ទីផ្សារហិរញ្ញវត្ថុ និង សេដ្ឋកិច្ច

  •  ទីផ្សារហិរញ្ញវត្ថុ គឺជាកន្លែងជួបគ្នារវាងអ្នកលក់ និង អ្នកទិញឧបករណ៍ហិរញ្ញវត្ថុ ឬ ឥណទាន
  •  ទិញ-លក់ឥណទាន (Credits )និង ធនប័ត្រ ឬមូលប័ត្រ (Securities) ដូចជា Stocks, Bonds
  •  ការអវត្តមានទីផ្សារហិរញ្ញវត្ថុ ធ្វើឱ្យបាត់បង់នូវអត្ថប្រយោជន៍យ៉ាងច្រើនក្នុងសង្គម….

I-លក្ខណៈសម្បត្តិរបស់ទីផ្សារហិរញ្ញវត្ថុ (The Nature of Financial Markets)

  •  ជាយន្តការបញ្ជូន-ផ្ទេររវាងអ្នកសន្សំ ឬ អ្នកឱ្យខ្ចី និង អ្នកខ្ចី ឬ អ្នកចំណាយ
  •  ប្រមូលផ្តុំប្រាក់សន្សំហើយផ្តល់ឱ្យអ្នកខ្ចី ដែលត្រូវការទុនវិនិយោគលើសពីទុនដែលខ្លួនមាន
  •  ជាមធ្យោបាយបញ្ជូនប្រាក់ពីផ្នែកដែលនៅសេសសល់ទុនដោយការសន្សំ ទៅផ្នែកដែលខ្វះទុន
  •  មានផលប្រយោជន៍ទាំងសងខាង (អ្នកឱ្យខ្ចី និង អ្នកខ្ចី)

១-លំនាំដើមចំពោះទីផ្សារហិរញ្ញវត្ថុ (An introduction to financial market)

ការផ្តល់ហិរញ្ញប្បទានដោយប្រយោល (Indirect Financing)

ការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ (Direct Financing)

            អ្នកឱ្យខ្ចី រួមមាន គ្រួសារ  អង្គភាពផលិតកម្ម អាជីវកម្ម និង រដ្ឋាភិបាល គ្រួសារក៏ជាអ្នកខ្ចីសំខាន់ដែរ តាមរយៈ Consumer Credit និង Mortgage Borrowers បើយន្តការបញ្ជូនប្រាក់មិនរីកចំរើន ឬ មិនដំណើរការ ការវិនិយោគនឹងមិនកើតទ្បើងទេ។

  •  ភាពបរាជ័យរបស់ទីផ្សារហិរញ្ញវត្ថុ ដោយសារការខ្វះពត៍មានអំពីអ្នកខ្ចី និង អ្នកឱ្យខ្ចី
  •  តួនាទីសំខាន់របស់ទីផ្សារ គឺការនាំអ្នកទិញ និងអ្នកលក់ឱ្យបានជួបគ្នា (អ្នកទិញនិងអ្នកលក់ឥណទាន)
  •  មិនយល់ពីទីផ្សារហិរញ្ញវត្ថុ ទុនមួយចំនួនកកស្ទះ ការវិនិយោគធ្លាក់ចុះ ការសន្សំក៏ធ្លាក់ចុះ

ក-សញ្ញាប័ណ្ណជាតំណាងកំចី (Bonds represent borrowings)

  • មានសញ្ញាប័ណ្ណសាជីវកម្ម សញ្ញាប័ណ្ណរដ្ឋាភិបាល…ដែលបានបោះផ្សាយក្នុងបំណងខ្ចីប្រាក់ ក្រុមហ៊ុនចង់បង្កើនទុន គេបោះពុម្ពក្រដាសយ៉ាងស្អាតហៅថា “សញ្ញាប័ណ្ណ” ហើយព្យាយាមលក់វា។
  •  ឯកត្តជន (Individuals) និងស្ថាប័នហិរញ្ញវត្ថុ ជាអ្នកទិញប័ណ្ណទាំងនេះ (អ្នកឱ្យខ្ចី)
  •  តួនាទីសំខាន់របស់ទីផ្សារ គឺការនាំអ្នកទិញ និងអ្នកលក់ឱ្យបានជួបគ្នា (អ្នកទិញនិងអ្នកលក់ឥណទាន)
  •  រយៈពេលខ្លី (តិចជាងមួយឆ្នាំ) រយៈពេលមធ្យម (ពី១-១០ ឆ្នាំ) រយៈពេលវែង (ពី១០ ឆ្នាំទ្បើង)

ខ-សន្លឹកហ៊ុនតំណាងភាពជាម្ចាស់ (Stocks represent ownership)

  •  សន្លឹកហ៊ុនតំណាងឱ្យភាពជាម្ចាស់ (ជាម្ចាស់នៃផ្នែកមួយរបស់អាជីវកម្ម)
  •  សាជីវកម្មអាចបង្កើនទុនដោយ ខ្ចីពីធនាគារ លក់សញ្ញាប័ណ្ណ ឬ លក់សន្លឹកហ៊ុន
  •  សញ្ញាប័ណ្ណទទួលការប្រាក់ (Interest) ចំណែកម្ចាស់ហ៊ុនទទួលភាគលាភ (Dividends)
  •  មានហ៊ុនពីរប្រភេទគឺ ហ៊ុនអាទិភាព (Preferent stock) និង ហ៊ុនធម្មតា (Common Stock)
  •  ហ៊ុនអាទិភាពទទួលភាគលាភថេរ ហ៊ុនធម្មតាទទួលភាគលាភអថេរ អាស្រ័យនឹងលទផលរបស់ក្រុមហ៊ុនថ្លៃសន្លឹកហ៊ុនធម្មតាប្រែប្រួលអាស្រ័យនឹងស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន និង លក្ខខណ្ឌនៃសេដ្ឋកិច្ចជារួម។ អ្នកទិញសន្លឹកហ៊ុនធម្មតា ចាប់អារម្មណ៍ខ្លាំងចំពោះការទទួលបានមូលធន (Capital gains) ជាងភាគលាភ (Dividends)។
  •  មូលប័ត្រទាំងអស់មានលក្ខណៈរួមមួយ គឺការទទួលចំណូលនៅថ្ងៃអនាគត ហៅថា លំហូរសាច់ប្រាក់

គ-និក្ខេបពាក់ព័ននឹងអចលនវត្ថុ (Mortgages involve real estate)

និក្ខេបគឺជាបំណុលដែលកើតទ្បើងដោយសារការខ្ចីប្រាក់ដើម្បីទិញដី អាគារ ឬផ្ទះ ដោយយកអចលនទ្រព្យនោះ ធ្វើជាវត្ថុធានា ឬ វត្ថុបញ្ជាំ (Securities or Collateral)។ និក្ខេបជាទូទៅត្រូវសងបន្តិចម្តងៗ ជាមួយនឹងការប្រាក់ជារៀងរាល់ឆ្នាំមាន Residential mortgage និង Commercial mortgage (ពី ២៥ ទៅ ៣០ ឆ្នាំ)។

៣-មុខងារទីផ្សារហិរញ្ញវត្ថុ (The Function of Financial Market)

ក-មុខងារទី ១ ៖

  • បង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម និង ការធ្វើវិនិយោគ
  •  បង្កើននូវការធ្វើពាណជ្ជកម្ម និង ការធ្វើវិនិយោគ ហើយ
  •  ប្រព័នរូបិយវត្ថុមានលក្ខណៈរឹងមាំល្អ អាចកាត់បន្ថយនូវហានិភ័យ នាំឱ្យមានការកើនទ្បើងការវិនិយោគបន្ថែមដែលធ្វើឱ្យសេដ្ឋកិច្ចរីកចំរើន។

ខ-មុខងារទី ២ ៖ ផ្ទេរធនធាន ឬ មូលធនពីអ្នកសន្សំទៅឱ្យអ្នកខ្ចី ឬ អ្នកវិនិយោគនៅក្នុងសេដ្ឋកិច្ចមួយដែលគ្មានការសន្សំ នោះក៏អាចគ្មានការវិនិយោគកើតទ្បើងដែរ ប៉ុន្តែបើមានការសន្សំធ្វើឱ្យមានកំនើនសេដ្ឋកិច្ច

គ-មុខងារទី ៣ ៖ ប្រមូលធនធានគំរោងវិនិយោគនានា តម្រូវឱ្យមានមូលធនច្រើន ហើយធនាគា និងទីផ្សារភាគហ៊ុនអាចប្រមូលនូវចំនួនប្រាក់សន្សំដើម្បីធ្វើហិរញ្ញប្បទានលើការវិនិយោគបែបទ្រង់ទ្រាយធំៗ។

ឃ-មុខងារទី ៤ ៖ ធ្វើការជ្រើសរើសគំរោងប្រព័នហិរញ្ញវត្ថុដែលរឹងមាំល្អ បានធ្វើឱ្យប្រាក់សន្សំទាំងនេះទៅជា ការវិនិយោគផលិតកម្មជាច្រើនហើយធម្មតាធនាគារធ្វើការឱ្យខ្ចីតែទៅលើគំរោងណាដែលចេះកែសំរួលនូវហានិភ័យខ្ពស់ឱ្យមកទាបវិញបាន។

ង-មុខងារទី ៥ ៖ ការចែក ការផ្ទេរ និង ការចូលរួមហានិភ័យតាមរយៈទីផ្សារមូលធន និង កិច្ចសន្យាធានារ៉ាប់រងដែលបានបង្វែរ ការធានា ការបែងចែក និងការរួមទទួលយកនូវហានិភ័យ។

ច-មុខងារទី ៥ ៖ ការបង្វែរហានិភ័យឱ្យទៅផ្នែកផ្សេងៗទៀតតាមរយៈ ការទទួលយកនូវគំរោងវិនិយោគមួយចំនួនធំ បញ្ចូលគ្នាដែលបានកាត់បន្ថយនូវហានិភ័យសរុបចំពោះវិនិយោគម្នាក់ៗ។

ឆ-មុខងារទី ៧ ៖ ការត្រួតពិនិត្យ – អ្នកខ្ចីប្រើប្រាស់នូវមូលធនដែលបានខ្ចី តាមកិច្ចសន្យាដែលបានធ្វើ

ឈ-មុខងារទី ៨ ៖ ប្រតិបត្តិតាមកិច្ចសន្យា – អ្នកខ្ចីសងការប្រាក់ ហើយព្រមទាំងបង់នូវប្រាក់ដើម។

៣-ទីផ្សាររូបិយវត្ថុ និង ទីផ្សារមូលធន (Money Market and Capital Market)

ក-ទីផ្សាររូបិយវត្ថុ (Money Market)

ជាកន្លែងដែលគេធ្វើការទិញ-លក់ឧបករណ៍ហិរញ្ញវត្ថុរយៈពេលខ្លី (ក្រោម ១ ឆ្នាំ) ធ្វើឱ្យទៅជាឧបករណ៍បំណុល បន្ទាប់មកបង្កឱ្យមានលក្ខណៈងាយស្រួលក្នុងការប្តូរជាសាច់ប្រាក់។

ឧបករណ៍ទីផ្សាររូបិយវត្ថុ (Money Market Instruments) មាន ៖

  • ប័ណ្ណពាណិជ្ជកម្ម (Commercial Paper): គឺជាប័ណ្ណបំណុលរយៈពេលខ្លី ២-២៧០ ថ្ងៃ ឬ តិចជាង ដែលចេញដោយធនាគារធំៗ និង សាជីវកម្មល្បីៗដូចជា General Motors, AT&T…ជាដើម។
  • វិញ្ញាប័នប័ត្របញ្ញើ (Certificates of Deposit): ជាប័ណ្ណបំណុលមួយដែលលក់ដោយធនាគារទៅឱ្យអ្នកផ្ញើរ ដែលបង់ការប្រាក់ប្រចាំ លើចំនួនលុយ ដែលផ្តល់ឱ្យ ហើយដល់ពេលផុតកំណត់ក៏សងវិញតាមថ្លៃដើមដែលបានទិញ។ ហើយបច្ចុប្បន្នប័ណ្ណនេះតែងតែត្រូវបានធ្វើសកម្មភាពដោះដូរនៅក្នុងទីផ្សារបន្ទាប់។

ធនប័ណ្ណដែលចេញដោយរដ្ឋាភិបាល ឬ ឧបរកណ៍ឥណទានបីបែបគឺ ៖

 ប័ណ្ណរតនាគារ (Treasury Bills, T-Bills)

  •  ជាប័ណ្ណដែលចេញដោយរតនាគាររបស់រដ្ឋាភិបាលមានរយៈពេលខ្លី
  •  តំលៃទឹកប្រាក់តិចបំផុត ១០.០០០ ដុល្លារ ដែលមិនបញ្ជាក់ការប្រាក់
  •  ប័ណ្ណនេះ ត្រូវបានលក់តាមរបៀបអប្បហារ (discounts) ហើយចេញ ៣-៦ ខែ រៀងរាល់សប្តាហ៍ និងប័ណ្ណរតនាគារដែលមានអាយុកាល ១ ឆ្នាំ រៀងរាល់ខែ។

 ធនប័ត្ររតនាគារ (Treasury Notes, T-Notes)

  •  ជាប័ណ្ណដែលមានរយៈពេលឱ្យប្រើប្រាស់ (១-១០ ឆ្នាំ)
  •  តំលៃទឹកប្រាក់តិចបំផុត ១.០០០ ដុល្លារ
  •  មានការប្រាក់ ត្រូវបង់ទូទាត់រាល់ ៦ ខែ ម្តង

 សញ្ញាប័ណ្ណរតនាគារ (Treasury Bonds, T-Bonds)

  •  ជាប័ណ្ណធម្មតាដែលមានរយៈពេលពី ១០ ឆ្នាំ ទ្បើង ហើយដែលជាទូទៅគេបង់ការប្រាក់រៀងរាល់មួយឆមាសម្តង
  •  តំលៃទឹកប្រាក់តិចបំផុត ១.០០០ ដុល្លារ

Banker’s Acceptance

  •  short-term credit investment
  •  guaranteed by a bank to make payment
  •  is mostly used to finance exports, imports and other transaction in goods
  •  need not to be held till the maturity date but the holder has the option to sell it off in the secondary market whenever he finds it suitable.

Euro Dollars

  •  basically dollars denominated deposits that held in banks outside the United State
  •  a fixed term deposit issued by large bank in the world
  •  mostly short-term 30days, 60 days or 90 days
  •  in respose for capital need for international trade

៣-ទីផ្សាររូបិយវត្ថុ និង ទីផ្សារមូលធន (Money Market and Capital Market)

ខ-ទីផ្សារមូលធន (Capital Market)

ជាទីផ្សារដែលមានការទិញ-លក់ ធនប័ត្រ រយៈពេលលើសពីមួយឆ្នាំទ្បើងទៅ ដែលអ្នកខ្ចីទទួល មូលនិធិពីទីផ្សារមូលធនដើម្បីទិញទំនិញសំរាប់ធ្វើការវិនិយោគ។

ឧបករណ៍ទីផ្សារមូលធន (Capital Market Instruments) មាន ៖

  • ធនប័ត្ររបស់រដ្ឋាភិបាលរយៈពេលវែង (Long-Term Government Securities)៖គឺជាប័ណ្ណដែលចេញដោយរដ្ឋាភិបាល មានរយៈពេលកំណត់ពី ១ ឆ្នាំ ទៅ ១០ ឆ្នាំ សំរាប់ T-Notesពី ១០ ទៅ ៣០ ឆ្នាំ សំរាប់ T-Bond។

ប័ណ្ណសាជីវកម្ម (Corporation Bond៖

  • ប័ណ្ណដែលចេញដោយសាជីវកម្មក្នុងកំរិតឥណទានខ្ពស់សំរាប់រយៈពេលវែង។ ជាធម្មតាផ្ញើរឱ្យម្ចាស់
  • ប័ណ្ណនូវការប្រាក់ពីរដងក្នុងមួយឆ្នាំ ហើយបង់ផ្តាច់តំលៃប័ណ្ណ (Face value) ពេលដែលប័ណ្ណ ផុតកំណត់។

សន្លឹកហ៊ុន (Corporate Stock) មាន៖

  • ហ៊ុនធម្មតា (Common Stock) គឺជាភាគលាភ មិនិមែនការប្រាក់ហើយមិនថេរគ្មានការកំណត់អាស្រ័យនឹងអាជីវកម្ម។
  • ហ៊ុនអាទិភាព (Preferered Stock) គឺជាភាគលាភដែលជាការប្រាក់មួយ ត្រូវបង់ដោយសាជីវកម្ម តាមអត្រាការប្រាក់មួយថេរដែលបានកំណត់។

ប្រតិបត្តិការហិរញ្ញវត្ថុបានកើតទ្បើង ទាំងលើទីផ្សារហិរញ្ញវត្ថុដំបូង និង បន្ទាប់

 ទីផ្សារដំបូង (Primary market): ជាទីផ្សារហិរញ្ញវត្ថុដែលបោះផ្សាយលើកដំបូង          ដើម្បីដាក់ឱ្យអ្នកទិញដំបូងទីដោយសាជីវកម្ម ឬ រដ្ឋាភិបាលដែលមានបំណងខ្ចីមូលធន។ ទីផ្សារបន្ទាប់ (Secondary Market): ជាទីផ្សារហិរញ្ញវត្ថុដែលបានបោះផ្សាយមានតំលៃ       អាចលក់ទ្បើងវិញ។

៤-សេវាសំខាន់ៗនៃប្រព័នហិរញ្ញវត្ថុ (Key Services of Financial System)

ក-មធ្យោបាយទូទាត់ (Mean of Payment)

នៅពេលពាណិជ្ជកម្មរបស់ប្រទេសមួយរីកចំរើន ពីពាណិជ្ជកម្មក្នុងស្រុកទៅពាណិជ្ជកម្មតំបន់ និងទៅពាណិជ្ជកម្មអន្តរជាតិ ហើយការឆ្ពោះទៅពាណិជ្ជកម្មអន្តរជាតិ នោះគេត្រូវការមធ្យោបាយទូទាត់មានលក្ខណៈទំនើប និង មានប្រសិទភាព។

ខ-ការកេណ្ឌប្រមូលធនធាន (Resources Gathering)

បានន័យប្រមូលប្រាក់សន្សំដោយស្ម័គ្រចិត្តរបស់អតិថិជន ដែលនឹងធ្វើឱ្យទ្រព្យសកម្មហិរញ្ញវត្ថុមានការរីកចំរើនដែលជាជំរើសមួយទាក់ទាញឱ្យមានការសន្សំបន្ថែម។

គ-ការបែងចែកធនធាន (Distributes of Resource)

គឺបែងចែកធនធានសំរាប់ការវិនិយោគ។ មូលហេតុដែលនាំឱ្យមានអន្តរាគមន៍ពីរដ្ឋាភិបាលក្នុងការបែងចែកហើប្រទេសស្ទើរតែទាំងអស់ ដែលទីផ្សារហិរញ្ញវត្ថុខ្លួនឯងមិនដែលប្រព្រឹត្តទៅយ៉ាងពេញលេញទ្បើយ។

Advertisements

2 Replies to “ទីផ្សារហិរញ្ញវត្ថុ និង សេដ្ឋកិច្ច”

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s