រូបិយវត្ថុ និង អតិផរណា

១-ប្រវត្តិកកើតរបស់រូបិយវត្ថុ (The History of Money)

១.១-ការដោះដូរវត្ថុ និង វត្ថុ  (Barter)

ក-ការដោះដូរដោយផ្ទាល់  (Direct Exchange)

  •  សេដ្ឋកិច្ចខ្លួនឧបត្ថម្ភខ្លួន (ធ្វើការងារបំពេញតំរូវការដោយខ្លួនឯង) មិនទាន់មានការដោះដូរទេ
  •  មានឯកទេសកម្ម ផលិតកម្ម (កំរិតទាប) នាំឱ្យមាន ការដោះដូរដោយផ្ទាល់

ខ-ការដោះដូរដោយប្រយោល  (Indirect Exchange)

  •  សេដ្ឋកិច្ចសង្គមានការរីកចំរើន ធ្វើឱ្យការដោះដូរមានភាពស្មុគស្មាញ
  •  ទំនិញមួយចំនួនត្រូវបានគេទទួលស្គាល់ជាទូទៅ (General Acceptability)
  •  វត្ថុកណ្តាលនេះហៅថា “រូបិយវត្ថុទំនិញ” (Commodity Money)

 

២-រូបិយវត្ថុ (Money)

  •  វត្ថុកណ្តាលសំរាប់ដោះដូរ ជាប្រភពកកើតរបស់រូបិយវត្ថុ
  •  ទំនិញមានលក្ខណៈងាយស្រួល ត្រូវបានគេទទួលស្គាល់ជាទូទៅ
  •  រូបិយវត្ថុត្រូវមានលក្ខណៈពិសេសដូចតទៅ ៖
    • បរិមាណតិច មានតំលៃខ្ពស់ ងាយស្រួលយកតាមខ្លួន
    • ជាវត្ថុដែលអាចកាត់ ជ្រាកបាន ដោយមិនបាត់បង់តំលៃ
    • តំលៃរបស់វាមានស្ថេរភាព
    • អាចរក្សាទុកបានយូរ មិនខូច ឧទា. មាស និង ប្រាក់ជារូបិយវត្ថុ ត្រូវបានគេប្រើប្រាស់ទូលំទូលាយ

 

៣-មុខងាររបស់រូបិយវត្ថុ (Functions of Money)

ក-         មធ្យោបាយដោះដូរ (Medium of Exchange) ជាមធ្យោបាយកណ្តាលសំរាប់ដោះដូរ (ទិញ . លក់ . ទូទាត់)មុខងារសងបណ្តាក់ (នៅពេលទុកចិត្តគ្នាៈ កើតឡើង ការទិញ-លក់ ជឿ ឬ សងជាបណ្តាក់ៗដោយប្រើឯកតាទូទាត់)។

ខ-ឯកតាវាស់តំលៃ (Unit of Account) អាចប្រៀបធៀបតំលៃរបស់ទំនិញមួយ និងទំនិញមួយទៀតដោយប្រើឯកតារូបិយវត្ថុវាយតំលៃ ទ្រព្យ (Assets) និង បំណុល (Liabilities) និង ចំណូល-ចំណាយក្នុងរបាយការណ៍ ហិរញ្ញវត្ថុ (Financial Report) ប្រើរូបិយវត្ថុធ្វើជាឧបករណ៍វាស់តំលៃមានលក្ខណៈងាយស្រួល (បើតំលៃរូបិយវត្ថុមានស្ថេរភាព)។

គ-         មុខងារសម្មាច្ច័យ (Store of Value) រក្សាបាននូវអំណាចទិញ (Purchasing power) របស់រូបិយវត្ថុមានលក្ខណៈងាយស្រួល ព្រោះគេអាចទិញទ្រព្យសំភារៈ ឬចំណាយបានទាន់ពេលវេលា អ្នកដែលមានរូបិយវត្ថុ អាចរក្សាទុកជាទ្រព្យសំភារៈ ឬ អាចយកទៅសន្សំបានប្រសិនបើគេមិនត្រូវការវាភ្លាម។

ឃ-រូបិយវត្ថុអន្តរជាតិ (International Currency) រូបិយវត្ថុត្រូវមានតំលៃពិតប្រាកដរបស់វា គឺ “មាស” និង “ប្រាក់”។ ឥទ្ធិពលនៃកំលាំងសេដ្ឋកិច្ច ធ្វើឱ្យរូបិយវត្ថុរបស់ប្រទេសនោះ អាចទូទាត់បានជាលក្ខណៈអន្តរជាតិ។

៤-ប្រភេទរូបិយវត្ថុ (Kinds of Money)

យោលទៅលើប្រវត្តិសាស្ត្រដើមរហូតមកដល់បច្ចុប្បន្ន យើងអាចចែករូបិយវត្ថុ ជាបីសណ្ឋាន ៖

១-         ប្រភេទទំនិញផ្សេងៗ (Goods): នៅដំណាក់កាលដំបូង មានវត្ថុជាច្រើនប្រភេទត្រូវបានគេប្រើ ជារូបិយវត្ថុសំរាប់ធ្វើការទូទាត់ដូចជា ៖ សំបកខ្យង, ក្រណាត់, ដំណាំថ្នាំជក់, សំណ, ស្ពាន់, ប្រាក់, មាស……៘

២-លោហធាតុមានតំលៃ (Precious metals): រូបិយវត្ថុត្រូវមានតំលៃពិតប្រាកដរបស់វា គឺ “មាស” និង “ប្រាក់” ប្រើជាមធ្យោបាយទូទាត់

៣-ក្រដាសប្រាក់ (Paper Money): មាស និង ប្រាក់បានជួបការលំបាកក្នុងការទូទាត់ (នៅពេលដឹកជញ្ជូន) គេយកវិក័យប័ត្រដែលដាក់បញ្ចាំមាស ឬប្រាក់នៅទីដែលមានសុវត្ថិភាពធ្វើជាមធ្យោបាយទូទាត់។ ការបោះផ្សាយវិក័យប័ត្រ ដែលមានលក្ខណៈឥណទានបានកើតទ្បើង។ ការបោះផ្សាយក្រដាសប្រាក់ គឺជាសិទ្ធិផ្តាច់មុខរបស់រដ្ឋាភិបាល ឬ ធនាគារកណ្តាល ដើម្បីរក្សាស្ថេរភាពរូបិយវត្ថុ។ ដូច្នេះ រូបិយវត្ថុ គឺជាវត្ថុអ្វីមួយដែលវាអាចចំណាយនៅពេលទិញទំនិញ ឬជាមធ្យោបាយទូទាត់ ដែលសង្គមទទួលស្គាល់ជាទូទៅ ក្នុងការទិញ សេវា ឬ ទូទាត់បំណុល។

 

៥-ការផ្តត់ផ្គង់រូបិយវត្ថុ (The Supply of Money)

ការផ្គត់ផ្គង់ច្រើនលើសលប់ តែងតែជាផលវិបាកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរូបិយវត្ថុ រួមមាន ៖ M1, M2, M3។

  • M1 : សាច់ប្រាក់នៅក្រៅធនាគារ និង ប្រាក់បញ្ញើចរន្ត (Liquid Assets)
  • M2 : M1+ ទ្រព្យសកម្មដែលងាយក្លាយជាគណនីចរន្ត (Saving deposit & Time Deposit)
  • M3 : M2+ សន្សំមានរយៈពេលកំណត់ (Large denomination)

ផ្គត់ផ្គង់រូបិយវត្ថុល្មមគ្រប់គ្រាន់តាមតំរូវការរដ្ឋអំណាចរូបិយវត្ថុ (Central Bank ) ជាអ្នកសំរេច និង តំរូវការសាធារណៈជនជាកត្តាកំណត់ផ្គត់ផ្គង់ច្រើនពេក នាំឱ្យមានអតិផរណា ផ្គត់ផ្គង់ច្រើនពេក នាំមកនូវដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ច (Economic Recession)។

៦-អតិផរណា (Inflation)

១-         មូលហេតុអតិផរណា (Cause of inflation)

អតិផរណា គឺមិនកើតទ្បើងដោយប្រភពតែឯងនោះទេ ហើយវាកើតចេញរូបរាងទ្បើងក្នុង ហេតុផលជាច្រើនបែបច្រើនយ៉ាង។

ក-តំរូវការទាញឱ្យមានអតិផរណា

អតិផរណាèចេញរូបរាងèតំរូវការសរុបកើនទ្បើងèតំរូវការនឹងទាញឱ្យថ្លៃកើនទ្បើងèការផ្គត់ផ្គង់រូបិយវត្ថុè

តាមរយៈតំរូវការសរុបèចុងក្រោយèអតិផរណា

ខ-ថ្លៃដើមរុញឱ្យមានអតិផរណា

អតិផរណា កើតទ្បើងដោយសារថ្លៃដើមទាញឱ្យមានហេតុផលជាសំខាន់បីយ៉ាង ៖

  •  អំណាចផ្តាច់មុខ (Monopoly powe)
  •  អំណាចផ្តាច់មុខរបសស់អាជីវកម្មធំៗ (Big business monopoly power)
  • ការកើនេទ្បីងនូវថ្លៃដើមរបស់វត្ថុធាតុដើម (Increase in raw material prices)

២-ការវាស់វែងថ្លឹងថ្លែងនូវបំរែបំរួលតំលៃរូបិយវត្ថុ (Measurement of changes in the value of money)

តំលៃរូបិយវត្ថុ = កំលាំងទិញនៃរូបិយវត្ថុ

៣-អតិផរណា និង អត្រាការប្រាក់ (Inflation and Real interest rate)

តើអតិថិជនរបស់ធនាគារយើងសប្បាយចិត្តទេ?

Advertisements

3 Replies to “រូបិយវត្ថុ និង អតិផរណា”

  1. តើអតិថិជនរបស់ធនាគារយើងសប្បាយចិត្តទេ?បាទ​ អតិថិជនរបស់ធនាគារមានការសប្បាយចិត្តពីព្រោះមានការ​កើនទ្បើងក្នុង១ឆ្នាំ ១០$.

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s