ទៅហើយ។ នេះ​មិន​មែន​ត្រឹម​តែ​ការធ្វើការ​ងារ​រដ្ឋ​ ឬ ក្នុង​ក្រុម​ហ៊ុន​ធម្មតា​នោះទេ តែ​ថែម​ទាំង​បូក​រួម​នូវ​ការ​រក​ស៊ី​លក់​ចាបហ៊ួយ​តូច​តាច ក៏ត្រូវ​ត្រៀម​ខ្លួនដែរ។​ទីផ្សារ​ខ្មែរតូចណាស់ បើ​មាន​អ្នក​ចូល​មក​ច្រើន​យ៉ាងហ្នឹង ប្រាកដ​ជា​មាន​អ្នក​អត់បាយ​ច្រក​ឆ្នាំង​មិន​ខានទេ។ រាជ​រដ្ឋាភិបាលអើយ! លោក​អត់ទាន់​រៀប​ចំ​ការ​អប់​រំ​នៅ​កម្ពុ​ជា​ឲ្យ​មាន​កម្រិត​ប្រសើ​រនៅឡើយផង លោក​រៀប​ចំ​គម្រោង​គ្រោះ​ថ្នាក់​យ៉ាងនេះទៅហើយ។ នៅ​សាលា​សិស្ស​គ្មាន​ការ​អនុវត្ត​គ្រប់​គ្រាន់ ភាសា​បរទេស​បង្រៀន​នៅ​សាលារដ្ឋ​វិញ ខ្ញុំឲ្យ​លេខសូន្យ​តែ​ម្តង។ បើ​តែយ៉ាងនេះ តើ​ឲ្យ​យុរជន​ខ្មែរទៅ​ប្រកួត ឬ ទៅ​មើល​គេ​ប្រកួត?

នេះ​ជា​ដំណក​ស្រង់​ខ្លះ​ៗពីគេហទំព័រ​ដើម​អំពិល៖

“សហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅថាអាស៊ាននឹងបើកលំហូរទីផ្សារការងារសេរី នៅឆ្នាំ២០១៥ នាំមកនូវកង្វល់ និងបញ្ហាប្រឈម ជាច្រើន សម្រាប់យុវជនកម្ពុជា ដែលមិនទាន់ត្រៀមខ្លួន ក្នុងការប្រកួតប្រជែង ជាមួយប្រជាពលរដ្ឋ នៅបណ្តាប្រទេសអភិវឌ្ឍន៍ដទៃទៀត ក្នុងសហគមន៍អាស៊ាន។

វេទិការយុវជនប្រចាំឆ្នាំលើកទី៩ស្តីពីដំណើររបស់យុវជនកម្ពុជាឆ្ពោះទៅកាន់អាស៊ាន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១១ នៅវិទ្យាស្ថានជាតិអប់រំ នាយកប្រតិបត្តិក្រុមអ្នកការពារសិទ្ធិកម្ពុជា (CDP) លោក សុខ សំអឿន បានមានប្រសាសន៍ថា នៅឆ្នាំ២០១៥ អាស៊ានបើកទីផ្សារការងារសេរី គឺជាការប្រកួតប្រជែងការងារ ដែលជាបញ្ហាប្រឈមដ៏ធំមួយរបស់យុវជនកម្ពុជា។

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១១ ប្រធានសមាគមយុវជនកម្ពុជា-អាស៊ាន លោក សុខ ធាវុធ បានមានប្រសាសន៍ថា “បើយុវជនកម្ពុជាមិនប្រឹងប្រែងបង្កើនសមត្ថភាព និងពង្រឹងចំណេះដឹងទេនោះ ការងារដ៏ល្អនឹងត្រូវគេដណ្តើមយកអស់ហើយ”។

តើ​អ្នក​មាន​គំនិត​យ៉ាងណា​ខ្លះ​ ចំពោះ​បញ្ហានេះ?

Advertisements

11 Replies to “អត់​បាយ​ស៊ី​ឆ្នាំ ២០១៥?”

  1. ខ្ញុំគិត​​ថា​អត្ថបទ​ចេញ​ពី​គេហទំព័រ​ដើម​អំពិល គ្រាន់​តែ​ជា​ការ​ពញ្ញាក់​ស្មារតី​របស់​យុវ​ជន​ខ្មែរ​សម័យ​ថ្មី​នេះ​ទេ។ ការ​ពិតគឺ​វា​ពិត​មែនសម្រាប់​យុវជន​ខ្មែរ​មួយ​ចំនួន បើ​ពិនិត្យ​មើល​សិស្សមួយ​ចំនួន​ធំ ទៅ​រៀន​មិន​ប្រាកដ៏​ជា​រៀន​ទេ ដល់​ពេល​ប្រលង​ទៅ​ជា​ផ្តុំ​ក្បាល​គ្នា​ចំលង។

    ចំពោះ​ទី​ផ្សា​សេរី ខ្ញុំ​គិត​ថា​មាន​ផល​ល្អ​ជាង​ផល​អា​ក្រក់ សម្រាប់​កូន​ខ្មែរ​មួយ​ចំនួន​បើ​ទឹក​មិន​ដល់​ច្រមុះ​ទេ មិន​ខំ​ត្រដរ​ខ្យល់​ទេ។

    បើ​ចង់​រៀន​អោយ​បាន​ជោគ​ជយ័​ត្រូវ​ខំ​តាំង​ពី​ថ្ងៃ​ចូល​កង​ដំបូង មិន​មែន​ខំ​ប៉ុន្មាន​ថ្ងៃ​មុន​ប្រលង​នោះ​ទេ។ បើ​រៀន​មិន​បាន​ពន្ទុ​ល្អ កុំ​រវល់​ទៅ​ទំលាក់​កំហុស​អោយ​អ្នក​ដ៏ទៃ ឫ​បន្ទោស​គ្រូ ឫ​កម្មវិធី​របស់​សាលា មក​ពី​ខ្លួន​យើង​មិនប្រឹង​រៀន​អោយ​បាន​គ្រប់​គ្រាន់។

    មនុស្ស​ម្នាក់​មាន​ទំហំ​ខួរ​ក្បាល​ដូច​គ្នា គ្រាន់​តែ​ការ​វឹក​ហាត់​ និង​ការ​ប្រើ​ខួរ​ក្បាលមាន​វិធី​ខុស​គ្នា។ បើ​សិនជា​យើងរៀន​ហើយ​មិន​ចាំ ត្រូវ​មាន​ចិត្ត​អំណត់​ ហើយ​ឧស្សាហ៍​រំលឹក​អោយ​ទាល់​តែ​ចាំ នេះ​បាន​ហៅ​ថា​ខំប្រឹងហើយ ប្រឹង​រហូត​ទាល់​តែ​កិច្ចការ​សាលា​ដែល​គ្រូដាក់​អោយទាំង​ប៉ុន្មាន​ ចេះ ចាំ ហើយ​យល់​បាន​ច្បាស់ទាំង​អស់។ អ្នក​ដែល​រៀន​ពូកែ គេចំណាយ​ពេលផ្តោទ​អារម្មណ៍​​រៀន​លើស អ្នក​មិន​ពូកែ​តែ​មួយ​ម៉ោង​ទៅ​ពីរ​ម៉ោង​ប៉ុន្នោះ​។

    Like

  2. ទំរាំតាក្មេងៗចេះខិតខំតស៊ូត្រដររៀនអោយមានសមត្ថភាពអាចប្រកួតប្រជែងជាមួយគេបាន
    មិនដឹងថាត្រូវចំនាយពេលប៉ុន្មានទសវត្សទេ ហើយមិនដឹងថាមានមនុស្សប៉ុន្មានម៉ឺននាក់ស្លាប់ដោយសារអត់បាយស៊ី ព្រោះគ្មានការងារចិញ្ចឹមក្រពះនោះទេ
    ខ្ញុំគិតថាផលប៉ះពាល់មានទំហំធំគណនាមិនបាន ចំនែកផលប្រយោជន៍វិញស្ទើរមើលមិនឃើញ…

    Like

    1. កុំ​ទាន់បាក់​ទឹក​ចិត្ត! ចំពោះ​ការ​ក្រេប​យក​ចំណេះ​វិជ្ជា ប្រៀប​ដូច​ដំណក់​ទឹកស្រក់ ទាល់​តែខំ​​ចំណាយ​​ទៅ​លើ​ការ​សិក្សា ហើយ​មាន​អំណត់​ខិត​ខំរៀន ទើប​លិទ្វិ​ផល​បាន​ល្អ​គាប់​ចិត្ត​នៅ​ពេល​ក្រោយ។

      Like

      1. បាទ! អរគុណ​ច្រើន​សម្រាប់​គំនិត​ល្អនេះ! ខ្ញុំ​សង្ឃឹម​ថា​អ្នក​អាននិង​យក​គំនិត​នេះ​ទៅ អនុវត្ត​ផងដែរ។

        Like

  3. ខ្ញុំដឹងតើថាលទ្ធផលល្អនិងបាននៅពេលក្រោយ បើសិនយើងខិតខំព្យាយាម។
    តែអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់នោះគឺ យុវវជនខ្មែររាប់ម៉ឺននាក់ដែលមានចំនេះដឹងខ្សត់ខ្សោយនាពេលនេះ
    តើគួរធ្វើយ៉ាងណា? ត្រឹមរយះពេលប្រាំឆ្នាំទៀតតើកម្ពុជាអាចពង្រឹងវិស័យអប់រំអោយមានប្រសិទ្ធភាពប្រហាក់ ប្រហែលនិងប្រទេសជិតខាងឬអត់? ទាំរាំតែខ្មែរយើងអាចពង្រឹងមានតែយើងនិងទុកអោយមនុស្សរាប់ម៉ឺននាក់កាលពីមុនងាប់ឬយ៉ាងណា?
    ល្អគឺអាចនិងល្អសំរាប់អ្នកអនាគត តែអ្នកបច្ចុប្បន្នគ្មានអីជាទីពឹងទេ ដូចខ្ញុំនិយាយចឹងមានតែងាប់នៅពេលដែលគេចូល មកដណ្តើមការងារធ្វើក្នុងអំលុងពេលដែលទីផ្សារការងាររបស់កម្ពុជាតូចហើយចង្អៀត។ ទីផ្សារការងារកំពុងតែតូចហើយ នៅមានអ្នកក្រៅមកដណ្តើមទៀត…

    Like

    1. បើ​យើង​មើល​ទ្រូសៗ​ឃើញ​ថា​វិស័យ​អប់រំ​របស់​កម្ពុជា​មាន​ការខ្សោយ​ តើ​យើង​វាស់បាន​ដោយ​របៀប​ណា? វាស់​ដោយ​មើល​ទៅ​យុវ​ជន​និមួយ​ៗ ឫ​យុវ​ជន​ទូ​ទៅ? បើ​សិន​ជា​វាស់​ស្ទុង​ទៅ​តាម​ការ​ប្រព្រឹត​របស់​យុវជន តើយុវជន​នីមួយ​ៗ​នោះ​យក​ចិត្ត​ទុក​ដាក់​រៀន​ពិត​ប្រាកដ៏​ដែរ​ឫទេ? ឫ​គ្រាន់​ទៅ​រៀន ម៉ាៗ​យក​តែ​ស៊ង? បើ​សិន​ជា​សិស្ស​ម្នាក់ៗ​ រវល់​តែ​មាន​ចិត​អគតិ​អំពី​វិស័យ​អប់​រំ​របស់​គ្រូ​ខ្លួន​ឯង តើ​មាន​ចិត្ត​ឯណា​នឹង​យក​ចិត្ត​ទុក​ដាក់​រៀន? ខ្ញុំ​តែង​តែ​លឺ​គ្រប់​មាត់​ថា​គ្រូ​ពុក​រលួយ ចុះ​ហេតុ​អី​មិន​មួល​មតិ​គ្នាចង​ក្រង​ជា​សំណុំ​រឿង​ដេញ​គ្រូនោះ​ចេញ?

      ” ….. តើគួរធ្វើយ៉ាងណា?”
      បើ​សិន​ជា​មាន​អទិទេប​ណា​ម្នាក់​ចេះ​បើ​ខួក្បាល​របស់​មនុស្ស​ហើយ​ចាក់ចំណេះ​វិជ្ចា​ទាំង​ធុង​ៗ​ចូល​ក្នុង​ខួ​ក្បាល​បាន នោះ​ពិត​ជា​ល្អ​មិនខាន​មែន​ទេ? តែ​អនិចា គឺ​គ្មាន​ទេ។

      ចំលើយ​មាន​គ្រាន់​តែ​ធ្វើ​ទៅពិបាក។ ខ្ញុំ​អាច​​បំ​ភ្លើ​បាន​ទ្រូសៗ​តែ​ប៉ុណ្ណោះ។
      ​- បើក​ចិត្ត​អោយ​ទូលាយ​ទទួល​យក​ការ​ណែនាំ​ល្អៗ​ពី​គ្រូ និង​ចាស់​ព្រឹត្យាចា
      – យក​ចិត្ត​ទុក្ខ​ដាក់​រាល់​អ្វី​ៗ​ដែល​ខ្លួន​ទទូល​ខុស​ត្រូវ ជា​ពិសេស​កិច្ច​ការ​សាលា
      – អាន​សៀវ​ភៅ​អោយ​បាន​ច្រើន ដូច​ជា​សៀភៅ​ដែល​ទាក់​ទង​និង Self Improvement
      – ស្វែង​យល់​អំពី​ខ្លួន​ឯង​ផ្ទាល់​ថា អាជិប​មួយ​ណា​ដែល​សាកសំនិង​ខ្លួន ហើយ​ចូល​ចិត្ត​ធ្វើ​ដោយ​មិន​ចេះ​ធុញ
      – កុំ​ពូកែ​តែ​រក​លេះ​ថា​ខ្លួន​ធ្វើ​នេះ​មិន​កើត ធ្វើ​នោះ​មិន​កើត។ ត្រូវ​ខំ​ស្វាស់​ស្វែង​សួរ​យោបល់​ បងៗ​ដែល​មាន​ចំណេះ​ជាង​យើង។

      មាន​គំនិត​បារម្មណ៍​ខ្លាច​បរទេស​មក​ដណ្តើម​ទី​ផ្សា​ដ៏​តូច​របស់​ខ្មែរគឺ​ល្អ! ដើម្បី​អោយ​ល្អ​ជាង​ន្ហឹង​ទៅ​ទៀត​គឺ​ខំ​អភិវឌ្ឍ​ខ្លួង​យើង​ដើម្បី​ទទួល​ការងារ​ដែល​ទីផ្សា​ត្រូវ​ការ។ Employer​ ត្រូវ​ការ​អ្នក​មាន​សម្តភាព បើ​ទទួល​ជន​បរទេស​មក​ធ្វើការ​ដើម្បី​ការ​រីក​ចំរើន​របស់​ក្រុមហ៊ុន​គេ​ៗ​ប្រាកដ៏​ជា​ធ្វើ។

      ក្តី​បារម្មណ៍​ខ្លាច​ជន​បរទេស​មក​ដណ្តើម​ការ​ងារ​ក្នុង​ស្រុក​មាន​គ្រប់ៗ​ប្រទេស។ តើ​មកពី​ហេតុ​អ្វី​បាន​ជា​ពួក​គេ​បារម្មណ៍? បើ​តាម​ការ​សង្កេត​របស់​ខ្ញុំៗ ហើយ​និយាយ​អោយ​ខ្លី​ទៅ ពូក​ទាំង​នោះ ជា​អ្នក​ខ្ជិល មិន​ព្រម​ខិត​ខំ​អភិវឌ្ឍ​ខ្លួន​ឯង​ទេ តែ​បែ​ទៅ​ជា​ច្រណែន​អ្នក​ដ៏ទៃ​ដែល​គេ​មាន​សម្ថភាព​ជាង​ខ្លួន។

      Like

      1. សូម​ទុ​កសំនួរ​នេះ​សម្រាប់​អ្នក​អាន​ឆ្លើយ​សិន​ចុះ! ខ្ញុំ​សុំ​ឆ្លើយ​តប​នៅ ពេល​ឆាប់​ៗនេះ។ ដូចពូ​បាន​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​ពីមុន​ អញ្ចឹងថា​ គ្មាន​សំនួរ​ណា​ដែល​ថា​ល្ងង់នោះទេ ឲ្យ​តែ​យើង​ចេះ​សួរចេះ​កត់​ត្រា ហើយ​ក៏​គ្មាន​ចម្លើយ​ណា​ដែល​មិន​ល្អនោះទេ កុំឲ្យតែ​មិន​ឆ្លើយ​អីសោះ។ បើ​ស្រុក​ខ្មែរ​អាចធ្វើ​ដូច​ពូ​និយាយ​បានមែន​នោះ ម៉្លេះ​មិន​មាន​បញ្ហា​ច្រើន​ដូចនេះ​នោះទេ។ សព្វ​ថ្ងៃនេះ បញ្ហា​ពុក​រលួយ​ដូច​ជា​ស្ងាត់ មិនសូវ​មា​នគេ​និយាយ​ច្រើនដូចពីមុននោះទេ តែបញ្ហាបែបនេះ​នៅតែមាន ដូចខ្ញុំ​បាន​ជួប​ប្រទះ​ខ្លះ​ៗមកហើយអញ្ចឹង។ តែ​ម្នាក់​ៗ ខ្លាច​ដូច​ជំនាន់​ប៉ុលពត​អញ្ចឹង មិនហ៊ានបើក​មាត់ បើក​ការពិតអីទេ គិតថា​និង​គ្មាន​អ្នក​ជួយ​ទេ​ បើ​មាន​បញ្ហា​កើតឡើង គេ​បាន​តែ​ដឹង​លឺប៉ុណ្ណោះ។ ឯបញ្ហារៀនវិញ ខ្ញុំ​ក៏មានបញ្ហា​ច្រើនដែរ ខាង​ផ្នែក​សំណង់​សព្វ​ថ្ងៃ តែ​ខ្ញុំ​បែរ​ជា​មាន​ជោគ​ជ័យ​ខាង​ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស​ទៅវិញ ទាំង​ជាប់​ចំណាត់​ថ្នាក់​ល្អជាងគេបំផុតទៀតផង។ បញ្ហា​មក​ពី អត់​បាន​គិត​មុន​នឹង​រៀន​អ្វី​មួយ។ នេះ​ជា​បញ្ហា​ផ្ទាល់​ខ្លួន​ដែល​សិស្ស​ម្នាក់​ៗ មិនគួរ​យក​ជាលេស​នោះទេ។ ចូល​មក​ដល់​បញ្ហាវិញ! តើ​កូន​ខ្មែរ​ពិត​ជា​អាច​ធ្វើបានទេ នៅកំឡុងពេលបីឬ បួន​ឆ្នាំទៀត នៅពេលទីផ្សារបើកចំហនេះចូលមកដល់? ពិត​ជា​មិនទាន់ទេ តែ​កូន​ខ្មែរ​នឹង​តស៊ូព្យាយាមនៅពេល​ទឹក​លិច​ដល់​ច្រមុះនោះមិនខានទេ!

        Like

  4. យល់…តែលោកគិតពីគុណសម្បត្តិនៅអនាគត តែមិនគិតពីគុណវិបត្តិសំរាប់មនុស្សបច្ចុប្បន្ន

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s